Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
January 08, 2019លោក ឡែមឌឿន ដាឡឹម៖ ឆ្នាំ២០១៩នេះ វិស័យអចលនទ្រព្យនឹងបន្តមានស្ថានភាពល្អប្រសើរ - 08/01/2019ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោកឡែមឌឿន ដាឡឹម អនុប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា និងជានាយកប្រតិបត្តិក្រុមហ៊ុន អេតសឺលូសិន រៀលអ៊ីស្តេត។ ចំពោះស្ថានភាពអចលនទ្រព្យនៅក្នុងឆ្នាំថ្មីនេះ លោកឡែមឌឿន ដាឡឹម បានមើលឃើញថា នឹងបន្តមានភាពល្អប្រសើរ ដោយសារតែស្ថិរភាពនយោបាយ និង ការយល់ដឹងលើផ្នែកនេះកាន់តែច្រើនពីសំណាក់ប្រជាពលរដ្ឋកម្ពុជា។...more0minPlay
January 07, 2019លោក ឈឹម ផលវរុណ៖ អ្នកដែលថាវៀតណាមជាអ្នកឈ្លានពានកម្ពុជា ក៏គួរតែនិយាយថា អាមេរិក និងវៀតណាមខាងត្បួងជាអ្នកឈ្លានពានកម្ពុជាដែរ - 07/01/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះ គឺ លោក ឈឹម ផលវរុណ អ្នកនាំ ពាក្យគណបក្សប្រជាជនកម្ពុជា ។ គណបក្សកាន់អំណាចនេះ បានរំឭកខួបលើកទី៤០ឆ្នាំនៃការដួលរលំរបបខ្មែរក្រហម។ ត្បិតនៅឆ្នាំនេះ ថ្ងៃ៧មករា ត្រូវបានរៀបចំឡើងទ្រង់ទ្រាយធំក៏ដោយ ប៉ុន្តែនៅតែមានការលើកឡើងខុសគ្នាពី អត្ថន័យនៃថ្ងៃនេះ ដោយបក្សកាន់អំណាចថាវៀតណាមជាអ្នកមានគុណ តែខាងអ្នកប្រឆាំងថាជាថ្ងៃដែលវៀតណាមឈ្លានពានទឹកដីខ្មែរ។ សម្រាប់អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា អ្នកដែលថាវៀតណាមជាអ្នកឈ្លានពានកម្ពុជា ក៏គួរតែហ៊ាននិយាយថា អាមេរិក និងវៀតណាមខាងត្បួងជាអ្នកឈ្លានពានកម្ពុជាផងដែរ។...more0minPlay
January 06, 2019លោក ញឹក ប៊ុនឆៃ៖ ខ្ញុំចង់រួបរួមជាមួយហ្វ៊ុនស៊ិនប៉ិច គឺដើម្បីរក្សាកេរដំណែលសម្ដេចតា - 06/01/2019លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ កាលពីម្សិលមិញ បានអំពាវនាវឲ្យមានការរួបរួមគ្នាជាថ្មីទៀត ជាមួយគណបក្សហ្វ៊ុនស៊ិនប៉ិច របស់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្ដរជាតិ លោក ញឹក ប៊ុនឆៃ បានឲ្យដឹងថា ការអំពាវនាវរបស់លោកនេះ ធ្វើឡើងដើម្បីរក្សាកេរដំណែលគណបក្សហ្វ៊ុនស៊ិនប៉ិចឲ្យបានយូរអង្វែង។ ក្រៅពីនោះ លោកក៏ចង់រៀបចំត្រួសត្រាយផ្លូវសម្រាប់អ្នកជំនាន់ក្រោយនៅក្នុងជួរគណបក្ស ខណៈលោក ក៏ដូចជាសម្ដេចក្រុមព្រះ មានវ័យកាន់តែជរាទៅហើយ។...more0minPlay
