Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
March 20, 2019លោក អេង ឆៃអ៊ាង៖ ដីកាចាប់ខ្លួនថ្នាក់ដឹកនាំអតីតគណបក្សសង្រ្គោះជាតិគឺជាការគំរាមដល់អ្នកផ្សេងទៀតកុំឲ្យធ្វើសកម្មភាព - 20/03/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះ គឺលោក អេង ឆៃអ៊ាង អនុប្រធានអតីតគណបក្សសង្រ្គោះជាតិ។ ថ្នាក់ដឹកនាំអតីតបក្សប្រឆាំងនេះចំនួន៨រូប ត្រូវបានតុលាការក្រុងភ្នំពេញចេញដីកាចាប់ខ្លួនរួមទាំង លោក សម រង្ស៊ី ផង ដោយចោទពីបទរួមគំនិតក្បត់ និងញុះញង់ឲ្យមានបទឧកក្រិដ្ឋជាអាទិ៍។ ប៉ុន្តែ លោក អេង ឆៃអ៊ាង លើកឡើងថា ដីកាចាប់ខ្លួននេះមានចរិកនយោបាយ ដើម្បីគំរាមដល់អ្នកផ្សេងទៀតក្នុងជួរគណបក្សនេះកុំឲ្យធ្វើសកម្មភាព។ បើតាម លោក អេង ឆៃអ៊ាង ខណៈនេះថ្នាក់ដឹកនាំគណបក្សនៅក្រៅប្រទេសកំពុងតែរៀបចំផែនការដង្ហែរ លោក សម រង្ស៊ី វិលមកកម្ពុជាវិញក្នុងឆ្នាំ២០១៩នេះ។...more0minPlay
March 19, 2019លោកស្រី ហង់ លីណា៖ «ភាពរអាក់រអួលជំរឿនឆ្នាំ២០១៩នេះ នឹងជាបទពិសោធន៍សម្រាប់រយៈពេល១០ឆ្នាំទៀត» - 19/03/2019ជំរឿនប្រជាជនឆ្នាំ២០១៩ ដែលបានគ្រោងទុកនិងចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៣ខែមីនា បានបញ្ចប់ជាស្ថាពរហើយនៅកាលពីថ្ងៃទី១៥ខែមីនាកន្លងទៅនេះ។ ក៏ប៉ុន្តែមន្ត្រីនឹងបន្តចុះធ្វើជំរឿនបន្ថែម នៅពេលមានការហៅតាមទូរស័ព្ទពីសំណាក់ប្រជាពលរដ្ឋ ដែលមានការខកខានក្នុងការធ្វើជំរឿនកាលពីពេលថ្មីៗនេះ។ នេះបើតាមលោកស្រី ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិក្រសួងផែនការ។ លោកស្រី ហង់ លីណា បញ្ជាក់ថាលទ្ធផលបណ្តោះអាសន្ននៃជំរឿនឆ្នាំ២០១៩នេះ នឹងធ្វើឡើងក្នុងរយៈពេល១ខែ បន្ទាប់ពីជំរឿន និង៩ខែជាលទ្ធផលស្ថាពរ។...more0minPlay
March 18, 2019លោក វិចទ័រ ហ្សូណា៖ បញ្ហារាំងស្ងួត និងកំណើនឧស្សាហកម្មធំៗ ធ្វើឲ្យកង្វះអគ្គីសនីប្រើប្រាស់ - 18/03/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះ គឺលោក វិចទ័រ ហ្សូណា អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពល របស់ក្រសួងធនធានរ៉ែ និងថាមពល។ លោកបានឲ្យដឹងថា កង្វះខាតអគ្គីសនីនៅកម្ពុជា មានការលំបាកចំនួន៧២ថ្ងៃ ពោលរហូតដល់ចុងខែឧសភាខាងមុខ។ ប៉ុន្តែប្រសិនបើមានភ្លៀងធ្លាក់មកវិញ អគ្គីសនីក៏នឹងមានភាពល្អប្រសើរឡើងវិញតាមនោះដែរ។ ការបញ្ជាក់យ៉ាងដូច្នេះ ដោយសារតែថាមពលអគ្គីសនីប្រហែល៦០%ពឹងលើចរន្តទឹកហូរ។...more0minPlay
March 17, 2019លោកម៉ៃ ទិត្យថារ៉ា៖ត្រឹមតែម្នាក់២ម៉ឺនរៀល/ខែតែ១០០នាក់នឹងជួយបន្តដង្ហើមរស់មជ្ឈមណ្ឌលតាគិនហើយ - 17/03/2019ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោកម៉ៃ ទិត្យថារ៉ា និពន្ធនាយករងនៃកាសែតខ្មែថាមស៍ (Khmer Times) និងជាស្ថាបនិកមជ្ឈមណ្ឌលភាសាបរទេសតាគិននៅក្នុងខេត្តស្វាយរៀង។ នៅពេលនេះ មជ្ឈមណ្ឌលភាសាបរទេសតាគិនកំពុងប្រឈមនឹងការទ្វារដោយសារតែមិនមានជំនួយទ្រទ្រង់តទៅទៀត។ ក្នុងនាមជាស្ថាបកនិក លោកម៉ៃ ទិត្យថារ៉ា កំពុងស្វះស្វែងរកជំនួយមកទប់ទល់នឹងការចំណាយរបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលមិនយកកម្រៃមួយនេះ។ លោកថា ត្រឹមតែម្នាក់៥ដុល្លារ ឫ ២ម៉ឺនរៀល/ខែតែចំនួន១០០នាក់ប៉ុណ្ណោះនឹងអាចជួយបន្តដង្ហើមរស់មជ្ឈមណ្ឌលតាគិនហើយ។...more0minPlay
