Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
September 05, 2018លោក ឡេង ប៉េងឡុង៖«យើងមានការសោកស្តាយ ដោយលោកខាងលិចវាយតម្លៃមិនបានត្រឹមត្រូវចំពោះសភាពការណ៍នៅកម្ពុជា» - 05/09/2018រដ្ឋសភាកម្ពុជានៅថ្ងៃពុធនេះបានបើកកិច្ចប្រជុំដំបូង នីតិកាលទី៦ ក្រោមព្រះរាជាធិបតីភាពរបស់អង្គព្រះមហាក្សត្រ គឺសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ គឺជាកិច្ចប្រជុំ បន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃទី២៩ខែកក្កដា កន្លងទៅ ដោយគណបក្សប្រជាជនកម្ពុជា បានឈ្នះអាសនៈទាំង១២៥ នៅក្នុងរដ្ឋសភា។ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាបានថ្លែងថា ដំណើរការបើករដ្ឋសភាដំបូងនេះ ប្រព្រឹត្តទៅបានល្អ បើទោះជាមិនមានការចូលរួមពីតំណាងស្ថានទូត នៃប្រទេសលោកខាងលិចមួយចំនួនក៏ដោយ។ ទោះយ៉ាងណា លោកមានការសោកស្តាយ ចំពោះអវត្តមានរបស់អង្គទូតទាំងនោះ ដែលមិនបានចូលរួមនៅក្នុងកិច្ចប្រជុំដ៏សំខាន់នេះ។...more11minPlay
September 04, 2018លោក សុខ ឥសានថា ប្រតិកម្មនៅក្រៅប្រទេសប្រឆាំងនឹងការបើកសម័យប្រជុំសភាជាលើកដំបូង គ្មានឥទ្ធិពលអ្វីឡើយ! - 04/09/2018ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នារាត្រីនេះគឺលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ។ ក្រៅតែពីស្ថានទូតមួយចំនួននៅកម្ពុជា ប្រកាសមិនចូលរួមនៅក្នុង ការបើកសម័យប្រជុំសភា នីតិកាលទី៦ ជាលើកដំបូងនៅថ្ងៃទី៥ ខែកញ្ញា ប្រតិកម្មនៅក្រៅប្រទេសប្រឆាំងនឹងការបើកសម័យប្រជុំនេះ ក៏ត្រូវបានរៀបចំឡើងជាបន្តបន្ទាប់។ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានហៅការរៀបចំបាតុកម្មជាបន្តបន្ទាប់របស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស ថាជារឿងគ្មានប្រយោជន៍ និងគ្មានឥទ្ធិពលសោះឡើយ ចំពោះការរៀបចំរដ្ឋាភិបាលថ្មីរបស់កម្ពុជា។ តទៅនេះសូមស្តាប់បទសម្ភាសរវាង សរ ពិសី និងលោក សុខ ឥសាន ដូចតទៅ៖...more11minPlay
September 03, 2018លោក ស ម៉ូរ៉ា៖ បណ្តឹងរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជាប្រឆាំងសហជីពលោកគឺជាការរើសអើងសហជីព - 03/09/2018នៅថ្ងៃទី៥ខែកញ្ញាខានស្អែកនេះ សាលាឧទ្ធរណ៍ នឹងដំណើរការទាញហេតុផលផ្ទាល់មាត់រវាងដើមចោទតំណាងក្រុមហ៊ុនស្រាបៀរកម្ពុជា និងតំណាងសហជីពមួយ ពាក់ព័ន្ធនឹងវិវាទការងារកាលពីឆ្នាំមុន។ បើតាមសហជីព សំណុំរឿងនេះត្រូវបានសាលាដំបូងកាត់សេចក្តីរួចហើយ ពោលគឺបានទម្លាក់ចោលការទាមទារសំណងចំនួន៦ម៉ឺនដុល្លារពីសហជីព ក្រោមបទចោទដឹកនាំបុគ្គលិកក្រុមហ៊ុនធ្វើការតវ៉ា។ តែតុលាការក្រុងព្រះសីហនុនៅតែបង្គាប់ឲ្យតំណាងសហជីពមូលដ្ឋាន សងសំណងទៅក្រុមហ៊ុនចំនួន៣០០០ដុល្លារ ជាហេតុដែលសហជីពគ្មានលទ្ធភាពសង។...more11minPlay
