Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
November 04, 2018លោក អំ សំអាត៖ ពីមួយឆ្នាំទៅមួយឆ្នាំការរំលោភបំពានផ្លូវភេទលើស្រី្ត និងកុមារមិនមានការថយចុះ - 04/11/2018ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនារាត្រីនេះ គឺលោក អំ សំអាត ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ។ ឆ្លើយនឹងសំនួររបស់វិទ្យុបារាំងអន្តរជាតិលោក សំអាត ......more0minPlay
November 02, 2018លោក អ៊ុក គឹមសេង៖«ករណីដែលបានកើតឡើងទៅលើអ្នកសារព័ត៌មានកន្លងមក មិនជាប់ពាក់ព័ន្ធនឹងការបំពេញការងារតាមវិជ្ជាជីវៈសារព័ត៌មានទេ» - 02/11/2018នៅក្នុងឱកាសនៃទិវាអន្តរជាតិប្រយុទ្ធប្រឆាំងនឹងនិទណ្ឌភាពនៃឧក្រិដ្ឋកម្មប្រឆាំងអ្នកកាសែតនៅថ្ងៃទី២វិច្ឆិកានេះ អង្គការសង្គមស៊ីវិល ប្រមាណជាង៤០អង្គការ សហគមន៍ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយអំពាវនាវឲ្យអាជ្ញាធរបង្កើនការប្រយុទ្ធប្រឆាំងទៅនឹងនិទណ្ឌភាពនៃឧក្រិដ្ឋកម្មប្រឆាំងអ្នកកាសែត។ ក្រុមអង្គការសង្គមស៊ីវិលទាំងនេះ ក៏បានលើកឡើងពីការសំលាប់អ្នកកាសែតចំនួន១៣នាក់ ចាប់តាំងពីឆ្នាំ១៩៩៤មក ដោយមិនមានអ្នកទទួលខុសត្រូវ។ ក៏ប៉ុន្តែលោក អ៊ុក គឹមសេង អ្នកនាំពាក្យក្រសួងព័ត៌មាន បានហៅការស្លាប់របស់អ្នកកាសែតកន្លងមកថា មិនមែនជាការស្លាប់ដោយការបំពេញការងារតាមវិជ្ជាជីវៈសារព័ត៌មានឡើយ។...more0minPlay
November 01, 2018លោក សុខ សប្បាយណា៖ ព្រឹត្តិការណ៍៤០គីឡូម៉ែត្រ បណ្ដុះស្មារតីយុវជនឲ្យលះបង់ដើម្បីបុព្វហេតុជាតិ - 01/11/2018ចាប់ពីថ្ងៃទី២៩វិច្ឆិកា រហូតដល់ថ្ងៃទី០១ខែធ្នូខាងមុខនេះ សហភាពសហព័ន្ធយុវជនកម្ពុជានឹងរៀបចំព្រឹត្តិការណ៍ ៤០គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្ត្រ។ លោក សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិព្រឹត្តិការណ៍៤០គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្ត្រ ដែលជាភ្ញៀវប្រចាំថ្ងៃរបស់យើង បានឲ្យដឹងថា ព្រឹត្តិការណ៍នេះ រៀបចំឡើងដើម្បីរំឭកខួប៤០ឆ្នាំនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិ០២ធ្នូ និងរំឭកអំពីការលះបង់របស់យុវជនជំនាន់មុនក្នុងការជួយសង្គ្រោះប្រទេស។ ការត្រឡប់ទៅកាន់អតីតកាលនេះ ត្រូវបានលោក សុខ សប្បាយណា សង្កត់ធ្ងន់ថា មានសារៈសំខាន់ណាស់ ក្នុងការបណ្ដុះស្មារតីយុវជនជំនាន់ថ្មី ឲ្យហ៊ានលះបង់ដើម្បីបុព្វហេតុជាតិនាពេលអនាគត។...more0minPlay