March 16, 2019លោក ហង្ស ពុទ្ធា៖ ទោះគ្មានសមាជិកសម្រាប់ចេញទៅបោះឆ្នោត ក៏គណបក្សនីមួយៗមានសិទ្ធិពេញលេញក្នុងការចូលរួមបោះឆ្នោតក្រុមប្រឹក្សាដែរ - 16/03/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះ គឺ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គជប។ គជប ដែលបានចេញប្រកាសមួយកាលពីម្សិលមិញ ដោយទទួលស្គាល់ជាផ្លូវការនៃការចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះឈបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣នៅថ្ងៃទី២៦ខែឧសភាពេលខាងមុខ។ ការបោះឆ្នោតអសកលមួយនេះ គឺមានគណបក្សនយោបាយចំនួន៧ចូលរួម។ យ៉ាងណាក៏ដោយក្នុងចំណោមគណបក្សទាំងនោះ គឺមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលមានសមាជិករបស់ខ្លួនជាក្រុមប្រឹក្សាឃុំ សង្កាត់ និងសមាជិករដ្ឋសភា សម្រាប់ចេញទៅបោះឆ្នោត។ តែលោក ហង្ស ពុទ្ធា បញ្ជាក់ថា ទោះគ្មានសមាជិកសម្រាប់ចេញទៅបោះឆ្នោត ក៏គណបក្សនីមួយៗមានសិទ្ធិពេញលេញក្នុងការចូលរួមបោះឆ្នោតក្រុមប្រឹក្សានេះដែរ។...more0minPlay
March 15, 2019លោក អ៊ុក វណ្ណដេ៖ សាលាដូងកំពុងខ្វះខាតគ្រូបង្រៀនសម្រាប់កុមារក្រីក្រ - 15/03/2019សាលាដូង គឺជាសាលាដែលសាងសង់ឡើងពីសម្រាម និងផ្ដល់ការសិក្សាក្រៅប្រព័ន្ធឥតគិតថ្លៃដល់កុមារ នៅឧទ្យានជាតិគិរីរម្យ។ លោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូង ដែលជាភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនារាត្រីនេះ បានឲ្យដឹងថា បច្ចុប្បន្ននេះ សាលាដូងកំពុងខ្វះខាតគ្រូបង្រៀនស្ម័គ្រចិត្ត។ លោកបានអំពាវនាវដល់យុវជនដែលមានចំណាប់អារម្មណ៍ រួមចំណែកជួយបង្រៀនកុមារនៅសាលាដូង ដើម្បីអនាគតរបស់កុមារជិត២០០នាក់ ដែលកំពុងសិក្សានៅទីនោះ។...more0minPlay
March 14, 2019បណ្ឌិត ឈាង វណ្ណារិទ្ធិ៖«កម្ពុជាដើរតួនាទីសំខាន់ក្នុងការផ្សារភ្ជាប់កូរ៉េខាងត្បូងមកក្នុងតំបន់» - 14/03/2019ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន បានមកដល់ប្រទេសកម្ពុជាហើយ ដើម្បីធ្វើទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ខែមីនានេះ។ ជុំវិញដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីកូរ៉េខាងត្បូងនៅពេលនេះ លោកបណ្ឌិត ឈាង វណ្ណារិទ្ធិ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានមើលឃើញថាជាការឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏ល្អលើវិស័យសេដ្ឋកិច្ច និងការទូត រវាងប្រទេសទាំងពីរ ខណៈលោក មូន បានជ្រើសរើសយកប្រទេសអាស៊ានចំនួន៣ប៉ុណ្ណោះធ្វើទស្សនកិច្ច គឺប្រ៊ុយណេ ម៉ាឡេស៊ី និងកម្ពុជា។...more0minPlay
