Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
February 07, 2019លោក វ៉ាត់ ចំរើន៖«ឆ្នាំ២០១៩ និងឆ្នាំ២០២១ គឺជាឆ្នាំនៃការវាយតម្លៃបឋម និងចុងក្រោយពីសមត្ថភាពអត្តពលិកកម្ពុជាក្នុងការត្រៀមស៊ីហ្គេម២០២៣» - 07/02/2019បន្ទាប់ពីបានទទួលសិទ្ធិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅឆ្នាំ២០២៣ ប្រទេសកម្ពុជា បាននិងកំពុងដំណើរការផែនការមេរបស់ខ្លួន ដើម្បីត្រៀមទទួលការប្រកួតកីឡាថ្នាក់តំបន់ជាលើកដំបូងនៅកម្ពុជា។ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លើកឡើងថា ពេលនេះគណៈកម្មការរៀបចំ បានចេញដំណើរការងាររបស់ខ្លួនហើយ ក្នុងនោះមានរៀបចំឯកសារពាក់ព័ន្ធ ការត្រៀមកីឡាការ កីឡាការិនី ហ្វឹកហាត់ពិសេស ទាំងក្នុងនិងក្រៅប្រទេស រួមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកីឡាចាំបាច់ផងដែរ។...more0minPlay
February 06, 2019លោក ព្រហ្ម មរកត៖ ក្បួនដង្ហែ ឈីងហ្គេ នឹងធ្វើឲ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់! - 06/02/2019សហភាពសហព័ន្ធយុវជនកម្ពុជា នឹងដឹកនាំប្រតិភូ សិល្បករ សិល្បការិនី ចំនួន៤៩រូប ទៅចូលរួមសម្ដែងនៅក្នុងព្រឹត្តិការណ៍ក្បួនដង្ហែ ឈីងហ្គេ ឆ្នាំ២០១៩ នៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែកុម្ភៈខាងមុខនេះ។ លោក ព្រហ្ម មរកត ដែលជាប្រធានក្រុមការងារប្រតិបត្តិដឹកនាំប្រតិភូកម្ពុជា បានថ្លែងប្រាប់វិទ្យុបារាំងអន្ដរជាតិថា កម្ពុជានឹងពាំនាំនូវការសម្ដែងចំនួន៥ទម្រង់ ទៅសម្ដែងនៅក្នុងព្រឹត្តិការណ៍ ឈីងហ្គេ ឆ្នាំ២០១៩។ តាមរយៈការសម្ដែងនេះ លោក ព្រហ្ម មរកត រំពឹងថា ពិភពលោកនឹងស្គាល់កម្ពុជាកាន់តែច្បាស់ ថាកម្ពុជានៅទីណា និងដើរដល់កន្លែងណានាពេលបច្ចុប្បន្ននេះ។...more0minPlay
February 05, 2019លោក នេត្រ ភក្ត្រា៖«ការបែងចែកតំបន់គ្រប់គ្រងដែនជម្រកសត្វព្រៃស្រែពក គឺដើម្បីសម្រួលដល់ការគ្រប់គ្រងតំបន់ដែលត្រូវបានការពារ» - 05/02/2019កាលពីថ្ងៃទី០១ខែកុម្ភៈឆ្នាំ២០១៩ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយស្តីពីការកំណត់ និងបែងចែកតំបន់គ្រប់គ្រងដែនជម្រកសត្វព្រៃស្រែពកនៅក្នុងខេត្តមណ្ឌលគីរី ដែលមានផ្ទៃដីទំហំជាង៣សែនហិចតា ជា៤តំបន់ រួមមាន តំបន់ស្នូល តំបន់អភិរក្ស តំបន់ប្រើប្រាស់ដោយចីរភាព និងតំបន់សហគមន៍។ អ្នកនាំពាក្យក្រសួងបរិស្ថាន លោកនេត្រ ភក្ត្រា ថ្លែងថាការបែងចែកតំបន់គ្រប់គ្រងដែនជម្រកសត្វព្រៃស្រែពកជាតំបន់តូចៗ គឺដើម្បីធានាប្រសិទ្ធភាព ដល់ការគ្រប់គ្រងដែនជម្រកសត្វព្រៃស្រែពក និងលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក្នុងការការពារជីវៈចំរុះ និងធនធានធម្មជាតិនៅក្នុងតំបន់។...more0minPlay
