Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
December 17, 2018លោក ឆាយ បូរ៉ា ៖ ការលាលែងពីប្រធានសមាគមភាពយន្តកម្ពុជា គឺដើម្បីទុកឱកាសឲ្យអ្នកជំនាន់ក្រោយ - 17/12/2018ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIរាត្រីនេះ គឺលោក ឆាយ បូរ៉ា ប្រធានសមាគមភាពយន្តកម្ពុជា។ លោកបានលាលែងចេញពីប្រធានសមាគមនេះ ទាំងពាក់កណ្តាលអាណត្តិ ក្រោយដឹកនាំសមាគមអស់រយៈពេល៣ឆ្នាំ។ ថ្វីត្បិតតែសមគមនេះ មានបញ្ហាច្រើន នាពេលកន្លងមកជាពិសេសទាក់ទងនឹងកង្វះថវិកាក៏ដោយ តែនេះ មិនមែនជាមូលហេតុ ដែលធ្វើឲ្យលោក ឆាយ បូរ៉ា លាឈប់នោះទេ។ បើតាមអតីតប្រធានសមាគមរូបនេះ ការលាលែងពីប្រធានសមាគមភាពយន្តកម្ពុជារបស់លោក ដើម្បីទុកឱកាសដល់អ្នកជំនាន់ក្រោយ។...more0minPlay
December 16, 2018លោកឈី កុលបុត្រា៖ពិព័រណ៍យន្តហោះជាលើកដំបូងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសិស្សនិស្សិត - 16/12/2018ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យារយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ធ្នូ បានបិទបញ្ចប់ហើយនៅល្ងាចនេះ។ លោកឈី កុលបុត្រា ដែលជាប្រធានរៀបចំពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យានេះ គឺជាភ្ញៀវរបស់យើង។ លោកបានអះអាងថា ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យាជាលើកដំបូងនៅកម្ពុជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ជាពិសេសសិស្សនិស្សិតលើសពីការរំពឹងទុករបស់ក្រុមការងាររៀបចំពិព័រណ៍ទៅទៀត។...more0minPlay
December 15, 2018លោក មឿន តុលា៖ ទន្ទឹមនឹងប្រាក់ឈ្នួលកើនឡើង កម្មករក៏ទទួលសម្ពាធការងារកាន់តែច្រើនឡើងដែរ - 15/12/2018មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ បានរកឃើញថា កម្មករកាត់ដេរនៅកម្ពុជា កំពុងទទួលរងសម្ពាធថ្មីមួយទៀតនៅពេលពួកគេទទួលបានប្រាក់ឈ្នួលកើនឡើង។ បើតាមលោក មឿន តុលា នាយកប្រតិបត្តិ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស សម្ពាធនោះ គឺកម្មករត្រូវបាននិយោជកបន្ថែមបរិមាណការងារ និងបន្ថយតម្លៃនៃ បរិមាណផលិផលនីមួយៗ ឬ«ដេរស៊ីបុង»។...more0minPlay
December 14, 2018លោក វ៉ាត់ ចំរើន៖ បុណ្យសមុទ្រនៅកោះកុងក្នុងឆ្នាំនេះ មានការខ្វះខាតច្រើនកន្លែងស្នាក់នៅ - 14/12/2018ថ្ងៃសុក្រនេះគឺជាថ្ងៃទី១នៃពិធីបុណ្យសមុទ្រដែលកំពុងធ្វើឡើងរយៈពេលបីថ្ងៃនៅក្នុងខេត្តកោះកុង។ លោក វ៉ាត់ ចំរើន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាសមាជិកគណៈកម្មការរៀបចំពិធីបុណ្យសមុទ្រនេះ គឺជាភ្ញៀវរបស់យើងនៅរាត្រីនេះ។ លោកវ៉ាត់ ចំរើនថា បុណ្យសមុទ្រឆ្នាំនេះ មានលក្ខណៈពិសេស និងប្លែកជាងឆ្នាំមុន។ ប៉ុន្តែលោកក៏បានលើកឡើងដែរថា នៅខេត្តកោះកុង នៅមានកង្វះខាតច្រើនកន្លែងស្នាក់នៅ។...more0minPlay