September 02, 2018លោក ហុក សុទ្ធិ៖ ម្ចាស់រោងចក្រកាត់ដេរ គួរផ្តល់ភាពងាយស្រួលដល់កម្មករ ដើម្បីឲ្យពួកគាត់ទទួលបានការសិក្សា - 02/09/2018ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនារាត្រីនេះ គឺ លោក ហុក សុទ្ធិ នាយកអង្គការ Sipar។ ថ្មីៗនេះ សមាគមរោងចក្រកាត់ដេរកម្ពុជា និងអង្គការSipar ......more12minPlay
September 01, 2018លោក ប៊ូ វរសក្ស ៖ ក្រុមការងារអភិរក្សស្នើឲ្យក្រសួងកសិកម្មបិទការនាំចូលថ្នាំបំពុលសត្វដែលពុលសត្វត្មាតជិតផុតពូជ - 01/09/2018ថ្ងៃទី១ខែកញ្ញានេះ គឺជាទិវាយល់ដឹងពីសត្វត្មាតអន្ដរជាតិ។ ក្រុមការងារអភិរក្សសត្វត្មាតដែលមានយ៉ាងហោចណាស់៥ស្ថាប័ន បានចេញសេចក្ដីថ្លែងការណ៍រួមមួយ សម្ដែងការព្រួយបារម្ភចំពោះការថយចុះ នៃចំនួនសត្វត្មាតនៅកម្ពុជា ខណៈដែលការកត់ត្រាបាន គឺសត្វត្មាតនៅសល់តែ១២១ក្បាលប៉ុណ្ណោះ។ ដោយមានការបារម្ភពីការផុតពូជនៃសត្វត្មាត លោក ប៊ូ វរសក្ស បានស្នើឲ្យក្រសួងកសិកម្មបិទការនាំចូលថ្នាំបំពុលសត្វ និងថ្នាំសម្លាប់សត្វល្អិតដែលពុលដល់សត្វត្មាត។...more13minPlay
August 31, 2018លោក សួន សេរីរដ្ឋា៖ ជាប់ឃុំរយៈពេលជាង១ឆ្នាំ គ្មានអង្គការសិទ្ធិមនុស្សក្នុងស្រុកណាមកសួរនាំលោក - 31/08/2018ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនារាត្រីនេះ គឺលោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ។ លោក សួន សេរីរដ្ឋា ទើបតែត្រូវបានដោះលែង កាលពីថ្ងៃទី២៣ ខែសីហា ......more12minPlay
August 30, 2018លោក អាត់ ធន់៖ កិច្ចសន្យារយៈពេលខ្លី ជាបញ្ហាប្រឈមធំចំពោះសុវត្ថិភាពការងាររបស់កម្មករ - 30/08/2018ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិនារាត្រីនេះ គឺលោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំង លោក អាត់ ធន់ បានលើកឡើងពីក្ដីបារម្ភរបស់សហជីពចំពោះកិច្ចសន្យារយៈពេលខ្លី។ បើតាមលោក អាត់ ធន់ កិច្ចសន្យារយៈពេលគឺជាបញ្ហារ៉ាំរ៉ៃនៅក្នុងវិស័យកាត់ដេរ ហើយវាក៏ជាបញ្ហាប្រឈមដ៏ធំដែលគំរាមកំហែងសុវត្ថិភាពការងាររបស់កម្មករនិយោជិតនៅកម្ពុជាផងដែរ។...more12minPlay
