Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
July 23, 2018លោកស្រី ពោធិតី សាវត្ថី៖ គណបក្ស ធម្មាធិបតេយ្យឈ្នះ នឹងមានប្រាក់ឧបត្ថម្ភដល់អ្នកអត់ការងារធ្វើ - 23/07/2018គណបក្ស ធម្មាធិបតេយ្យដែលមានលេខរៀងទី១៦ ក្នុងសន្លឹកឆ្នោតនៅអាណត្តិនេះ គឺជាគណបក្សមួយដែលខកខានចូលរួមបោះឆ្នោតចំនួន២០ឆ្នាំមកហើយ បន្ទាប់ពីបានចូលរួមបោះឆ្នោតម្តងកាលពីឆ្នាំ១៩៩៨ តែមិនបានសន្លឹកឆ្នោតសូម្បីតែមួយសន្លឹកនៅការិយាល័យដែលលោកស្រី ពោធិតី សាវត្ថី ទៅបោះឆ្នោតនោះ។ ប៉ុន្តែប្រធានគណបក្សដែលដាក់បេក្ខភាពស្រ្តីភាគច្រើនក្នុងការបោះឆ្នោតអាណត្តិនេះ បានអះអាងថា បើគណបក្ស ធម្មាធិបតេយ្យឈ្នះ នឹងមានប្រាក់ឧបត្ថម្ភដល់អ្នកអត់ការងារធ្វើនៅកម្ពុជា។...more12minPlay
July 22, 2018លោក លន់ ឬទ្ធិ ៖ គណបក្សខ្មែរសាធារណរដ្ឋអាចនឹងយកគោលការណ៍ពីសម័យលន់ នល់ មកដឹកនាំ - 22/07/2018នៅក្នុងអំឡុងពេលនៃយុទ្ធនាការឃោសនាបោះឆ្នោតជាតិ អាណត្តិទី៦នេះ វិទ្យុបារាំងអន្ដរជាតិ បានផ្តល់ឱកាសស្មើៗគ្នា ដល់គណបក្សនយោបាយទាំង២០ ដើម្បីបង្ហាញពីគោលនយោបាយរបស់ខ្លួន។ ......more12minPlay
July 21, 2018លោក ទេព ទ្រូ៖ គណបក្សរស្មីខេមរា ចង់លុបបំបាត់វប្បធម៌ «អាង» ចេញពីសង្គមខ្មែរ - 21/07/2018នៅក្នុងថ្ងៃទី១៥នៃយុទ្ធនាការឃោសនាបោះឆ្នោតនេះ វិទ្យុបារាំងអន្ដរជាតិសូមអញ្ជើញលោកអ្នកនាង ស្ដាប់បទសម្ភាសជាមួយ លោក ទេព ទ្រូ ដែលជាអនុប្រធានទី១នៃគណៈកម្មការនាយករបស់គណបក្សរស្មីខេមរា។ នៅក្នុងការបោះឆ្នោតជាតិអាណត្តិទី៦នេះ គណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច ដាក់បេក្ខភាពចូលរួមប្រកួតប្រជែងនៅមណ្ឌលចំនួន៧។ តាមរយៈបទសម្ភាសជាមួយ RFI លោក ទេព ទ្រូ បានលើកឡើងថា នៅក្នុងការដឹកនាំប្រទេស គណបក្សរស្មីខេមរា ចង់លុបបំបាត់ឲ្យអស់វប្បធម៌អាង ហើយពង្រឹងនីតិរដ្ឋ។ សម្រាប់លោក ទេព ទ្រូ គឺមានការពង្រឹងនីតិរដ្ឋទេ ដែលអាចធ្វើឲ្យប្រទេសជាតិរីកចម្រើនពិតប្រាកដ។...more14minPlay
July 20, 2018លោក ញ៉េប ប៊ុនជិន៖ គណបក្សហ្វ៊ុនស៊ិនប៉ិចនៅតែរក្សាគោលនយោបាយដោះស្រាយបំណុលជូនពលរដ្ឋក្រីក្រ - 20/07/2018គណបក្សហ្វ៊ុនស៊ិនប៉ិចរបស់សម្តេចក្រុមព្រះគឺមានគោលនយោបាយទាំងអស់ចំនួន១៣ចំណុច ពោលដូចគ្នានឹងលេខរៀងរបស់គណបក្សនេះនៅលើសន្លឹកឆ្នោតនោះដែរ។ ប៉ុន្តែក្នុងចំណោមគោលនយោបាយទាំង១៣ចំណុចនោះ គឺមានចំណុចសំខាន់មួយ គណបក្សហ្វ៊ុនស៊ិនប៉ិចនៅតែរក្សាការសន្យាដោះស្រាយបំណុលជូនប្រជាពលរដ្ឋក្រីក្រ បើគណបក្សនេះឈ្នះឆ្នោតម្តងទៀតដូចកាលពីឆ្នាំ១៩៩៣។...more13minPlay
