Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
March 08, 2018លោកសម រង្ស៊ី ៖«ឯកសារដែលមានការផ្សព្វផ្សាយប្រឆាំងនឹងលោក គឺជាឯកសារសាធារណៈធម្មតា» - 08/03/2018អតីតប្រធានគណបក្សសង្គ្រោះជាតិ និងជាស្ថាបនិកចលនាសង្គ្រោះជាតិលោកសម រង្ស៊ីថ្លែងប្រាប់វិទ្យុបារាំង RFI នៅថ្ងៃនេះថា លោកមិនបដិសេធនូវឃ្លីបវីដេអូដែលត្រូវបានផ្សព្វផ្សាយ ដោយប្រព័ន្ធផ្សព្វផ្សាយនានា ក្នុងប្រទេសកម្ពុជានិងតាមហ្វេសប៊ុក ក៏ប៉ុន្តែលោកថាអ្នកបកស្រាយគឺធ្វើឡើងខុសពីការពិត។ ប្រតិកម្មរបស់លោកសម រង្ស៊ី ដូច្នេះ បានធ្វើឡើងបន្ទាប់ពី មានការចេញផ្សាយតាមបណ្តាញព័ត៌មានស្និទ្ធរដ្ឋាភិបាលថា លោកបាននិយាយពីការកាត់ខេត្តខ្មែរចំនួន៤ ឲ្យទៅក្រុមជនជាតិដើមភាគតិចម៉ុងតាញ៉ាវៀតណាមនៅពេលគណបក្សសង្គ្រោះជាតិដឹកនាំរដ្ឋាភិបាល។ ការលើកឡើងនេះ គឺខណៈលោកសម រង្ស៊ី បានជួបប្រជុំជាមួយមេដឹកនាំ Degar នៅសហរដ្ឋអាមេរិកកាលពីឆ្នាំ២០១៣។...more12minPlay
March 07, 2018លោក ម៉ម សុណង់ដូ៖ ការហក់ចូលក្នុងនយោបាយជាថ្មី គឺដើម្បីលើកទង់ជ័យអ្នកប្រជាធិបតេយ្យឡើងវិញ - 07/03/2018ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោក ម៉ម សុណង់ដូ បេក្ខភាពប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ។ ឆ្លើយតបនឹងសំណួរជុំវិញ ការវិលត្រលប់មកកាន់ឆាកនយោបាយកម្ពុជាជាថ្មីវិញ លោក ម៉ម សូណង់ដូ បានអះអាងថា វត្តមានរបស់លោក គឺដើម្បីមកជួយលើកទង់ជ័យអ្នកប្រជាធិបតេយ្យឡើងវិញ បន្ទាប់ពីគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា ត្រូវបានរំលាយ ដែលលោក ម៉ម សូណង់ដូ បានហៅថា ជាខ្មោចដែលមិនអាចរស់ឡើងវិញបាន។ សូមបញ្ជាក់ថា បើគ្មានការប្រែប្រួលទេ លោក ម៉ម សូណង់ដូ នឹងក្លាយជាប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យជាថ្មី នៅថ្ងៃទី ១១ ខែមីនាខាងមុខនេះ ពោលគឺ នៅ៦ខែក្រោយពីការលាឈប់របស់លោក ដោយសារតែមិនទទួលបានលទ្ធផលល្អ ដូចការរំពឹងទុក នៅក្នុងការបោះឆ្នោត ឃុំ-សង្កាត់ កាលពីខែមិថុនា ឆ្នាំមុន។...more13minPlay
March 06, 2018លោកស្រីអ៊ុក ឆាយ៉ាវី ៖ការបញ្ឈប់គ្រូបង្រៀន១៣រូបដោយក្រសួងអប់រំ ជារឿងនយោបាយជាងកំហុសវិជ្ជាជីវៈ - 06/03/2018ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោកស្រីអ៊ុក ឆាយ៉ាវី។ លោកស្រីអ៊ុក ឆាយ៉ាវី ដែលជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ កំពុងតែជួយស្វះស្វែងរកការអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដើម្បីជួយឲ្យគ្រូបង្រៀនចំនួន១៣រូបបានចូលក្របខណ្ឌក្រសួងអប់រំវិញ បន្ទាប់ពីក្រសួងនេះបញ្ឈប់ពួកគេកាលពីដើមឆ្នាំ២០១៨នេះ។ ឆ្លើយតបនឹងសំណួររបស់វណ្ណ សុគន្ធា លោកស្រីអ៊ុក ឆាយ៉ាវី អះអាងថា ក្រសួងអប់រំបញ្ឈប់គ្រូបង្រៀនទាំងនេះ គឺក្នុងហេតុផលនយោបាយ ជាជាងកំហុសក្នុងវិជ្ជាជីវៈជាគ្រូបង្រៀនរបស់ពួកគេ។...more11minPlay