August 29, 2018លោកស្រី ម៉េង សុភារី៖«មិនធ្វើអត្ថាធិប្បាយទៅលើការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី តែសង្ឃឹមលើអន្តរាគមន៍ដើម្បីការផ្សះផ្សាជាតិ» - 29/08/2018នៅថ្ងៃទី៣០ ខែសីហា ស្អែកនេះ សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការ នៅក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ទាក់ទងទៅនឹងនីតិវិធីពន្យាពេលឃុំខ្លួនលោក កឹម សុខា ខណៈការពន្យាពេលឃុំខ្លួនលើកទី១នឹងត្រូវបញ្ចប់ឆាប់ៗនេះ។ សវនាការលើលោកកឹម សុខា ស្អែកនេះដែរ ត្រូវគេរំពឹងថា អាចនឹងមានសញ្ញាវិជ្ជមាននៃការដោះលែង។ ក៏ប៉ុន្តែលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងជាសាធារណៈ កាលពីព្រឹកមិញថា នឹងមិនមានការដោះលែង លោក កឹម សុខា ឬលើកលែងការចោទប្រកាន់នោះទេ។ លោកស្រី ម៉េង សុភារី មេធាវីការពារក្តីឲ្យលោកកឹម សុខា បានថ្លែងនៅថ្ងៃនេះដែរថា លោកស្រីមានជំនឿទៅលើការផ្សះផ្សាជាតិ របស់លោកនាយករដ្ឋមន្ត្រី ដែលអាចជួយអន្តរាគមន៍ឲ្យកូនក្តីលោកស្រី មានសេរីភាពឡើងវិញ។...more9minPlay
August 28, 2018លោក ម៉ែន និមិ្មត៖ វិវាទការងារ ក្នុងឆ្នាំ២០១៧ ធ្លាក់ចុះ ដោយសារច្បាប់សហជីព - 28/08/2018ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោក ម៉ែន និម្មិត នាយកប្រតិបត្តិនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល។ ក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលបាននិងកំពុងធ្វើប្រតិបត្តការរយៈពេល ១៥ ឆ្នាំនៅកម្ពុជា គឺជាស្ថាប័នដែលជំនាញក្នុងការដោះស្រាយវិវាទការងារយ៉ាងសកម្ម ជាពិសេសនៅក្នុងវិស័យកាត់ដេរ។ បើតាមក្រសួងការងារ ដោយមានការចូលរួមសហការពីខាងក្រុមប្រឹក្សាអាជ្ញាកណ្តាលផង ក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ វិវាទការងាររួម មានការថយចុះគួរឱ្យកត់សម្គាល់។ ឆ្លើយតបនឹងសំណួររបស់វិទ្យុបារាំង លោក ម៉ែន និម្មិត មើលឃើញថា វិវាទការងារចាប់ផ្តើម ថយចុះដោយសារតែច្បាប់ស្តីពីសហជីព ដ៏ចម្រូងចម្រាស់ដែលត្រូវបានអនុម័តកាលពីឆ្នាំ២០១៦។...more15minPlay
August 27, 2018លោក អ៊ុំ សំអាន៖ ខ្ញុំនឹងឈប់និយាយបញ្ហាព្រំដែនជាសាធារណៈតែនៅបន្តស្រាវជ្រាវតាមផ្លូវច្បាប់ - 27/08/2018លោក អ៊ុំ សំអាន ដែលទើបតែត្រូវបានព្រះមហាក្សត្រលើកលែងទោសថ្មីៗនេះ ក្រោយពីជាប់ពន្ធនាគារ២ឆ្នាំបន្ទាប់ពីលោករិះគន់លើបញ្ហាព្រំដែនកម្ពុជានិងវៀតណាមនោះ លោកបានបញ្ជាក់ជំហរថា លោកនឹងមិននិយាយពីបញ្ហាព្រំដែនជាសាធារណៈទៀតទេ។ ប៉ុន្តែអតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្រ្គោះជាតិរូបនេះអះអាងថាលោកនៅតែបន្តធ្វើការសិក្សាស្រាវបញ្ហាព្រំដែននេះដដែល និងសិក្សាពីផ្លូវច្បាប់ថែមទៀតផង។...more11minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.