July 19, 2018លោក ហួន រាជចំរើន៖ ខ្មែរអភិវឌ្ឍសេដ្ឋកិច្ច ការពាររាស្ត្រ ការពាររដ្ឋ និងការពារសង្គម - 19/07/2018នាថ្ងៃទី១៣នៃយុទ្ធនាការឃោសនាបោះឆ្នោតនេះ វិទ្យុបារាំងអន្ដរជាតិសូមអញ្ជើញលោកអ្នកនាង ស្ដាប់បទសម្ភាសជាមួយ លោក ហួន រាជចំរើន ប្រធានគណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច។ ......more11minPlay
July 18, 2018លោក ចាន់ យ៉េត៖ «បញ្ហាអន្តោប្រវេសន៍ ចង់ឲ្យគេគោរពច្បាប់ខ្មែរ មិនមែនឲ្យខ្មែរគោរពច្បាប់គេទេ» - 18/07/2018ជាលើកទី២ហើយ ដែលគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យចូលប្រឡូកនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ នៅរាត្រីថ្ងៃពុធនេះ គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ បានបង្ហាញសារនយោបាយរបស់ខ្លួនចំនួន១២ចំណុច តាមរយៈវិទ្យុបារាំង RFI។ ចំណុចសំខាន់ ដែលគណបក្សមួយនេះ ចាត់ទុកថាជាគន្លឹះនៅក្នុងការទាក់ទាញអ្នកគាំទ្រ គឺបញ្ហាអន្តោប្រវេសន៍ខុសច្បាប់ និងបញ្ហាជំលោះដីធ្លី។ លោក ចាន់ យ៉េត អនុប្រធានគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ បញ្ជាក់ថាបញ្ហាអន្តោប្រវេសន៍ និងបញ្ហាជំលោះដីធ្លី គឺគណបក្សរបស់លោក មានមធ្យោបាយដោះស្រាយប្រកបដោយប្រិសិទ្ធភាព ផ្សេងពីអ្វី ដែលជាការដោះស្រាយរបស់រដ្ឋបាលសព្វថ្ងៃ។...more13minPlay
July 16, 2018លោក សុខ ឥសាន ៖ គណបក្សប្រជាជនកម្ពុជាពិតជាឈ្នះ ប៉ុន្តែមិនទាន់ដឹងថា បានអាសនៈប៉ុន្មាននោះទេ - 16/07/2018គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច គឺមានលេខរៀងទី២០នៅលើសន្លឹកឆ្នោតនាអាណត្តិទី៦នេះ។ គណបក្សដែលធ្លាប់តែឈ្នះឆ្នោត៤អាណត្តិជាប់ៗគ្នាមកនេះនៅតែមានជំនឿជឿជាក់ថា ខ្លួនប្រាកដជាឈ្នះឆ្នោតជាបន្តទៀត ខណៈមិនមានវត្តមានគណបក្សប្រឆាំងធំជាងគេចូលរួម។ នេះជាគឺជាការលើកឡើងរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅក្នុងនាទីភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅរាត្រីនេះ។...more13minPlay
