Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
February 28, 2019លោក ឈឹម ផលវរុន៖«លទ្ធផលការងារឆមាសដំបូងរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់មានជោគជ័យ និងផ្លែផ្កា» - 28/02/2019នៅថ្ងៃព្រហស្បតិ៍នេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ រួមមានគណបក្សនយោបាយចំនួន១៦ ដែលមិនបានឈ្នះអាសនៈនៅក្នុងរដ្ឋសភានាអាណត្តិទី៦នេះ បានជួបប្រជុំជាលើកដំបូងក្នុងឆមាសទី១នេះ ជាមួយនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក ឈឹម ផលវរុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ថ្លែងថាកិច្ចប្រជុំនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រមុខរដ្ឋាភិបាលចំពោះការងាររបស់ប្រតិភូគណបក្សនានាដែលបានធ្វើរយៈពេល៦ខែកន្លងមក។...more0minPlay
February 27, 2019លោកបណ្ឌិត គិន ភា៖ កម្ពុជាធ្លាប់ជំពាក់គុណវៀតណាម ហើយវៀតណាមក៏ធ្លាប់ជំពាក់គុណកម្ពុជាដែរ - 27/02/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះ គឺលោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា។ ជុំវិញដំណើរទស្សនៈកិច្ចរបស់លោកង្វៀង ហ៊្វូជុង (Nguyen Phu Trong) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុំម្មុយនីស្ត និងជាប្រធានរដ្ឋវៀតណាមមកកម្ពុជាម្សិលមិញ លោក គិន ភា យល់ថា ជាទស្សនៈកិច្ចលក្ខណៈធម្មតាក្រោយពីមេដឹកនាំវៀតណាមឡើងកាន់ដំណែង។ ឆ្លើយតបនឹងសំណួរដែលថា តើកម្ពុជា និងវៀតណាមមានទំនាក់ទំនងស្មើមុខស្មើមាត់គ្នាដែរឬទេ? លោក គិន ភា យល់ថា កម្ពុជាធ្លាប់ជំពាក់គុណវៀតណាម ហើយវៀតណាមក៏ធ្លាប់ជំបាក់គុណកម្ពុជាផងដែរកាលពីសម័យសង្រ្គាមរវាងវៀតណាមខាងជើង និងវៀតណាមខាងត្បូង។...more0minPlay
February 26, 2019លោក Florian Boheme៖ «សប្តាហ៍បារាំងនៅសៀមរាប គឺជាព្រឹត្តិការណ៍ពាណិជ្ជកម្មនិងវប្បធម៌» - 26/02/2019ព្រឹត្តិការណ៍សប្តាហ៍បារាំង ឆ្នាំ២០១៩នេះ នឹងត្រូវរៀបចំធ្វើឡើងរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែមីនា នៅក្នុងបរិវេណសួនច្បារនៃមហាសណ្ឋាគារអង្គរ ខេត្តសៀមរាប។ ព្រឹត្តិការណ៍សប្តាហ៍បារាំងលើកទីពីរនេះ នឹងបើកឲ្យសាធារណជនចូលរួមដោយសេរី។ លោក Florian Boheme មន្ត្រីទំនាក់ទំនងនៃព្រឹត្តិការណ៍សប្តាហ៍បារាំងនៅសៀមរាប បានថ្លែងថាព្រឹត្តិការណ៍នេះ គឺជាគំនិតផ្តួចផ្តើមរបស់សហគមន៍បារាំង ដែលរស់នៅក្នុងខេត្តសៀមរាបកាលពីឆ្នាំទៅ ក្នុងគោលបំណងចង់បង្ហាញដល់មិត្តភក្តិកម្ពុជា បានស្គាល់ពីវប្បធម៌បារាំង។...more0minPlay