December 13, 2018លោក គង់ គាំ៖ ខ្ញុំមិនជឿថា CNRP រស់ឡើងវិញ ទើបចង់ទៅធ្វើនយោបាយជាមួយបក្សផ្សេង - 13/12/2018រហូតមកទល់ពេលនេះ គឺមានតែមន្ដ្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ លោក គង់ គាំ តែម្នាក់គត់ ដែលប្រកាសច្បាស់ថា លោកនឹងធ្វើសំណើសុំចូលធ្វើនយោបាយឡើងវិញ នៅពេលវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយចូលជាធរមាន។ លោក គង់ គាំ ប្រកាសដូច្នេះ ធ្វើឡើងបើទោះបីជាលោក សម រង្ស៊ី បរិហារអ្នកដាក់សំណើធ្វើនយោបាយឡើងវិញថា ជាជនក្បត់បក្សក៏ដោយ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្ដរជាតិ លោក គង់ គាំ គូសបញ្ជាក់ថា បើសិនលោកមានភ័ព្វសំណាងបានចូលធ្វើនយោបាយវិញ លោកនឹងទៅឈរជាទីប្រឹក្សានៃគណបក្សឆន្ទៈខ្មែរ ដែលមានកូនប្រុសលោក គឺលោក គង់ មុនីកា ជាប្រធាន ព្រោះលោកលែងមានជំនឿថាគណបក្សសង្គ្រោះជាតិអាចរស់ឡើងវិញហើយ។...more0minPlay
December 12, 2018លោក អាត់ ធន់៖«សាក្សីដែលប្រមុខរដ្ឋាភិបាលលើកឡើង គឺជាសាក្សីល្អបន្ថែមទៀត ដែលសហជីពពិបាករក» - 12/12/2018មេដឹកនាំសហជីព៣រូប ក្នុងចំណោម៦រូប ដែលសាលាដំបូងក្រុងភ្នំពេញកាត់ឲ្យជាប់ទោសម្នាក់ៗ១ឆ្នាំកន្លះ ហើយទោសនេះព្យួរទាំងអស់ នៅក្នុងសំណុំរឿងបាតុកម្មនៅផ្លូវវ៉េងស្រេង ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកយកមកអះអាងថា ពួកគេមានសាក្សីច្បាស់លាស់ថាមិនស្ថិតនៅកន្លែងកើតហេតុនោះទេ។ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាថ្លែងថា លោកទទួលយកនូវជំនួយសាក្សីនេះ ហើយសង្ឃឹមថាសាលាឧទ្ធរណ៍នឹងពិចារណាឡើងវិញនូវការសម្រេចសាលាដំបូងរាជធានីភ្នំពេញ។...more0minPlay
December 11, 2018លោក សម រង្ស៊ី ៖ បើអ្នកណាទទួលយកការដកបំរាមធ្វើនយោបាយវិញ ពីលោក ហ៊ុន សែន គឺក្បត់CNRP - 11/12/2018ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅពេលនេះ គឺលោក សម រង្ស៊ី ។ លោក សម រង្ស៊ី ដែលបានប្រកាសទុកជាមុនថាលោកមិនត្រូវការឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បើកផ្លូវឲ្យពួកលោកធ្វើនយោបាយឡើងវិញនោះទេ បន្ទាប់ពីវិសោធនកម្មច្បាប់ស្តីពី គណបក្សនយោបាយរួចនៅពេលខាងមុខនេះ។ ជាមួយគ្នានោះ លោក សម រង្ស៊ី បានព្រមានថា បើមន្រ្តីគណបក្សសង្រ្គោះជាតិណាព្រមទទួលយកការដកបំរាមនេះ ពីលោក ហ៊ុន សែន គឺជាអ្នកក្បត់នឹងគណបក្សសង្រ្គោះជាតិហើយ។ សូមស្តាប់បទសម្ភាស រវាង អ៊ឹង ប៊ុនថន និងលោក សម រង្ស៊ី។...more0minPlay