February 04, 2019កញ្ញា នូវ ពៅលក្ខិណា៖ ប្រវត្តិសាស្ត្រខ្មែរក្រហមមានលក្ខណៈស្មុគស្មាញខ្លាំង ដែលយុវជនគួរស្វែងយល់ - 04/02/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិនារាត្រីនេះ គឺកញ្ញា នូវ ពៅលក្ខិណា អ្នកគ្រប់គ្រងមាតិកានៃកម្មវិធីទូរសព្ទ ទីចងចាំ។ កម្មវិធីទូរសព្ទ ទីចងចាំ បង្កើតឡើងដើម្បីជំរុញឲ្យយុវជនសិក្សាស្រាវជ្រាវអំពីរឿងរ៉ាវខ្មែរក្រហម តាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា។ សម្រាប់កញ្ញា នូវ ពៅលក្ខិណា ប្រវត្តិសាស្ត្រសម័យខ្មែរក្រហមមានលក្ខណៈស្មុគស្មាញខ្លាំង ហើយការសិក្សាពីរបបនេះមានសារៈសំខាន់ណាស់សម្រាប់យុវជន។ សំខាន់ព្រោះបើកាលណាយុវជនយល់ដឹងពីឫសគល់ដ៏ជូរចត់របស់ខ្លួន ពួកគេអាចត្រៀមខ្លួនបានល្អសម្រាប់កសាងកម្ពុជាមួយប្រកបដោយសន្តិភាពទៅថ្ងៃអនាគត។...more0minPlay
February 03, 2019លោក រស់ សុវាចា ៖ ក្រសួងអប់រំបានណែនាំឲ្យសាលារៀនទាំងអស់ បើកទ្វារអំឡុងបុណ្យចូលឆ្នាំចិន - 03/02/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFI នៅរាត្រីនេះ គឺ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។ ក្រសួងអប់រំដែលបានអំពាវនាវកុំឲ្យអាណាព្យាបាលរៀបគម្រោងនាំកូនៗដើរលេងក្នុងអំឡុងពេលបុណ្យចូលឆ្នាំចិន ដែលប៉ះពាល់ដល់កម្មវិធីសិក្សារបស់សិស្ស។ ថ្វីត្បិតតែបុណ្យចូលឆ្នាំចិនមិនមែនជាថ្ងៃឈប់សម្រាកបុណ្យជាតិរបស់កម្ពុជាក៏ដោយ តែមានសាលាឯកជនមួយចំនួន នៅទីក្រុងភ្នំពេញបានចេញសេចក្តីជូនដំណឹង ពីការឈប់សម្រាកនេះរួចទៅហើយ។ តើក្រសួងអប់រំនឹងមានវិធានការបែបណា?...more0minPlay
February 02, 2019លោកបណ្ឌិត គិន ភា៖ បើសហរដ្ឋអាមេរិកចង់មានទំនាក់ទំនងល្អជាមួយកម្ពុជា គួរធ្វើដូចចិនមកលើកម្ពុជា - 02/02/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះ គឺលោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា។ លោក គិន ភា បានលើកឡើងថាបើសហរដ្ឋអាមេរិកចង់មានទំនាក់ទំនងល្អជាមួយកម្ពុជា គួរតែធ្វើដូចចិនដែលផ្តល់ទាំងជំនួយ និងការវិនិយោគមកលើកម្ពុជា។ ការលើកឡើងយ៉ាងដូច្នេះ គឺបន្ទាប់ពីសហរដ្ឋអាមេរិក និងចិនបានសាចទឹកដាក់គ្នាម្តងទៀតចំពោះទង្វើរបស់ពួកគេមកលើប្រទេសកម្ពុជា គឺទាក់ទំនងនឹងរបប លន់ នល់ និងរបបខ្មែរក្រហម។...more0minPlay
February 01, 2019លោក ចាន់ យុត្ថា៖«ប្រជាពលរដ្ឋ គួរប្រើប្រាស់ទឹកឲ្យត្រូវគោលដៅ នារដូវប្រាំងឆ្នាំ២០១៩នេះ» - 01/02/2019នៅរដូវប្រាំងឆ្នាំ២០១៩ នេះ អាកាសធាតុ នឹងឡើងកំដៅខ្លាំង រហូតដល់៤០ឬ៤២អង្សារសេ ដែលស្ថានភាពនេះ នឹងបង្កឲ្យមានភាពរាំងស្ងួត។ បន្ថែមពីសេចក្តីប្រកាសរបស់រដ្ឋាភិបាល កាលពីពេលកន្លងទៅនេះ លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧត្តុនិយម បានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋ ថែរក្សាទឹកទុក និងប្រើប្រាស់ឲ្យចំគោលដៅ ខណៈតំបន់មួយចំនួននៅខេត្តបាត់ដំបង បានចាប់ផ្តើមប្រឈមនឹងភាពរាំងស្ងួតបណ្តើរៗហើយ។...more0minPlay
