Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
October 24, 2018លោក ថេង សាវឿន ចង់ឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាដីធ្លីនៅសេសសល់ ដូចករណីនៅខេត្តកោះកុង និងអគារប៊ូឌីញ - 24/10/2018សមាគមសម្ព័ន្ធកសិករកម្ពុជា រកឃើញថា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧ មានពលរដ្ឋជាង ២ ម៉ឺនគ្រួសារ នៅទូទាំងប្រទេសកម្ពុជា រងផលប៉ះពាល់ដោយសារតែបញ្ហាដីធ្លី។ បញ្ហាដីធ្លី ដែលសមាគមសម្ព័ន្ធកសិករកម្ពុជា ប្រៀបប្រដូចទៅនឹងជំងឺមហារីកដ៏កាចសាហាវ ដែលបានធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋដោយផ្ទាល់ និងប្រយោលដោយសារតែក្រុមហ៊ុនមួយចំនួនឃុបឃិតគ្នាជាមួយអាជ្ញាធររំលោភយកដីប្រជាពលរដ្ឋ។ លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធកសិករកម្ពុជា ស្នើឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាដីធ្លី ដែលនៅសេសសល់ ដោយយកគំរូ ដូចករណីដែលអាជ្ញាធរដោះស្រាយបានជោគជ័យ នៅក្នុងខេត្តកោះកុង។ ជម្លោះដីធ្លីខេត្តកោះកុង ដែលបានអូសបន្លាយរាប់សិបឆ្នាំរវាងអ្នកភូមិ និងក្រុមហ៊ុនស្ករ ។...more11minPlay
October 23, 2018លោក តាន់ ហ្សង់-ហ្វ្រង់ស័រ៖ ការទាមទារឲ្យកោះប្រជុំសន្និសីទក្រុងប៉ារីសឡើងវិញ មិនងាយកើតឡើងទេ - 23/10/2018២៣ តុលា ១៩៩១ - ២៣ តុលា ២០១៨ គឺជារយៈពេល២៧ឆ្នាំគត់នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ហើយរៀងរាល់ឆ្នាំតែងតែមានការជជែកគ្នាពីកិច្ចព្រមព្រៀងនេះ។ ......more11minPlay
October 22, 2018លោក ហៃ ហ៊ុនឡេង ៖ ការងារចំនួន២ម៉ឺនកន្លែង កំពុងរងចាំអ្នកស្វែងរកការងារធ្វើនៅចុងសប្តាហ៍នេះ - 22/10/2018ក្រសួងការងារ និងដៃគូពាក់ព័ន្ធ សហការគ្នារៀបចំពិព័រណ៏ការងារ ប្រចាំ២០១៨ គ្រោងធ្វើពីថ្ងៃទី២៧ ដល់២៨ខែតុលាចុងសប្តាហ៍នេះនៅកោះពេជ្រ។ ក្នុងនាទីភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនារាត្រីនេះ គឺលោក ហៃ ហ៊ុនឡេង អនុប្រធានទីភ្នាក់ងារជាតិ មុខរបរ និងការងារ។ លោកបញ្ជាក់ថា ការងារយ៉ាងហោចណាស់ចំនួន២ម៉ឺនកន្លែង ក្នុងមុខតំណែងច្រើនប្រភេទ ដែលនាំមកដោយក្រុមហ៊ុនចំនួន១៥០ កំពុងរងចាំអ្នកស្វែងរកការងារធ្វើ។ សូមស្តាប់បទសម្ភាសន៍រវាង អ៊ឹង ប៊ុនថន និងលោក ហៃ ហ៊ុនឡេង។...more14minPlay
October 21, 2018លោក តេង ឌឺលុច ៖ កម្ពុជាគួរទទួលស្វាគមន៍វិនិយោគិនចិន ដែលមានគុណភាព - 21/10/2018ប្រទេសចិនគ្រោងពង្រីកទំហំពាណិជ្ជកម្ម និងវិនិយោគជាមួយកម្ពុជាបន្ថែមទៀត។ ជុំវិញបញ្ហានេះ លោក តេង ឌឺលុច សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ច ......more10minPlay
