Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
February 18, 2019លោក លៀវ គឹមឡាយ៖ កម្មវិធីប៊ីប ផ្តល់ឱកាសឲ្យយុវជនដែលបោះបង់ការសិក្សា អាចបន្តការសិក្សាបាន - 18/02/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនារាត្រីនេះ គឺលោក លៀវ គឹមឡាយ មន្ត្រីកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត ពីអង្គការយូណេស្កូ។ កាលពីថ្ងៃម្សិលមិញ ក្រសួងអប់រំ និងអង្គការយូណេស្កូ បានដាក់ឲ្យដំណើរការមណ្ឌលសិក្សាទី១ នៃកម្មវិធី ដែលអនុញ្ញាតឲ្យយុវជន បោះបង់ការសិក្សា អាចបន្តការសិក្សាបាន។ កម្មវិធីនេះមានឈ្មោះថា កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត ឬ ប៊ីប (BEEP)។ លោក លៀវ គឹមឡាយ លើកឡើងថាកម្មវិធីនេះនឹងទាក់ទាញយុវជនដែលបោះបង់ការសិក្សា ឬធ្វើការពេញម៉ោង អាចបន្តការសិក្សាបាន។ លោកបន្ថែមថា គម្រោងនេះទទួលបានការចាប់អារម្មណ៍ និងចុះឈ្មោះច្រើនតាមរយៈបណ្តាញអ៊ីនធឺណិត។...more0minPlay
February 17, 2019លោក អ៊ា ចរិយា៖ អត្រាគ្រោះថ្នាក់ចរាចរណ៍ថយចុះបន្តិច តែនៅតែស្ថិតក្នុងស្ថានភាពគួរឲ្យបារម្ភ! - 17/02/2019នៅឆ្នាំ២០១៨ អត្រាគ្រោះថ្នាក់ចរាចរណ៍ បានថយចុះបន្តិចបើធៀបនឹងឆ្នាំ២០១៧ ពោលគឺថយចុះចំនួន២៦៤លើក ខណៈអ្នកស្លាប់ថយចុះចំនួន១៩នាក់ និងអ្នករបួសថយចុះចំនួន៧៦៩នាក់។ បើទោះមានការថយចុះដូច្នេះក៏ដោយ លោក អ៊ា ចរិយា នាយកវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ មើលឃើញថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា នៅតែស្ថិតនៅក្នុងស្ថានភាពគួរឲ្យបារម្ភ។ និងថា ដើម្បីឈានទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ កម្ពុជាត្រូវមានឆន្ទៈរឹងមាំជាងនេះថែមទៀត។...more0minPlay
February 16, 2019លោក ចាន់ យុត្ថា៖ បាតុភូតអែលនីញ៉ូកំពុងបង្កើនឥទ្ធិពលលើកម្ពុជា ធ្វើឲ្យកម្តៅកើនឡើង និងមានខ្យល់កន្ត្រាក់ - 16/02/2019ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការឡើងកម្តៅខ្លាំងចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ។ លោក ចាន់ យុត្ថា ជាភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះ បានបញ្ជាក់ថា ការឡើងកម្តៅបែបនេះ បណ្តាលមកពីបាតុភូតអែលនីញ៉ូ ជាផលវិបាកមកពីឧស្ម័នផ្ទះកញ្ចក់។ សម្រាប់កម្ពុជា អ្នកនាំពាក្យក្រសួងធនធានទឹកដដែលបានអំពាវនាវឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ នៅពេលភ្លៀវកក់ខែ។...more0minPlay