February 25, 2019ឧត្តមសេនីយ៍ អេង ហ៊ី៖ កងរាជអាវុធហត្ថសុំទោសជាសាធារណៈ ករណីហិង្សាពេលចុះអនុវត្តន៍សាលដីកានៅខេត្តព្រះសីហនុ - 25/02/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅពេលនេះ គឺលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការប្រកាសពីលទ្ធផលនៃការស៊ើបអង្កេតទៅលើការប្រើហិង្សា នៅគ្រាចុះអនុវត្តន៍សាលដីកាលើទំនាស់ដីធ្លីមួយកន្លែងនៅខេត្តព្រះសីហនុកាលពីថ្ងៃទី២៤ខែមករាឆ្នាំ២០១៩។ ជាករណីហិង្សារវាងពលរដ្ឋនិងកម្លាំងប្រដាប់អាវុធបណ្តាលឲ្យមនុស្សរងរបួស។ ប៉ុន្តែករណីនេះ គឺមានមន្រ្តីPMចំនួន៥នាក់ត្រូវបានដាក់វិន័យរដ្ឋបាល និងPM ម្នាក់ព្រមទាំងទាហានម្នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជួនទៅតុលាការ។ យ៉ាងនេះក្តី លោកឧត្តមសេនីយ៍ អេង ហ៊ី បានថ្លែងថា កងរាជអាវុធហត្ថ សុំទោសជាសាធារណៈ ករណីហិង្សានោះ។...more0minPlay
February 24, 2019លោកឈឹម ផលវរុណ៖ឧត្តមក្រុមប្រឹក្សាផ្តល់យោបល់ចំណាយតិច តែធ្វើការងារមានប្រសិទ្ធភាពជាងអតីតតំណាងរាស្ត្របក្សប្រឆាំង - 24/02/2019នៅថ្ងៃទី២៨ កុម្ភៈ សប្តាហ៍ក្រោយនេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នឹងរៀបចំកិច្ចប្រជុំប្រចាំឆមាសដំបូងរបស់ខ្លួនក្រោមវត្តមានលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ មុនកិច្ចប្រជុំនេះមកដល់ លោកឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ក្នុងនាមជាភ្ញៀវប្រចាំថ្ងៃរបស់យើងបានលើកឡើងពីសារៈសំខាន់ និងការងាររបស់ឧត្តមក្រុមប្រឹក្សាថ្មីនេះ។ សម្រាប់លោកឈឹម ផលវរុណ រដ្ឋចំណាយថវិកាលើឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះតិច តែទទួលបានប្រសិទ្ធភាពច្រើនជាងអតីតក្រុមតំណាងរាស្ត្របក្សប្រឆាំងនៅក្នុងអាណត្តិទី៥ ទៅទៀត។...more0minPlay
February 23, 2019លោក ទឹម ម៉ាឡៃ៖ យុវជនដែលត្រូវបានឃាត់ខ្លួនភាគច្រើនជាជនរងគ្រោះដោយសារគ្រឿងញៀន - 23/02/2019សមត្ថកិច្ចបានចុះបង្រ្កាបនៅមជ្ឈមណ្ឌលកម្សាន្តរ៉ុក កាលពីយប់មិញ ដោយឃាត់ខ្លួនមនុស្សភាគច្រើនជាយុវជនជាង៣០០នាក់ ក្នុងនោះមានជនជាតិចិន១៤នាក់។ បើតាមសមត្ថកិច្ចយុវជនភាគច្រើនសុទ្ធតែមានផ្ទុកសារធាតុញៀនក្នុងខ្លួនតាមរយៈការធ្វើពិសោធន៍ទឹកនោម។ យ៉ាងណាក៏ដោយ នៅក្នុងនាទីភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅរាត្រីនេះ លោក ទឹម ម៉ាឡៃ ប្រធានបណ្តាញយុវជនកម្ពុជា បានលើកឡើងថា យុវជនទាំងនោះ ភាគច្រើនគឺជាជនរងគ្រោះទៅវិញដែលសមត្ថកិច្ចគួរតែធ្វើកិច្ចសន្យាអប់រំ។ ប៉ុន្តែលោកជំរុញឲ្យសមត្ថកិច្ចចាត់វិធានការដល់មេឈ្មួញជួញដូរគ្រឿងញៀនឬអ្នកនៅពីក្រោយខ្នង នោះទើបអាចលុបបំបាត់បញ្ហាគ្រឿងញៀននៅកម្ពុជាបាន។...more0minPlay