January 05, 2019លោក វ៉ាត់ ចំរើន ៖ កីឡាថ្មើរជើងជាប្រវត្តិសាស្ត្រនៅតំបន់ចុងក្រោយរបស់ខ្មែរក្រហម ដើម្បីទាក់ទាញទេសចរណ៍ - 05/01/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះ គឺ លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។ លោក វ៉ាត់ ចំរើន ដែលបានដឹកនាំកីឡាថ្មើរជើងជាងមួយពាន់នាក់ ដើរទស្សនាតំបន់ចុងក្រោយរបស់ខ្មែរក្រហមនៅស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ។ បើតាមលោក វ៉ាត់ ចំរើន ព្រឹត្តិការណ៍នេះ ក្រៅពីទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនាតំបន់ទេសចរណ៍ ក៏ជាផ្នែកមួយអបអរខួបលើកទី៤០នៃជ័យជម្នះ៧មករា និងខួប២០ឆ្នាំនៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា។...more0minPlay
January 04, 2019លោក ផៃ ស៊ីផាន៖តាមរយៈគម្រោងផ្សារបន្លែ តំបន់បឹងតាមោក នឹងក្លាយជាតំបន់សេដ្ឋកិច្ចនិងទេសចរថ្មីរបស់កម្ពុជា - 04/01/2019លោក ផៃ ស៊ីផាន បានឆ្លើយតបនឹងសេចក្តីព្រួយបារម្ភនានា បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានសម្រេចយល់ព្រមជាគោលការណ៍កាត់ដីចំនួន២០ហិកតានៅបឹងតាមោក ដើម្បីសាងសង់ជាផ្សារផ្គត់ផ្គង់បន្លែ ផ្លែឈើ និងជាចំណតរថយន្ត និងអនុញ្ញាតរើផ្សារបន្លែពីសារដើមគរ ទៅផ្សារថ្មីនៅបឹងតាមោកនេះ។ សូមជម្រាបជូនថា បឹងតាមោកឬបឹងទំនប់កប់ស្រូវ ជាបឹងធម្មជាតិមួយ ស្ថិតនៅក្នុង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ កាលពីខែកុម្ភៈ ឆ្នាំ២០១៦ រដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្ដីពីការកំណត់ផ្ទៃបឹងតាមោកជាសម្បតិ្តរបស់រដ្ឋ ដែលមានផ្ទៃដីសរុបប្រមាណ ៣២៣៩ ហិកតា សម្រាប់ស្តុកទឹកកខ្វក់ និងរំដោះទឹកចេញពីរាជធានីភ្នំពេញ។ បើតាមលោក ផៃ ស៊ីផាន តាមរយៈគម្រោងខាងលើនេះ នឹងប្រែក្លាយតំបន់បឹងតាមោក ទៅជាតំបន់សេដ្ឋកិច្ច និងទេសចរណ៍ថ្មីរបស់កម្ពុជា។...more0minPlay
January 03, 2019លោក វន់ ពៅ៖«ខួប៥ឆ្នាំ នៃថ្ងៃ៣មករា គឺជាការរំលឹកពីការលះបង់របស់បាតុករ ដើម្បីប្រាក់ឈ្នួល និងលក្ខខណ្ឌការងារសមរម្យ» - 03/01/2019ទោះជាមានការរារាំងពីសំណាក់អាជ្ញាធរដែនដី ដោយមិនឲ្យសង់រោងនៅលើផ្លូវសាធារណៈក៏ដោយ ក៏កម្មវិធីប្រារព្ធខួប៥ឆ្នាំ នៃព្រឹត្តិការណ៍ហឹង្សារនៅរោងចក្រយ៉ាកជីន និងផ្លូវវ៉េងស្រេង ដែលរៀបចំឡើងដោយក្រុមសហជីពនៅតែប្រព្រឹត្តិទៅដូចបានគ្រោងទុក។ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ថ្លែងឲ្យដឹងថា ការរំលឹកព្រឹត្តិការណ៍នេះ គឺជាការបង្ហាញនូវវីរៈភាពរបស់បាតុករ ក្នុងការទាមទារសិទ្ធិសេរីភាព និងទាមទារលក្ខខណ្ឌការងារសមរម្យផងដែរ។...more0minPlay
January 02, 2019លោក ម៉ម សូណង់ដូ៖ ក្នុងនាមប្រធានប្តូរវេន នឹងកោះហៅរដ្ឋមន្ត្រីកសិកម្មមកសួររឿងនេសាទ - 02/01/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅរាត្រីនេះ គឺលោក ម៉ម សូណង់ដូ។ ប្រធានគណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យរូបនេះ ក៏ជាប្រធានប្តូរវេននៃ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់សម្រាប់ខែមករាឆ្នាំ២០១៩នេះផងដែរ។ ក្នុងតួនាទីនេះ លោក ម៉ម សូណង់ដូ បានអះអាងថា លោកនឹងកោះហៅរដ្ឋមន្រ្តីក្រសួងកសិកម្មមកសួរនាំជុំវិញរឿងបទល្មើសនេសាទទូទាំងប្រទេស។ បញ្ហានេសាទដែល លោក ម៉ម សូណង់ដូ ប្តេជ្ញាចិត្តថានឹងធ្វើឲ្យបានជោគជ័យនៅអាណត្តិនេះ។...more0minPlay
