Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
September 15, 2018លោក ង៉ែត ជូ៖ កម្ពុជានៅមានបញ្ហាប្រឈមច្រើនក្នុងការឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មទី៤ - 15/09/2018នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានលើកទី ២៧ ដែលធ្វើនៅទីក្រុងហាណូយ កាលពីថ្ងៃទី ១២ ខែកញ្ញានេះ គេបានលើកយកប្រធានបទសំខាន់មួយគឺ “សហគ្រិនភាព និងបដិវត្តន៍ឧស្សាហ៍កម្មទី៤សម្រាប់អាស៊ាន ទាំងមូល” ។ សម្រាប់ប្រមុខរដ្ឋាភិបាលខ្មែរ គឺកម្ពុជាមានសក្តានុពលខ្ពស់ក្នុងការចាប់យកប្រយោជន៍ដែល កើតចេញពីបដិវត្តន៍ ឧស្សាហកម្មទី៤នេះ ដោយផ្អែកលើកំណើនចំណេះដឹងរបស់យុវជន ការកើនឡើងនៃការប្រើប្រាស់ ទូរស័ព្ទវៃឆ្លាត និងការនាំមកចូលនូវបច្ចេកវិទ្យាជាដើម។ តើអ្វីទៅជាបដិវត្តន៍ឧស្សាហកម្មទី៤? ហើយកម្ពុជាមានបញ្ហាប្រឈមអ្វីខ្លះក្នុងការឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មទី៤នេះ?...more11minPlay
September 14, 2018បណ្ឌិត រស់ សុវាចា៖ «ក្រសួងមានការសោកស្តាយជាពន់ពេកចំពោះកំហុសដោយអចេតនានេះ» - 14/09/2018នៅថ្ងៃសុក្រនេះ ក្រសួងអប់រំ បានបិទប្រកាសលទ្ធផលប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ឡើងវិញ ......more12minPlay
September 13, 2018លោក អាត់ ធន់៖ ក្រុមសហជីពនៅមិនទាន់រកឃើញតួលេខរួមគ្នា សម្រាប់ការចរចាប្រាក់ឈ្នួលកម្មករ - 13/09/2018នៅក្នុងដំណើរការចរចាដំឡើងប្រាក់ឈ្នួលកម្មករក្នុងវិស័យវាយនភណ្ឌកាត់ដេរ ក្រុមសហជីពនៅមិនទាន់រកបានតួលេខរួមមួយនៅឡើយ បើទោះបីជាត្រូវចូលប្រជុំត្រីភាគីម្ដងទៀតនៅថ្ងៃស្អែកក៏ដោយ។ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ដែលជាភ្ញៀវប្រចាំថ្ងៃរបស់យើង ពន្យល់ពីការខ្វែងគំនិតគ្នានៅក្នុងចំណោមសហជីព ទាក់ទងនឹងការកំណត់តួលេខរួមដើម្បីដាក់ទៅកិច្ចប្រជុំត្រីភាគី។ បើទោះបីជាយ៉ាងដូច្នេះក៏ដោយ លោក អាត់ ធន់ លើកឡើងថា ក្រុមសហជីពនឹងបន្តជជែកគ្នាថែមទៀត ដោយផ្អែកលើការសិក្សាលក្ខណៈវិទ្យាសាស្ត្រ។ លោកសង្ឃឹមថា ក្រុមសហជីពនឹងរកបានតួលេខរួមមួយ ដើម្បីយកទៅដាក់លើតុប្រជុំជាមួយភាគីនិយោជកនិងភាគីរដ្ឋាភិបាលនៅថ្ងៃស្អែក។...more12minPlay
September 12, 2018លោក នេត្រ ភត្ត្រា៖« គុណភាព និងនិរន្តរភាពបរិស្ថានត្រូវបានធានា នៅក្នុងចក្ខុវិស័យបរិស្ថានឆ្នាំ២០១៨-២០២៣» - 12/09/2018បន្ទាប់ពីរដ្ឋាភិបាលអាណត្តិទី៦ ត្រូវបានបង្កើតឡើងកាលពីសប្តាហ៍មុន ក្រសួងបរិស្ថាន នៅដើមសប្តាហ៍នេះ បានចាប់ផ្តើមមុនគេ ក្នុងការរៀបចំដំណើរការការងាររបស់ខ្លួន ដើម្បីផ្សព្វផ្សាយពីផែនទីការងារគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ សម្រាប់អាណត្តិរដ្ឋាភិបាលនីតិកាលទី៦នេះ។ លោក នេត្រ ភត្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ដែលទើបទទួលបានការតែងតាំងថ្មី បានមានប្រសាសន៍ថា នៅអាណត្តិរដ្ឋាភិបាលថ្មីនេះ ក្រសួងបរិស្ថានបានផ្តោតទៅលើចក្ខុវិស័យបរិស្ថាន ពោលគឺលើគុណភាព និរន្តរភាពបរិស្ថាន កេរដំណែលធនធានធម្មជាតិបរិស្ថាន ត្រូវបានការពារ និងអភិរក្ស សម្រាប់ប្រជាជនកម្ពុជាទាំងអស់។...more13minPlay
September 11, 2018លោក ដេនីស ឡូរ៉ង់៖ ការបាត់បង់ លោក Beat Richner គឺជាការបាត់បង់មនុស្សដ៏សំខាន់ម្នាក់ - 11/09/2018ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនារាត្រីនេះ គឺ លោក ដេនីស ឡូរ៉ង់ (Denis Laurent) ជាប្រធាននាយកប្រតិបត្តិនៃមន្ទីរពេទ្យគន្ធបុប្ផា។ លោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ (Beat Richner) ......more11minPlay
