Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
August 26, 2018លោក សួង សុភ័ណ្ឌ៖ លោក សួន សេរីដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរអាចនឹងត្រូវស្នើឲ្យធ្វើជាប្រធានកិត្តិយស - 26/08/2018ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ នារាត្រីនេះ គឺលោក សួង សុភ័ណ្ឌ ប្រធានគណបក្សអំណាចខ្មែរ។ នៅថ្ងៃនេះ គណបក្សអំណាចខ្មែរបានចេញមកបញ្ជាក់ជំហរថា ......more18minPlay
August 25, 2018លោក សួន សេរីរដ្ឋា៖ បើគេមិនឲ្យខ្ញុំវិលចូលគណបក្សអំណាចខ្មែរវិញ ក៏ខ្ញុំមិនប្តឹងទាមទារអ្វីដែរ - 25/08/2018លោក សួន សេរីដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ ទើបតែត្រូវបានដោះលែងកាលពីថ្ងៃទី២៣ខែសីហានេះ បន្ទាប់ពីព្រះមហាក្សត្រ បានលើកលែងទោស ក្រោយពីលោកបានសុំទោស លោក ហ៊ុន សែន និងក្រុមមេទ័ព។ នៅក្នុងនាទីភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងរាត្រីនេះ លោក សួន សេរីរដ្ឋា បានអះអាងថា លោកនៅតែរក្សាជំហរិះគន់ក្នុងន័យស្ថាបនា និងបន្តជីវិតនយោបាយតទៅទៀត។ ប៉ុន្តែប្រសិនបើគេមិនអនុញ្ញាតឲ្យលោកវិលទៅដឹកនាំគណបក្សអំណាចខ្មែរវិញទេលោកក៏មិនប្តឹងទាមទារគណបក្សនេះមកវិញឡើយ។...more11minPlay
August 24, 2018លោក វ៉ាត់ ចំរើន ៖ កម្ពុជាសង្ឃឹមបានមេដាយដើម្បីបំបែកកំណត់ត្រាក្នុងរយៈពេល៦៤ឆ្នាំ - 24/08/2018ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ីនាថ្ងៃនេះ កីឡាការិនីកូនកាត់ខ្មែរ-អាមេរិក កញ្ញា ខាន់ ចេសា ដណ្ដើមបានមេដាយមាស ......more12minPlay
August 23, 2018អ្នកស្រី សូ ភីណា៖ មហោស្រពអក្សរសិល្បិ៍ខ្មែរ បណ្ដុះស្មារតីស្រឡាញ់អក្សរសិល្បិ៍ជាតិ - 23/08/2018ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣កញ្ញាខាងមុខ ខេត្តបាត់ដំបង នឹងក្លាយជាទីប្រជុំរបស់អ្នកនិពន្ធ និងអ្នកស្រឡាញ់វិស័យអក្សរសិល្បិ៍មកពីគ្រប់ទិសទី នៅក្នុងកម្មវិធីមួយដែលគេហៅថា មហោស្រពអក្សរសិល្បិ៍ខ្មែរ។ កម្មវិធីមហោស្រពអក្សរសិល្បិ៍ខ្មែរ លើកទី២ នៅឆ្នាំ២០១៨នេះ ធ្វើឡើងក្រោមប្រធានបទ «អតីតកាល បច្ចុប្បន្នកាល និងអនាគតកាលនៃអក្សរសិល្បិ៍ខ្មែរ។ អ្នកស្រី សូ ភីណា ស្ថាបនិកមហោស្រពអក្សរសិល្បិ៍ខ្មែរ ដែលជាភ្ញៀវប្រចាំថ្ងៃរបស់យើង បានគូសបញ្ជាក់ថា ការរៀបចំមហោស្រពអក្សរសិល្បិ៍ខ្មែរនេះ មានគោលដៅសំខាន់៣៖ ទី១ បណ្ដុះស្មារតីស្រឡាញ់អក្សរសិល្បិ៍ជាតិ, ទី២ លើកកម្ពស់កិត្តិយសនិងគុណតម្លៃរបស់អ្នកនិពន្ធ, និងទី៣ បង្កើនឱកាសក្នុងការទំនាក់ទំនងក៏ដូចជាពង្រីកទីផ្សារដល់អ្នកនិពន្ធ។...more10minPlay
