Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
October 14, 2018លោកបណ្ឌិត តុប នេត ៖ បរទេសនឹងចាប់អារម្មណ៍ស្នាដៃផលិតទូកងវែងជាងគេលើពិភពលោករបស់ខ្មែរ - 14/10/2018ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនារាត្រីនេះ គឺលោកបណ្ឌិត តុប នេត ជាប្រធានក្រុមការងាររដ្ឋបាល និងខ្លឹមសារនៃគណៈកម្មការផលិតទូកង ដើម្បីបំបែកឯតទគ្គកម្មពិភពលោក។ នៅថ្ងៃទី១២ ......more12minPlay
October 13, 2018លោក ហង្ស ពុទ្ធា ៖ ចំនួនអ្នកទៅពិនិត្យបញ្ជី និងចុះឈ្មោះបោះឆ្នោតមានចំនួនតិច គឺជាទម្លាប់ព្រោះមិនមែនជាឆ្នាំបោះឆ្នោត - 13/10/2018នៅសល់តែ៥ថ្ងៃទៀតប៉ុណ្ណោះ ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះថ្មីសម្រាប់អ្នកបោះឆ្នោតនឹងត្រូវបិទបញ្ចប់ហើយ។ ក្នុងរយៈពេល១២ថ្ងៃមកនេះ មានអ្នកទៅចុះឈ្មោះថ្មីបានតែជាង២៥% ប៉ុណ្ណោះ។ ដោយសារតែការទៅពិនិត្យឈ្មោះ និងចុះឈ្មោះ មិនសូវមានសន្ទុះខ្លាំង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានអំពាវនាវជាថ្មីឲ្យពលរដ្ឋដែលទើបគ្រប់អាយុបោះឆ្នោត និងអ្នកដែលផ្លាស់ទីលំនៅ ឬមានបញ្ហាឈ្មោះខុស សូមទៅពិនិត្យនិងចុះឈ្មោះឲ្យបានទាំងអស់គ្នាត្រឹមថ្ងៃទី១៨ខែតុលាខាងមុខនេះ។...more10minPlay
October 12, 2018ឧកញ៉ា ហ៊ុន ឡាក់៖«អង្ករកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ គឺផ្តល់អត្ថប្រយោជន៍ច្រើនដល់កេរ្តិ៍ឈ្មោះប្រទេសកម្ពុជា» - 12/10/2018នៅក្នុងការប្រកួតប្រជែងស្វែងរកអង្ករល្អ នៅប្រទេសវៀតណាមនាថ្ងៃទី១២ខែតុលានេះ ដែលមានប្រទេសនាំអង្ករចេញប្រកបដោយសក្តានុពលជាច្រើនចូលរួម អង្ករកម្ពុជាត្រូវបានគណៈកម្មការរៀបចំប្រកួតប្រកាសថា បានជាប់ចំណាត់ថ្នាក់លេខ១ ជាអង្ករល្អជាងគេលើពិភពលោក។ លោកឧកញ៉ា ហ៊ុន ឡាក់ អនុប្រធានសហព័ន្ធស្រូវ អង្ករ កម្ពុជា បានប្រាប់វិទ្យុបារាំង RFI ថា គិតទាំងលើកនេះទៀត អង្ករកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ១ ជាអង្ករល្អជាងគេលើពិភពលោក ៤ឆ្នាំជាប់ៗគ្នា។ តាមរយៈលទ្ធផលនេះ ធ្វើឲ្យពិភពលោក ស្គាល់អង្ករកម្ពុជាកាន់តែច្រើន និងនៅតែលក់ទៅក្រៅប្រទេសមានតម្លៃខ្ពស់ជាងប្រទេសជិតខាង។...more12minPlay
October 11, 2018លោក គឹម ហ៊ាង៖ កម្ពុជាគួរមានច្បាប់គ្រប់គ្រងការពុះដីឡូតិ៍លក់ - 11/10/2018ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិនាពេលនេះ គឺលោក គឹម ហ៊ាង ប្រធានក្រុមហ៊ុនខ្មែររៀលអ៊ីស្ទែត និងជាប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា។ ......more12minPlay
October 10, 2018លោក ម៉េត មាសភក្តី៖« ប្រជាពលរដ្ឋប្រមាណ ២៥ ០០០នាក់ នឹងទទួលបានសេវាដឹកជញ្ជូនដោយឥតគិតថ្លៃពីសាលារាជធានីភ្នំពេញ» - 10/10/2018រយៈពេល៥ថ្ងៃកន្លងទៅនេះ សាលារាជធានីភ្នំពេញ បានធ្វើការដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃប្រមាណជិត២ម៉ឺននាក់ ទៅកាន់ស្រុកកំណើត និងត្រលប់មកភ្នំពេញវិញ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ។ តាមរយៈការផ្តល់សេវាដឹកជញ្ជូនតាមរថយន្តក្រុងចំនួន២១៥គ្រឿង ដោយឥតបង់ប្រាក់ ដែលបានគ្រោងទុករយៈពេល៦ថ្ងៃនេះ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ រំពឹងថានឹងមានប្រជាពលរដ្ឋមិនតិចជាង ២៥ ០០០នាក់ទេ ដែលបានទទួលសេវានេះ។...more12minPlay