October 31, 2018លោកវេជ្ជបណ្ឌិត មុំ គង់៖« ម្ចាស់អាជីវកម្មឯកជន នៅតែមានការស្ទាក់ស្ទើរ ក្នុងការប្រាប់ភ្ញៀវដែលជក់បារី នៅកន្លែងហាមឃាត់» - 31/10/2018ការប្រកួតនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ ក្រោមប្រធានបទ «ការអនុវត្តបរិស្ថានគ្មានផ្សែងបារី» នឹងត្រូវរៀបចំធ្វើនៅថ្ងៃព្រហស្បតិ៍ស្អែក។ តាមរយៈកម្មវិធីនេះ លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា ថ្លែងថាគឺជាការផ្តល់ឱកាសឲ្យយុវជនបានចូលរួមតាមដានអនុក្រឹត្យរបស់រដ្ឋាភិបាលកាលពីឆ្នាំ២០១៦ ស្តីពីការហាមជក់បារី។ លោកវេជ្ជបណ្ឌិត មុំ គង់ បញ្ជាក់ថានៅមានការយល់ច្រលំពីសំណាក់ម្ចាស់ទីតាំងអាជីវកម្មឯកជន ដែលរារែកមិនហ៊ានអនុវត្តតាមអនុក្រឹត្យ ព្រោះខ្លាចបាត់បង់ភ្ញៀវ។...more0minPlay
October 30, 2018បណ្ឌិត គី សេរីវឌ្ឍន៍៖ ការប្រើប្រាក់យ៉ន់ក្នុងប្រព័ន្ធធនាគារមានផលប្រយោជន៍មួយចំនួនដល់សេដ្ឋកិច្ច - 30/10/2018ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី២៥ ខែតុលា កន្លងទៅនេះ បានលើកឡើងពីការគាំទ្ររបស់ធនាគារជាតិនៃកម្ពុជាក្នុងការប្រើប្រាស់ប្រាក់យ៉ន់(¥)របស់ចិន តាមរយៈប្រព័ន្ធធនាគារ។ ......more0minPlay
October 29, 2018លោក សួន វិសាល នឹងដាក់ចេញអនុវត្តផែនការ៣ចំនុច ដើម្បីពង្រឹងគណៈមេធាវីកម្ពុជា - 29/10/2018នាទីភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នារាត្រីនេះ គឺលោក សួន វិសាល ប្រធានគណៈមេធាវីកម្ពុជា។ លោក សួន វិសាល ត្រូវបានបោះឆ្នោតឱ្យធ្វើជាប្រធានគណៈមេធាវីកម្ពុជា នៅក្នុងអាណ្ណត្តិទី១២ ចាប់ពីឆ្នាំ ២០១៨ ដល់ ឆ្នាំ២០២០។ តាមរយៈការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឱ្យធ្វើជាប្រធានគណៈមេធាវី ពីរអាណ្ណតិ្តជាប់គ្នានេះ លោក សួន វិសាល ប្តេជ្ញាចិត្តថា ក្នុងនាមជាប្រធានគណៈមេធាវីកម្ពុជា នៅក្នុងអាណ្ណត្តិនេះ លោក នឹងដាក់ចេញផែនការចំនួនបីចំណុច ដើម្បីពង្រឹងគណៈមេធាវីកម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត ជាពិសេសពង្រឹងការផ្តល់ជំនួយផ្នែកច្បាប់ ដល់ជនក្រីក្រ ដែលគ្មានលទ្ធភាពស្វែងរកសេវាផ្លូវច្បាប់ ក្នុងការតតាំងរឿងក្តី ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។...more0minPlay
October 28, 2018លោក ស ម៉ូរី ៖ ការបញ្ចេញមតិនៅតាមបណ្តាញសង្គមធ្លាក់ចុះដោយសារតែយុវជនមានការភ័យខ្លាច - 28/10/2018ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិនៅថ្ងៃនេះគឺ លោក ស ម៉ូរី អនុប្រធានបណ្ដាញយុវជនកម្ពុជា។ បណ្ដាញយុវជនកម្ពុជា រួមជាមួយអង្គការសង្គមស៊ីវិលមួយចំនួនទៀត បានរៀបចំសិក្ខាសាលាមួយ នៅថ្ងៃអាទិត្យនេះ ស្តីពី «សេរីភាពបញ្ចេញមតិក្នុងសម័យឌីជីថល និងបញ្ហាប្រឈម»។ លោក ស ម៉ូរី បានអះអាងថា ការបញ្ចេញមតិនៅតាមបណ្តាញសង្គមនាពេលបច្ចុប្បន្ន មានការធ្លាក់ចុះដោយសារតែយុវជនមានការភ័យខ្លាចក្រោយពីមានសេចក្តីប្រកាសរបស់អន្តរក្រសួង។...more12minPlay
