Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
June 10, 2018លោក យ៉ងសាំង កុមារ ៖ នាយករដ្ឋមន្រ្តីត្រូវគោរពតំណាងរាស្ត្រ មិនមែនតំណាងរាស្ត្រខ្លាចនាយករដ្ឋមន្រ្តីទេ - 10/06/2018លោកបណ្ឌិត យ៉ងសាំង កុមារ ត្រូវបានសមាជិកបោះឆ្នោតគាំទ្រឲ្យធ្វើជាបេក្ខជននាយករដ្ឋមន្រ្តីរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាននៅថ្ងៃនេះ សម្រាប់អាណត្តិទី៦ខាងមុខ។ ......more9minPlay
June 09, 2018លោក អេង ឆៃអ៊ាង៖ អតីតបក្សប្រឆាំងចង់ឲ្យពន្យារពេលការបោះឆ្នោតជាតិ - 09/06/2018ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិនារាត្រីនេះ គឺលោក អេង ឆៃអ៊ាង អនុប្រធានអតីតគណបក្សសង្គ្រោះជាតិ។ កាលពីដើមសប្ដាហ៍នេះ គណៈកម្មការចំពោះកិច្ចនៃអតីតគណបក្សសង្គ្រោះជាតិ បានបើកកិច្ចប្រជុំរយៈពេល២ថ្ងៃ ដើម្បីរៀបចំយុទ្ធនាការមិនទទួលស្គាល់ការបោះឆ្នោតនៅកម្ពុជា។ បន្ថែមពីលើនេះ លោក អេង ឆៃអ៊ាង ចង់ឲ្យពន្យារពេលការបោះឆ្នោតជាតិសិន ដើម្បីស្វែងរកលទ្ធភាពឲ្យអតីតគណបក្សប្រឆាំងអាចចូលរួមការបោះឆ្នោតនាខែកក្កដា។ អតីតបក្សប្រឆាំងនៅតែចិញ្ចឹមចិត្តចង់ចូលរួមការបោះឆ្នោតក្នុងខែកក្កដា បើទោះបីជាគ្មានអ្វីសម្បទានឲ្យគណបក្សកាន់អំណាចក៏ដោយ។...more16minPlay
June 08, 2018លោក លី សុវណ្ណ៖ កម្ពុជាសម្រេចជោគជ័យលើគោលដៅជាតិប្រយុទ្ធនឹងជំងឺរលោកថ្លើមប្រភេទបេលើកុមារ - 08/06/2018ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅយប់នេះ គឺ វេជ្ជបណ្ឌិត លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា។ ប្រទេសកម្ពុជាបានសម្រេចគោលដៅជាតិ និងតំបន់ប៉ាស៊ីហ្វិកខាងលិច ......more12minPlay
June 07, 2018លោក ជុំ សុន្ទរី៖ កម្ពុជាប្រកាន់ជំហរអព្យាក្រឹត មិនចូលបក្សសម្ព័ន្ធ ពេលធ្វើអនុប្រធានមហាសន្និបាត អ.ស.ប - 07/06/2018កម្ពុជាទើបតែត្រូវបានជ្រើសតាំងឲ្យធ្វើជាអនុប្រធាន សម្រាប់សម័យប្រជុំលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ។ ការងារនេះមានអាណត្តិ១ឆ្នាំពេញ ពោលគឺចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៨ រហូតដល់ខែកញ្ញាឆ្នាំ២០១៩ខាងមុខ។ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ដែលជាភ្ញៀវប្រចាំថ្ងៃរបស់យើងនារាត្រីនេះ បានគូសបញ្ជាក់ថា កម្ពុជានឹងប្រកាន់ជំហរអព្យាក្រឹត មិនចូលបក្សសម្ព័ន្ធ នៅពេលធ្វើជាអនុប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ សម្រាប់សម័យប្រជុំលើកទី៧៣។...more9minPlay
June 06, 2018តំណាងគម្រោង Ecolife Cambodia៖ ការកាត់បន្ថយថង់ប្លាស្ទិក ត្រូវចាប់ផ្ដើមពីមនុស្សម្នាក់ៗ - 06/06/2018ថ្ងៃទី០៥មិថុនាម្សិលមិញ គឺជាទិវាបរិស្ថានពិភពលោក។ ក្រសួងបរិស្ថានកម្ពុជា ប្រារព្ធទិវាបរិស្ថាននេះ ដោយបើកយុទ្ធនាការរួមគ្នាកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។ យុទ្ធនាការនេះ បានទទួលការគាំទ្រពីគម្រោងយុវជន Ecolife Cambodia ដែលធ្វើការលើបញ្ហាបរិស្ថាន។ កញ្ញា ស្រីនាង ប្រធានដឹកនាំគម្រោងនេះ បានលើកឡើងថា ការប្រើប្រាស់ថង់ប្លាស្ទិកបានផ្ដល់ផលប៉ះពាល់យ៉ាងច្រើនដល់ពិភពលោក ខណៈកញ្ញា សំ លក្ខណា អ្នកសម្របសម្រួលទូទៅនៃគម្រោង Ecolife Cambodia លើកឡើងថា ដើម្បីកាត់បន្ថយថង់ប្លាស្ទិក គេមិនចាំបាច់រង់ចាំឲ្យស្ថាប័នមានសមត្ថកិច្ចជាអ្នកចាប់ផ្ដើមឡើយ តែត្រូវចាប់ផ្ដើម ពីមនុស្សម្នាក់ៗខ្លួនឯងផ្ទាល់តែម្ដង។...more14minPlay
