Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
January 18, 2019លោក ឡុង កែមវិចិត្រ៖«កម្ពុជានឹងសិក្សាច្បាស់លាស់ពីបទដ្ឋានច្បាប់ ដើម្បីធ្វើការតវ៉ាទៅសហភាពអឺរ៉ុប» - 18/01/2019ជុំវិញវិធានការការពារទីផ្សាររបស់សហភាពអឺរ៉ុប ដែលធ្វើឲ្យមានការសម្រេចដកពន្ធគយអនុគ្រោះពីកម្ពុជា ក្នុងការនាំអង្ករកម្ពុជាទៅសហភាពអឺរ៉ុបរយៈពេល៣ឆ្នាំ ក្រសួងពាណិជ្ជកម្មកម្ពុជា នឹងធ្វើការសិក្សាអំពីលទ្ធភាពធ្វើការតវ៉ានាំយកទីផ្សារអឺរ៉ុបសម្រាប់អង្ករកម្ពុជាឡើងវិញ។ លោក ឡុង កែមវិចិត្រ អ្នកនាំពាក្យរងក្រសួងពាណិជ្ជកម្ម ថ្លែងថាកម្ពុជាអាចនៅមានច្រកចេញដោយសាររបាំងពន្ធគយសហភាពអឺរ៉ុប បានរាប់បញ្ចូលទាំងអង្ករក្រអូបកម្ពុជា ដែលប្រទេសជាសមាជិកអឺរ៉ុបអត់មានផលិត។...more0minPlay
January 17, 2019កញ្ញា សុខ ណាលីស និង លោក នួន ឆៃលត៖ នាដកនិងនាដការី នឹងរាំ «ភ្លូក» ក្នុងរបាំរឿងនាងវឌ្ឍនាទេវី - 17/01/2019របាំព្រះរាជទ្រព្យរឿងនាងវឌ្ឍនាទេវី នឹងចាប់សម្ដែងជូនទស្សនិកជននៅសាលមហោស្រពចតុមុខ ពីថ្ងៃសៅរ៍ស្អែកនេះរហូតដល់ថ្ងៃអាទិត្យ។ កញ្ញា សុខ ណាលីស និង លោក នួន ឆៃលត ដែលជានាដកនិងនាដកា បានឲ្យដឹងនៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្ដរជាតិថា អ្នករបាំទាំងអស់ នឹងរាំរបាំរឿងនាងវឌ្ឍនាទេវីនេះ តាមរបៀប «ភ្លូក»។ ជាចលនារាំតាំងពីឆ្នាំ ១៩០៦ ដែលសម្ដេចព្រះរាមបុប្ផាទេវី ស្រាវជ្រាវឡើងវិញ ហើយរៀបចំដំឡើងជារឿងមួយថ្មីដើម្បីជាចំណីចក្ខុរបស់ទស្សនិកជន។...more0minPlay
January 16, 2019លោក ឧកញ៉ា សុង សារ៉ន៖«កម្ពុជានៅតែមានច្រកចេញ និងមានទីផ្សារអង្ករផ្សេង តែមិនអាចអត់អឺរ៉ុបទាំងស្រុងបានទេ» - 16/01/2019ទីបំផុតសហភាពអឺរ៉ុបដែលប្រជុំដោយប្រទេសជឿនលឿនចំនួន២៨ប្រទេស នឹងគិតពន្ធនាំចូលអង្ករពីប្រទេសកម្ពុជា នៅក្នុងរយៈពេល៣ឆ្នាំខាងមុខ។ ជាវិធានការដែលទាក់ទងទៅនឹងប្រព័ន្ធ Safe Guard ស្នើឡើងដោយអ៊ីតាលីនិងអេស្ប៉ាញ។ ទោះជាមិនទាន់ចេញសេចក្តីសម្រេចផ្លូវការក៏ដោយ តែលោកឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice ដែលជាក្រុមហ៊ុននាំអង្ករចេញធំមួយទៅកាន់ទីផ្សារអឺរ៉ុបថ្លែងថា កម្ពុជានៅតែមានសង្ឃឹមចរចាជាមួយសហភាពអឺរ៉ុប ខណៈបញ្ហានេះ មិនមានជាប់ពាក់ព័ន្ធនឹងបញ្ហា EBA នោះទេ គឺគ្រាន់តែជួនពេលគ្នាដោយចៃដន្យប៉ុណ្ណោះ។...more0minPlay
