ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងនៅយប់នេះ គឺ លោកស្រី ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាភិបាល និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល។ លោកស្រី ឱ វណ្ណឌីន បាន គូសបញ្ជាក់ថា តំណាងក្រសួងសុខាភិបាលពីភ្នំពេញ និងតំណាងអង្គការសុខភាពពិភពលោកបានចុះទៅត្រួតពិនិត្យដោយផ្ទាល់ដល់ទីតាំងរស់នៅរបស់ពលរដ្ឋក្នុងខេត្តក្រចេះដែលគេសង្ស័យស្លាប់ជាបន្តបន្ទាប់ដោយសារប្រើប្រាស់ទឹកព្រែក។
ចំណែកនៅភ្នំពេញឯណេះវិញ មន្ទីរពិសោធន៍នៃក្រសួងសុខាភិបាលកំពុងពិនិត្យលើ សំ ណាកទឹកព្រែក និងស្រា។ ក្នុងនោះ លោកស្រី ឱ វណ្ណឌីន បានផ្ដល់ចម្លើយបឋមថា ករ ណីស្លាប់ជាបន្តបន្ទាប់នៅក្រចេះអាចមកពីការបរិភោគសារធាតុរាវ ដូចជា ទឹកព្រែក ស្រាផលិតក្នុងខេត្ត រួមនឹងសាធាតុគីមីផ្សេងទៀត។