March 13, 2019លោក កែវ វី៖ ខេត្តចំនួន១១ក្នុងចំណោម២៥រាជធានីខេត្តនៃកម្ពុជា កំពុងប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់ - 13/03/2019ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី ១២ មីនា បានចេញសេចក្តីជូនដំណឹងពីការព្យាករអាកាសធាតុលើកទី២សម្រាប់រដូវប្រាំង និងដើមរដូវវស្សាឆ្នាំ ២០១៩។ ក្នុងសេចក្តីជូនដំណឹងនោះ ក្រសួងបានសំណូមពរឲ្យពលរដ្ឋបន្តចូលរួមថែរក្សាទឹកទុកសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំ និងអំពាវនាវឲ្យសាធារណជនទាំងអស់ ត្រូវតែបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ ពិសេសការឡើងកំដៅ នៅក្នុងអំឡុងខែមេសានិងឧសភាខាងមុខនេះ។ ប្រឈមនឹងបញ្ហានេះ អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក កែវ វី បានអះអាងថា គិតត្រឹមថ្ងៃទី ១៣ មីនានេះ មានខេត្តចំនួន១១កំពុងប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់ ក្នុងនោះខេត្តបាត់ដំបង កំពង់ធំ កោះកុង និងខេត្តព្រះសីហនុ ប្រឈមធ្ងន់ធ្ងរជាងគេ។ ក្រៅពីនោះស្រូវប្រជាពលរដ្ឋជាងមួយពាន់ហិកតារងការខូចខាត តែមិនបណ្ដាលអោយប្រជាពលរដ្ឋស្លាប់នោះទេ ប៉ុន្តែការកើនឡើងកម្ដៅនៅកម្ពុជាមិនបណ្ដាលអោយប្រជាពលរដ្ឋរងគ្រោះរហូតដល់ស្លាប់បាត់បង់ជីវិតនោះទេ។ តើអ្វីទៅជាវិធានការរបស់អាជ្ញាធរដ្ឋាភិបាល ប្រឈមនឹងស្ថានភាពនេះ?...more0minPlay
March 12, 2019លោក មាជ សុផាន់ណា៖ «ការចែកចាយផលិតផលក្លែងក្លាយមានទំហំធំធេង ទាមទារឲ្យការដាក់ទណ្ឌកម្មគួរតែធ្ងន់ជាងនេះ» - 12/03/2019គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៅថ្ងៃអង្គារនេះ បានធ្វើពិធីកំទេចផលិតផលក្លែងក្លាយ ខុសច្បាប់ចំនួន៧០តោន ដែលក្នុងនោះភាគច្រើនជាទឹកសុទ្ធក្លែងក្លាយម៉ាក Evian និងផលិតផលក្លែងក្លាយរបស់បារាំងមួយចំនួនទៀត។ លោក មាជ សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយមានការកត់សម្គាល់ថាច្បាប់សម្រាប់ដាក់ទោសជនល្មើស នៅស្រាល ធៀបទៅនឹងប្រទេសនានា ហើយច្បាប់នេះនៅមិនទាន់មានវិសាលភាពធំធេងនៅឡើយ ស្របពេលដែលផលិតផលក្លែងក្លាយគ្រប់ប្រភេទមានការកើនឡើងយ៉ាងច្រើន។...more0minPlay
March 11, 2019កញ្ញា សាន ដានិច៖ ភាពយន្តគឺជាមធ្យោបាយចែករំលែកបទពិសោធនិងគំនិត - 11/03/2019នៅក្នុងនាទីភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិនារាត្រីនេះ អ៊ឹម រចនា សូមណែនាំលោកអ្នកនាងឲ្យបានស្គាល់សមិទ្ធិករភាពយន្តវ័យក្មេងមួយរូប គឺកញ្ញា សាន ដានិច។ ខ្សែភាពយន្តខ្លីរបស់ កញ្ញា សាន ដានិច គឺរឿង មួយលានឆ្នាំ កំពុងចាក់បញ្ចាំងនៅក្នុងមហោស្រពភាពយន្តអន្ដរជាតិកម្ពុជា បន្ទាប់ពីទទួលបានរង្វាន់ភាពយន្តខ្លីអាស៊ីអាគ្នេយ៍ល្អបំផុត ពីមហោស្រពភាពយន្តអន្ដរជាតិសិង្ហបុរី កាលពីឆ្នាំមុន។ សម្រាប់សមិទ្ធិករភាពយន្តស្ដ្រីវ័យក្មេងរូបនេះ ការផលិតខ្សែភាពយន្ត គឺជាការចែករំលែកបទពិសោធនិងគំនិតរបស់កញ្ញា ទៅកាន់ទស្សនិកជន។...more0minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.