Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
March 31, 2018លោក វ៉ាត់ ចំរើន៖ កម្ពុជាសង្ឃឹមថាអង្គការយូណេស្កូ នឹងដាក់កីឡាគុនល្បុក្កតោកម្ពុជា ជាសម្បត្តិបេតិកភណ្ឌពិភពលោក - 31/03/2018ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅរាត្រីនេះ គឺលោក វ៉ាត់ ចំរើនអនុប្រធានទី១នៃសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា។ ឆ្លើយតបនឹងសំនួររបស់វិទ្យុបារាំងអន្តរជាតិ លោក វ៉ាត់ ចំរើន ......more14minPlay
March 30, 2018លោកឌឹម សុវណ្ណារុំ៖ ជប៉ុនទើបតែផ្ទេរទឹកប្រាក់៧លាន៥សែនដុលា្លរដល់គ.ជ.ប ដើម្បីរៀបចំការបោះឆ្នោត - 30/03/2018គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)នៅថ្ងៃនេះ បានចេញសេចក្តីប្រកាសព័ត៌មានប្រាប់ឲ្យបក្សនយោបាយមកចុះបញ្ជីឈរឈ្មោះសម្រាប់ការបោះឆ្នោតពីថ្ងៃទី៣០ មេសាទៅ។ ដូច្នេះនៅរាត្រីនេះ លោកឌឹម សុវណ្ណារុំ ដែលជាសមាជិក និងជាអ្នកនាំពាក្យគ.ជ.ប បានចូលខ្លួនមកបកស្រាយពីនីតិវិធីនៃការចុះបញ្ជីឈរឈ្មោះនេះនៅក្នុងនាទីភ្ញៀវប្រចាំថ្ងៃរបស់យើង។ ក្រៅពីបញ្ហានេះ លោកឌឹម សុវណ្ណារុំ ក៏បានបង្ហើបឲ្យដឹងដែរថា រដ្ឋាភិបាលជប៉ុនទើបតែផ្ទេរទឹកប្រាក់ចំនួន៧លាន៥សែនដុល្លារអាមេរិកដល់គ.ជ.ប សម្រាប់រៀបចំការបោះឆ្នោតជាតិនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។...more13minPlay
March 29, 2018លោក តឹក វណ្ណារ៉ា៖ យុទ្ធនាការសុវត្ថិភាពចំណីអាហារគឺជំរុញឲ្យបង្កើនការដាំដំណាំសរីរាង្គ ជាជាងការនាំចូល - 29/03/2018អង្គការសង្គមស៊ីវិលនិងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តបាត់ដំបង បានធ្វើយុទ្ធនាការដើរក្បួនមួយដោយមានមនុស្សចូលរួមរាប់រយនាក់នៅថ្ងៃនេះ។ យុទ្ធនាការនេះត្រូវបានគេដាក់ឈ្មោះថា “សុវត្ថិភាពចំណីអាហារ”។ នៅក្នុងនាទីភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងរាត្រីនេះ លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា (NGO Forum) ។ លោកបានបញ្ជាក់ថា យុទ្ធនាការនេះធ្វើឡើងដើម្បីរួមចំណែកបញ្ជ្រាបការយល់ដឹងអំពីសុវត្ថិភាពចំណីអាហារ និងជំរុញការផលិតដំណាំសរីរាង្គ ក្នុងគោលដៅលើកកម្ពស់សុខភាព និងកាត់បន្ថយការប្រើប្រាស់សារធាតុគីមីលើសកម្រិត។...more12minPlay
March 28, 2018លោក កែន សេរីរដ្ឋា៖ ការប្រើថ្នាំពុលសម្លាប់សត្វល្អិត ធ្វើឲ្យប៉ះពាល់ដល់ជីវិតមនុស្ស និងសត្វ - 28/03/2018ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោក កែន សេរីរដ្ឋា ប្រធានអង្គការអភិរក្សសត្វព្រៃ WCS ។ តំណាងអង្គការដែលធ្វើការពាក់ព័ន្ធនឹងការអភិរក្សសត្វព្រៃនៅកម្ពុជាមួយនេះ បានសម្តែងក្តីបារម្ភជាខ្លាំង