Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
November 26, 2018លោក កែវ ពិសិដ្ឋ ៖ ការចេញផ្សាយសៀវភៅប្រវត្តិ លោក ហេង សំរិន គឺជាសក្ខីភាពបញ្ជាក់ពីការបែកបាក់សង្គមខ្មែរសម័យមុន - 26/11/2018«ការតស៊ូរបស់ប្រជាជន៖ កម្ពុជារស់ឡើងវិញ» គឺជាចំណងជើងសៀវភៅស្តីពីប្រវត្តិរបស់ លោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា។ សៀវភៅនេះត្រូវបានបោះពុម្ពជាភាសាខ្មែរតាំងពីឆ្នាំ២០១៣ តែទើបបកប្រែទៅជាភាសាអង់គ្លេស និងដាក់សម្ពោធនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។ លោក កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យ ប្រធានរដ្ឋសភាកម្ពុជា ជាភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិរាត្រីនេះ បានថ្លែងថា ការចេញផ្សាយសៀវភៅប្រវត្តិ លោក ហេង សំរិន គឺជាសក្ខីភាពបញ្ជាក់ពីការបែកបាក់សង្គមខ្មែរកាលពីសម័យមុន ដើម្បីឲ្យអ្នកសិក្សាស្រាវជ្រាវបានស្វែងយល់។...more0minPlay
November 25, 2018រិទ្ធី លំអរពេជ្រ ៖ ការជ្រើសយកបុណ្យភូមិទៅសម្តែងនៅតូក្យូ គឺដើម្បីឲ្យជប៉ុនសិក្សាពីខ្មែរ - 25/11/2018សិល្បៈបុណ្យភូមិដែលយុវជនខ្មែរមួយក្រុមនាំគ្នាច្នៃប្រឌិត និងរៀបចំឡើងចំនួន៥ឆ្នាំមកនេះ ត្រូវបានប្រទេសជប៉ុនជ្រើសរើសឲ្យទៅសំដែងនៅទីក្រុងតូក្យូ កាលពីពេលថ្មីៗនេះ នៅក្នុងព្រឹត្តិការណ៍ Festival/Tokyo ឬ មហោស្រព តូក្យូ។ នៅក្នុងនាទីភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺ រិទ្ធី លំអរពេជ្រ ជាស្ថាបនិកបុណ្យភូមិ និងជាប្រធានរៀបចំមហោស្រព។ រិទ្ធី លំអរពេជ្រ បានបញ្ជាក់ថា ការជ្រើសសិល្បៈបុណ្យភូមិទៅសម្តែងនៅតូក្យូ គឺចង់ឲ្យប្រជាជនជប៉ុនសិក្សាពីវប្បធម៌ខ្មែរយើង និងការច្នៃប្រឌិតរបស់យុវជន។...more0minPlay
November 24, 2018លោកឈាង វណ្ណារិទ្ធ៖ដើម្បីជម្រះការសង្ស័យ រដ្ឋាភិបាលគួរនាំទូតនិងអ្នកកាសែតទៅមើលទីតាំងដែលរងការចោទថាជាមូលដ្ឋានទ័ពចិននោះ - 24/11/2018ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោកបណ្ឌិតឈាង វណ្ណារិទ្ធ ដែលជានាយករងនៃវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាយុទ្ធសាស្ត្រ។ ឆ្លើយតបនឹងសំណួររបស់វណ្ណ សុគន្ធា លោកឈាង វណ្ណារិទ្ធ បានលើកឡើងថា ដើម្បីជម្រះរាល់មន្ទិលសង្ស័យទាំងឡាយ រដ្ឋាភិបាលកម្ពុជាគួរតែផ្តល់ព័ត៌មានដែលជាក់លាក់ និងមានតម្លាភាពអំពីគម្រោងវិនិយោគរបស់ចិនដែលសង្ស័យថា នឹងក្លាយជាមូលដ្ឋានកងទ័ពរបស់ចិននៅក្នុងខេត្តកោះកុង។ ម្យ៉ាងទៀត លោកក៏ចង់ឲ្យរដ្ឋាភិបាលខ្មែរនាំទូតបរទេស និងអ្នកកាសែតទាំងជាតិ និងអន្តរជាតិទៅពិនិត្យមើលទីតាំងនោះដោយផងដែរ។...more0minPlay
November 23, 2018លោក ហៀប សាគន្ធ៖«ក្រុមហ៊ុនស៊ីនទ្រីអាចរ៉ាប់រងបាន បើទោះជាសំរាមមានកំណើនជាច្រើនតោនក៏ដោយ» - 23/11/2018រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នេះ ក្រុមហ៊ុនគ្រប់គ្រងនិងប្រមូលសំរាម «ស៊ីនទ្រី» បានប្រើប្រាស់រថយន្តសម្រាប់ដឹកសំរាមនៅក្នុងខណ្ឌទាំង៤ ចំនួន៥០គ្រឿង រទេះអូសសំរាម១០០គ្រឿង និងកម្មករជិត៥០០នាក់។ លោក ហៀប សាគុណ តំណាងអ្នកប្រតិបត្តិការសម្អាតក្រុង នៃក្រុមហ៊ុនស៊ីនទ្រី ថ្លែងថា បរិមាណសំរាម ដែលក្រុមហ៊ុនបានប្រមូលពីក្នុងខណ្ឌទាំង៤ ដែលជាកន្លែងប្រារព្ធពិធីបុណ្យគឺមានការកើនឡើងយ៉ាងសម្បើម ខណៈបរិមាណសំរាមបានកើនឡើងរវាងថ្ងៃបុណ្យទី១និងថ្ងៃទី២ ពី១៧៨តោន ទៅ២៥២តោន។...more0minPlay
November 22, 2018កញ្ញា សៀង សុខចេង៖ យុវជនខ្មែរចង់ចេះចង់ដឹង តែប្រភពចំណេះដឹងនៅតែមានកម្រិត - 22/11/2018ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិថ្ងៃនេះ គឺកញ្ញា សៀង សុខចេង សហស្ថាបនិកវេបសាយ វប្បធម៌។ វប្បធម៌ គឺជាវេបសាយដែលបង្កើតឡើងដោយយុវជនមួយក្រុម ផ្ដល់ពុទ្ធិប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ ដើម្បីជំរុញឲ្យអ្នកអានចង់ចេះចង់ដឹង ចេះសំលៀងគំនិត និងបើកចិត្តទទួលយកមតិចម្រុះ។ សម្រាប់កញ្ញា សៀង សុខចេង ពលរដ្ឋខ្មែរ ជាពិសេសយុវជនតែម្ដង គឺសុទ្ធតែស្រេកឃ្លានចង់ចេះចង់ដឹង តែប្រភពទៅកាន់ចំណេះដឹងសម្រាប់ពួកគាត់នៅតែមានកម្រិត។...more0minPlay
