Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
April 21, 2018លោក គង់ រតនៈ៖ អ្នកបើកម៉ូតូមានហានិភ័យខ្ពស់ដោយសារមិនដឹងពីច្បាប់ចរាចរណ៍ - 21/04/2018ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរកន្លងមកនេះ បង្ហាញថាមានមនុស្ស៤៧នាក់ស្លាប់ របួស១៤៣នាក់ ។ ......more11minPlay
April 20, 2018លោក សម រង្ស៊ី៖ ឥណ្ឌូនេស៊ីអាចបើកផ្លូវឲ្យសហគមន៍អន្តរជាតិ ជួយស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា - 20/04/2018នៅក្នុងនាទីភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ។ លោក សម រង្ស៊ី បន្ទាប់ពីបញ្ចប់ដំណើរទស្សនៈកិច្ចនៅប្រទេសជប៉ុន លោកបានមកដល់ប្រទេសឥណ្ឌូនេស៊ីកាលពីដើមសប្តាហ៍។ ឆ្លើយនឹងសំនួររបស់វិទ្យុបារាំងអន្តរជាតិ លោក សម រង្ស៊ី បានលើកឡើងថា ឥណ្ឌូនេស៊ីអាចបើកផ្លូវឲ្យសហគមន៍អន្តរជាតិ ជួយស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបាន ដោយសារតែលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកំពុងតែទ្រុឌទ្រោម។ លោក សម រង្ស៊ី បន្តថា ប្រទេសសមាជិកអាស៊ានមិនអាចជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសផ្សេងទៀតជាសមាជិកអាស៊ានដូចគ្នា គឺគ្រាន់តែជាគោលការណ៍លើក្រដាសប៉ុណ្ណោះ។...more11minPlay
April 19, 2018លោកស្រី ខៃ ចិន្តា៖ ការអភិរក្សសត្វដំរី គឺជាការងាររបស់ប្រជាជនខ្មែរទាំងអស់គ្នា - 19/04/2018ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិនាថ្ងៃនេះ គឺ លោកស្រី ខៃ ចិន្តា ស្ថាបនិកនិងជាប្រធានសមាគមមូលនិធិអភិរក្សដំរីខ្មែរ អៃរាវត្តា។ មូលនិធិ អៃរាវត្តា នឹងរៀបចំកម្មវិធីរាត្រីសមោសរមួយនៅថ្ងៃសុក្រ ទី២៧មេសា សប្ដាហ៍ក្រោយ ដើម្បីរៃអង្គាសថវិកាជួយដល់ការអភិរក្សដំរីខ្មែរ។ បើតាមលោកស្រី ខៃ ចិន្តា ការអភិរក្សសត្វដំរីគឺជារឿងចាំបាច់ ខណៈចំនួនសត្វដំរីនៅស្រុកខ្មែរ មិនមានការកើនឡើងទេនៅក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនេះ។ លោកស្រីបន្តថា ការអភិរក្សសត្វដំរីឲ្យមាននិរន្ដរភាព គឺជាការងាររបស់ប្រជាជនខ្មែរទាំងអស់គ្នា។...more13minPlay
April 18, 2018លោក ជា សំអាង៖«ក្រសួងកំពុងគិតគូរវិធានការបង្ក្រាបរយៈពេលវែង ករណីបទល្មើសនៅដែនជម្រកសត្វព្រៃភ្នំត្នោត» - 18/04/2018តំណាងអង្គការអភិរក្សនិងបរិស្ថានចំនួន៨ បានសំណូមពរឲ្យរដ្ឋាភិបាលកម្ពុជាចាត់វិធានការជាបន្ទាន់ និងដោយគ្មានការពន្យាពេល ទប់ស្កាត់បទល្មើសនានា ដែលទន្ទ្រានដីព្រៃជាកម្មសិទ្ធិ ការកាប់ឈើ និងអ្នកបរបាញ់សត្វព្រៃខុសច្បាប់ នៅដែនជម្រកសត្វព្រៃភ្នំត្នោតក្នុងខេត្តព្រះវិហារ ដើម្បីធានាដល់ការការពារនិងគ្រប់គ្រងដោយចីរភាពនៃដែនជំរកសត្វព្រៃនេះ។ លោក ជា សំអាង អ្នកនាំពាក្យក្រសួងបរិស្ថានថ្លែងថា ក្រសួងបរិស្ថានមានយន្តការជាក់លាក់ហើយ ដើម្បីដោះស្រាយយូរអង្វែង និងមានប្រសិទ្ធភាពទប់ស្កាត់បទល្មើសនានាដែលបានកើតឡើងនៅតំបន់ជម្រកសត្វព្រៃភ្នំត្នោតនេះ។...more11minPlay
April 17, 2018ប្រវត្តិវិទូស៊ន សំណាង៖ អតីតកាល វាគឺជាមេរៀនសម្រាប់បច្ចុប្បន្នកាល - 17/04/2018ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅរាត្រីថ្ងៃអង្គារនេះ គឺលោកសាស្រ្តាចារ្យស៊ន សំណាង បណ្ឌិតប្រវត្តិសាស្រ្ត និងជាសមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជា។ ឆ្លើយតបនឹងសំណួររបស់វណ្ណ សុគន្ធា លោកសាស្រ្តាចារ្យស៊ន សំណាង បានអះអាងថា អតីតកាល គឺជាមេរៀនសម្រាប់បច្ចុប្បន្នកាល។ ដូច្នេះហើយសម្រាប់ប្រវត្តិវិទូស៊ន សំណាង ការសិក្សាស្វែងយល់ពីប្រវត្តិសាស្រ្តនៃរបបខ្មែរក្រហមក៏ដូចជាប្រវត្តិសាស្រ្តដទៃទៀត គឺមានសារៈសំខាន់ណាស់សម្រាប់យុវជនខ្មែរជំនាន់ក្រោយ។...more13minPlay