December 09, 2018លោក ហុក សុទ្ធិ៖ ជាង១២ម៉ឺននាក់ចូលរួមពិព័រណ៍សៀវភៅ ខណៈសៀវភៅយ៉ាងតិច១២ម៉ឺនក្បាលបានលក់ចេញ - 09/12/2018យ៉ាងហោចណាស់មនុស្សជាង១២ម៉ឺននាក់បានចូលរួមពិព័រណ៍សៀវភៅលើកទី៧ គិតត្រឹមល្ងាចថ្ងៃអាទិត្យនេះ ខណៈសៀវភៅយ៉ាងតិច១២ម៉ឺនក្បាលលក់ចេញ ក្នុងរយៈពេល៣ថ្ងៃនៃពិព័រណ៍សៀភៅ។ នេះបើតាម លោក ហុក សុទ្ធិ ប្រធានសមាគមបណ្ណារក្ស និងឯកសារវិទូ និងជានាយកអង្គការ Sipar។ លោក ហុក សុទ្ធិ បានកត់សម្គាល់ថា ការកើនឡើងនៃកំណើនអ្នកចូលរួមលើសការរំពឹងទុកបែបនេះ ក៏បានជំរុញឲ្យអ្នកនិពន្ធរីកមុខរីកមាត់ដោយសារតែការលក់សៀវភៅដាច់ផងដែរ។ តាមរយៈកំណើនអ្នកទិញនិងអ្នកចូលរួម លោក ហុក សុទ្ធិ ក៏បានអំពាវនាវឲ្យអ្នកនិពន្ធពង្រឹងគុណភាពនៃទឹកដៃផងដែរ។...more0minPlay
December 08, 2018លោកជិន ម៉ាលីន៖ក្រោមការកែទម្រង់ ក្នុងឆ្នាំ២០១៨នេះ តុលាការផ្តល់យុត្តិធម៌ដល់ពលរដ្ឋបានប្រសើរជាងមុន - 08/12/2018ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោកជិន ម៉ាលីន ដែលជាអ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជា។ ឆ្លើយតបនឹងសំណួររបស់វណ្ណ សុគន្ធា លោកជិន ម៉ាលីន បានអះអាងថា នៅពេលនេះ ក្រសួងយុត្តិធម៌កំពុងតែបន្តដំណើរការកែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។ លោកបន្តថា ដោយសារតែការកែទម្រង់នេះហើយ ធ្វើឲ្យការផ្តល់យុត្តិធម៌ដល់ប្រជាពលរដ្ឋនៅក្នុងឆ្នាំ២០១៨នេះ មានលក្ខណៈល្អប្រសើរជាងមុន។...more0minPlay
December 07, 2018លោក ស ម៉ូរី៖ សេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃល្អ ប៉ុន្តែការអនុវត្តមិនទាន់ល្អនៅឡើយ - 07/12/2018ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោក ស ម៉ូរី អនុប្រធាន សមាគមបណ្តាញយុវជនកម្ពុជា។ លោក ស ម៉ូរី បានបង្ហាញការសោកស្តាយ បន្ទាប់ពីអាជ្ញាធរក្រុងភ្នំពេញ មិនអនុញ្ញាតឲ្យសមាគម និងអង្គការក្រៅរដ្ឋាភិបាល ហែក្បួននៅសួនច្បារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ឆ្នាំ ២០១៨ ដោយបង្វែឲ្យធ្វើការជួបជុំសម្តែងមតិនៅទីលានប្រជាធិបតេយ្យថ្មីតែម្តង។ លោក ស ម៉ូរី បានចាត់ទុកសេចក្តីសម្រេចនៅថ្ងៃទី ០៧ ធ្នូ នេះថា គឺជាការអនុវត្តផ្ទុយពីសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ កាលពីពេលថ្មីៗនេះ។...more0minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.