Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
November 15, 2018លោក អ៊ួន ឈិន និង លោក យាង សុជាមេត្តា៖ ការទម្លាក់បទចោទនឹងបើកផ្លូវឲ្យអាចរស់នៅដូចគេឯង - 15/11/2018ថ្ងៃទី១៤វិច្ឆិកាម្សិលមិញ ជាខួបគម្រប់មួយឆ្នាំនៃការចាប់ខ្លួន លោក អ៊ួន ឈិន និង លោក យាង សុធារិន ហៅ យាង សុជាមេត្តា ដែលជាអតីតអ្នកយកព័ត៌មាននៃវិទ្យុអាស៊ីសេរី។ ជិត៣ខែក្រោយពេលបានរស់នៅក្រៅឃុំ លោកទាំងពីរបានរំឭកឡើងវិញទាំងអួលដើមក ពីការចាប់ខ្លួននិងការរស់នៅដ៏សែនពិបាកក្នុងពន្ធនាគារ។ លោក យាង សុជាមេត្តា និង លោក អ៊ួន ឈិន នៅតែបន្តស្នើឲ្យតុលាការទម្លាក់ចោលបទចោទប្រឆាំងនឹងរូបលោក។ សម្រាប់អតីតអ្នកកាសែតទាំងពីររូបនេះ ការទម្លាក់ចោលបទចោទ នឹងឈានទៅបើកផ្លូវឲ្យលោកអាចរស់នៅដោយមានសេរីភាព ដូចគេដូចឯង។...more0minPlay
November 14, 2018លោក នេត្រ ភត្ត្រា៖«សាលាក្តីខ្មែរក្រហមបានត្រៀមរួចរាល់ហើយ ក្នុងការប្រកាសសាលក្រមសំណុំរឿង ០០២/០២» - 14/11/2018នៅព្រឹកថ្ងៃសុក្រទី១៦ខែវិច្ឆិកាឆ្នាំ២០១៨ ខាងមុខនេះ អង្គជំនុំជម្រះសាលាក្តីខ្មែរក្រហម នឹងធ្វើការប្រកាសសាលក្រមនៃសំណុំរឿង ០០២/០២ ប្រឆាំងនឹងជនជាប់ចោទ ខៀវ សំផន និងនួន ជា។ អតីតមេដឹកនាំជាន់ខ្ពស់នៃរបបកម្ពុជាប្រជាធិបតេយ្យទាំងពីរ ធ្លាប់បានតុលាការខ្មែរក្រហម ផ្តន្ទាទោសអស់មួយជីវិតម្តងហើយ កាលពីខែសីហាឆ្នាំ២០១៤ នៅក្នុងសំណុំរឿង ០០២/០១ ចំពោះបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ។ លោក នេត្រ ភត្ត្រា ប្រធានផ្នែកកិច្ចការសាធារណៈសាលាក្តីខ្មែរក្រហម បានបញ្ជាក់ថា សាលក្រមដែលនឹងប្រកាសដោយចៅក្រមជំនុំជម្រះសាលាដំបូង នៅថ្ងៃសុក្រខាងមុខនេះ បានធ្វើឡើងបន្ទាប់ពីតុលាការបើកសវនាការអស់រយៈពេលជាង២៨០ថ្ងៃ និងចំណាយពេលសរសេរសាលក្រមអស់ជាង១ឆ្នាំទៀត។...more0minPlay
November 13, 2018បណ្ឌិតគិន ភា៖ វត្តមាននាយករដ្ឋមន្ត្រីក្នុងវេទិកាថ្នាក់តំបន់ និងពិភពលោកគឺជាការពង្រីកកិត្យានុភាពកម្ពុជា - 13/11/2018ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនារាត្រីនេះ គឺលោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា។ ឆ្លើយនឹងសំនួររបស់វិទ្យុបារាំងអន្តរជាតិ លោកបណ្ឌិត គិន ភា ......more0minPlay
November 12, 2018លោក ងួន ឡាយ៖«កម្ពុជានឹងមានទីផ្សារម្រេចទូលំទូលាយ ប្រសិនបើនាំគ្នាពង្រឹងគុណភាព» - 12/11/2018រដ្ឋាភិបាលកម្ពុជាកាលពីសប្តាហ៍មុន បានបង្កើតសហព័ន្ធមួយ ដែលមានឈ្មោះថា«សហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា» ដើម្បីជួយលើកកំពស់ទីផ្សារ និងដោះស្រាយបញ្ហាប្រឈមនានា ទាក់ទងទៅនឹងផលិតផលម្រេចកម្ពុជា។ លោក ងួន ឡាយ ប្រធានសមាគមម្រេចកំពត បានថ្លែងថា លោកមានសង្ឃឹមពីការប្រសើរឡើងតិចតួច បន្ទាប់ពីការបង្កើតសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា ប្រសិនបើស្ថានភាពនៃការក្លែងបន្លំម្រេចនាំចេញទៅក្រៅប្រទេស នៅតែកើតមានដូចបច្ចុប្បន្ននេះ។...more0minPlay
November 11, 2018Marie Aberdam៖ មានជនជាតិខ្មែរប្រមាណ ១៥០០នាក់ស្ម័គ្រទៅចូលរួមប្រយុទ្ធក្នុងសង្រ្គាមលោកលើកទី១ - 11/11/2018Marie Aberdam ជានិស្សិតថ្នាក់បណ្ឌិត ដែលកំពុងសរសេរនិក្ខេបបទ មួយ ស្តីពីបញ្ញវន្តខ្មែរ។ នៅក្នុងការសិក្សា ស្រាវជ្រាវឯកសារបណ្ណសារ ស្តីពីកម្ពុជា ក្រោមសម័យអាណានិគមនិយមបារាំង Marie Aberdam បានរកឃើញតឹកតានជាច្រើនដែលនិយាយពីការចូលរួមរបស់យុវជនខ្មែរ ក្នុងសង្រ្គាមលោកលើកទី១។ តាមMarie Aberdam ដោយសារតែសង្រ្គាមចេះតែអូសបន្លាយវែងទៅៗ បារាំងបានសម្រេចចិត្តងាកមករើសបញ្ចូលទាហានពីក្នុងបណ្តាប្រទេសដែលស្ថិតនៅក្រោមអាណានិគមរបស់ខ្លួន នៅអាហ្វ្រិក និងអាស៊ី ដែលមានជាអាទិ៍ឥណ្ឌូចិន។ នៅកម្ពុជា សកម្មភាពរើសបញ្ចូលទាហានខ្មែរសម្រាប់ទៅប្រយុទ្ធក្នុងសមរភូមិក្នុងប្រទេសបារាំង បានរៀបចំធ្វើនៅឆ្នាំ ១៩១៦ និងឆ្នាំ ១៩១៧។...more0minPlay