January 15, 2019លោក វង្សី វិស្សុត ៖ កម្ពុជាត្រៀមខ្ចីលុយពីបរទេសមកបង្គ្រប់ការចំណាយសម្រាប់ឆ្នាំ២០១៩នេះដោយគ្មានការប្រាក់ - 15/01/2019ក្រសួងសេដ្ឋកិច្ចកម្ពុជា នៅព្រឹកថ្ងៃអង្គារនេះ បានបើកវេទិកាសាធារណៈមួយស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងថវិកាជាតិឆ្នាំ២០១៩។ ថវិកាជាតិឆ្នាំ២០១៩ ដែលកម្ពុជាគ្រោងចំណាយជាង៦ពាន់លានដុល្លារ។ ប៉ុន្តែនៅខ្វះថវិកាមួយភាគទៀត ដែលត្រូវការខ្ចីពីបរទេស។ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច បានអះអាងថា កម្ចីទាំងនេះគឺមិនមានការប្រាក់នោះទេ ហើយថា កម្ពុជានៅមានលទ្ធភាពខ្ចីលុយពីបរទេសបានច្រើនទៀតផង។...more0minPlay
January 14, 2019លោក ប៉ាវ ស៊ីណា៖ ខ្ញុំជាអ្នករងគ្រោះបែរជាត្រូវបានគេកាឡៃទៅជាជនល្មើស - 14/01/2019តុលាការខេត្តកំពង់ស្ពឺបានចេញដីកាកោះហៅលោក ប៉ាវ ស៊ីណា ប្រធានសហជីពចលនាកម្មករ ឲ្យចូលខ្លួនទៅឆ្លើយដោះសារតាមបណ្តឹងទាស់របស់ខ្លួននៅថ្ងៃទី១៧ខែមករានេះ។ ជាការបើកសវនាការឡើងវិញបន្ទាប់ពីតុលាការបានកាត់ទោសពីបទញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋ ទាក់ទងនឹងវិវាទការងាររបស់កម្មករនៅរោងចក្រក្នុងបុរីកម្មករក្រុងច្បាមន កាលពីថ្ងៃទី១២មករាឆ្នាំ២០១៦។ ប៉ុន្តែលោក ប៉ាវ ស៊ីណា ដែលអះអាងថាលោកជាជនរងគ្រោះ ហើយត្រូវបានគេកាឡៃថាជាជនល្មើសកន្លងមកនោះ នឹងទទួលបានយុត្តិធម៌មកវិញ ខណៈមន្រ្តីតុលាការដែលកាន់សំណុំរឿងនេះត្រូវបានផ្លាស់ចេញ។...more0minPlay
January 13, 2019លោក វឿន វុទ្ធី ៖ ការអភិរក្សអដ្ឋិធាតុរបស់ជនរងគ្រោះដើម្បីបញ្ជាក់ការពិតថាអ្នកទាំងនោះបានស្លាប់ក្នុងរបបខ្មែរក្រហម - 13/01/2019អដ្ឋិធាតុជនរងគ្រោះក្នុងសម័យខែ្មរក្រហមជាង១០ម៉ឺនបំណែក ត្រូវបានក្រសួងវប្បធម៌ចុះបញ្ជីទុកជាវត្ថុអភិរក្សសម្រាប់មនុស្សជំនាន់ក្រោយ សិក្សាស្វែងយល់ ក្រោយពីធ្វើកំណាយលើទីតាំងពិឃាតមនុស្សសំខាន់ៗនៅទូទាំងប្រទេសតាំងពីឆ្នាំ ២០១២ រហូតបច្ចុប្បន្ន។ លោក វឿន វុទ្ធី ប្រធាននាយកដ្ឋានបុរាណវិទ្យានិងបុរេប្រវត្ដិវិទ្យានៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានថ្លែងថា ការអភិរក្សនេះគឺចង់បញ្ជាក់ឲ្យច្បាស់ថា ជនរងគ្រោះទាំងនោះគឺត្រូវបានសម្លាប់ក្នុងសម័យខ្មែរក្រហម ពោលមិនមែនត្រូវបានគេសម្លាប់ពីកន្លែងដទៃ ឬក្រោយសម័យខ្មែរក្រហមនោះទេ។...more0minPlay
January 12, 2019ព្រះអង្គម្ចាស់ស៊ីសុវត្ថិ តេសសូ៖ របាំព្រះរាជទ្រព្យ មានការវិវត្ត មិនមែននៅនឹងទេ! - 12/01/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិនារាត្រីនេះ គឺ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ តេសសូ និងអ្នកគ្រូ វ័ន សាវ៉ៃ អំពីការសម្ដែងរបាំព្រះរាជទ្រព្យបង្កើតថ្មីរឿង នាងវឌ្ឍនាទេវី។ ជាការសម្ដែងដែលរៀបចំធ្វើនៅសាលមហោស្រពចតុមុខ ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី១៩មករា ចុងសប្ដាហ៍ក្រោយនេះ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្ដរជាតិ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ តេសសូ និងអ្នកគ្រូ វ័ន សាវ៉ៃ បានពន្យល់ពីឫសគល់នៃរបាំព្រះរាជទ្រព្យ ដោយបានអះអាងថា របាំព្រះរាជទ្រព្យ ថ្វីត្បិតតែជារបាំបុរាណ ប៉ុន្តែរបាំជាទីសក្ការៈនិងជាទស្សនីយភាពនេះ មិនមែននៅនឹងមួយកន្លែង ឥតការវិវត្តនោះទេ។...more0minPlay
