Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
April 12, 2019លោក ហៀប សាគុណ៖ ការប្រមូលសំរាមពេលបុណ្យចូលឆ្នាំ នឹងផ្តោតទៅលើតំបន់សំខាន់ៗ - 12/04/2019នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ដែលនឹងឈានចូលមកដល់នៅថ្ងៃអាទិត្យទី១៤ខែមេសានេះ បញ្ហាសំរាមគឺជាកង្វល់ដ៏ធំមួយនៅក្នុងរាជធានីភ្នំពេញ។ កាលពីពេលថ្មីៗនេះ សាលារាជធានីភ្នំពេញក៏បានចេញសេចក្តីប្រកាសដែរថា ការផ្តល់សេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម នឹងអនុវត្តមិនបានពេញលេញទេ នៅក្នុងរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ដល់ថ្ងៃ១៧ខែមេសាខាងមុខ ដោយសារតែកម្មករ-កម្មការិនីក្រុមហ៊ុន ស៊ីនទ្រី បានឈប់សម្រាកនៅក្នុងឱកាសបុណ្យចូលឆ្នាំនេះ។ លោក ហៀប សាគន្ធ តំណាងអ្នកប្រតិបត្តិការសម្អាតក្រុង នៃក្រុមហ៊ុនស៊ីនទ្រី ថ្លែងប្រាប់វិទ្យុបារាំង RFI ថាក្រុមហ៊ុន មានផែនការរួចហើយ ក្នុងការត្រៀមផ្តល់សេវាប្រមូលសំរាមមិនពេញលេញនេះ ដល់ប្រជាពលរដ្ឋ។...more0minPlay
April 11, 2019លោក អ៊ឹម បុរិន្ទ៖ «ចូលឆ្នាំចំថ្ងៃអាទិត្យ ទំនាយថាអំបិលនឹងឡើងថ្លៃ» - 11/04/2019ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ នឹងឈានចូលមកដល់នៅថ្ងៃអាទិត្យទី១៤ខែមេសាខាងមុខនេះ។ ឆ្លៀតក្នុងឱកាសនេះ លោក អ៊ឹម បុរិន្ទ អគ្គលេខាធិការរង គណៈកម្មការរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអ្នកដឹកនាំគណៈកម្មាធិការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទំលាប់ខ្មែរ បានថ្លែងថា ក្រៅពីទំនាយថាអំបិលឡើងថ្លៃ ទំនាយក៏បានទាយដែរថាជំទាវឃុនណាងក្តៅក្រហាយចិត្ត តែនាម៉ឺន មន្ត្រីរាជការនឹងបានសុខសប្បាយ។...more0minPlay
April 07, 2019លោក ប៉ា ចន្ទរឿន៖ «ការប្រើប្រាស់ភាសាខ្មែរមិនត្រឹមត្រូវ ធ្វើឲ្យមានការភាន់ច្រឡំ» - 07/04/2019នៅព្រឹកថ្ងៃអាទិត្យនេះ សមាគមអ្នកនិពន្ធខ្មែរ បានធ្វើសន្និសីទមួយ ដើម្បីពន្យល់ពី កម្មវិធីត្រួតពិនិត្យអក្ខរាវិរុទ្ធតាមប្រព័ន្ធឌីជីថល។ ដូច្នេះភ្ញៀវប្រចាំថ្ងៃ របស់វិទ្យុបារាំងអន្តរជាតិនៅរាត្រីនេះ គឺ លោក ប៉ា ចន្ទរឿន អ្នកស្រាវជ្រាវប្រឹក្សាយោបល់ទស្សនៈវិជ្ជា និងការអភិវឌ្ឍន៍ និងជាទីប្រឹក្សាកម្មវិធីត្រួតពិនិត្យអក្ខរាវិរុទ្ធតាមប្រព័ន្ធឌីជីថល។...more0minPlay