January 31, 2019លោក សឿង សារ៉ន៖ សហគមន៍ក្រីក្រចំនួន៩៩នៅភ្នំពេញ មិនទាន់ទទួលបានសេវាគ្រប់គ្រងកាកសំណល់ - 31/01/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិនារាត្រីនេះ គឺ លោក សឿង សារ៉ន នាយកប្រតិបត្តិនៃអង្គការសមាគមធាងត្នោត។ អង្គការសមាគមធាងត្នោតទើបតែចេញផ្សាយរបាយការណ៍មួយ ស្ដីអំពីការគ្រប់គ្រងកាកសំណល់នៅក្នុងរាជធានីភ្នំពេញ។ បើតាម លោក សឿង សារ៉ន របាយការណ៍នេះរកឃើញថា កាកសំណល់នៅភ្នំពេញ នៅមិនទាន់ត្រូវបានគ្រប់គ្រងឲ្យបានល្អប្រសើរនៅឡើយ ពិសេសនៅតាមសហគមន៍ក្រីក្រចំនួន៩៩នៅទីក្រុងភ្នំពេញ។ សហគមន៍ក្រីក្រចំនួន៩៩ ឬស្មើនឹងប្រមាណ៣៧ភាគរយ នៅមិនទាន់ទទួលបានសេវាគ្រប់គ្រងកាកសំណល់នៅឡើយ។...more0minPlay
January 30, 2019លោក ឌឹម សុវណ្ណារុំ៖«កំណើននៃសមាជិកក្រុមប្រឹក្សា គឺផ្អែកទៅលើកត្តាប្រជាសាស្ត្រ និងកត្តាភូមិសាស្ត្រ» - 30/01/2019គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានចាប់ផ្តើមការងាររបស់ខ្លួន ហើយចាប់ពីថ្ងៃទី៣០ខែមករានេះទៅ ដើម្បីដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣ គឺក្រុមប្រឹក្សា រាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌ។ លោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប ថ្លែងថាផ្អែកទៅលើវិសោធនកម្មនៃច្បាប់ស្តីពីការបោះឆ្នោត ចំនួនសមាជិកក្រុមប្រឹក្សាមានការកើនឡើង នៅអាណត្តិទី៣នេះ ដោយយោងទៅលើកត្តាប្រជាសាស្ត្រ និងកត្តាភូមិសាស្ត្រ។...more0minPlay
January 29, 2019លោក ព្រាប កុល៖ បញ្ហាលទ្ធិប្រជាធិបតេយ្យ បានទាញទម្លាក់ពិន្ទុអំពើពុករលួយរបស់កម្ពុជាឲ្យធ្លាក់១ពិន្ទុ - 29/01/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោក ព្រាប កុល នាយកអង្គការតម្លាភាពកម្ពុជា។ បើតាមលោក ព្រាប កុល កម្ពុជានៅតែមានអំពើពុករលួយខ្ពស់ បើធៀបនឹងប្រទេសនៅក្នុងតំបន់អាស៊ាន និងចំណាត់ថ្នាក់ទាបបំផុតទី៣ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ការលើកឡើងរបស់លោក ព្រាប កុល បានធ្វើឡើង បន្ទាប់ពីអង្គការតម្លាភាពអន្តរជាតិ បានចេញផ្សាយរបាយការណ៍ ស្តីពី សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយនៅកម្ពុជា។ ក្នុងនោះ អំពើពុករលួយនៅកម្ពុជាក្នុងឆ្នាំ២០១៨ ស្ថិតនៅលេខរៀង ១៦១ ក្នុងចំណោមប្រទេស១៨០ ខណៈដែលកម្ពុជាបានធ្លាក់១ពិន្ទុ។ តើកត្តាអ្វីដែលបានទាញទម្លាក់ពិន្ទុនៃអំពើពុករលួយរបស់កម្ពុជានៅឆ្នាំ២០១៨ ឲ្យធ្លាក់ចុះ?...more0minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.