February 22, 2019លោក ស្រី វុឌ្ឍី៖ កម្ពុជាមិនទាន់ឆ្លងជំងឺប៉េស្តជ្រូកអាហ្រ្វិកនោះទេ ខណៈវៀតណាមបានឆ្លង៣កន្លែងហើយ - 22/02/2019ជំងឺប៉េស្តជ្រូកអាហ្រ្វិក គឺជាជំងឺឆ្លងដ៏កាចសាហាវពិបាកលុបបំបាត់ និងបង្កឲ្យសត្វឈឺនិងងាប់ក្នុងអត្រាខ្ពស់ ដោយសារតែមិនទាន់មានវ៉ាក់សាំងការពារនៅឡើយ។ បច្ចុប្បន្ននេះ ជំងឺប៉េស្តជ្រូកអាហ្រ្វិកមិនទាន់មាននៅកម្ពុជានៅឡើយទេ ប៉ុន្តែកំពុងឆ្លងរាលដាលនៅតាមបណ្តាប្រទេសមួយចំនួនក្នុងតំបន់និងក្នុងពិភពលោក។ ក្នុងនោះប្រទេសចិនបាននិងកំពុងកើតឡើង ចំនួន២៥ខេត្ត និងថ្មីៗនេះ ប្រទេសវៀតណាមបានផ្ទុះជំងឺនេះនៅកសិដ្ឋានចិញ្ចឹមជ្រូកចំនួន០៣ ស្ថិតនៅក្នុងខេត្តចំនួន០២ គឺខេត្តហ៊ុងយេន និងខេត្តតៃប៊ិញ ភាគអាគ្នេយ៍នៃទីក្រុងហាណូយ។ ប្រឈមនឹងបញ្ហានេះ ក្រសួងកសិកម្មកម្ពុជា បានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីទប់ស្កាត់ និងបង្ការ កុំឲ្យជំងឺនេះឆ្លងមកកាន់ប្រទេសកម្ពុជា។ តើក្រសួងបានដាក់ចេញនូវវិធានការអ្វីខ្លះ?...more0minPlay
February 21, 2019លោក ឡុង កុសល៖ «កង្វះខាតទឹកនឹងមិនប៉ះពាល់ដល់ប្រាសាទអង្គរទេ» - 21/02/2019តំបន់រមនីយដ្ឋានអង្គរ កំពុងទទួលឥទ្ធិពលអែលនីណូ ដែលធ្វើឲ្យមានការប្រឈមនឹងការខ្វះខាតទឹកនៅរដូវប្រាំងនេះ។ ក៏ប៉ុន្តែលោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ថ្លែងថា ទោះជាទឹកនៅតំបន់អង្គរមានការខ្វះខាត ឬក៏រីងខ្លាំង ក៏មិនមានផលប៉ះពាល់ទៅដល់ប្រាង្គប្រាសាទអង្គរដែរ។ លោក ឡុង កុសល បញ្ជាក់ថាការខ្វះទឹកតំបន់អង្គរឆ្នាំនេះ ក៏ដោយសារតែអាជ្ញាធរជាតិអប្សរាបើកទ្វារទឹកសង្គ្រោះស្រូវប្រាំងប្រជាពលរដ្ឋ។ តែចាប់ពីពេលនេះតទៅ នឹងលែងមានការបើកទ្វារទឹកទៀតហើយ ខណៈអាជ្ញាធរជាតិអប្សរា កំពុងប្រមូលទឹកទុកនៅជុំវិញតំបន់អង្គរ។...more0minPlay
February 20, 2019លោក ហឿន សុភាព៖ ការចូលរួមរបស់ក្រសួងបរិស្ថាន នឹងអាចជួយធ្វើឲ្យបទល្មើសនៅព្រៃឡង់ថយចុះបាន - 20/02/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិ RFI នារាត្រីនេះ គឺលោក ហឿន សុភាព តំណាងសហគមន៍ការពារព្រៃឡង់ ខេត្តកំពង់ធំ។ បណ្ដាញសហគមន៍ព្រៃឡង់ កាលពីចុងសប្ដាហ៍មុននេះ ទើបតែបានរៀបចំពិធីបំបួសដើមឈើ។ ជាពិធីដែលមានការចូលរួមពីតំណាងក្រសួងបរិស្ថានផងដែរ។ បើតាមលោក ហឿន សុភាព ការចូលរួមរបស់ក្រសួងបរិស្ថាននៅក្នុងយុទ្ធនាការផ្សេងៗនៅតំបន់ព្រៃឡង់ នឹងអាចជួយធ្វើឲ្យបទល្មើសព្រៃឈើនៅតំបន់នេះថយចុះបាន។...more0minPlay
February 19, 2019លោក ហុក សុទ្ធិ៖«សៀវភៅស្តីពីពិការភាព បានលើកឡើងជាលើកដំបូងពីទំរង់សប្បាយភាពនៃជនពិការ» - 19/02/2019នៅថ្ងៃអង្គារនេះ អង្គការស៊ីប៉ា បានធ្វើកម្មវិធីផ្សព្វផ្សាយសៀវភៅស្តីពីពិការភាព ដែលសៀវភៅបោះពុម្ពជាភាសាខ្មែរ និងអង់គ្លេសនេះ បង្ហាញពីជីវិតរីករាយរបស់ជនពិការ ហើយដែលជាការបោះពុម្ពលើកទី២។ លោក ហុក សុទ្ធិ នាយកអង្គការស៊ីប៉ាថ្លែងថា ការបោះពុម្ពសៀវភៅស្តីពីពិការភាពលើកទី២នេះ ធ្វើឡើងបន្ទាប់ពីការបោះពុម្ពលើកទី១ កាលពី២ឆ្នាំកន្លងទៅបានទទួលជោគជ័យ។...more0minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.