April 16, 2018លោក សោម រតនា៖ អង្គរសង្ក្រាន្ត៤ថ្ងៃ ទាក់ទាញភ្ញៀវទេសចរបានប្រមាណ១,៨លាននាក់! - 16/04/2018ព្រឹត្តិការណ៍អង្គរសង្ក្រាន្តដែលបានចាប់ផ្ដើមតាំងពីថ្ងៃទី១៣មេសា បានរំកិលមកដល់ទីបញ្ចប់ហើយ នៅរាត្រីថ្ងៃទី១៦មេសានេះ។ លោក សោម រតនា ប្រធានក្រុមការងារទំនាក់ទំនងសាធារណៈនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានប៉ាន់ប្រមាណថា នៅក្នុងរយៈពេល៤ថ្ងៃ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តបានទាក់ទាញភ្ញៀវទេសចរជាតិនិងអន្ដរជាតិ ចូលមកទស្សនាកម្សាន្តប្រមាណ១,៨លាននាក់។ សម្រាប់លោក សោម រតនា នេះគឺជាជោគជ័យរបស់ក្រុមការងាររៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បើទោះបីជាមានបញ្ហាប្រឈមកើតឡើងខ្លះៗក៏ដោយ។...more13minPlay
April 15, 2018លោក ឈត ប៊ុនថង៖ ការរៀបចំពិធីបុណ្យចូលឆ្នាំខ្មែរសម័យបច្ចុប្បន្នខុសប្លែកពីសម័យមុន - 15/04/2018ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងនៅយប់នេះគឺ លោក ឈត ប៊ុនថង ជាមន្ដ្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិតសភាកម្ពុជា។ ......more12minPlay
April 14, 2018លោកហូ វណ្ឌី៖បុណ្យចូលឆ្នាំថ្មីឆ្នាំនេះ ពលរដ្ឋខ្មែរសម្រុកចេញទៅកម្សាន្តនៅក្រៅប្រទេសច្រើនជាងឆ្នាំមុន - 14/04/2018ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅរាត្រីនេះ គឺលោកហូ វណ្ឌី សហប្រធានក្រុមការងារវិស័យទេសចរណ៏ផ្នែកឯកជន។ លោកហូ វណ្ឌីបានលើកឡើងថាបើទោះបីមានការរៀបចំសង្ក្រាន្តឆ្នាំថ្មីស្ទើរនៅគ្រប់ទីកន្លែងនៅឆ្នាំនេះក៏ដោយ ក៏ភ្ញៀវទេសចរជាតិសម្រុកទៅកម្សាន្តនៅខេត្តសៀមរាបច្រើនជាងគេដែរ។ ដោយឡែកសម្រាប់ការទៅកម្សាន្តនៅក្រៅប្រទេសវិញ អ្នកជំនាញផ្នែកទេសចរណ៍រូបនេះកត់សម្គាល់ថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ពលរដ្ឋខ្មែរចេញទៅកម្សាន្តនៅក្រៅប្រទេសច្រើនជាងឆ្នាំមុន។ តទៅនេះ សូមស្ដាប់បទសម្ភាសរវាងវណ្ណ សុគន្ធា និងលោកហូ វណ្ឌី ៖...more12minPlay
April 12, 2018លោកអ៊ឹម បូរិន៖«ការរៀបចំទទួលទេវតាឆ្នាំថ្មី គឺធ្វើទៅតាមលទ្ធភាព មិនមានកំណត់តាមក្បួនតម្រាទេ» - 12/04/2018ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នឹងឈានចូលមកដល់នៅព្រឹកថ្ងៃសៅរ៍ទី១៤ខែមេសាខាងមុខនេះ។ ការរៀបចំរណ្តាប់និងគ្រឿងសក្ការៈបូជាសម្រាប់ទទួលទេវតាឆ្នាំថ្មី ......more13minPlay
April 11, 2018លោកស្រី ម៉ិញ កុសនី៖«សិល្បៈទស្សនីយភាពអង្គរសង្ក្រាន្តឆ្នាំនេះ មានគោលដៅអប់រំយុវជនផងនិងផ្សព្វផ្សាយសិល្បៈផង» - 11/04/2018សិល្បៈករនិងសិល្បៈការិនីជំនាញផ្នែករបាំប្រមាណ៤០០នាក់ នឹងរួមគ្នាបង្ហាញផ្ទាំងទស្សនីយភាពសិល្បៈ ជាច្រើនទំរង់របស់ខ្មែរ នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៨នេះ រួមនឹងអ្នកស្ម័គ្រចិត្តជាច្រើនរយនាក់ផ្សេងទៀត។ លោកស្រី ម៉ិញ កុសនី រដ្ឋលេខាធិការក្រសួងវប្បធម៌ថ្លែងឲ្យដឹងថានៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ នឹងមានបង្ហាញទំរង់សិល្បៈថ្មីៗមួយចំនួន លាយឡំគ្នានឹងសិល្បៈបុរាណជូនដល់សាធារណជនទស្សនា។ ទស្សនីយភាពល្ខោនបុរាណទំនើបស្តីពីអច្ឆរិយៈអង្គរ ក៏ត្រូវរៀបចំបង្ហាញផងដែរ ស្របពេលដែលការតម្លើងរបាំថ្មីៗនិងការហាត់ត្រៀមមានការលំបាកច្រើន។ នេះបើតាមលោកស្រី ម៉ិញ កុសនី។...more11minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.