Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
September 24, 2018លោក សេង សុមុនី៖ បុណ្យសែនព្រះខែចិនធ្វើមុនពេលកាន់បិណ្ឌ ចំណែកខ្មែរធ្វើពេលបុណ្យអុំទូក - 24/09/2018នៅរាត្រីនេះ ប្រជាជនខ្មែរជាប់សាច់ឈាមចិននាំគ្នាសែននំព្រះខែ ដែលជាពិធីបុណ្យមួយ ធ្វើឡើងចំពេលព្រះច័ន្ទពេញបូណ៌មី។ ពិធីបុណ្យសែនព្រះខែជាពិធីបុណ្យសំខាន់មួយក្នុងប្រក្រតិទិនរបស់ចិនដែលធ្វើឡើងមុនមួយថ្ងៃនៃការកាន់បិណ្ឌរបស់ខ្មែរ។ តែប្រជាជនខ្មែរក៏សែនព្រះផងដែរគឺនៅអំឡុង បុណ្យអុំទូក អកអំបុក និងសំពះព្រះខែ។...more13minPlay
September 23, 2018លោក ហ៊ុន ស៊ាងហាក់ ៖ របាយការណ៍ថ្មីរកឃើញថាការរឹតត្បិតសេរីភាពមូលដ្ឋានមានការកើនឡើង - 23/09/2018ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនារាត្រីនេះ គឺ លោក ហ៊ុន ស៊ាងហាក់ អ្នកសម្របសម្រួលគម្រោងនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)។ កាលពីថ្ងៃ១៩ ខែកញ្ញា ......more13minPlay
September 23, 2018លោក ហេង សួរ៖ ការចរចាស្តីពីប្រាក់ឈ្នួលអប្បបរមាកម្មករឆ្នាំ២០១៩ មានភាពល្អប្រសើរជាងឆ្នាំមុនៗ - 23/09/2018នៅក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសត្រីភាគី ស្តីពីប្រាក់ឈ្នួលអប្បបរមារបស់កម្មករ កាលពីថ្ងៃទី ១៨ ខែកញ្ញា ភាគីនិយោជក បានយល់ព្រមដំឡើង ពី ១៧៥ ដុល្លារ ទៅ១៧៦ដុល្លារ ក្នុងមួយខែ ......more11minPlay
September 22, 2018លោក ហឿន សុភាព៖ ការកាប់បំផ្លាញព្រៃឈើកើនឡើង ទោះបីព្រៃឡង់ត្រូវបានដាក់ជាតំបន់អភិរក្ស - 22/09/2018សកម្មជនការពារព្រៃឈើនៃតំបន់ព្រៃឡង់បានចុះល្បាតព្រៃជាថ្មីទៀត រយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៩ខែកញ្ញាថ្មីៗនេះ។ តាមរយៈការចុះល្បាតដែលមានការសហការជាមួយមន្រ្តីសមត្ថកិច្ចផងនោះ ក្រុមអ្នកល្បាតព្រៃបានរកឃើញវត្ថុតាងជាឈើប្រណិតៗជាច្រើនម៉ែត្រគូប ត្រូវបានគេកាប់ដើម្បីលក់ឲ្យឈ្មួញ។ ក្នុងនាទីភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិរាត្រីនេះ សកម្មជនការពារព្រៃឡង់ បានសំដែងក្តីបារម្ភថា ព្រៃឡង់នៅតែបន្តរងការកាប់បំផ្លាញ បើទោះបីជាត្រូវបានដាក់ឲ្យក្លាយជាតំបន់អភិរក្សរបស់ក្រសួងបរិស្ថានរួចហើយក្តី។...more13minPlay
September 21, 2018គៀត អភិវឌ្ឍន៍ លើកឡើងថា៖ ការឈឺឆាប់ អាចជុំរុញទឹកចិត្តយើង ឱ្យខិតខំតស៊ូ! - 21/09/2018នៅក្នុងនាទីជីវិតជោគជ័យនៅថ្ងៃនេះ ប៉ុន សោភ័ណ សូមនាំលោកអ្នកនាងឱ្យស្គាល់ពីដំណើរជីវិតរបស់ លោកស្រី គៀត អភិវឌ្ឍន៍ សា្ថបនិក និង ជាអគ្គនាយិការ គ្រប់គ្រងក្រុមហ៊ុនចំនួនបីនៅក្នុងដៃ ក្នុងនោះរួមមាន៖ ក្រុមហ៊ុន ផ្សព្វផ្សាយពាណិជ្ជកម្មហាយប្រ៊ីត ប្រណីតពិធីសម្អាងការ និង ក្រុមហ៊ុនទេសចរណ៍អេលីត។ ថ្ងៃនេះ លោកស្រី អភិវឌ្ឍន៍ លើកឡើងថា៖ ការឈឺឆាប់ អាចជុំរុញទឹកចិត្តយើង ឱ្យខិតខំតស៊ូ!...more9minPlay