August 22, 2018មេធាវី ម៉េង សុភារី៖«បទល្មើសឧក្រិដ្ឋមិនមែនមានន័យថា មិនត្រូវអនុញ្ញាតឲ្យនៅក្រៅឃុំនោះទេ» - 22/08/2018តុលាការកំពូល នៅថ្ងៃពុធនេះ បានសម្រេចបន្ដឃុំខ្លួន លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ដែលជាប់ចោទពីបទសន្និដ្ឋិភាពជាមួយបរទេស ដាក់ពន្ធនាគារដដែល ដោយតម្កល់សេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ទុកជាបានការដដែល។ សេចក្តីសម្រេចរបស់តុលាការកំពូល ដែលមិនអនុញ្ញាតឲ្យលោក កឹម សុខា នៅក្រៅឃុំជាបណ្តោះអាសន្ន គឺសំអាងហេតុថា ករណីលោក កឹម សុខា ជាបទល្មើសឧក្រិដ្ឋ ដែលចាំបាច់ត្រូវឃុំខ្លួនដើម្បីស៊ើបសួរ ឲ្យបានហ្មត់ចត់ត្រឹមត្រូវ។ ក៏ប៉ុន្តែ លោកស្រី ម៉េង សុភារី មេធាវីមួយរូប ក្នុងចំណោមមេធាវីការពារក្តីឲ្យលោក កឹម សុខា បានថ្លែងថាកូនក្តីរបស់លោកស្រី ធានាថា នឹងសហការជាមួយតុលាការគ្រប់ពេលវេលា ប្រសិនបើបាននៅក្រៅឃុំ។...more9minPlay
August 21, 2018លោក គង់ មុនីកា៖ ការចូលរួមក្នុង«កិច្ចពិគ្រោះនិងផ្តល់យោបល់»ជាមួយបក្សកាន់អំណាច មិនមែនដើម្បីតួនាទី ឬបុណ្យសក្តិឡើយ - 21/08/2018នាទីភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោក គង់ ម៉ូនីកា ប្រធានគណបក្សឆន្ទៈខ្មែរ។ គណបក្សឆន្ទៈខ្មែរ គឺជាគណបក្សមួយក្នុងចំណោមគណបក្ស១៦ ដែលបានឯកភាព នឹងគំនិតផ្តួចផ្តើមបង្កើត «ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់» ដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ឆ្លើយនឹងសំណួររបស់វិទ្យុបារាំងអន្តរជាតិ RFI លោក គង់ មុនីកា អះអាងថា ការចូលរួមនៅក្នុងកិច្ចពិគ្រោះ និងផ្តល់យោបល់នេះ គឺជារបៀបធ្វើការងាររបស់អ្នកនយោបាយវ័យក្មេង ដែលសាកល្បងធ្វើការជាមួយគណបក្សកាន់អំណាច និងគណបក្សតូចៗផ្សេងទៀតដែលមិនបានឈ្នះក្នុងការបោះឆ្នោត ដើម្បីចូលរួមអភិវឌ្ឍប្រទេស។ លោក សង្កត់ធ្ងន់ទៀតថា ការចូលរួមក្នុង«កិច្ចពិគ្រោះ និងផ្តល់យោបល់»ជាមួយបក្សកាន់អំណាចនេះទៀតសោត មិនមែនដើម្បីតួនាទី ឬបុណ្យសក្តិឡើយ។...more11minPlay
August 20, 2018លោក យ៉ងសាំង កុមារ៖ការចាកចេញរបស់សមាជិកគឺជារឿងផ្ទាល់ខ្លួន មិនមែនបែកបាក់ផ្ទៃក្នុងទេ - 20/08/2018គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានប្រកាសឈប់សម្រាក២ខែចាប់ពីចាប់ថ្ងៃនេះតទៅ ដោយថាមកពីសមាជិកហត់នឿយទាំងកម្លាំងកាយចិត្តក្រោយការបោះឆ្នោត។ ក្រោយការបោះឆ្នោតដែលមិនទទួលបានអាសនៈនោះ មានយ៉ាងតិច សមាជិកជាន់ខ្ពស់គណបក្សGDPចំនួន២រូបបានប្រកាសដើរចេញពីគណបក្សនេះជាបន្តបន្ទាប់។ ប៉ុន្តែលោកបណ្ឌិត យ៉ងសាំង កុមារ ជាប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានអះអាងថា ការចាកចេញរបស់ពួកគេគឺដោយសារតែសម្ពាធគ្រួសារគឺមិនមែនមកពីបែកបាក់ផ្ទៃក្នុងបក្សនោះទេ។...more11minPlay