September 10, 2018លោកស្រី ម៉េង សុភារី៖ លោក កឹម សុខា ចង់ជួបអ្នកគាំទ្រនៅខាងក្រៅផ្ទះ តែមិនទាន់មានការអនុញ្ញាតពីតុលាការ - 10/09/2018ថ្វីត្បិតតែត្រូវបាននាំខ្លួនមកដល់គេហដ្ឋានទាំងពាក់កណ្តាលយប់១០កញ្ញាឆ្នាំ២០១៨មែន តែលោក កឹម សុខា ......more10minPlay
September 09, 2018លោក ហង់ ជួនណារ៉ុន៖ ក្រសួងរឹតបន្តឹងវិញ្ញាសាប្រឡង ធ្វើឲ្យអ្នកជាប់និទ្ទេស”A”ថយចុះ - 09/09/2018ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនារាត្រីនេះ គឺ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ នៅថ្ងៃទី០៩ ខែកញ្ញានេះ ក្រសួងអប់រំ ......more10minPlay
September 08, 2018លោកឧកញ៉ា ហៃ លីអ៊ាង៖ ចុងឆ្នាំ២០១៨ ផ្លែស្វាយកែវរមៀតកម្ពុជាជាង៥០០តោននឹងមានមុខនៅលើទីផ្សារអឺរ៉ុប - 08/09/2018ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោកឱកញ៉ា ហៃ លីអ៊ាង ជាប្រធានអគ្គនាយកសហគ្រាសផលិតឱសថកម្ពុជា (ប៉េប៉េអឹម) និងក្រុមហ៊ុនខនហ្វឺរេល (Conferel)។ ឆ្លើយតបនឹងសំណួររបស់វិទ្យុបារាំងអន្តរជាតិ RFI លោកឧកញ៉ា ហៃ លីអ៊ាង បានឲ្យដឹងថា នៅរវាងខែធ្នូចុងឆ្នាំ២០១៨នេះ ស្វាយកែវរមៀតកម្ពុជា នឹងមានមុខនៅលើទីផ្សារអឺរ៉ុប បន្ទាប់ពីក្រុមហ៊ុនរបស់លោកបានសម្រេចសាកល្បងនាំចេញស្វាយកែវរមៀតកម្ពុជាប្រមាណជា៥០០តោន ទៅកាន់ទីផ្សារអឺរ៉ុប។ បើតាមលោកឧកញ៉ា គឺជាការបង្ហាញមុខផលិតផលកសិកម្មកម្ពុជានៅលើទីផ្សារអឺរ៉ុប ដើម្បីឲ្យពិភពលោកបានស្គាល់ពីផលិតផលកសិកម្មកម្ពុជា។...more15minPlay
September 07, 2018លោកផៃ ស៊ីផាន៖ចំនួនសមាសភាពគណៈរដ្ឋមន្ត្រីថ្មី នៅតែមិនទាន់គ្រប់គ្រាន់នៅឡើយទេសម្រាប់កម្ពុជា - 07/09/2018ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោកផៃ ស៊ីផាន។ លោកផៃ ស៊ីផាន ដែលទើបត្រូវបានព្រះមហាក្សត្រតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងទើបត្រូវបានតែងតាំងជាអ្នកនាំពាក្យផ្លូវការរបស់រដ្ឋាភិបាលថ្មី។ ឆ្លើយតបទៅនឹងការរិះគន់ថាគណៈរដ្ឋមន្ត្រីថ្មីនៅតែមានក្បាលតូចខ្លួនធំនោះ លោកផៃ ស៊ីផានបានអះអាងថា ចំនួនសមាសភាពគណៈរដ្ឋមន្ត្រីថ្មីនេះ នៅតែទាន់គ្រប់គ្រាន់នៅឡើយទេ ដើម្បីឆ្លើយតបនឹងភាពពិតជាក់ស្តែងនៅកម្ពុជា។ តទៅនេះ សូមស្តាប់បទសម្ភាសន៍រវាងវណ្ណ សុគន្ធា និងលោកផៃ ស៊ីផាន៖...more20minPlay
September 06, 2018លោក អេង ឆៃអ៊ាង៖ របបដឹកនាំ «ឯកបក្ស» មិនអាចធ្វើឲ្យប្រទេសរីកចម្រើនបានទេ! - 06/09/2018ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិនារាត្រីនេះគឺលោក អេង ឆៃអ៊ាង អនុប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ។ ក្នុងនាមអតីតគណបក្សប្រឆាំងនៅកម្ពុជា លោក អេង ឆៃអ៊ាង បានប្រកាសមិនទទួលស្គាល់រដ្ឋសភានិងរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ ដែលទើបតែប្រសូត្រជាផ្លូវការនៅថ្ងៃនេះទេ។ សម្រាប់អនុប្រធានអតីតបក្សសង្គ្រោះជាតិរូបនេះ រដ្ឋាភិបាលនិងរដ្ឋសភាដឹកនាំដោយគណបក្សប្រជាជនកម្ពុជាតែឯង កំពុងរុញច្រានកម្ពុជាឲ្យទៅជា «រដ្ឋឯកបក្ស»។ និងថា ការដឹកនាំរបៀបនេះ មិនអាចធ្វើឲ្យប្រទេសរីកចម្រើនបានទេ។...more12minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.