Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
July 01, 2018លោក អាត់ ធន់៖ ចំនួនកម្មករដែលនឹងចេញទៅបោះឆ្នោតមិនសូវប្រែប្រួលជាងឆ្នាំមុនប៉ុន្មានទេ - 01/07/2018ប្រមុខរដ្ឋាភិបាលកម្ពុជា បានបង្កើនការចុះជួបកម្មករកាន់តែច្រើនឡើង ខណៈការបោះឆ្នោតនៅសល់ពេលតែជិត១ខែទៀតប៉ុណ្ណោះ។ ជាមួយគ្នានោះ ក្រសួងការងារក៏បានអនុញ្ញាតឲ្យកម្មករឈប់សម្រាក៣ថ្ងៃដើម្បីទៅបោះឆ្នោតដែរ។ ប៉ុន្តែលោក អាត់ ធន់ ជាប្រធានសហភាពការងារកម្ពុជា កត់សំគាល់ថា ចំនួនកម្មករដែលនឹងចេញទៅបោះឆ្នោតមិនសូវប្រែប្រួលជាងការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំមុនប៉ុន្មានទេ។...more12minPlay
June 30, 2018លោក សាន វឌ្ឍនា៖ ក្រមា១០០០ម៉ែត្រ ជាសក្ខីភាពបង្ហាញថា «ខ្មែរធ្វើបាន» - 30/06/2018ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិនារាត្រីនេះ គឺលោក សាន វឌ្ឍនា ស្ថាបនិកចលនា GoGoCambodia។ ។ GoGoCambodia គឺជាចលនាសង្គម ដែលមានបេសកកម្មលើកតម្កើងមោទនភាពជាតិខ្មែរនៅលើឆាកអន្ដរជាតិ។ នៅថ្ងៃទី០១កក្កដាស្អែកនេះ GoGoCambodia នឹងរៀបចំលាតនិងវាស់វែងក្រមាដែលត្បាញដោយដៃប្រវែងជាង១ពាន់ម៉ែត្រ ដើម្បីបំបែកឯតទគ្គកម្មពិភពលោក។ បើតាមលោក សាន វឌ្ឍនា ក្រមាដែលមានប្រវែងជាង១០០០ម៉ែត្រនេះ ឆ្លុះបញ្ចាំងអំពីសាមគ្គីភាពក្នុងចំណោមចង្កោមគ្រួសារខ្មែរ ជាពិសេសវាគឺជាសក្ខីភាពដែលបង្ហាញយ៉ាងច្បាស់ថា ខ្មែរធ្វើបាន។...more14minPlay
June 29, 2018លោក សូ ពិសី៖ជនបរទេសខ្លះប្រើប្រាស់បណ្ណបើកបរអន្តរជាតិមិនត្រឹមត្រូវនៅកម្ពុជា - 29/06/2018ក្រសួងសាធារណៈការ និង អគ្គស្នងការនគរបាលជាតិ បានបើកវគ្គផ្សព្វផ្សាយ ស្តីពីការត្រួតពិនិត្យលើបណ្ណបើកបរ អន្តរជាតិ នៅថ្ងៃសុក្រនេះ។ ការបើកវគ្គនេះ ដោយសារតែសមត្ថកិច្ចរកឃើញថា ជនបរទេសដែលបើកបរនៅកម្ពុជាកំពុងក្លាយជាបញ្ហាចោទនៃគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ លោក សូ ពិសី អគ្គនាយករង នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ដែលជាភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងរាត្រីនេះ បានបញ្ជាក់ថា ជនបរទេសដែលមានសិទ្ធិបញ្ជាយានយន្ត នៅកម្ពុជា លុះត្រាតែ មានបណ្ណបើកបរអន្តរជាតិ បើពុំដូចនោះទេនឹងចាប់ផាកពិន័យអន្តរកាល ឬឈានទៅជាប់ពន្ធនាគារទៀតផង។...more10minPlay