November 10, 2018លោកអ៊ូ ច័ន្ទរ័ត្ន៖ការយកសេរីភាពលោកកឹម សុខា ទៅភ្នាល់គ្នា គឺជារឿងអសីលធម៌របស់អ្នកនយោបាយ - 10/11/2018ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោកអ៊ូ ច័ន្ទរ័ត្ន ដែលជាអតីតអ្នកតំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិ។ ប្រតិកម្មទៅនឹងការភ្នាល់គ្នារឿងសេរីភាពលោកកឹម សុខា រវាងលោកសម រង្ស៊ី និងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន លោកអ៊ូ ច័ន្ទរ័ត្ន បានលើកឡើងថា វាគឺជារឿងដ៏គួរឲ្យអស់សំណើចមួយនៅលើលោកនេះ។ សម្រាប់លោកអ៊ូ ច័ន្ទរ័ត្ន ការយកសេរីភាពរបស់លោកកឹម សុខា ទៅភ្នាល់គ្នា គឺជារឿងអសីលធម៌របស់អ្នកនយោបាយ។...more0minPlay
November 09, 2018លោក មុនី កណ្ណដារង្គ៖ ភាពយន្តខ្មែរប្រសើរឡើង ទាល់តែអ្នកនៅក្នុងវិស័យនេះជួយជ្រោមជ្រែងគ្នា - 09/11/2018ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិ RFI នារាត្រីនេះ គឺលោក មុនី កណ្ណដារង្គ។ លោក មុនី កណ្ណដារង្គ ជាសមិទ្ធករភាពយន្តវ័យក្មេង ......more0minPlay
November 08, 2018លោក ផៃ ស៊ីផាន៖ លោកស្រី រ៉ូណា ស្មីត គ្មានអំណាចចាប់បង្ខំឲ្យកម្ពុជាធ្វើតាមការទាមទាររបស់ខ្លួនទេ - 08/11/2018ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិនារាត្រីនេះ គឺលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា។ ជុំវិញដំណើរទស្សនកិច្ចរបស់លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសស្ដីពីសិទ្ធិមនុស្សនៅកម្ពុជាលើកនេះ លោក ផៃ ស៊ីផាន អះអាងថា រដ្ឋាភិបាលកម្ពុជាបានទទួលស្វាគមន៍លោកស្រី ដោយចាត់ទុកលោកស្រីជាដៃគូសហការផ្នែកសិទ្ធិមនុស្ស របស់តំណាងអង្គការសហប្រជាជាតិ។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យរូបនេះ គូសបញ្ជាក់ថា អនុសាសន៍របស់លោកស្រី ស្មីត គ្មានអំណាចចាប់បង្ខំឲ្យកម្ពុជា ដែលជាប្រទេសមានអធិបតេយ្យពេញលេញ អនុវត្តតាមនោះឡើយ។...more0minPlay
November 07, 2018លោក ថេង សាវឿន ៖ ចង់ឃើញរដ្ឋាភិបាលអន្តរាគមន៍ដោះលែងកសិករដែលជាប់ឃុំ ដូចករណីមេដឹកនាំសហជីពដែរ - 07/11/2018ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFI នៅរាត្រីនេះ គឺ លោក ថេង សាវឿន ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា។ ក្រុមកសិកររាប់រយនាក់ ដែលមានបញ្ហាដីធ្លីបានឡើងមកដល់ទីក្រុងភ្នំពេញ ម្សិលមិញដាក់ញាត្តិដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីក្រសួងពាក់ព័ន្ធ។ លោក ថេង សាវឿន បានបញ្ជាក់ថា គោលបំណងរបស់កសិករទាំងនោះ មិនត្រឹមតែជំរុញឲ្យមានដំណោះស្រាយដីធ្លីប៉ុណ្ណោះទេ តែក៏ទទួចឲ្យមានការដោះលែងកសិករចំនួន៥នាក់ដែលកំពុងជាប់ពន្ធនាគារដោយសារទំនាស់ដីធ្លីផងដែរ។...more0minPlay
November 05, 2018លោក ហៃ លីអ៊ាង៖ ពលរដ្ឋក្រីក្រ គឺជាជនងាយរងគ្រោះពីឱសថក្លែងក្លាយ - 05/11/2018នៅថ្ងៃនេះរដ្ឋាភិបាលកម្ពុជា និងអ្នកពាក់ព័ន្ធក្នុងវិស័យសុខាភិបាលបានបើកសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព។ លោកឱសថបណ្ឌិត ហៃ លីអ៊ាង ......more0minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.