ក្រោមប្រធានបទ «សូមនិយាយភាសាបារាំងមកកាន់ខ្ញុំ» ក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃសុក្រស្អែកនេះ នឹងរៀបចំពិធីបុណ្យ ហ្វ្រង់កូហ្វូនី ថ្នាក់ជាតិ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ថ្លែងថាប្រធានបទបុណ្យហ្វ្រង់កូហ្វូនីនៅឆ្នាំនេះ មានលក្ខណៈលើកតំកើងតម្លៃភាសាបារាំង ដែលភាសានេះបានជួយពង្រឹងសមត្ថភាពសិស្ស និស្សិត និងការសិក្សាស្រាវជ្រាវនៅកម្ពុជា ក៏ដូចជានៅបណ្តាប្រទេសដែលប្រើប្រាស់ភាសាបារាំង។