January 01, 2019នាយឧត្តមសេនីយ៍ មាស វីរិទ្ធ៖ «ជោគជ័យក្នុងការប្រឆាំងគ្រឿងញៀនឆ្នាំ២០១៨ គឺមិនអាចកាត់ផ្តាច់ពីអ្នកពាក់ព័ន្ធទេ » - 01/01/2019រយៈពេលពេញឆ្នាំ២០១៨ ករណីជួញដូរគ្រឿងញៀននៅប្រទេសកម្ពុជា មានការថយចុះ បើធៀបទៅនឹងឆ្នាំ២០១៧ ដោយឆ្នាំ២០១៨ សមត្ថកិច្ច បានធ្វើការបង្ក្រាបសរុបជាង៨ពាន់ករណី និងឃាត់ខ្លួនមនុស្សបានជាង១៦ ០០០នាក់ ខណៈគ្រឿងញៀនជាងកន្លះតោនត្រូវបានរឹបអូស។ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនលោក មាស វីរិទ្ធ ថ្លែងថាគឺជាលទ្ធផលដ៏វិជ្ជមានមួយក្នុងការបង្ក្រាបគ្រឿងញៀនឆ្នាំ២០១៨។ទោះយ៉ាងណា លោកថា លទ្ធផលនេះ គឺបានមកដោយសារ ការចូលរួមពីផ្នែកពាក់ព័ន្ធនិងសហគមន៍ប្រជាពលរដ្ឋផងដែរ។...more0minPlay
December 30, 2018កញ្ញា លី ពិសី៖ ក្រុម LGBT ចង់បានការការពារដោយច្បាប់ បន្ថែមពីការគាំទ្រដោយពាក្យសំដី - 30/12/2018ភ្ញៀវប្រចាំថ្ងៃរបស់យើងនារាត្រីនេះគឺ កញ្ញា លី ពិសី អ្នកសម្របសម្រួលសហគមន៍ឥន្ទធនូកម្ពុជា។ សហគមន៍ឥន្ទធនូកម្ពុជា នាថ្ងៃអាទិត្យនេះ បានប្រារព្ធខួប១០ឆ្នាំ នៃការដំណើរការរបស់ខ្លួននៅកម្ពុជា។ ក្នុងរយៈពេល១០ឆ្នាំនេះ កញ្ញា លី ពិសី បានអះអាងពីការរីកចម្រើននៃការយល់ដឹងអំពីសិទ្ធិរបស់អ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា និងការទទួលស្គាល់ពីសំណាក់រដ្ឋាភិបាល។ ប៉ុន្តែយ៉ាងណាក៏ដោយ កញ្ញា ចង់ឃើញរដ្ឋាភិបាលបង្ហាញសកម្មភាពបន្ថែមទៀត ពិសេសការតាក់តែងច្បាប់ដើម្បីការពារនិងគាំទ្រអ្នកស្រឡាញ់ភេទដូចគ្នា។...more0minPlay
December 29, 2018លោក វណ្ណ សុផាត៖ តាំងពីលោក ជា សុផារ៉ា ធ្វើជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី ជម្លោះដីធ្លីត្រូវបានកាត់បន្ថយ - 29/12/2018មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចេញកំណត់ត្រាសង្ខេបមួយនៅថ្ងៃទី២០ធ្នូ ដោយធ្វើការសិក្សាទៅលើករណីជម្លោះដីធ្លី៣កន្លែងសំខាន់ៗ ក្នុងនោះពាក់ព័ន្ធនឹងតំបន់សេដ្ឋកិច្ចពិសេសផងដែរ។ ប៉ុន្តែ វណ្ណ សុផាត អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា តាំងពីលោក ជា សុផារ៉ា ឡើងមកធ្វើជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដីមក ជម្លោះដីធ្លីត្រូវបានកាត់បន្ថយ តែលោកថាពិបាកស្វែងរកតួលេខមកបញ្ជាក់។...more0minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.