July 15, 2018លោក ខឹម វាសនា៖ សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គឺជាបក្សប្រឆាំងពិតប្រាកដ - 15/07/2018នាថ្ងៃទី៩នៃយុទ្ធនាការឃោសនាបោះឆ្នោតនេះ នាទីភ្ញៀវប្រចាំថ្ងៃរបស់យើងសូមស្នើបទសម្ភាសជាមួយលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ ដូចការបោះឆ្នោតមុនៗដែរ សម្ព័ន្ធដើម្បីប្រជាធិបតេយ្យយកយន្តការ៨ចំណុចរបស់ខ្លួនជាគោលនយោបាយសម្រាប់ការបោះឆ្នោតជាតិអាណត្តិទី៦។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំង លោក ខឹម វាសនា ប្រធានបក្ស ក៏បានអះអាងដែរថា សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គឺជាគណបក្សប្រឆាំងពិតប្រាកដ ដែលប្រឆាំងចំពោះអំពើអាក្រក់ ឃើញខុសថាខុស ឃើញត្រូវថាត្រូវ។ និងថា បក្សសម្ព័ន្ធ ប្រឆាំងដើម្បីសេចក្ដីល្អ មិនមែនប្រឆាំងដើម្បីផលប្រយោជន៍ទេ។...more13minPlay
July 14, 2018លោក តូង លេន៖ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ចូលរួមប្រកួតប្រជែង តែមិនសូវរំពឹងទទួលបានអាសនៈ - 14/07/2018នៅថ្ងៃទី៨ នៃយុទ្ធនាការឃោសនាបោះឆ្នោតជាតិ អាណត្តិទី៦នេះ វិទ្យុបារាំងអន្ដរជាតិ បានអញ្ជើញ លោក តូង លេន តំណាងគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ទទួលបន្ទុកយុវជន ។ លោក តូង លេន អះអាងថា គណបក្សបក្សនេះ បង្កើតឡើងដើម្បីដោះស្រាយបញ្ហប្រឈមនានា ដែលពលរដ្ឋ ជាពិសេសជនជាតិដើមភាគតិច នៅកម្ពុជា កំពុងជួបប្រទះ។ យ៉ាងណាក៏ដោយ តំណាងគណបក្សនេះ មិនហ៊ានរំពឹងខ្លាំង ថានឹងទទួលបានអាសនៈ ក្នុងការបោះឆ្នោតនៅថ្ងៃទី ២៩ ខែកក្កដា ខាងមុខនេះទេ។...more9minPlay
July 13, 2018លោក គុជ លី៖ ការបង្កើតគណបក្សខ្មែរតែមួយមកពីការឈឺចាប់នៃការសម្លាប់លោក កែម ឡី និងការរំលាយគណបក្សសង្រ្គោះជាតិ - 13/07/2018នៅថ្ងៃទី៧នៃយុទ្ធនាការឃោសនាបោះឆ្នោតជាតិ អាណត្តិទី៦នេះ វិទ្យុបារាំងអន្ដរជាតិ បានអញ្ជើញ លោក គុជ លី អនុប្រធានគណបក្សខ្មែរតែមួយ មកពន្យល់អំពីគោលនយោបាយរបស់គណបក្សនេះ។ លោក គុជ លី បានអះអាងថា ការបង្កើតគណបក្សខ្មែរតែមួយមកពីការឈឺចាប់នៃការសម្លាប់លោក កែម ឡី និងការរំលាយគណបក្សសង្រ្គោះជាតិ។ ប៉ុន្តែគណបក្សថ្មីនេះមិនមានលទ្ធភាពដាក់បេក្ខជនបានគ្រប់មណ្ឌលនោះទេ។...more12minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.