June 05, 2018លោកទឹម ម៉ាឡៃ៖ គួរអប់រំពលរដ្ឋពីការប្រើប្រាស់អ៊ីនធឺណិតត្រឹមត្រូវ ជាជាងប្រើវិធានការគ្រប់គ្រង - 05/06/2018ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិនារាត្រីនេះគឺលោក ទឹម ម៉ាឡៃ ប្រធានបណ្ដាញយុវជនកម្ពុជា។ បណ្ដាញយុវជនកម្ពុជា គឺជាអង្គការសង្គមស៊ីវិលមួយ ដែលធ្វើការលើបញ្ហាយុវជន និងសិទ្ធិនៃការបញ្ចេញមតិលើប្រព័ន្ធអ៊ីនធឺណិត។ ទាក់ទងទៅនឹងប្រកាសអន្ដរក្រសួងស្ដីពីការគ្រប់គ្រងតាមប្រព័ន្ធអ៊ីនធឺណិត លោក ទឹម ម៉ាឡៃ យល់ឃើញថា វាជាការចាត់វិធានការជ្រុល។ ជាជាងប្រើវិធានការគ្រប់គ្រងនិងដាក់ទោសទណ្ឌ ប្រធានបណ្ដាញយុវជនកម្ពុជា យល់ថា រដ្ឋាភិបាលគួរតែអប់រំពលរដ្ឋពីការប្រើប្រាស់អ៊ីនធឺណិតឲ្យបានត្រឹមត្រូវវិញទើបប្រសើរ។...more12minPlay
June 04, 2018លោក វ៉ាត់ ចំរើន៖ កីឡាជាតិលើកទី២ បានប្រព្រឹត្តទៅយ៉ាងរលូន - 04/06/2018ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅរាត្រីនេះ គឺ លោក វ៉ាត់ ចំរើន ជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ព្រឹត្តិការណ៍កីឡាជាតិលើកទី២ ......more13minPlay
June 03, 2018លោក ពេជ្រ ស្រស់៖ បើមានឆន្ទៈរដ្ឋាភិបាល នឹងដោះស្រាយតម្លៃសាំង និងកសិផលបាន - 03/06/2018លោកពេជ្រ ស្រស់ នៅថ្ងៃស្អែកនឹងយកញត្តិទៅដាក់នៅស្ថាប័នរដ្ឋ និងរដ្ឋសភា ដើម្បីស្វែងរកដំណោះស្រាយលើតម្លៃកសិផល និងតម្លៃប្រេងនៅកម្ពុជា។ ឆ្លើយទៅនឹងសំណួរវិទ្យុបារាំងលោក ពេជ្រ ស្រស់ ថា បើមានឆន្ទៈរដ្ឋាភិបាល នឹងដោះស្រាយតម្លៃសាំង និងកសិផលរបស់កសិករបាន។...more11minPlay
June 02, 2018លោក ហ៊ីង សុខសាន៖ ជប៉ុននឹងដើរបញ្ច្រាស់សហគមន៍អន្តរជាតិ បើបន្តគាំទ្រការបោះឆ្នោតនៅកម្ពុជា - 02/06/2018ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោក ហ៊ីង សុខសាន មន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស។ លោក ហ៊ីង សុខសាន ដែលបានចូលរួមធ្វើបាតុកម្ម នៅមុខស្ថានទូតជប៉ុនប្រចាំអង្គការសហប្រជាជាតិក្នុងទីក្រុងញូយ៉ក កាលពីថ្ងៃទី ១ ខែមិថុនា ដើម្បីទាមទារឲ្យប្រទេសជប៉ុនដកខ្លួនថយចេញពីការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា ដែលនឹងរៀបចំធ្វើឡើងនៅថ្ងៃទី ២៩ ខែកក្កដា ខាងមុខ។ បើតាម លោក ហ៊ីង សុខសាន ប្រទេសជប៉ុននឹងដើរបញ្ច្រាស់សហគមន៍អន្តរជាតិ បើប្រទេសនេះ នៅតែបន្តគាំទ្រការបោះឆ្នោតនៅកម្ពុជា។ លោកថា ប្រទេសជប៉ុន គឺជាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យតែមួយគត់ ដែលនៅបន្តជួយកម្ពុជា។...more15minPlay
June 01, 2018លោក ទី សុវណ្ណារី៖ ស្ថានភាពកុមារកម្ពុជាជាទូទៅ ប្រសើរធៀបនឹង១០ឆ្នាំមុន - 01/06/2018ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃនេះ គឺ លោក ទី សុវណ្ណារី អ្នកឯកទេសកិច្ចការពារកុមារនៃអង្គការភ្លែនអន្តរជាតិ (Plan International)។ ......more12minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.