Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
August 15, 2018លោក សោម សូរីដា៖«លទ្ធផលបណ្តោះអាសន្ន នឹងក្លាយទៅជាលទ្ធផលផ្លូវការ បើគ្មានការប្តឹងតវ៉ា» - 15/08/2018គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) នឹងប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅវេលាម៉ោង៧,៣០នាទី យប់ថ្ងៃទី១៥ខែសីហានេះ។ ការប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតនេះ ធ្វើឡើងបន្ទាប់ពីពុំមានបណ្តឹងតវ៉ាពីគណបក្សនយោបាយ ដែលចូលរួមការបោះឆ្នោតក្នុងរយៈពេល៧២ម៉ោង លើការប្រកាសលទ្ធផលបណ្តោះអាសន្ន។ លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានថ្លែងថា តួលេខនៃលទ្ធផលឆ្នោតបណ្តោះអាសន្ន និងតួលេខនៃលទ្ធផលឆ្នោតផ្លូវការគឺមិនមានការប្រែប្រួលទេ។ ទាក់ទងទៅនឹងថាតើគណបក្សប្រជាជន នឹងឈ្នះអាសនៈទាំង១២៥ នៅក្នុងរដ្ឋសភាឬយ៉ាងណា លោក សោម សូរីដា មិនបានបញ្ជាក់ចំៗទេ ក៏ប៉ុន្តែលោកថាសម្លេងឆ្នោតដ៏ច្រើនលើសលប់របស់គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់រួចហើយតាមរយៈលទ្ធផលបណ្តោះអាសន្ន។...more11minPlay
August 14, 2018លោកស្រី ហង់ លីណា៖ ការធ្វើជំរឿនគឺចង់ដឹងពីស្ថានភាពប្រជាជនដើម្បីធ្វើផែនការអភិវឌ្ឍន៍ជាតិ - 14/08/2018ប្រទេសកម្ពុជាគ្រោងធ្វើជំរឿនជាលើកទី៣ចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី១៣មីនាឆ្នាំ២០១៩ខាងមុខ។ មន្រ្តីរដ្ឋាភិបាលបានឲ្យដឹងថាការធ្វើជំរឿនប្រជាជនលើកនេះគឺមិនមានអង្គការដៃគូជួយឧបត្ថម្ភនោះទេ ហើយរដ្ឋគ្រោងចំណាយថវិកាជាង៨លានដុល្លារ។នៅក្នុងនាទីភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIរាត្រីនេះគឺលោកស្រី ហង់ លីណា អគ្គនាយិកាវិទ្យាស្ថានជាតិស្ថិតិ។ លោកស្រីបញ្ជាក់ថា ការធ្វើជំរឿនគឺចង់ដឹងពីស្ថានភាពប្រជាជនដើម្បីធ្វើផែនការអភិវឌ្ឍន៍ជាតិ។...more12minPlay
August 13, 2018លោក ពេជ្រ ស្រស់៖ ការដកពាក្យបណ្តឹងពីគ.ជ. ប មិនមែនមកពីរងសម្ពាធ ឬគំនាបពីខាងណាឡើយ - 13/08/2018ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅក្នុងរាត្រីនេះ គឺលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា។ ឆ្លើយតបនឹងសំណួររបស់វិទ្យុបារាំងអន្តរជាតិ លោក ពេជ្រ ស្រស់ ......more11minPlay
August 12, 2018លោកស្រី ពោធិតី សាវត្ថី៖ ការស្នើឲ្យគណបក្សទាំង១៩ ចូលរួមសង្កេតការណ៍ក្នុងសភាដើម្បីកុំឲ្យអន្តរជាតិដាក់ទណ្ឌកម្ម - 12/08/2018គណបក្សធម្មាធិបតេយ្យបានដាក់លិខិតមួយទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី៦ខែសីហា ដើម្បីស្នើឲ្យប្រធានគណបក្សទាំង១៩ដែលទំនងជាមិនមានអាសនៈក្នុងសភា បានធ្វើជាអ្នកសង្កេតការណ៍ ពេលសភាអនុម័តច្បាប់ ដែលប៉ះពាល់ដល់ផលប្រយោជន៍ជាតិ ដើម្បីដាក់ជូនព្រឹទ្ធសភាពិចារណា និងសម្រេចតាមក្រោយ។ លោកស្រី ពោធិតី សាវត្ថី ជាម្ចាស់សំណើបានបញ្ជាក់បន្ថែមថា ការស្នើឲ្យគណបក្សដែលមិនមានអាសនៈ ចូលរួមសង្កេតការណ៍ក្នុងសភាក៏ដើម្បីកុំឲ្យអន្តរជាតិដាក់ទណ្ឌកម្មផងដែរ។...more13minPlay
August 11, 2018លោកញ៉េប ប៊ុនជិន៖ដោយសារសម្តេចក្រុមព្រះត្រូវអវត្តមានយូរ ទើបត្រូវតែងតាំងប្រធានស្តីទីដឹកនាំបក្ស - 11/08/2018ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោកញ៉េប ប៊ុនជិន ដែលជាអ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច។ ឆ្លើយតបនឹងសំណួរបស់វណ្ណ សុគន្ធា ជុំវិញការតែងតាំងប្រធានស្តីទីគណបក្សហ្វ៊ុនស៊ិនប៉ិច លោកញ៉េប ប៊ុនជិន បានអះអាងថា ដោយសារតែសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ត្រូវអវត្តមានយូរ ទើបត្រូវមានការតែងតាំងបែបនេះ។ តែយ៉ាងណាក៏ដោយ លោកនៅតែអះអាងថា ស្ថានភាពសុខភាពរបស់សម្តេចក្រុមព្រះនៅពេលនេះមិនមានសភាពធ្ងន់ធ្ងរនោះទេ។ តទៅនេះ សូមស្តាប់បទសម្ភាសន៍រវាងវណ្ណ សុគន្ធា និងលោកញ៉េប ប៊ុនជិន៖...more0minPlay