October 09, 2018លោក ឯក សុវណ្ណា៖ រយៈពេល៩ខែ បទល្មើសក្នុងព្រៃឡង់មានការកើនឡើង - 09/10/2018ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនារាត្រីនេះ គឺលោក ឯក សុវណ្ណា សមាជិកបណ្តាញសហគមន៍ព្រៃឡង់ខេត្តក្រចេះ។ កាលពីដើមខែតុលា កន្លងទៅនេះ ......more11minPlay
October 08, 2018លោក ស គីណាល់៖សមាគមសហគ្រិនវ័យក្មេងកម្ពុជា សុំទូទាត់ប្រាក់បំណាច់អតីតភាពការងារចាប់ពីឆ្នាំ២០១៩តទៅ - 08/10/2018ក្រសួងការងារ បានចេញសេចក្តីប្រកាសមួយចុះថ្ងៃទី២១ខែកញ្ញាឆ្នាំ២០១៨ ដោយតម្រូវឲ្យនិយោជក ឬថៅកែ ត្រូវទូទាត់ប្រាក់បំណាច់អតីតភាពការងារកម្មករ និយោជិត ដែលមានកិច្ចសន្យាមិនកំណត់គឺធ្វើឡើង២ដងក្នុងមួយឆ្នាំ។ ប៉ុន្តែសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានលើកឡើងពីផលវិបាករបស់ខ្លួនក្នុងការអនុវត្តប្រកាសនេះដែលមានអនុភាពប្រតិសកម្ម ឬធាក់ថយក្រោយ។...more12minPlay
October 07, 2018លោក ហៃ វណ្ណា៖ វត្តមានលោកហ៊ុន សែន នៅជប៉ុនមិនបញ្ជាក់ថាជប៉ុនទទួលស្គាល់ការបោះឆ្នោតនៅកម្ពុជាទេ! - 07/10/2018ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅរាត្រីនេះ គឺលោក ហៃ វណ្ណា ប្រធានចលនាសង្គ្រោះជាតិប្រចាំប្រទេសជប៉ុន។ នៅថ្ងៃទី០៧ ខែតុលានេះ ......more10minPlay
October 06, 2018លោក ឈឹម ផលវរុណ ៖ កម្ពុជាមានជម្រើសច្រើនទៀត បើសហភាពអឺរ៉ុបឈប់អនុគ្រោះពន្ធ - 06/10/2018កាលពីម្សិលមិញ សហភាពអឺរ៉ុប បានប្រកាសថា ខ្លួនចាប់ផ្តើមអនុវត្តដំណើរការដកប្រព័ន្ធអនុគ្រោះពន្ធដល់កម្ពុជា ប៉ុន្តែបានទុកទ្វារសម្រាប់ការចរចា បើកម្ពុជាព្រមកែលម្អផ្នែកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ ទោះជាយ៉ាងណា មន្រ្តីរដ្ឋាភិបាលកម្ពុជា បានអះអាងថា បើសហភាពអឺរ៉ុបឈប់អនុគ្រោះពន្ធដល់កម្ពុជាមែននោះ កម្ពុជានៅមានជម្រើសច្រើនទៀតតាមរយៈការធ្វើពាណិជ្ជកម្មជាលក្ខណៈទ្វេភាគី។...more14minPlay
October 05, 2018លោក អាត់ ធន់៖ ប្រាក់ឈ្នួលគោលកម្មករ១៨២ដុល្លារនៅឆ្នាំ២០១៩ «អាចទទួលយកបាន» - 05/10/2018ប្រាក់ឈ្នួលគោលសម្រាប់កម្មករកាត់ដេរនិងវាយនភណ្ឌនៅឆ្នាំ២០១៩ នឹងត្រូវដំឡើងដល់ ១៨២ដុល្លារក្នុងមួយខែ៖ ក្នុងនោះ និយោជកផ្ដល់១៧៧ដុល្លារ និងប្រមុខរដ្ឋាភិបាលផ្ដល់៥ដុល្លារបន្ថែម។ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ដែលជាភ្ញៀវប្រចាំថ្ងៃរបស់យើង មិនពេញចិត្តចំពោះប្រាក់ឈ្នួល១៨២ដុល្លារនេះទេ ប៉ុន្តែចាត់ទុកថា «អាចទទួលយកបាន»។...more12minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.