Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
February 25, 2018លោក ឌឹម សុវណ្ណារុំ៖ ការបោះឆ្នោតព្រឹទ្ធសភាដំណើរការទៅដោយរលួន ហើយការិយាល័យភាគច្រើនបិទទ្វារមុនម៉ោង - 25/02/2018ការបោះឆ្នោតអសកលជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ បានបិទបញ្ចប់ហើយនៅថ្ងៃអាទិត្យនេះ ហើយលទ្ធផលផ្លូវការនឹងប្រកាសនៅដើមខែក្រោយ។ ......more11minPlay
February 24, 2018លោកសាម អ៊ីន៖បក្សប្រជាធិបតេយ្យមូលដ្ឋានរីករាយចំពោះការបង្កើតបក្សថ្មីដោយភ្ជាប់កិត្តិនាមលោកកែម ឡី - 24/02/2018នៅព្រឹកមិញនេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានបើកសមាជមួយដើម្បីបោះឆ្នោតជ្រើសតាំងលំដាប់លេខរៀងបេក្ខជនតំណាងរាស្ត្រសម្រាប់មណ្ឌលភ្នំពេញ។ ដូច្នេះ លោកបណ្ឌិតសាម អ៊ីន អគ្គលេខាធិការនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន គឺជាភ្ញៀវរបស់យើងនៅរាត្រីនេះ។ ក្នុងបទសម្ភាសជាមួយវណ្ណ សុគន្ធា លោកបណ្ឌិតសាម អ៊ីន អះអាងថា ការរៀបចំឲ្យមានការបោះឆ្នោតបែបនេះ គឺធ្វើឲ្យមានលក្ខណៈប្រជាធិបតេយ្យក្នុងជួរបក្ស។ ដោយឡែក ទាក់ទងនឹងការប្រកាសបង្កើតបក្សថ្មីរបស់ប្អូនប្រុសសពលោកបណ្ឌិតកែម ឡីវិញ លោកបណ្ឌិតសាម អ៊ីន បានសម្តែងការស្វាគមន៍ បើទោះបីបក្សប្រជាធិបតេយ្យមូលដ្ឋានបានចាត់ទុកលោកបណ្ឌិតកែម ឡី ជានិមិត្តរូបរបស់ខ្លួនក៏ដោយ។...more11minPlay
February 23, 2018លោក ហុង លីម ៖ ការជ្រើសរើសអូស្រ្តាលីសម្រាប់សិទ្ធិជ្រកកោន គឺអ្នកស្រី ប៊ូ រចនា ធ្វើតាមបណ្តាំ លោក កែម ឡី - 23/02/2018ពលរដ្ឋខ្មែរ-អូស្ត្រាលី រាប់រយនាក់នឹងមកជួបជុំគ្នានៅវត្តមួយក្នុងទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នៅថ្ងៃសៅរ៍ស្អែក។ នេះគឺជាការស្វាគមន៍ ......more13minPlay
February 22, 2018លោកឈីវ យីស៊ាង៖ទំនាក់ទំនងការបរទេស គ្មានទេមនោសញ្ចេតនា មានតែអត្ថប្រយោជន៍ - 22/02/2018នៅរសៀលថ្ងៃទី ២២កុម្ភៈនេះ ក្រសួងការបរទេសកម្ពុជា បានបើកសម្ពោធអគារវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិជាលើកដំបូង នៅក្នុងបរិវេណក្រសួងការបរទេសផ្ទាល់តែម្តង។ ដូច្នេះភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ នៅរាត្រីនេះ គឺលោក ឈីវ យីស៊ាង អនុរដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា និងជានាយកគ្រប់គ្រងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិនេះ។ លោកឈីវ យីស៊ាង បានលើកឡើងថា វិទ្យាស្ថាននេះ នឹងជាចំណែកក្នុងការលើកស្ទួយចំណេះដឹងពីការទូតដល់មន្ត្រីការទូតគ្រប់រូបរបស់កម្ពុជា បន្ថែមទៀត។ តាមលោក ឈីវ យីស៊ាង ទំនាក់ទំនងការបរទេស គ្មានទេមនោសញ្ចេតនា មានតែផលប្រយោជន៍។...more13minPlay
February 21, 2018លោក ណុប វី៖ ប្រព័ន្ធផ្សព្វផ្សាយដែលរិះគន់ស្ថាបនា ដើរតួសំខាន់ក្នុងការលើកមុខមាត់រដ្ឋាភិបាល - 21/02/2018ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅរាត្រីនេះ គឺលោក ណុប វី នាយកមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ CCIM។ ឆ្លើយនឹងសំនួររបស់វិទ្យុបារាំងអន្តរជាតិលោក ណុប វី ថាCCIM ......more15minPlay
