Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
May 31, 2018លោកវេជ្ជបណ្ឌិតមុំ គង់៖ចំនួនអ្នកជក់បារីនៅកម្ពុជានាពេលបច្ចុប្បន្ននេះ មិនបានថមថយឡើយ - 31/05/2018ថ្ងៃព្រហស្បតិ៍នេះ គឺជាទិវាពិភពលោកគ្មានថ្នាំជក់៣១ ឧសភា។ ដូច្នេះ ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោកវេជ្ជបណ្ឌិតមុំ គង់ ដែលជានាយកប្រតិបត្តិអង្គការចលនា ដើម្បីសុខភាពកម្ពុជា។ តាមលោកវេជ្ជបណ្ឌិតមុំ គង់ ការដែលនៅថ្ងៃនេះមិនមានការរៀបចំពិធីប្រារព្ធទិវាពិភពលោកគ្មានថ្នាំជក់ គឺដោយសារតែរដ្ឋាភិបាលកម្ពុជាបានរៀបចំរួចហើយកាលពីចុងសប្តាហ៍មុន។ ដោយឡែកចំពោះស្ថានភាពនៃការជប់បារីនៅកម្ពុជាវិញ លោកវេជ្ជបណ្ឌិត បានលើកឡើងថា ក្នុងពេលបច្ចុប្បន្ននេះចំនួនអ្នកជក់បារីមិនបានថមថយឡើយ។ សូមស្ដាប់បទសម្ភាសន៍រវាងវណ្ណ សុគន្ធា និងលោកវេជ្ជបណ្ឌិតមុំ គង់ ដូចតទៅ៖...more0minPlay
May 30, 2018លោក ឌឹម សុវណ្ណារុំ៖«លក្ខណៈពិសេសរបស់សន្លឹកឆ្នោតគឺជួយសម្រួលដល់គណបក្សនយោបាយផង និងអ្នកបោះឆ្នោតផង» - 30/05/2018ការរៀបចំការពិនិត្យទម្រង់សន្លឹកឆ្នោតដែលត្រូវបោះពុម្ព ដោយមានការចូលរួមពីតំណាងគណបក្សទាំង២០ នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នេះ ......more10minPlay
May 29, 2018លោកឡេង ប៉េងឡុង៖ក្រមសីលធម៌អ្នកតំណាងរាស្ត្រនឹងជួយតម្រង់អ្នកតំណាងរាស្ត្រឲ្យនិយាយកាន់តែមានសីលធម៌ - 29/05/2018ក្រមសីលធម៌របស់អ្នកតំណាងរាស្ត្រដែលមាន៩ចំណុចត្រូវបានរដ្ឋសភាកម្ពុជាចេញផ្សាយជាផ្លូវការហើយនៅថ្ងៃអង្គារនេះ។ ដូច្នេះនៅរាត្រីនេះ លោកឡេង ប៉េងឡេង ដែលជាអ្នកនាំពាក្យរដ្ឋសភាជាតិកម្ពុជា គឺជាភ្ញៀវប្រចាំថ្ងៃរបស់យើង។ លោកឡេង ប៉េងឡេង បានអះអាងថា ក្រមសីលធម៌របស់អ្នកតំណាងរាស្ត្រ គឺមានសារៈសំខាន់ដែលអាចជួយតម្រង់អ្នកតំណាងរាស្ត្រខ្មែរឲ្យធ្វើសកម្មភាព និងនិយាយកាន់តែមានសីលធម៌។ តទៅនេះ សូមស្តាប់បទសម្ភាសន៍រវាងវណ្ណ សុគន្ធា និងលោកឡេង ប៉េងឡុង៖...more10minPlay
May 28, 2018លោក សោម សូរីដា៖ គ្រប់មធ្យោបាយដែលអំពាវនាវមិនឲ្យពលរដ្ឋទៅបោះឆ្នោតគឺជាទង្វើល្មើសច្បាប់ - 28/05/2018ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ស៊ិក ប៊ុនហុក បានស្នើនៅចំពោះមុខលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឲ្យចាត់វិធានការតាមផ្លូវច្បាប់ ......more11minPlay
May 27, 2018លោក សុខ ទូច៖ រាជ្យបណ្ឌិតនឹងចង់ក្រងជាឯកសារ ការសន្យារបស់បក្សនយោបាយទុកឲ្យពលរដ្ឋកាត់សេចក្ដី - 27/05/2018លោក សុខ ទូច ប្រធានរាជ្យបណ្ឌិតសភាកម្ពុជា នឹងដឹកនាំវេទិកាជជែកសួរដេញដោលអំពីគោលនយោបាយរបស់បក្សនៅចន្ទស្អែកនេះ។ ក្នុងនោះកាតព្វកិច្ចរបស់រាជ្យបណ្ឌិតសភាកម្ពុជា ចាំថតសំឡេងដើម្បីចង់ក្រងទុកជាឯកសារការសន្យារបស់គណបក្សនីមួយៗ ទុកឲ្យពលរដ្ឋកាត់សេចក្ដី នៅក្រោយបក្សណាមួយឈ្នះឆ្នោត។ កន្លងមកលោក សុខ ទូច មើលឃើញថា គណបក្សនយោបាយតែងតែអួតអាងពីគោលនយោបាយខ្លួនដោយគ្មានអ្នកសួរដេញដោល។ តែនៅក្នុងវេទិកានៅថ្ងៃស្អែក លោកនឹងផ្ដល់ឱកាសឲ្យគណបក្សនិងគណបក្សចោទសួរគ្នា មុនផ្ដល់ក្បាលមេក្រូឲ្យមហាជន។...more0minPlay