March 05, 2018លោក ឌឹម សុវណ្ណារុំ៖ EU នឹងងាកមកជួយ គជប វិញ បើការសម្រេចចិត្តមិនឈរលើបញ្ហានយោបាយ - 05/03/2018ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គជប។ កម្ពុជា នឹងបញ្ជូនគណៈប្រតិភូមួយក្រុម ដោយមានការចូលរួមពីរដ្ឋលេខាធិការក្រសួងការបរទេស និងតំណាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីចូលរួមកិច្ចប្រជុំគណៈកម្មាធិការកម្ពុជានិងសហភាពអ៊ឺរ៉ុប ដែលធ្វើឡើងនៅឯទីក្រុងប្រ៊ុចហ្សែល (Bruxelles) ប្រទេសប៊ែលស៊ិក ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែមីនាខាងមុខនេះ។ ឆ្លៀតក្នុងឳកាសនោះ តំណាងភាគីកម្ពុជា នឹងធ្វើសេចក្តីពន្យល់មួយក្នុងគោលបំណងដើម្បីបញ្ចុះបញ្ចូលឲ្យតំណាងសហភាពអឺរ៉ុប ងាកមកជួយលើដំណើរការបោះឆ្នោតនៅកម្ពុជាឡើងវិញ ខណៈដែល ភាគីកម្ពុជា ក៏នឹងមានការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា (MOU) ជាមួយប្រទេសរុស្ស៊ីផង ដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាលើការរៀបចំការបោះឆ្នោតរវាងប្រទេសទាំងពីរ។...more14minPlay
March 04, 2018លោកតូច ចាន់នី៖ បើមិនប្រញាប់ទប់ស្កាត់សកម្មភាពរៃអង្គាសទេ រូបភាពនេះនឹងកាន់តែរីកធំ - 04/03/2018ក្រសួងសង្គមកិច្ច អតីយុទ្ធជន និងយុវនីតិសម្បទាបានជូនដំណឹងទៅអាជ្ញាធររួមគ្នាទប់ស្កាត់សកម្មភាពរៃអង្គាសប្រាក់នៅតាមទីសាធារណៈ។ សកម្មភាពរៃអង្គាសប្រាក់នេះត្រូវបានក្រសួងច្រានចោលថា មិនមែនជាសកម្មភាពសប្បុរសធម៌ឡើយ។ តែផ្ទុយទៅវិញនេះ គ្រាន់តែប្រយោជន៍បុគ្គលតែប៉ុណ្ណោះ។ លោកតូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ច លើកឡើងថា បើមិនប្រញាប់ទប់ស្កាត់សកម្មភាពរៃអង្គាសប្រាក់ទេរូបភាពនេះនឹងរីកកាន់តែធំ។...more13minPlay
March 03, 2018បណ្ឌិត Joseph Thach៖«អ្នកស្រាវជ្រាវនៅប្រទេសកម្ពុជា ពេលនេះមានច្រើន តែនៅមិនទាន់គ្រប់គ្រាន់នៅឡើយ» - 03/03/2018នៅសប្តាហ៍ក្រោយក្រុមសាស្ត្រាចារ្យនិងអ្នកស្រាវជ្រាវផ្នែកមនុស្សសាស្ត្រ-សង្គមសាស្ត្រ ក្រោមគំរោងរបស់សហភាពអឺរ៉ុបរយៈពេល៣ឆ្នាំ ......more12minPlay
March 02, 2018លោក គុជ លី៖ គណបក្ស “កែម ឡី” មានសមាសភាពភាគច្រើនមកពីសង្រ្គោះជាតិ - 02/03/2018ស្ថាបនិកគណបក្ស កែម ឡី បានដាក់ពាក្យជាផ្លូវការទៅក្រសួងមហាផ្ទៃនៅព្រឹកនេះ ដើម្បីសុំចុះឈ្មោះគណបក្សថ្មីនេះជាផ្លូវការ។ នៅក្នុងនាទីភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងរាត្រីនេះ ......more13minPlay