April 06, 2019លោកទី ហ្សានិត៖កម្មវិធី«វាក្យសព្ទច្បាប់អេឡិចត្រូនិក»ផ្តល់ភាពកាន់តែងាយស្រួលដល់អ្នកដែលចង់យល់ពាក្យច្បាប់ - 06/04/2019ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោកទី ហ្សានិត ប្រធានសមាគមសាលាត្រាជូ។ សមាគមសាលាត្រាជូ កាលពីដើមខែមេសានេះ បានដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទថ្មីឈ្មោះថា «វាក្យសព្ទច្បាប់អេឡិចត្រូនិក» ឬ «Traju Lexicon»។ សម្រាប់លោកទី ហ្សានីត កម្មវិធីទូរស័ព្ទថ្មីនេះ នឹងកាន់តែផ្តល់ភាពងាយស្រួល លឿនរហ័សបន្ថែមទៀតដល់សាធារណជនដែលចង់ស្វែងយល់ពីពាក្យបច្ចេកទេសច្បាប់។ តទៅនេះ សូមស្តាប់បទសម្ភាសន៍រវាងវណ្ណ សុគន្ធា និង លោកទី ហ្សានិត៖...more0minPlay
April 05, 2019លោក ស៊្រុន ពៅ៖ជំងឺប៉េស្ដជ្រូកអាហ្រ្វិកឆ្លងមកកម្ពុជាតាមរយៈការលួចនាំជ្រូកចូលពីវៀតណាម - 05/04/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះ គឺលោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា។ សមាគមនេះដែលកំពុងមានក្តីបារម្ភពីការឆ្លងរីករាលដាលនៃជំងឺប៉េស្ដជ្រូកអាហ្រ្វិក ដែលត្រូវបានរកឃើញកើតមានជាលើកដំបូងនៅកម្ពុជា បន្ទាប់ពីសត្វជ្រូកប្រហែល ៤០០ ក្បាលបានងាប់កាលពីថ្ងៃទី ២២ ខែមីនា នៅឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ បើតាម លោក ស៊្រុន ពៅ ជំងឺប៉េស្ដជ្រូកអាហ្រ្វិកនេះ ឆ្លងមកកម្ពុជាតាមរយៈការលួចនាំជ្រូកចូលពីវៀតណាម។...more0minPlay
April 04, 2019លោក ហ៊ឹម ពិសិដ្ឋ៖ «យើងនឹងបង្កើនការលក់ស្ករត្នោតឲ្យបាន១ជា២ ខណៈមានការទទួលស្គាល់ពីអឺរ៉ុបជាផលិតផលសម្គាល់ភូមិសាស្ត្រ» - 04/04/2019សហភាពអឺរ៉ុបកាលពីថ្ងៃទី០២ខែមេសាកន្លងទៅនេះ សម្រេចទទួលស្គាល់ស្ករត្នោតកម្ពុជាជាពិសេសស្ករត្នោតកំពង់ស្ពឺ ថាជាផលិតផលសម្គាល់ភូមិសាស្ត្រ។ ស្ករត្នោតកំពង់ស្ពឺគឺជាផលិតផលទី២ហើយ ដែលទីផ្សារអឺរ៉ុបទទួលស្គាល់បន្ទាប់ពីផលិតផលម្រេចកំពត។ លោក ហ៊ឹម ពិសិដ្ឋ អគ្គនាយករងនៃក្រុមហ៊ុនConfirel និងជាអនុប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ ថ្លែងថាការទទួលស្គាល់ស្ករត្នោតកំពង់ស្ពឺដោយអឺរ៉ុបជាទំនិញសម្គាល់ភូមិសាស្ត្រ គឺជាកិត្តិយសរបស់ប្រទេសកម្ពុជាទាំងមូល និងជាដំណឹងដ៏វិជ្ជមានសម្រាប់កសិករក្នុងការផលិតស្ករត្នោតបំរើឲ្យតម្រូវការទីផ្សារអឺរ៉ុប។...more0minPlay
April 03, 2019លោកស្រី លន់ បរមី៖ «តាមរយៈគម្រោងថ្មីនេះ កុមារនឹងទទួលបានសុវត្ថិភាពនិងអភិវឌ្ឍន៍ ក្នុងសហគមន៍និងគ្រួសារ» - 03/04/2019អង្គការ Save the Children នៅថ្ងៃពុធនេះ បានប្រកាសចាប់ផ្តើមអនុវត្តគម្រោងថ្មីមួយ ដែលគាំទ្រដោយថវិកាសហភាពអឺរ៉ុបចំនួន៣លានអឺរ៉ូ ដែលគម្រោងនេះមានឈ្មោះថា«ឆ្លើយតបដោយប្រសិទ្ធភាព ដើម្បីឲ្យប្រសើរឡើងនូវប្រព័ន្ធសុខុមាលភាពកុមារ» ឬគម្រោង React។ លោកស្រី លន់ បរមី ប្រធានគម្រោង React នៃអង្គការ Save the children ថ្លែងថា តាមរយៈគម្រោងនេះ ធានាថាកុមារ ដែលមានការប្រឈម ឬក៏បានបែកបាក់ពីគ្រួសារ នឹងទទួលបានការការពារដោយក្របខណ្ឌច្បាប់ ព្រមទាំងទទួលបាននូវសេវាប្រកបដោយគុណភាព។...more0minPlay