September 21, 2018លោក រុន រ័ត្នវាសនា៖«ប៉ូលីសនឹងត្រួតពិនិត្យតឹងរឹងលើអ្នកគ្មានបណ្ណបើកបរ អ្នកមានបណ្ណបើកបរខុសយានយន្ត និងអ្នកមិនគ្រប់អាយុបើកបរ» - 21/09/2018ប៉ូលីសចរាចរណ៍ នឹងបើកយុទ្ធនាការត្រួតពិនិត្យទ្រង់ទ្រាយធំ លើការអនុវត្តច្បាប់ចរាចរណ៍ លើផ្លូវជាតិចំនួន៦ ចាប់ពីដើមខែតុលា ឆ្នាំ២០១៨ ខាងមុខនេះតទៅ។ យុទ្ធនាការណ៍រឹតបន្តឹងច្បាប់ចរាចរណ៍នេះ ធ្វើឡើងខណៈដែលចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ បានកើតមានឡើងជារៀងរាល់ថ្ងៃ។ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ក្រសួងមហាផ្ទៃ បានប្រាប់វិទ្យុបារាំង RFI ថា ប៉ូលីសនឹងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ ជាពិសេសលើអ្នកបើកបរ ដែលមិនមាន បណ្ណបើកបរ ឬអ្នកមានបណ្ណបើកបរដែរ តែខុសប្រភេទយានយន្ត។...more9minPlay
September 19, 2018លោកបណ្ឌិត រស់ សុវាចា៖«គណៈគ្រប់គ្រងបណ្តោះអាសន្ន នឹងរកដំណោះស្រាយសមស្របមួយសម្រាប់វិទ្យាល័យព្រះស៊ីសុវត្ថិ» - 19/09/2018លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ជាច្រើននាក់នៃវិទ្យាល័យព្រះស៊ីសុវត្ថិ នៅព្រឹកថ្ងៃពុធនេះ បាននាំគ្នាធ្វើការតវ៉ាទ្រង់ទ្រាយធំ ដើម្បីទាមទារឲ្យក្រសួងអប់រំ ដកសាលាជំនាន់ថ្មីចេញពីវិទ្យាល័យព្រះស៊ីសុវត្ថិ។ ការទាមទារនេះ បានភ្ជាប់បន្ទាប់ពីក្រសួងអប់រំ បានផ្លាស់ប្តូរការងារនាយកសាលាព្រះស៊ីសុវត្ថិ លោក មូល ស៊ុយហេង ឲ្យទៅបំរើការងារនៅក្រសួងអប់រំ កាលពីពេលថ្មីៗនេះ ហើយបង្កើតគណៈគ្រប់គ្រងបណ្តោះអាសន្នមួយ ដើម្បីដោះស្រាយបញ្ហានានា ដែលកើតមានឡើងតាមរយៈការតវ៉ានេះ។ លោកបណ្ឌិត រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ បានបញ្ជាក់ប្រាប់វិទ្យុបារាំង RFI ថា គណៈគ្រប់គ្រងបណ្តោះអាសន្ន នឹងមានដំណោះស្រាយសមស្របសម្រាប់លោកគ្រូ អ្នកគ្រូ ចាប់ពីកិច្ចប្រជុំនៅថ្ងៃស្អែកនេះទៅ។...more11minPlay
September 18, 2018លោក កាំង ម៉ូនីកា៖ ភាគីថៅកែរោងចក្រ សម្រេចយកតួលេខ១៧៦ ដុល្លារ ជាប្រាក់ខែគោលរបស់កម្មករឆ្នាំ២០១៩ ដាក់ទៅក្នុងកិច្ចប្រជុំសម្រេចចុងក្រោយ នៅដើមខែតុលា - 18/09/2018នៅក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសត្រីភាគី ស្តីពីប្រាក់ឈ្នួលអប្បបរមារបស់កម្មករ នៅព្រឹកមិញនេះ ភាគីនិយោជក (ថោកែរោងចក្រ) បានយល់ព្រមដំឡើង ពី ១៧៥ ដុល្លារ ទៅ ១៧៦ដុល្លារ ......more11minPlay
September 17, 2018កញ្ញា គឹម ឌីណា៖ សៀវភៅ «មនុស្សបាក់ទឹកចិត្ត» ទាញឲ្យអ្នកអានចាប់អារម្មណ៍ពីជំងឺផ្លូវចិត្ត - 17/09/2018ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិ នារាត្រីនេះ គឺអ្នកនិពន្ធ គឹម ឌីណា។ កញ្ញា គឹម ឌីណា ទើបតែចេញផ្សាយសៀវភៅថ្មីមួយក្បាលកាលពីសប្ដាហ៍មុន ក្រោមចំណងជើងថា «មនុស្សបាក់ទឹកចិត្ត»។ តើសៀវភៅ «មនុស្សបាក់ទឹកចិត្ត» មានខ្លឹមសារយ៉ាងណា? ហេតុអ្វីបានជាកញ្ញា គឹម ឌីណា សម្រេចចិត្តសរសេរនិងបោះពុម្ពសៀវភៅនេះ? សូមលោកអ្នកនាងស្ដាប់បទសម្ភាសរវាង អ៊ឹម រចនា និងកញ្ញា គឹម ឌីណា។...more10minPlay
September 16, 2018លោក សុខ គីន ៖ កម្ពុជាមានអត្រាគ្រោះថ្នាក់ការងារក្នុងវិស័យសំណង់ខ្ពស់ជាងគេក្នុងតំបន់ - 16/09/2018ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅរាត្រីនេះ គឺលោក សុខ គីន ប្រធានសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា។ ឆ្លើយនឹងសំនួររបស់វិទ្យុបារាំងអន្តរជាតិ លោក សុខ គីន ......more11minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.