January 11, 2019លោក ប៉ែនបូណា៖«ជំនួបរវាងអ្នកកាសែត និងប្រមុខរដ្ឋាភិបាល គឺជាការផ្តល់តម្លៃរបស់រដ្ឋាភិបាលដល់អ្នកសារព័ត៌មាន» - 11/01/2019អ្នកសារព័ត៌មានក្នុងស្រុកប្រមាណជាង៤ពាន់នាក់ នៅល្ងាចថ្ងៃទី១១ខែមករានេះ បានជួបជាមួយប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ គឺជាជំនួបប្រចាំឆ្នាំបែបអាហារសាមគ្គីលើកទី៣។ លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា និងជានិពន្ធនាយកព័ត៌មានទូរទស្សន៍ PNN ថ្លែងថាគឺជាជំនួបមួយប្រកបដោយភាពវិជ្ជមាន ដោយអ្នកសារព័ត៌មាន ពិតជាមានភាពចាំបាច់ ត្រូវជួបមនុស្សគ្រប់គ្នា និងគ្រប់និន្នាការ ដើម្បីកសាងទំនាក់ទំនងជាធម្មតា រវាងអ្នកសារព័ត៌មាន និងរដ្ឋាភិបាល រួមទាំងមន្ត្រីពាក់ព័ន្ធនានា។...more0minPlay
January 10, 2019លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា៖ នរណាក៏អាចមានជំងឺធ្លាក់ទឹកចិត្តដែរ! - 10/01/2019នៅក្នុងនាទីភ្ញៀវប្រចាំថ្ងៃរបស់យើងនារាត្រីនេះ យើងនឹងជជែកអំពីប្រធានបទជំងឺផ្លូវចិត្ត ដោយនិយាយតែពីជំងឺធ្លាក់ទឹកចិត្ត។ ជំងឺធ្លាក់ទឹកចិត្ត ត្រូវបានអង្គការសុខភាពពិភពលោកព្យាករណ៍ថា នឹងក្លាយជាឃាតករទី២ដែលសម្លាប់មនុស្សច្រើនជាងគេនៅលើពិភពលោក។ តើជំងឺធ្លាក់ទឹកចិត្តជាអ្វី? មានរោគសញ្ញាយ៉ាងណាខ្លះ? នរណាខ្លះអាចឈឺជំងឺនេះ? តើអាចព្យាបាលបានដោយវិធីណាខ្លះ? យើងនឹងស្វែងរកចម្លើយទាំងអស់នេះ តាមរយៈបទសម្ភាសរវាងអ៊ឹម រចនា និងលោក ឈឹម សុធារ៉ា វេជ្ជបណ្ឌិតឯកទេសជំងឺផ្លូវចិត្ត និងជានាយកប្រតិបត្តិអង្គការចិត្តសង្គមអន្ដរវប្បធម៌ TPO។...more0minPlay
January 09, 2019លោក អាត់ ធន់៖«យើងនឹងជជែកជាមួយក្រុមហ៊ុន រហូតដល់អ្នកបញ្ជារទិញ ប្រសិនបើមិនមានដំណោះស្រាយ» - 09/01/2019កម្មករ កម្មការិនី នៃរោងចក្រកាត់ដេរ W&D រាប់រយនាក់ បានមកប្រមូលផ្តុំគ្នា នៅសហភាពការងារកម្ពុជា របស់លោក អាត់ ធន់ ដើម្បីសុំឲ្យសហជីពមួយនេះ ជួយអន្តរាគមន៍ ដោះស្រាយជាមួយរោងចក្រ ខណៈក្រុមហ៊ុនបានបញ្ឈប់កម្មករប្រមាណ១ពាន់នាក់។ លោក អាត់ ធន បានបញ្ជាក់ថា លោកនឹងសិក្សាមើលករណីនេះ ថាតើគួរជួយដោះស្រាយបែបណា ដើម្បីឲ្យវិវាទមួយនេះ បញ្ចប់ទៅវិញ ដោយមិនមានការរំលោភបំពានទៅលើលក្ខខណ្ឌការងារ។...more0minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.