February 14, 2019លោក តុង សុប្រាជ្ញ៖« យុវវ័យខ្មែរជាងពាក់កណ្តាលមានការផ្លាស់ប្តូរឥរិយាបថទៅរកភាពវិជ្ជមានចំពោះថ្ងៃ១៤កុម្ភៈ» - 14/02/2019នៅក្នុងឱកាសថ្ងៃនៃសេចក្តីស្រលាញ់ Valentine’s Day នៅថ្ងៃទី១៤កុម្ភៈឆ្នាំនេះ លោក តុង សុប្រាជ្ញ អ្នកស្រាវជ្រាវឯករាជ្យ ផ្នែកសុខភាពសាធារណៈ បានបង្ហាញរបាយការណ៍ស្រាវជ្រាវ របស់លោកដោយបញ្ជាក់ថា ការចាប់អារម្មណ៍របស់យុវវ័យចំពោះថ្ងៃនៃសេចក្តីស្រលាញ់មានការធ្លាក់ចុះ ក្នុងរយៈពេល១០ឆ្នាំកន្លងទៅ។ លោក តុង សុប្រាជ្ញ ឲ្យដឹងថា យុវវ័យជាងពាក់កណ្តាល មានការផ្លាស់ប្តូរឥរិយាបថពីភាពអវិជ្ជមាន មកចំណុចវិជ្ជមានច្រើន ដោយសារតែពួកគេទទួលបានការអប់រំ ផ្សព្វផ្សាយ និងការយកចិត្តទុកដាក់ពីអ្នកពាក់ព័ន្ធ ដូចជាអាណាព្យាបាលជាដើម។...more0minPlay
February 13, 2019លោក ឡុង កែមវិចិត្រ៖ វិនិយោគិននឹងមិនចាកចេញពីកម្ពុជាទេ បើទោះជាគ្មាន EBA ក៏ដោយ! - 13/02/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិនារាត្រីនេះ គឺលោក ឡុង កែមវិចិត្រ អ្នកនាំពាក្យរងក្រសួងពាណិជ្ជកម្ម។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្ដរជាតិ RFI លោក ឡុង កែមវិចិត្រ បានសម្ដែងការសោកស្ដាយចំពោះការប្រកាសរបស់គណៈកម្មការអឺរ៉ុប ដែលចាប់ផ្ដើមដំណើរការនីតិវិធីព្យួរជាបណ្ដោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធ EBA។ ប៉ុន្តែបើតាមអ្នកនាំពាក្យរងក្រសួងពាណិជ្ជកម្មរូបនេះ ការប្រកាសរបស់គណៈកម្មការអឺរ៉ុបនាពេលនេះ មិនមែនជាការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជាឡើយ។ ម្យ៉ាងវិញទៀត លោកជឿជាក់ថា បើទោះបីជាលែងមាន EBA ក៏ដោយ ក៏អ្នកវិនិយោគនឹងនៅតែបន្តដាក់ទុនរកស៊ីនៅកម្ពុជាដែរ។...more0minPlay
February 12, 2019បណ្ឌិត គី សិរីវឌ្ឍន៍៖«ក្នុងដំណាក់កាលនេះ រដ្ឋាភិបាល និងសហភាពអឺរ៉ុបគួរពិភាក្សាគ្នារកដំណោះស្រាយរួមណាមួយ» - 12/02/2019នៅថ្ងៃទី១២ខែកុម្ភៈនេះ សហភាពអឺរ៉ុប បានសម្រេចដំណើរការនីតិវិធី ដែលអាចព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា។ គណៈកម្មការអឺរ៉ុបមានរយៈពេល១៨ខែ ក្នុងការអនុវត្តនិតិវិធី ដោយរាប់ចាប់ពីថ្ងៃនេះតទៅ ក៏ប៉ុន្តែគណៈកម្មការអឺរ៉ុបថា ចំណាត់ការនៅថ្ងៃនេះ មិនមែនជាការសម្រេចចិត្តចុងក្រោយ ហើយក៏មិនមែនជាទីបញ្ចប់នៃដំណើរនីតិវិធីដែរ។ លោកបណ្ឌិត គី សិរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិន និងជាអ្នកជំនាញផ្នែកសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជាថ្លែងថា ភាគីពាក់ព័ន្ធនៅមានឱកាសជជែកគ្នា បើពុំដូច្នេះទេ គួរតែចាប់ផ្តើមរៀបចំយ៉ាងប្រញ៉ាប់ប្រញាល់ ដើម្បីងើបឈរដោយខ្លួនឯង រួមមានកាត់បន្ថយថ្លៃដើមឲ្យទាប ដើម្បីទប់ទល់ពីការចាកចេញទីផ្សាររបស់សហគ្រាសដែលមានប្រាក់ចំណេញ។...more0minPlay
