មួយថ្ងៃមុនការបិទបញ្ចប់ដំណើរការចុះបញ្ជីគណបក្ស និងបេក្ខជនសម្រាប់ការចូល រួម ការបោះឆ្នោតនៅថ្ងៃទី១៤ឧសភា ដំណើការចុះបញ្ជីនាពេលកន្លងមកគឺប្រព្រឹត្តទៅដោយរលូនទោះជាគណបក្សនយោបាយខ្លះបានជួបបញ្ហានៅថ្នាក់ខេត្តក៏ដោយ។ នេះគឺជាការអង្កេតរបស់លោក សម គន្ធាមី ប្រធានអង្គការនិចហ្វិក។
ខណៈអ្នកនាំពាក្យគ.ជ.ប អំពាវនាវឲ្យគណបក្សនយោបាយរួសរាន់មកចុះបញ្ជី លោក សម គន្ធាមី មើលឃើញថា ភាពយឺតយ៉ាវដែលគណបក្សខ្លះមិនទាន់រួសរាន់មកចុះបញ្ជីដោយសារខ្វះបេក្ខជនឈរឈ្មោះទាំងបំរុងនិងផ្លូវការ។