August 09, 2018កញ្ញាកឹម មនោវិទ្យា៖ការដាក់ទណ្ឌកម្មគឺជាមធ្យោបាយជំរុញឲ្យមានដំណោះស្រាយនយោបាយនៅកម្ពុជា - 09/08/2018កញ្ញាកឹម មនោវិទ្យា ដែលជាកូនស្រីច្បងរបស់លោកកឹម សុខា កំពុងតែស្ថិតក្នុងប្រទេសអូស្ត្រាលី ដើម្បីធ្វើការស្នើសុំកុំឲ្យរដ្ឋាភិបាលប្រទេសនេះទទួលស្គាល់រដ្ឋាភិបាលថ្មីនៅកម្ពុជា ក៏ដូចជាបិទទិដ្ឋាការ និងបង្កកទ្រព្យសម្បត្តិលើមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលខ្មែរ។ ដូច្នេះនៅរាត្រីនេះ វណ្ណ សុគន្ធា បានជួបសម្ភាសជាមួយកញ្ញាកឹម មនោវិទ្យា អំពីរឿងនេះ។ ឆ្លើយតបនឹងសំណួររបស់វណ្ណ សុគន្ធា កូនស្រីច្បងលោកកឹម សុខារូបនេះបានអះអាងថា ការដាក់ទណ្ឌកម្មរបស់រដ្ឋាភិបាលបរទេស គឺជាមធ្យោបាយមួយដែលជំរុញឲ្យមានដំណោះស្រាយខាងនយោបាយនៅក្នុងប្រទេសកម្ពុជា។...more12minPlay
August 08, 2018លោក ហង្ស ពុទ្ធា៖ បុគ្គល២នាក់បន្ថយការពិន័យ ២នាក់ទម្លាក់ការចោទប្រកាន់ និងម្នាក់រក្សាទុកដដែល ពាក់ព័ន្ធយុទ្ធនាការម្រាមដៃស្អាត - 08/08/2018គណៈកម្មាធិការជាតិ រៀបចំការ បោះឆ្នោត គ.ជ.ប នៅថ្ងៃទី៨ ខែសីហានេះ បានបើកសវនាការ ជំនុំជម្រះលើសំណុំរឿង យុទ្ធនាការ ម្រាមដៃស្អាត។ គឺជាបណ្តឹងតវ៉ា ដែលធ្វើឡើងបន្ទាប់ពី គ.ខ.ប ខេត្តបាត់ដំបង សម្រេចផាកពិន័យ លើសកម្មជនបក្សប្រឆាំងចំនួន៥នាក់ ក្នុងម្នាក់ៗ១០លានរៀល។ ប៉ុន្តែក្រោយសវនាការជំនុំជម្រះនៅព្រឹកថ្ងៃពុធនេះ នៅរសៀលថ្ងៃដដែល គ.ជ. ប បាន ប្រកាសថា មានបុគ្គល២នាក់ត្រូវបានបន្ថយការពិន័យពី១០លានរៀលមកនៅ៥លានរៀល និង ២នាក់ទៀតត្រូវបានទម្លាក់ការចោទប្រកាន់ ខណៈម្នាក់នៅរក្សាទុកការពិន័យ១០លានរៀលដដែល ពាក់ព័ន្ធយុទ្ធនាការម្រាមដៃស្អាត។...more10minPlay
August 07, 2018លោកហ៊ុន ឡាក់៖ ការនាំចេញអង្ករនៅក្នុងឆ្នាំ២០១៨ នឹងមានការថយចុះ - 07/08/2018ក្នុងនាទីភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅរាត្រីនេះ គឺលោកឧកញ៉ា ហ៊ុន ឡាក់ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា។ ឆ្លើយតបនឹងសំណួររបស់វិទ្យុបារាំង លោកឧកញ៉ា បានព្យាករណ៍ថា ការនាំចេញអង្គរនៅឆ្នាំ២០១៨ អាចនឹងមានការថយចុះតិចជាងឆ្នាំមុន។ ថយចុះដោយសារតែ កម្ពុជា មិនទាន់មានរោងឃ្លាំងស្តុកស្រូវគ្រប់គ្រាន់ គួបផ្សំនឹងការប្រកួតប្រជែងទីផ្សារនៃប្រទេសក្បែរខាងផង។...more10minPlay
August 06, 2018លោក វ៉ាត់ ចំរើន ៖ កីឡាអាស៊ីឆ្នាំ២០១៨ កម្ពុជាសង្ឃឹមរកបានមេដាយខ្លះ ដើម្បីរក្សាកិត្តិយសរបស់ខ្លួន - 06/08/2018ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនារាត្រីនេះ គឺ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ឆ្លើយនឹងសំនួររបស់វិទ្យុបារាំងអន្តរជាតិ លោក វ៉ាត់ ចំរើន ......more12minPlay
August 05, 2018លោក កែវ វី៖ ជំនន់ទន្លេមេគង្គ មានពលរដ្ឋច្រើនជាង៣ម៉ឺនគ្រួសាររងគ្រោះ និងស្លាប់៥នាក់ - 05/08/2018ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅរាត្រីនេះគឺលោក កែវ វី មន្ដ្រីនាំពាក្យនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ។ ឆ្លើយនឹងសំនួររបស់វិទ្យុបារាំងអន្តរជាតិ លោក កែវ វី ......more12minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.