June 28, 2018បណ្ឌិត គីម ហ៊ាង៖ «ភ្នាក់ងារវាយតម្លៃអចលនទ្រព្យកម្ពុជា នឹងដណ្តើមការងារធំៗពីបរទេសមកវិញ បន្ទាប់ពីមានសាលាបណ្តុះបណ្តាលត្រឹមត្រូវ» - 28/06/2018សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា នៅថ្ងៃព្រហស្បតិ៍នេះ បានសហការគ្នាជាមួយសកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការគាំទ្រពីក្រសួងហិរញ្ញវត្ថុផងនោះ បានប្រកាសបើកសាលាបង្រៀនលើវិស័យដីធ្លីជាលើកដំបូងនៅកម្ពុជា។ លោកបណ្ឌិត គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា ថ្លែងថា ការបង្កើតជាសាលាដីធ្លីនេះឡើង មានអត្ថប្រយោជន៍ច្រើនសម្រាប់កម្ពុជា ពោលគឺជួយឲ្យធនធានមនុស្សខ្មែរ មានសមត្ថភាពខ្ពស់នៅក្នុងការវាយតម្លៃគម្រោងវិនិយោគដីធ្លីធំៗ ដែលបច្ចុប្បន្ន ទីផ្សារនេះ ភាគច្រើនបរទេសជាអ្នកគ្រប់គ្រង។...more13minPlay
June 27, 2018លោក ច្រឹក សុខនីម៖ ការបោះឆ្នោតជាតិមិនប៉ះពាល់ដល់វិស័យអចលនទ្រព្យនៅកម្ពុជាទេ - 27/06/2018ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិ RFI នារាត្រីនេះគឺលោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century 21 Mekong។ Century 21 Mekong គឺជាក្រុមហ៊ុនដែលមានជំនាញខាងអចលនទ្រព្យនៅកម្ពុជា។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្ដរជាតិ RFI លោក ច្រឹក សុខនីម លើកឡើងថា ការបោះឆ្នោតជាតិនាខែកក្កដាខាងមុខ មិនមានផលប៉ះពាល់ដល់វិស័យអចលនទ្រព្យនៅកម្ពុជា ដែលកំពុងតែរឹងមាំនិងរីកចម្រើនទេ។...more14minPlay
June 26, 2018នាយឧត្តមសេនីយ៍ មាស វីរិទ្ធ៖« កម្ពុជាមានសុឆន្ទៈក្នុងការធ្វើសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន» - 26/06/2018នៅក្នុងឱកាសនៃទិវាអន្តរជាតិនៃការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៦ខែមិថុនានេះ ប្រទេសកម្ពុជាបាន ធ្វើពិធីដុតបំផ្លាញគ្រឿងញៀនជាង៦០គីឡូក្រាម។ តាមរយៈយុទ្ធនាការបង្ក្រាបគ្រឿងញៀន ដែលដាក់ចេញដោយរដ្ឋាភិបាលកម្ពុជារយៈពេល៣លើកកន្លងទៅនេះ ស្ថានភាពប្រើប្រាស់និងចែកចាយគ្រឿងញៀនមានការថយចុះ។ លោក មាស វីរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា ប្រទេសកម្ពុជាបានប្រឹងប្រែងទប់ស្កាត់និងបង្ក្រាបគ្រឿងញៀនក្នុងប្រទេសប្រកបដោយឆន្ទៈខ្ពស់ ខណៈកម្ពុជា ត្រូវបានឧក្រិដ្ឋជនចាត់ទុកថាជាចំណុចឆ្លងកាត់និងចរាចរគ្រឿងញៀន។...more10minPlay
June 25, 2018លោក គិត ទូច៖ ការសម្រុកតវ៉ារឿងដីធ្លីរបស់ពលរដ្ឋដោយសារឱកាសជិតបោះឆ្នោត - 25/06/2018ពលរដ្ឋមកពីខេត្តចំនួន៤នៅថ្ងៃនេះ បានឡើងមកតវ៉ាដល់រាជធានីភ្នំពេញ ជំរុញឲ្យក្រសួងរៀបចំដែនដីពន្លឿនដំណោះស្រាយ ខណៈជារដូវដាំដុះ។ ......more12minPlay