February 11, 2019លោក ថៃ នរសត្យា៖ ឥរិយាបថរបស់យុវជនខ្មែរនៅក្នុងថ្ងៃទិវានៃក្តីស្រឡាញ់មានការផ្លាស់ប្តូរ - 11/02/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះ គឺលោក ថៃ នរសត្យា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ក្រសួងវប្បធម៌ដែលបានចេញសេចក្តីអំពាវនាវឲ្យមានការផ្សព្វផ្សាយ និងអប់រំដល់យុវវ័យកុំឲ្យយល់ច្រឡំ និងប្រព្រឹត្តខុសនៅថ្ងៃទិវានៃក្តីស្រឡាញ់១៤កុម្ភៈដែលនៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ។ បើតាម លោក ថៃ នរសត្យា ឥរិយាបថរបស់យុវជនខ្មែរនៅក្នុងថ្ងៃទិវានៃក្តីស្រឡាញ់គឺមានការផ្លាស់ប្តូរ ពោលមិនសូវជាប្រព្រឹត្តអ្វីដែលប្រាសចាកពីប្រពៃណីរបស់ខ្មែរនោះទៀតទេ។...more0minPlay
February 10, 2019លោកស្រី រស់ សុភាព៖ តាមរយៈយុទ្ធនាការ «១០០កោដិសម្លេង» អំពើហិង្សានៅកម្ពុជានឹងត្រូវបានកាត់បន្ថយ - 10/02/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោកស្រី រស់ សុភាព នាយិការប្រតិបត្តិអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា។ អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា នៅថ្ងៃទី ១០ ខែកុម្ភៈ នេះ បានរៀបចំយុទ្ធនាការ «១០០កោដិសម្លេង ដើម្បីបញ្ឈប់ការប្រើប្រាស់អំពើហិង្សាលើស្ត្រី កុមារ និងជនពិការ»។ តាមរយៈមេក្រូរបស់វិទ្យុបារាំងអន្តរជាតិ លោកស្រី រស់ សុភាព បានលើកឡើងថា ពិភពលោកនឹងមានសន្តិភាព បើមនុស្ស១០០កោដិសម្លេង ចូលរួមក្នុងយុទ្ធនាការនេះ ហើយឈប់ប្រើប្រាស់អំពើហិង្សា ចាប់ពីពេលនេះតទៅ។...more0minPlay
February 09, 2019កញ្ញា សៀង សុខចេង៖ វេបសាយ «វប្បធម៌» ផ្ដល់ពុទ្ធិប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ - 09/02/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិថ្ងៃនេះ គឺកញ្ញា សៀង សុខចេង ដែលបានបង្កើតវេបសាយ វប្បធម៌។ បើតាមកញ្ញា សៀង សុខចេង វប្បធម៌ គឺជាវេបសាយដែលបង្កើតឡើងក្នុងគោលដៅផ្ដល់ពុទ្ធិប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ ដើម្បីជំរុញឲ្យអ្នកអានចង់ចេះចង់ដឹង ចេះសំលៀងគំនិត និងបើកចិត្តទទួលយកមតិចម្រុះ។...more0minPlay
February 08, 2019លោក អ៊ិត សារម្យ ៖ គណបក្សបំណងពលរដ្ឋ ជាបក្សកណ្តាលនិយម - 08/02/2019គណបក្សថ្មីមួយទៀតឈ្មោះថា «គណបក្សបំណងពលរដ្ឋ» ត្រូវបានចុះបញ្ជីនៅក្រសួងមហាផ្ទៃកាលពីម្សិលមិញ។ គណបក្សនេះបង្កើតឡើងដោយ អតីត សហការីរបស់ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ លោក អ៊ិត សារម្យ ប្រធានគណបក្សថ្មីនេះ បានថ្លែងថា គណបក្សរបស់លោកគឺជាគណបក្សកណ្តាលនិយម តែរិះគន់ក្នុងន័យស្ថាបនា។...more0minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.