October 20, 2018លោក កែវ វី ៖ ការបើកទ្វារទឹកទំនប់វារីអគ្គិសនីកំចាយនៅថ្ងៃនេះធ្វើខូចខាតទ្រព្យសម្បត្តិតិចតួច - 20/10/2018អាជ្ញាធរខេត្តកំពតនៅថ្ងៃសៅរ៍នេះ បានសម្រេចឲ្យបើកទ្វារទឹកទំនប់វារីអគ្គិសនីកំចាយក្នុងខេត្តជាប់មាត់សមុទ្រមួយនេះដើម្បីរំដោះជំនន់ទឹកភ្លៀងដែលហូរធ្លាក់ពីលើភ្នំ។ ប៉ុន្តែអ្នកនាំពាក្យអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយបានអះអាងថា ការបើកទ្វារទឹកនៅថ្ងៃនេះ គឺមានការខូចខាតទ្រព្យសម្បត្តិប្រជាជនតិចតួចប៉ុណ្ណោះ ដោយសារទឹកបានស្រកទៅវិញលឿន។ តែទោះជាយ៉ាងណា អាជ្ញាធរខេត្តកំពតក៏បានចេញសេចក្តីជូនដំណឹងឲ្យមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈជំលៀសប្រជាជនទៅកន្លែងមានសុវត្ថិភាពផងដែរ។...more10minPlay
October 19, 2018លោក ឌឹម សុវណ្ណារុំ៖«ការចុះឈ្មោះបោះឆ្នោតប្រជាពលរដ្ឋបានជិត២សែននាក់ ជាលទ្ធផលល្អ» - 19/10/2018គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) នៅថ្ងៃសុក្រនេះ បានប្រកាសថាខ្លួនបានបញ្ចប់កិច្ចការរបស់ខ្លួនហើយ ក្នុងការចុះឈ្មោះប្រជាពលរដ្ឋខ្មែរ ដែលមានអាយុ១៨ឆ្នាំឡើងដើម្បីឲ្យពួកគេអាចមានសិទ្ធិបោះឆ្នោត ដែលរៀបចំឡើងលើកក្រោយៗទៀតបាន។ លោក ឌឹម សុវណ្ណារុំ សមាជិកនិងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានថ្លែងថាយុទ្ធនាការចុះឈ្មោះបោះឆ្នោត និងធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោត ដែលមានរយៈពេល១៨ថ្ងៃមកនេះ បានបញ្ចប់ទៅដោយជោគជ័យ ខណៈ គ.ជ.ប បានចុះឈ្មោះប្រជាពលរដ្ឋជិត២សែននាក់ បន្ថែមទៀតនៅឆ្នាំនេះ។...more10minPlay
October 18, 2018លោក អ៊ា ចរិយា៖ គ្រោះថ្នាក់ចរាចរណ៍ធ្វើឲ្យកម្ពុជាខាតបង់ប្រាក់៤០០លានដុល្លារក្នុងមួយឆ្នាំៗ - 18/10/2018របាយការណ៍របស់ក្រសួងមហាផ្ទៃចេញផ្សាយកាលពីដើមសប្ដាហ៍នេះ បង្ហាញថា ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅស្រុកខ្មែរ ក្នុងរយៈពេល៩ខែដើមឆ្នាំ២០១៨នេះ មានចំនួនជាង១៣០០នាក់ ប្រហាក់ប្រហែលគ្នានឹងចំនួនអ្នកស្លាប់កាលពីឆ្នាំមុន នៅក្នុងរយៈពេលដូចគ្នា។ លោក អ៊ា ចរិយា នាយកវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ ដែលជាភ្ញៀវរបស់យើងនារាត្រីនេះ បានសម្ដែងក្ដីបារម្ភចំពោះអត្រាអ្នកស្លាប់គ្រោះថ្នាក់ចរាចរណ៍ដែលនៅតែមានចំនួនច្រើននេះ។ បារម្ភព្រោះបើតាមលោក អ៊ា ចរិយា គ្រោះថ្នាក់ចរាចរណ៍មិនត្រឹមតែសម្លាប់មនុស្សទេ តែវាបានបង្កវិនាសកម្មនិងធ្វើឲ្យកម្ពុជាខាតបង់ប្រាក់ជាង៤០០លានដុល្លារក្នុងមួយឆ្នាំៗថែមទៀត។...more12minPlay