November 21, 2018លោក ប៊ូ ជុំសេរី៖«ចំនួនទូកមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ តែទូកស្ត្រីថយចុះ» - 21/11/2018ទូកង ចំនួន២៩៥ទូក ក្នុងនោះមានទូកអុំ ទូកចែវ ទូកខ្នាតអន្តរជាតិ និងទូកប្រពៃណី បានចូលរួមប្រកួតប្រជែងគ្នា នៅលើផ្ទៃទឹកទន្លេសាប និងទន្លេចតុមុខ នៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប ដែលធ្វើឡើងរយៈពេល៣ថ្ងៃ គឺថ្ងៃទី២១ ២២ និង២៣ ខែវិច្ឆិកានេះ។ លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ និងជាប្រធានគណៈកម្មការមេប្រយោគនៃការប្រណាំងទូកនេះ ថ្លែងថា ការកើនឡើងនៃចំនួនទូកង នៅក្នុងពិធីបុណ្យឆ្នាំនេះ គឺដោយសារកត្តា រីកចំរើនខាងសេដ្ឋកិច្ច ស្ថិរភាពសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។...more0minPlay
November 20, 2018លោក នេត្រ ភក្ត្រា៖ ក្រសួងបរិស្ថានដាក់ពង្រាយមន្ត្រីជាង ៣០០ នាក់ ចុះពន្យល់ប្រជាពលរដ្ឋឱ្យយល់ដឹងពីបញ្ហាបរិស្ថាន ក្នុងឱកាសពិធីបុណ្យអុំទូក - 20/11/2018ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះ គឺលោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន។ ក្នុងរយៈពេលបីថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ក្រសួងបរិស្ថាន បានរៀបចំមន្ត្រីជាង ៣០០ នាក់ ដើម្បីចុះផ្សព្វផ្សាយ និងអប់រំពលរដ្ឋ ឲ្យយល់ដឹងពីផលប៉ះពាល់នៃសំរាម និងថង់ប្លាស្ទិក ទៅលើបរិស្ថាន ខណៈក្រសួងក៏អាចនឹងមានវិធានការបន្តបន្ទាប់លើអ្នកដែលបោះសំរាមចោលគ្មានសណ្ដាប់ធ្នាប់ផងដែរ។ យ៉ាងណាក៏ដោយ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានអំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមថែរក្សាបរិស្ថាន ទាំងអស់គ្នា នៅក្នុងឱកាសពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃ ដើម្បីលើកមុខមាត់ប្រទេសជាតិ។...more0minPlay
November 19, 2018លោក ចាន់ យុត្ថា ៖ ក្រសួងធនធានទឹកអំពាវនាវឲ្យពលរដ្ឋធ្វើស្រូវតែម្តងបានហើយនៅឆ្នាំនេះ ព្រោះប្រឈមនឹងខ្វះទឹកភ្លៀង - 19/11/2018ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះគឺលោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម។ លោកបានបញ្ជាក់ថា ព្យុះទី២៧ឈ្មោះ តូរ៉ាស៊ី ......more0minPlay
November 18, 2018លោក អាត់ ធន់៖ សេរីភាព ក្នុងការធ្វើជាតំណាងរបស់កម្មករ បានធ្លាក់ចុះ - 18/11/2018ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនារាត្រីនេះ គឺ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា។ ឆ្លើយនឹងសំនួររបស់វិទ្យុបារាំងអន្តរជាតិ លោត អាត់ ធន់ លើកឡើងថា ......more0minPlay
November 17, 2018លោក ឈុំ សុជាតិ៖ ការផ្សាយថាកម្ពុជាផ្តល់ទីតាំងឈរជើងឲ្យកងទ័ពបរទេស ជាការបង្ខូចកិត្តិយសកម្ពុជា - 17/11/2018ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះ គឺ លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។ ក្រសួងការពារជាតិដែលបានចេញសេចក្តីថ្លែងការណ៍មួយដោយច្រានចោលព័ត៌មានAsia Time ដែលបានផ្សព្វផ្សាយថា កម្ពុជាបានផ្តល់ទីតាំងឈរជើងដល់កងទ័ពបរទេស ដែលគេសំដៅដល់កងទ័ពចិន ឲ្យឈរជើងនៅសមុទ្រភាគខាងលិចប្រទេសកម្ពុជា ។ លោក ឈុំ សុជាតិ បានចាត់ទុកការផ្សាយបែបនេះថា ជាចេតនាបង្ខូចកិត្តិយសរដ្ឋាភិបាលកម្ពុជា តាមរយៈជនបរទេសមួយចំនួន។...more0minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.