April 02, 2019លោក ឯម ច័ន្ទមករា៖គ្មានចំនួនជាក់លាក់នៃជនខ្សោយសតិបញ្ញា តែរដ្ឋបានផ្តល់សេវាមើលថែពួកគេមិនតិចជាងប្រាំពាន់នាក់ - 02/04/2019នៅថ្ងៃទី០២ ខែមេសានេះ គឺជាទិវាអូទីស្សឹមនិងដោនសាំងដ្រូម ឬហៅថា ទិវា«ជនខ្សោយសតិបញ្ញា»។ នៅកម្ពុជា ទិវានេះត្រូវបានប្រារព្ធឡើងជាលើកទី៦ហើយ។ លោក ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានថ្លែងថា នៅកម្ពុជាមិនទាន់មានតួរលេខជាក់លាក់នៃចំនួន«ជនខ្សោយសតិបញ្ញា»នេះទេ ប៉ុន្តែលោកអះអាងថា រដ្ឋាភិបាលបានផ្តល់សេវាថែទាំពួកគេមិនតិចជាងប្រាំពាន់នាក់នោះទេ។ បើតាម លោក ឯម ច័ន្ទមករា ជំងឺខ្សោយសតិបញ្ញានេះពិភពលោកនៅមិនទាន់រកឃើញថ្នាំព្យាបាលឬវិធីបង្កានៅឡើយ។...more0minPlay
April 01, 2019លោក ឆាយ សុផល៖ មជ្ឈមណ្ឌលរូបថតកម្ពុជា នឹងក្លាយជាផ្នែកមួយនៃការទាក់ទាញទេសចរនៅកម្ពុជា - 01/04/2019មជ្ឈមណ្ឌលរូបថតកម្ពុជា ដែលបង្ហាញអំពីដំណើរប្រវត្តិសាស្ត្ររបស់កម្ពុជានៅក្នុង៥សម័យកាលចុងក្រោយនេះ នឹងត្រូវសម្ពោធដាក់ឲ្យមហាជនចូលទស្សនាដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី ០៤ មេសា ខាងមុខនេះ ក្រោមអធិបតីភាពរបស់លោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា។ មជ្ឈមណ្ឌលនេះមានទីតាំងស្ថិតនៅក្នុងបុរីមហាសែនសុខ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ខាងជើងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ចម្ងាយប្រមាណ២គីឡូម៉ែត្រ។ លោក ឆាយ សុផល អតីតអ្នកសារព័ត៌មាននៅកម្ពុជា គឺជាស្ថាបនិកមជ្ឈមណ្ឌលរូបថតនេះ បានអះអាងថា ការបង្កើតមជ្ឈមណ្ឌលរូបថតកម្ពុជានេះឡើង គឺដើម្បីផ្តល់ចំណេះដឹងបន្ថែមទៀតដល់និស្សិតនិងមហាជនទូទៅ តាមរយៈរូបថតរាប់ពាន់សន្លឹក។...more0minPlay
March 31, 2019លោក ហុក សុទ្ធិ៖ បណ្ណាល័យក្នុងពន្ធនាគារផ្តល់ឳកាសដល់អ្នកជាប់ឃុំបានរៀនសូត្រ និងលំហែកាយ - 31/03/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនារាត្រីនេះ គឺលោក ហុក សុទ្ធិ ប្រធានអង្គការស៊ីប៉ា។ ឆ្លើយនឹងសំនួររបស់វិទ្យុបារាំងលោក ហុក សុទ្ធិ ......more0minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.