October 17, 2018លោក ឈុំ សុជាតិ៖«វិមានអនុស្សាវរីយ៍ឈ្នះ-ឈ្នះ រៀបរាប់ពីដំណើររឿងតស៊ូរបស់ប្រមុខរដ្ឋាភិបាលរហូតដល់បញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជា» - 17/10/2018វិមានអនុស្សាវរីយ៍ ឈ្នះ-ឈ្នះ ដែលបានកសាងឡើងកាលពីដើមឆ្នាំ២០១៦ នៅលើផ្ទៃដីទំហំ៨ហិចតារ នឹងត្រូវបញ្ចប់ទាំងស្រុងនៅចុងខែតុលានេះ។ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងឲ្យដឹងថាវិមានឈ្នះ-ឈ្នះ នេះ នឹងត្រូវដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី២៩ខែធ្នូខាងមុខ ដែលមានអ្នកចូលរួមរាប់ម៉ឺននាក់។ លោកចាត់ទុកថា វិមានដ៏ប្រណីតនេះ គឺជាសក្ខីភាពប្រវត្តិសាស្ត្រ បង្ហាញពីការតស៊ូរបស់ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន អំឡុងឆ្នាំ១៩៧៧ រហូតដល់ការបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជា។...more12minPlay
October 16, 2018លោកបណ្ឌិត ឈាង វណ្ណារិទ្ធិ៖ កម្ពុជាមានឱកាសច្រើនធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ីអឺរ៉ុបឆ្នាំ២០២០ - 16/10/2018នៅថ្ងៃទី១៨ និងទី១៩ ខែតុលា ខាងមុខនេះកម្ពុជានឹងចូលរួមកិច្ចប្រជុំអាស៊ីអឺរ៉ុបលើកទី១២ នៅប្រទេសបែលហ្សិក ហើយកម្ពុជាក៏ប៉ុនប៉ងធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនេះ នាឆ្នាំ២០២០ដែរ។ ......more10minPlay
October 15, 2018លោក គឹម សុខ ៖ ថ្វីបើប្រទេសហ្វាងឡង់ដូចឋានសួគ៌ តែបើមានឱកាសខ្ញុំនឹងវិលមកកម្ពុជាវិញ - 15/10/2018លោក គឹម សុខ ជាអ្នកវិភាគ និងធ្វើអត្ថាធិប្បាយមិនសំចៃមាត់ បានសិទ្ធិជ្រកកោនផ្នែកនយោបាយនៅប្រទេសហ្វាងឡង់ បន្ទាប់ពីលោកជាប់ពន្ធនាគារនៅកម្ពុជាចំនួន១៨ខែ ក្រោមបណ្តឹងរបស់ប្រមុខរដ្ឋាភិបាលខ្មែរ។ នៅក្នុងនាទីភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIរាត្រីនេះ លោក គឹម សុខ បានអះអាងថា មូលហេតុដែលលោកចាកចេញពីប្រទេសកំណើតគឺដោយសារតែមានការគំរាមកំហែងដល់ជីវិតកូនស្រីរបស់លោកអាយុ៦ឆ្នាំ។ ទោះជាយ៉ាងណាលោក គឹម សុខ អះអាងថា ថ្វីបើប្រទេសហ្វាងឡង់ប្រៀបដូចជាឋានសួគ៌ក៏ដោយ តែបើមានឱកាសលោកនឹងវិលមកកម្ពុជាវិញ។...more15minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.