August 19, 2018លោក ហង់ ជួនណារ៉ុន៖ ការប្រឡងបាក់ឌុបឆ្នាំនេះមានការផ្លាស់ប្តូរមណ្ឌលខ្លះដែលទឹកជន់លិច - 19/08/2018ក្នុងនាទីភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិយប់នេះ គឺលោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង កីឡា។ លោកបានឆ្លើយសំណួររបស់វិទ្យុយើងទាក់ទងនឹងការប្រឡងសញ្ញាបត្របាក់ឌុបឆ្នាំ២០១៨ដែលនឹងចាប់ផ្តើមនៅថ្ងៃចន្ទស្អែកនេះ។ ការប្រឡងថ្នាក់ជាតិនេះគឺមានបេក្ខជនសរុបជាង១១ម៉ឺននាក់ ហើយមានមណ្ឌលតាមខេត្តមួយចំនួនកំពុងតែជួបបញ្ហាទឹកជំនន់។ ប៉ុន្តែលោក ហង់ ជួនណារ៉ុន បានបញ្ជាក់ថា ក្រសួងត្រៀមខ្លួនរួចរាល់ហើយ និងបានដោះស្រាយសម្រាប់មណ្ឌលដែលត្រូវបានទឹកជន់លិចនេះផងដែរ។...more11minPlay
August 18, 2018លោកគឹម សុខ៖“ខ្ញុំខ្លាចហើយក៏បារម្ភតែខ្ញុំមិនយកការខ្លាចនិងបារម្ភនេះ ជាឧបសគ្គសម្រាប់ធ្វើសកម្មភាពបន្តទេ” - 18/08/2018ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោកគឹម សុខ។ លោកគឹម សុខ ដែលជាអ្នកវិភាគបញ្ហានយោបាយ និងសង្គមដែលទើបចេញពីពន្ធនាគារកាលពីថ្ងៃសុក្រម្សិលមិញ។ ឆ្លើយតបនឹងសំណួររបស់វណ្ណ សុគន្ធា លោកគឹម សុខ បានអះអាងថា លោកនឹងនៅតែបន្តធ្វើការវិភាគលើបញ្ហានយោបាយ និងសង្គមទៀត។ លោកបានគូសបញ្ជាក់ដូច្នេះថា “ខ្ញុំខ្លាចហើយក៏បារម្ភ តែខ្ញុំមិនយកការខ្លាចនិងបារម្ភនេះ ទុកជាឧបសគ្គសម្រាប់ធ្វើសកម្មភាពបន្តទេ”។ តទៅនេះ សូមស្តាប់បទសម្ភាសន៍ទាំងស្រុងរវាងវណ្ណ សុគន្ធា និងលោកគឹម សុខ៖...more14minPlay
August 17, 2018លោក ចាន់ យុត្ថា៖«កម្ពុជានឹងរងការគម្រាមកំហែងពីទឹកជំនន់បន្ថែមទៀតមុនបញ្ចប់រដូវវស្សា» - 17/08/2018ទឹកទន្លេមេគង្គខេត្តស្ទឹងត្រែង បានហក់ឡើងដល់កម្រិត ដែលត្រូវប្រកាសឲ្យប្រុងប្រយ័ត្នជាថ្មី នៅថ្ងៃទី១៧ ខែសីហានេះ ដោយទឹកមានកម្ពស់ ១០,៧៥ម៉ែត្រ ខណៈកម្ពស់ទឹកប្រកាសឲ្យមានការប្រុងប្រយ័ត្នគឺ ១០,៧០ម៉ែត្រ។ តាមរយៈការហក់ឡើងជាថ្មីនេះ ក្រសួងធនធានទឹក ក៏បានប្រកាសដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ។ លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក បានបញ្ជាក់ថា កំពស់ទឹកទន្លេមេគង្គអតិបរមា នឹងកើតមានម្តងទៀតនៅចុងខែកញ្ញា ឬដើមខែតុលា ដែលនឹងមានទឹកធំជាងកំរិតអតិបរមាលើកទី១ នៅក្នុងខែសីហានេះ។...more10minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.