ដោយសារសត្វព្រៃនៅក្នុងតំបន់ខ្ពស់រាបភាគជើងប្រទេសកម្ពុជា កំពុងត្រូវបានរងការគំរាមកំហែង តាមរយៈការបំពុលដោយប្រើប្រាស់ថ្នាំបាញ់សម្លាប់សត្វល្អិត របស់ប្រជាជននៅតំបន់នោះ។ បើតាម លោក កែន សេរីរដ្ឋា ប្រជាពលរដ្ឋនៅតំបន់ភាគខាងជើងនៃប្រទេសកម្ពុជា បាននាំគ្នាបំពុលសត្វព្រៃ ដើម្បីយកទៅបរិភោគ និងខ្លះទៀតដើម្បីការពារស្រូវរបស់ពួកគាត់។ ប្រឈមនឹងបញ្ហានេះ លោក កែន សេរីរដ្ឋា បានអំពាវនាវឲ្យ ពលរដ្ឋបញ្ឈប់ការបរិភោគសត្វព្រៃ ដែលមានផ្ទុកសារធាតុពុល ដែលត្រូវបានប្រើប្រាស់នៅក្នុងថ្នាំបាញ់សម្លាប់សត្វល្អិត។ ជាសារធាតុពុល ដែលលោក អះអាងថា ប៉ះពាល់ខ្លាំងចំពោះសុខភាពមនុស្ស និងធ្វើឲ្យបាត់បង់ជីវិតសត្វព្រៃថែមទៀតផង។...more12minPlay
March 26, 2018លោក ស៊ាង ថៃ៖ អគ្គនាយកកាំកុងត្រូលស្នើទៅរដ្ឋមន្ត្រី បិទស្ថានីយ៍ប្រេងឥន្ធនៈដែលរកស៊ីមិនស្មោះត្រង់ - 26/03/2018ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។ ឆ្លើយតបនឹងសំណួររបស់វិទ្យុបារាំងអន្តរជាតិ RFI ជុំវិញវិធានការលើម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈមួយចំនួនដែលរកស៊ីមិនស្មោះត្រង់នោះ អគ្គនាយកកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម កំពុងស្នើសុំឲ្យរដ្ឋមន្ត្រី ដើម្បីឈានទៅបិទស្ថានីយ៍ប្រេងឥន្ធនៈមួយចំនួន ដែលមិនកែប្រែឥរិយាបថរបស់ខ្លួន។ ដោយឡែកជុំវិញ ការហក់ឡើងថ្លៃនៃតម្លៃប្រេងឥន្ធនៈនៅរយៈពេលប៉ុន្មានថ្ងៃនេះវិញ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះ បានថ្លែងថា បញ្ហានេះ មិនទាន់ជាបញ្ហាធ្ងន់ធ្ងរនៅឡើយទេ ហើយថា រដ្ឋាភិបាលកម្ពុជា ក៏មិនទាន់ដល់ពេល លូកដៃចូលអន្តរាគមន៍ លើការកំណត់តម្លៃប្រេងឥន្ធនៈជាថ្មីនៅកម្ពុជានៅឡើយទេ។...more12minPlay
March 25, 2018លោក សម រង្ស៊ី ៖ កុំយករឿងបុគ្គលផ្ទាល់ខ្លួន ជាឧបសគ្គក្នុងការចរចាដើម្បីប្រយោជន៍ខ្មែរ - 25/03/2018លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ បានបង្ហាញពីបំណងរបស់លោកជាថ្មីម្តងទៀតនៅថ្ងៃនេះ ចង់ឲ្យមានការចរចាផ្នែកនយោបាយរវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ......more14minPlay
March 24, 2018លោកស្រី ងិន លីណា៖ ចលនាបិទភ្លើង១ម៉ោង គឺកម្ពុជាបានរួមចំណែកសង្គ្រោះផែនដី - 24/03/2018នៅរាត្រីនេះ កម្ពុជានឹងបិទភ្លើង១ម៉ោងដើម្បីភពផែនដី សម្រាប់ឆ្នាំទី៣នៃការរៀបចំព្រឹត្តិការណ៍នេះ។ លោកស្រី ងិន លីណា អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មាននៃក្រសួងបរិស្ថាន ដែលជាភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងនៅរាត្រីនេះ អះអាងថា ការបិទភ្លើង១ម៉ោងរបស់កម្ពុជានេះគឺជាការចូលរួមជាមួយពិភពលោកសង្គ្រោះភពផែនដី។...more14minPlay