October 27, 2018លោកសុខ ឌូ៖ការងារស្ម័គ្រចិត្តផ្តល់អត្ថប្រយោជន៍ច្រើន តែយុវជនខ្មែរចំនួនតិចតួចនៅឡើយដែលចង់ធ្វើវា - 27/10/2018ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ លោកសុខ ឌូ ដែលជាអ្នកសម្របសម្រួលកម្មវិធីអប់រំ និងការស្វែងរកការគាំទ្រមតិរបស់អង្គការ Good Neighbor Cambodia។ ក្នុងបទសម្ភាសន៍ជាមួយវណ្ណ សុគន្ធា លោកសុខ ឌូ បានអះអាងថា យុវជនកម្ពុជាបច្ចុប្បន្នមិនសូវចាប់អារម្មណ៍នឹងការងារស្ម័គ្រចិត្តនោះទេ បើទោះបីការងារនេះផ្តល់អត្ថប្រយោជន៍ច្រើនដល់ពួកគេក៏ដោយចុះ។...more11minPlay
October 26, 2018លោក ផៃ ស៊ីផាន ៖ «គម្រោងថវិកាឆ្នាំ២០១៩ គឺសម្រាប់ទប់ទល់សភាពការណ៍ជាយថាហេតុណាមួយ» - 26/10/2018នៅព្រឹកថ្ងៃសុក្រនេះ កិច្ចប្រជុំគណៈរដ្ឋមន្ត្រីកម្ពុជា បានសម្រេចទៅលើសេចក្តីព្រាងស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងថវិកាឆ្នាំ២០១៩ ដោយមានការបង្កើនទៅដល់ ៦.៧ពាន់លានដុល្លារ គឺកើន១.៤ភាគរយ បើធៀបទៅនឹងថវិកាឆ្នាំចាស់ ដែលមានតែ ៦ ០៣៣ លានដុល្លារ ប៉ុណ្ណោះ។ តាមរយៈការបង្កើនថវិកាជាង៦០០លានដុល្លារ លើសពីឆ្នាំចាស់នេះគឺជាកំណើនថវិកាប្រកបដោយយុទ្ធសាស្ត្រ ខុសពីឆ្នាំមុនៗ។ លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ថ្លែងថាការតម្លើងថវិកាឆ្នាំថ្មីនេះ គឺដើម្បីទប់ទល់នឹងហេតុការណ៍ណាមួយជាយថាហេតុ ដូចជាសង្គ្រាមពាណិជ្ជកម្ម និងហានិភ័យដែលបណ្តាលមកពីការអស់ EBA ជាដើម។...more16minPlay
October 25, 2018លោក ប៉ិច ពិសី៖ ការចូលរួមរបស់ពលរដ្ឋ ចាំបាច់ក្នុងដំណើរការរៀបចំថវិកាជាតិនិងថ្នាក់ក្រោមជាតិ - 25/10/2018ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិនារាត្រីនេះ គឺលោក ប៉ិច ពិសី នាយកគម្រោងនៃអង្គការតម្លាភាពកម្ពុជា។ អង្គការតម្លាភាពកម្ពុជា និងអង្គការសង្គមស៊ីវិលមួយចំនួនទៀត បានរៀបចំវេទិកាមួយនៅថ្ងៃព្រហស្បតិ៍នេះ ស្ដីពីការចូលរួមរបស់សាធារណជននៅក្នុងដំណើរការរៀបចំថវិកានៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។ បើតាមលោក ប៉ិច ពិសី ការចូលរួមរបស់ពលរដ្ឋនេះ មានសារៈសំខាន់ណាស់ក្នុងការផ្ដល់ធាតុចូល ដើម្បីឲ្យរដ្ឋាភិបាលនិងរដ្ឋបាលថ្នាក់ក្រោមជាតិ កំណត់អាទិភាពការចំណាយបានត្រឹមត្រូវ។...more10minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.