February 20, 2018បណ្ឌិតជួរ គារី៖ វចនានុក្រមអក្ខរាវិរុទ្ធគឺមានបន្ថែមនូវពាក្យថ្មីៗដែលវចនានុក្រមសម្តេចជួនណាតមិនមាន - 20/02/2018នៅព្រឹកមិញនេះ វិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាទើបបានចេញផ្សាយនូវវចនានុក្រមថ្មីមួយឈ្មោះថាវចនានុក្រមអក្ខរាវិរុទ្ធនៃភាសាខ្មែរ។ ដូច្នេះនៅរាត្រីនេះភ្ញៀវប្រចាំថ្ងៃរបស់យើង គឺលោកបណ្ឌិតជួរ គារី ប្រធានវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា។ លោកបណ្ឌិតជួរ គារី បានអះអាងថាលក្ខណៈពិសេសនៃវចនានុក្រមថ្មីនេះ គឺមានបន្ថែមនូវពាក្យថ្មីៗដែលវចនានុក្រមសម្តេចជួនណាតមិនមាន ហើយវចនានុក្រមនេះទៀតសោតក៏គ្មានការពន្យល់ន័យនៃពាក្យបានក្បោះក្បាយដូចវចនានុក្រមសម្តេចជួនណាតដែរ។...more13minPlay
February 19, 2018លោកអេង ហ៊ី៖មិនទាន់មានករណីចាប់ជំរិតតាមប្រព័ន្ធ Internet លើពលរដ្ឋកម្ពុជានោះទេ - 19/02/2018កាលពីសប្តាហ៍មុន កងកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស បានបើកប្រតិបត្តិការបង្ក្រាបបានក្រុមចាប់ជំរិតតាមប្រព័ន្ធ Internet នៅក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ ហើយនៅព្រឹកនេះ អាជ្ញាធរមានសមត្ថកិច្ច បានបញ្ជូនខ្លួនពួកគេទាំងនោះ ទៅកាន់តុលាការ ដើម្បីសម្រេចកាត់ក្តីបន្ត ខណៈពួកគេទាំងនោះសុទ្ធតែជាជនជាតិចិន និងថៃ។ ដូច្នេះ ភ្ញៀវប្រចាំថ្ងៃ របស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោកឧត្តមសេនីយ អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ លោកឧត្តមសេនីយ៍ នឹងចូលខ្លួនមកពន្យល់ពីរបៀបឆបោកតាមប្រព័ន្ធ Internet ដែលកម្លាំងអាវុធហត្ថចុះបង្ក្រាបបាននាពេលនេះ។...more11minPlay
February 18, 2018លោកស្រី តាន់ សូដានី៖ ក្រសួងប្រៃសណីយ៍បង្កើតកម្មវិធីជំរុញស្ត្រីឲ្យចូលរួមក្នុងវិស័យបច្ចេកវិទ្យា - 18/02/2018ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅរាត្រីនេះ គឺលោកស្រី តាន់ សូដានី ប្រធាននាយកដ្ឋានគោលនយោបាយ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។ នៅថ្ងៃទី៧ ខែមីនា ខាងមុខនេះ ......more11minPlay
February 17, 2018ហង្ស ពុទ្ធា៖ ៨ថ្ងៃនៃយុទ្ធនាការឃោសនាបោះឆ្នោតព្រឹទ្ធសភា គណបក្សប្រជាជនកម្ពុជាធ្វើសកម្មភាពទាំង៨ភូមិភាគ - 17/02/2018ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប។ ឆ្លើយតបនឹងសំណួររបស់វិទ្យុបារាំងអន្តរជាតិ លោក ហង្ស ពុទ្ធា បានលើកឡើងថា ក្នុងរយៈពេល៨ថ្ងៃនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសព្រឹទ្ធសភា គឺមានតែគណបក្សប្រជាជនកម្ពុជាមួយគត់ដែលធ្វើសកម្មភាពផុសផុលនៅទូទាំង៨ភូមិភាគទូទាំងប្រទេស។ បន្ទាប់មក គឺគណបក្សយុវជនកម្ពុជា។ ផ្ទុយទៅវិញ គណបក្សរាជានិយមបងប្អូនគូសត្រូវពីរទៀត គឺគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សខ្មែរួបរួមជាតិ មិនបានធ្វើសកម្មភាពផុសផុលនោះទេ។ សូមបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានីតិកាលទី៤នឹងត្រូវបញ្ចប់នៅថ្ងៃទី ២៣ កុម្ភៈ។...more11minPlay
February 16, 2018លោក កាំង ម៉ូនីកា៖ រដ្ឋាភិបាលគួរអនុញ្ញាតក្នុងពេលកំណត់ណាមួយឲ្យរថយន្តកុងតឺន័រវែងៗដឹកទំនិញចេញ-ចូលរោងចក្រ - 16/02/2018ចាប់តាំងពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសប្រើកណ្តាប់ដៃដែក បង្រ្កាបលើរថយន្តកែឆ្នៃខុសបច្ចេកទេស និងរថយន្តតទ្រុងវែងៗដឹកទំនិញលើសទំងន់នោះ ......more12minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.