March 01, 2018លោកអាត់ ធន់៖និយោជកត្អួញថាកម្មករនៅកម្ពុជាមិនគោរពលក្ខខណ្ឌការងារ និងមានតំលៃខ្ពស់ - 01/03/2018នៅថ្ងៃនេះ មានការប្រជុំជជែកគ្នាមួយ ដែលរៀបចំដោយមានការចូលរួមពីអ្នកបញ្ជាទិញចំនួន ៧ ពីសហជីពជាង ១០សំខាន់ៗក្នុងវិស័យកាត់ដេរ សហជីពអន្តរជាតិ អង្គការអន្តរជាតិខាងការងារ ILO រួមទាំងតំណាងរោងចក្រកាត់ដេរនៅកម្ពុជា។ កិច្ចប្រជុំ បានផ្តោតសំខាន់លើការរកលទ្ធភាពដើម្បីតម្លើងប្រាក់ឈ្មួល ដល់កម្មករនិយោជិត ក្នុងវិស័យកាត់ដេរ ឲ្យមានជីវភាពរស់នៅសមរម្យ។ លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (ស៊ីខៅឌូ) បានបញ្ជាក់ក្នុងនាទីភ្ញៀវប្រចាំថ្ងៃឆ្លើយតបនឹងសំណួររបស់ សួង សុខភារី ថាកិច្ចពិភាក្សានេះ មានសារៈសំខាន់ច្រើនណាស់សម្រាប់វិស័យរោងចក្រនៅកម្ពុជា ដូចជាអាចបង្កើនតំលៃទិញ និងធ្វើឲ្យការបញ្ហាទិញផលិតផលក្នុងវិស័យកាត់ដេរនៅកម្ពុជា មានផែនការច្បាស់លាស់។...more11minPlay
February 28, 2018លោក សម រង្ស៊ី៖ ជប៉ុន អាចមានតួនាទីមួយដ៏សំខាន់ ក្នុងការផ្តួចផ្តើមឲ្យមានការចរចារជាមួយរដ្ឋាភិបាលក្រុងភ្នំពេញ - 28/02/2018ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ។ ឆ្លើយតបនឹងសំណួររបស់វិទ្យុបារាំងអន្តរជាតិ RFI ទាក់ទងនឹងសេចក្តីសម្រេចរបស់តុលាការក្រុងភ្នំពេញ រឹបអូសជាបណ្តោះអាសន្ននូវទ្រព្យសម្បត្តិដែលជាអតីតទីស្នាក់ការគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី ២៦ កុម្ភៈ លោក សម រង្ស៊ី បានថ្លែងថា លោកមិនតក់ស្លុត និងមិនភ្ញាក់ផ្អើលចំពោះសេចក្តីសម្រេចនោះឡើយ។ ទាក់ទងនឹងទណ្ឌកម្មដែលកំពុងធ្លាក់មកជាបន្តបន្ទាប់ពីសហគមន៍អន្តរជាតិ ទៅលើរដ្ឋាភិបាលទីក្រុងភ្នំពេញវិញ លោក សម រង្ស៊ី បានអំពាវនាវឲ្យមានការចរចារជាមួយរដ្ឋាភិបាលទីក្រុងភ្នំពេញមុនពេលទណ្ឌកម្មមកដល់ ហើយប្រទេសជប៉ុន អាចមានតួនាទីមួយដ៏សំខាន់ ក្នុងការផ្តួចផ្តើម ឬធានាឲ្យមានការចរចារនោះ។...more10minPlay
February 26, 2018លោកជា សុភាព៖ Élodie Yung នឹងជាប្រធានកិត្តិយសក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី៨ - 26/02/2018ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១១ខែមិនា សប្តាហ៍ក្រោយ គ្រប់រោងភាពយន្តទាំងអស់ក្នុងរាជធានីភ្នំពេញ និងនៅទីវាលកោះពេជ្រ នឹងមានរៀបចំមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី ៨។ ជាមហោស្រពភាពយន្តអន្តរជាតិកម្ពុជា ដែលក្នុងឆ្នាំនេះ នឹងមានកញ្ញា Élodie Yung តារាសម្តែងកូនខ្មែរកាត់ បារាំង ដែលលោកអ្នកប្រហែលជាធ្លាប់ស្គាល់តាមរយៈរឿងកុនហូលីវូតមួយចំនួន ដូចជា Gods of Egypt ជាប្រធានកិត្តិយស ថ្លែងសារបើកកម្មវិធីមហោស្រពនេះ។ តាមដានទំព័រហ្វេសប៊ុកសម្រាប់ព័ត៌មានបន្ថែមពីមហោស្រពភាពយន្តអន្តរជាតិកម្ពុជា៖ https://goo.gl/1CrwVp...more12minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.