June 23, 2018គុយ ធីតា៖ សិទ្ធិមនុស្ស គឺជាសិទ្ធិរបស់អ្នកស្រឡាញ់ភេទដូចគ្នាដែរ - 23/06/2018ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនារាត្រីនេះ គឺ(លោក)គុយ ធីតា ជាសមាជិកក្រុម “ក្តីស្រឡាញ់ចម្រុះ” ឬ “Love is Diversity” ដែលជាទំព័របណ្តេញសង្គមបង្កើតឡើង ......more19minPlay
June 22, 2018លោកស្រី ឈុំ សុភ័ណ្ឌ៖ «យើងសង្ឃឹមថាពលរដ្ឋខ្មែរ៨០% នឹងគាំទ្រផលិតផលអឺរ៉ុប» - 22/06/2018សភាពាណិជ្ជកម្មអឺរ៉ុប នៅកម្ពុជា នឹងធ្វើពិធីតាំងពិព័រណ៍ផលិតផលអឺរ៉ុបជាលើកដំបូងនៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ខែមិថុនា ដល់ថ្ងៃទី១ខែកក្កដាឆ្នាំ២០១៨នេះ។ ក្រុមហ៊ុនអឺរ៉ុបចំនួន៤០ នឹងចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ។ លោកស្រី ឈុំ សុភ័ណ្ឌ មន្ត្រីផ្នែកទំនាក់ទំនងជាមួយសមាជិកសភាពាណិជ្ជកម្មនៃបណ្តាប្រទេសអឺរ៉ុប ដើមកំណើតខ្មែរ ថ្លែងថា ប្រជាជនខ្មែរនឹង ធ្វើការគាំទ្រដល់ផលិតផលអឺរ៉ុប ត្បិតវាមានតម្លៃថ្លែ ប៉ុន្តែប្រកបដោយគុណភាព ខណៈកំរិតជីវភាពពលរដ្ឋខ្មែរមួយចំនួនមានលក្ខណៈប្រសើរ។...more10minPlay
June 21, 2018លោក សឿង សារឿន៖ ការអំពាវនាវរបស់លោក ស ខេង គឺជាសញ្ញាវិជ្ជមានថ្មីមួយ - 21/06/2018នៅថ្ងៃទី ២១ មិថុនា នេះ អង្គការសង្គមស៊ីវិល និងក្រសួងមហាផ្ទៃ បានបើកវេទិការពិភាក្សា ជាលើកទី១ ស្តីពី «ភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល»។ នៅក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវឲ្យអាជ្ញាធរ និងសង្គមស៊ីវិលសហការគ្នាឡើងវិញ ដើម្បីជំរុញការអភិវឌ្ឍប្រជាធិបតេយ្យនៅកម្ពុជា។ ក្នុងនាមជាភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ លោក សឿង សារឿន នាយកប្រតិបត្តិអង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) បានចាត់ទុកថា ការអំពាវនាវរបស់លោក ស ខេង គឺជាសញ្ញាវិជ្ជមានថ្មីមួយ។ សូមបញ្ជាក់ថា គិតត្រឹមឆ្នាំ២០១២មក មានអង្គការសង្គមស៊ីវិលជិត២ពាន់បានបំពេញសកម្មភាពនៅក្នុងប្រទេសកម្ពុជា ដោយពួកគេបានចំណាយប្រាក់សរុបជាង ៦០០ ទៅ ៧០០ លានដុល្លារក្នុងមួយឆ្នាំៗ ដើម្បីចូលរួមកសាងសង្គមកម្ពុជា ប៉ុន្តែរយៈពេល១ឆ្នាំកន្លងទៅ សកម្មភាពការងាររបស់ពួកគេត្រូវបានកាត់បន្ថយ ដោយសារតែសម្ពាធនយោបាយ៕...more11minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.