May 26, 2018លោក ប៉ែន លីណាត៖ ករណីពុលថ្មីមួយទៀតបានកើតឡើងនៅក្នុងខេត្តក្រចេះ តែមិនមានអ្នកស្លាប់ទេ - 26/05/2018ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោក ប៉ែន លីណាត អភិបាលរងខេត្ដក្រចេះ និងជាអ្នកនាំពាក្យ។ ឆ្លើយតបនឹងសំណួររបស់វិទ្យុបារាំងអន្តរជាតិ RFI លោក ប៉ែន លីណាត បានឲ្យដឹងថា មានករណីពុលថ្មីមួយទៀត បានកើតឡើងនៅភូមិត្រពាំងទ្រាំង ដែលមានចំងាយជាង៤០គីឡូម៉ែត្រពីភូមិស្រែនន និងភូមិអាលច ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។ ករណីពុលដែលបានបណ្តាលឲ្យមនុស្ស ក្មេងចាស់ ប្រុសស្រី សរុបជាង៧០នាក់ ចូលសម្រាកមណ្ឌលសុខភាពនេះ ត្រូវបានអាជ្ញាធរសន្និដ្ឋានជាបឋមថា គឺបណ្តាលមកពីពុលចំណីអាហារ។ តែយ៉ាងណាក៏ដោយ ករណីនេះ មិនបណ្តាលឲ្យជនរងគ្រោះណាម្នាក់ស្លាប់បាត់បង់ជីវិតនោះទេ។...more11minPlay
May 25, 2018លោក អាត់ ធន់ ៖ ច្បាប់ប្រាក់ឈ្នួលអប្បបរមា មានប្រយោជន៍ តែកាត់បន្ថយសិទ្ធិសហជីព - 25/05/2018ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ នារាត្រីនេះ គឺលោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា(CLC)។ សេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ......more11minPlay
May 24, 2018លោកញឹម វណ្ណដា៖មូលហេតុដែលមានរន្ទះបាញ់កើតឡើងច្រើនគឺដោយសារតែអាកាសធាតុប្រែប្រួល - 24/05/2018ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅរាត្រីនេះ គឺលោកញឹម វណ្ណដា ដែលជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ ឆ្លើយតបនឹងសំណួររបស់វណ្ណ សុគន្ធា លោកញឹម វណ្ណដា បានអះអាងថា មូលហេតុដែលធ្វើឲ្យមានការកើតឡើងនូវរន្ទះបាញ់នៅក្នុងឆ្នាំនេះ គឺដោយសារតែមានបម្រែបម្រួលអាកាសធាតុ។ តទៅនេះ សូមស្ដាប់បទសម្ភាសទាំងស្រុងដូចតទៅ៖...more12minPlay
May 23, 2018លោក កៃ គឹមសុង៖ «ទទួលស្គាល់ថាគ្រោះ ក្លាយជាលាភ តែយើងត្រូវទទួលយកការផ្លាស់ប្តូរ» - 23/05/2018អតីតនិពន្ធនាយកកាសែតភ្នំពេញប៉ុស្តិ៍ លោក កៃ គឹមសុង ដែលត្រូវបានបញ្ឈប់ពីការងារដោយអ្នកគ្រប់គ្រងថ្មីកាលពីដើមខែឧសភានេះ ដោយសារតែលោកចុះផ្សាយព័ត៌មានស្តីពីការ ផ្លាស់ប្តូរអ្នកគ្រប់គ្រងនោះ បានចូលបំរើការងារនៅកាសែតខ្មែរថាមស៍នៅថ្ងៃពុធនេះហើយ។ ក្នុងនាមជានាយកប្រតិបត្តិ ឬ (COO) លោក កៃ គឹមសុង បានប្តេជ្ញាថានឹងប្រឹងប្រែងអភិវឌ្ឍន៍កាសែតខ្មែរថាមស៍ ឲ្យទៅជាកាសែតនាំមុខគេជាភាសាអង់គ្លេសនៅក្នុងប្រទេសកម្ពុជា។ លោក កៃ គឹមសុង បានហៅតំណែងការងារថ្មីរបស់លោកដែលធំជាងមុនថា ជាឱកាសមួយថ្មី បន្ទាប់ពីលោកបាត់បង់ឱកាសមួយ។...more9minPlay
May 22, 2018លោកវ៉ាត់ ចំរើន៖ការរៀបចំព្រឹត្តិការណ៍កីឡាជាតិលើកទី២ នឹងចំណាយថវិកាជាង១លានដុល្លារ - 22/05/2018ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅរាត្រីនេះ គឺលោកវ៉ាត់ ចំរើន ដែលជាអគ្គលេខាធិការគណៈកម្មការធិការជាតិអូឡាំពិកកម្ពុជា។ ចំពោះព្រឹត្តិការណ៍កីឡាជាតិលើកទី២ នាថ្ងៃទី២៥ ឧសភាខាងមុខនេះ លោកវ៉ាត់ ចំរើន បានអះអាងថា ក្រុមការងាររបស់លោកបានរៀបចំត្រៀមស្ទើររួចរាល់ទាំងស្រុងហើយនៅពហុកីឡដ្ឋានជាតិ។ ដោយឡែកចំពោះថវិកានៃការរៀបចំវិញ លោកបញ្ជាក់ថា គ្រោងនឹងចំណាយជាង១លានដុល្លារអាមេរិក។...more13minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.