March 23, 2018លោក គុជ លី ៖ គណបក្ស កែម ឡី ត្រូវបានប្តូរឈ្មោះទៅជាគណបក្សខ្មែរតែមួយ - 23/03/2018គណបក្សកែម ឡី នៅថ្ងៃនេះ បានប្រកាសប្តូរឈ្មោះទៅជាគណបក្ស ខ្មែរតែមួយ ដោយសារតែ ឈ្មោះនៃគណបក្សនេះត្រូវបានក្រសួងមហាផ្ទៃ ស្នើឲ្យកែតម្រូវ ដើម្បីឲ្យស្របតាមច្បាប់ស្តីគណបក្សនយោបាយ។ ក្នុងនាទីភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងRFIនៅរាត្រីនេះ លោក គុជ លី អនុប្រធានគណបក្សខ្មែរតែមួយ បានបញ្ជាក់ថា រចនាសម្ព័ន្ធគណបក្សនេះ គឺមានលោក កែម រិទ្ធីសិត ប្អូនប្រុសលោកកែមឡី ជាប្រធានអស់មួយជីវិត និងរូបលោកផ្ទាល់ជាអនុប្រធានទី១ រួមទាំងលោកស្រី ឃី ម៉េងលីន ដែលលោកអះអាងថា ជាក្មួយស្រី លោកស្រី មូរ សុខហួរ គឺជាអនុប្រធានគណបក្សថ្មីនេះ។...more12minPlay
March 22, 2018លោក ហឿន សុភាព៖ ការកាប់ព្រៃឡង់នៅតែមាន ដោយសារឈ្មួញស៊ុំគ្រលំជាមួយមន្ដ្រីមូលដ្ឋាន - 22/03/2018ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិនារាត្រីនេះគឺលោក ហឿន សុភាព តំណាងសហគមន៍ការពារព្រៃឡង់ មកពីខេត្តកំពង់ធំ។ ក្នុងឱកាសទិវាព្រៃឈើអន្ដរជាតិកាលពីម្សិលមិញ សហគមន៍ព្រៃឡង់បានចេញសេចក្ដីថ្លែងការណ៍មួយបញ្ជាក់ថា ការកាប់រានបំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់ នៅតែមានជាហូរហែ។ បន្តមាន ដោយសារតែការស៊ុំគ្រលំគ្នារវាងឈ្មួញនិងមន្ដ្រីនៅមូលដ្ឋានក្នុងតំបន់ព្រៃឡង់។ ដើម្បីដោះស្រាយបញ្ហានេះប្រកបដោយប្រសិទ្ធភាព លោក ហឿន សុភាព បានស្នើឲ្យគណៈកម្មការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ មូរដៃអាវចុះធ្វើការផ្ទាល់ ដោយសហការជាមួយបណ្ដាញសហគមន៍នៅទីនោះ។...more13minPlay
March 21, 2018លោកស្រី Eva Nguyen Binh៖ "ព្រឹត្តិការណ៍បារាំងពីរសប្តាហ៍គឺដើម្បីលើកស្ទួយភាពជាដៃគូបារាំង-កម្ពុជា" - 21/03/2018ស្ថានទូតបារាំងបានរៀបចំព្រឹត្តិការណ៍«បារាំងពីរសប្តាហ៍នៅភ្នំពេញ» ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី៣០ខែមីនា ដែលរួមមានកម្មវិធីជាច្រើនបង្ហាញដល់សាធារណៈជន។ លោកស្រី Eva Nguyen Binh ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា បានថ្លែងប្រាប់វិទ្យុបារាំងRFIថា ព្រឹត្តិការណ៍នេះមានការបង្ហាញនូវកម្មវិធីជាច្រើនដូចជាវប្បធម៌ សេដ្ឋកិច្ច និងវិទ្យាសាស្ត្រ។ លោកស្រីឯកអគ្គរដ្ឋទូតបញ្ជាក់ថាវិស័យដែលលើកយកមកបង្ហាញក្នុងអំឡុងពេលនេះ គឺសុទ្ធសឹងជាវិស័យដែលប្រទេសបារាំងនិងកម្ពុជាមានទំនាក់ទំនងរវាងគ្នាយ៉ាងស្អិតរមួត និងមានការវិនិយោគច្រើនពីក្រុមហ៊ុនបារាំងរយៈពេលប្រមាណជា១០ឆ្នាំចុងក្រោយនេះនៅកម្ពុជា។...more15minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.