Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
April 23, 2019លោក ញ៉ែម អេន៖ «ខ្ញុំបាត់បង់ក្រេឌីត ដោយសារខ្ញុំធ្វើនយោបាយ» - 23/04/2019លោក ញ៉ែម អេន អតីតអ្នកថតរូបអ្នកទោសនៅគុកទួលស្លែង កាលពីថ្ងៃទី២២ខែមេសាម្សិលមិញ បានដាក់ពាក្យទៅក្រសួងមហាផ្ទៃ ដើម្បីស្នើសុំលុបឈ្មោះគណបក្សរបស់លោក ដែលមានឈ្មោះថា «គណបក្សពលកររុងរឿង» ចេញពីបញ្ជី ហើយលោកឈប់ធ្វើនយោបាយចាប់ពីពេលនេះតទៅ។ ការឈប់ពីឆាកនយោបាយរបស់លោក ញ៉ែម អេន ពេលនេះ គឺដោយសារនយោបាយ ធ្វើឲ្យលោកបាត់បង់តម្លៃរូបថតជាប្រវត្តិសាស្ត្រ ហើយលោកត្រូវទៅធ្វើសកម្មភាពសង្គម ជាប្រធានអង្គការអភិវឌ្ឍន៍តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រអន្លង់វែង។ គោលដៅរបស់លោក ញ៉ែម អេន គឺចង់បង្ហាញអ្នកជំនាន់ក្រោយពីប្រវត្តិសាស្ត្រខ្មែរក្រហម និងបង្កើតសារៈមន្ទីរតាំងពិព័រណ៍រូបថតដ៏ច្រើនសន្ធឹកសន្ធាប់ ដែលលោកបានថតនៅជំនាន់វាលពិឃាតនោះ។...more0minPlay
April 22, 2019លោក ហ៊ុន ម៉ានី៖ ការអប់រំបរិបទឌីជីថល ចាំបាច់ដើម្បីធានាការប្រកួតប្រជែងរបស់កម្ពុជាឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មទី៤ - 22/04/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិនារាត្រីនេះ គឺលោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា។ គណៈកម្មការទី៧នៃរដ្ឋសភា សហការជាមួយក្រសួងអប់រំយុវជននិងកីឡា នាថ្ងៃនេះ បានរៀបចំសិក្ខាសាលាស្ដីពីការវិវត្តវិស័យអប់រំ ក្នុងបរិបថឌីជីថល ក្នុងក្របខណ្ឌសកលនិងកម្ពុជា។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្ដរជាតិ លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ការអប់រំបរិបទឌីជីថលមានសារៈសំខាន់និងចាំបាច់ណាស់សម្រាប់កម្ពុជា ក្នុងពេលដែលពិភពលោកកំពុងធ្វើដំណើរឆ្ពោះទៅកាន់បដិវត្តន៍ឧស្សាហកម្មទី៤។...more0minPlay
April 21, 2019លោក គិន ភា៖ “ខ្ញុំសោកស្តាយដែលស្ថានទូតប្រទេសមហាអំណាចពីរយកកម្ពុជាជាកន្លែងប្រើវោហារឌឺដងគ្នា” - 21/04/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនារាត្រីនេះ គឺ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា។ លោកបណ្ឌិត គិន ភា ......more0minPlay
April 20, 2019លោកអ៊ូ ច័ន្ទរ័ត្ន៖«ខ្ញុំមិនខឹងទេតែហួសចិត្តដែលថ្នាក់ដឹកនាំអតីតបក្សប្រឆាំងមិនស្វាគមន៍ខ្ញុំនៅកូរ៉េ» - 20/04/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅរាត្រីនេះ គឺលោកអ៊ូ ច័ន្ទរ័ត្ន អតីតអ្នកតំណាងរាស្ត្ររបស់អតីតគណបក្សសង្គ្រោះជាតិ។ ម្សិលមិញ លោកអ៊ូ ច័ន្ទរ័ត្ន ត្រូវបង្ខំចិត្តមិនចូលរួមវេទិកាប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង សន្តិភាពដែលរៀបចំឡើងដោយអង្គការនៃវេទិកាសិទ្ធិមនុស្សនិងសន្តិភាពអាស៊ី (AHPF)នៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយសារតែក្រុមថ្នាក់ដឹកនាំ និងសកម្មជនអតីតបក្សប្រឆាំងប្រកាសមិនគាំទ្រវត្តមានរបស់លោក។ ទោះជាបែបនេះក្តី លោកអ៊ូ ច័ន្ទរ័ត្ន អះអាងថា លោកមិនខឹងនឹងពួកគេទេ គឺគ្រាន់តែហួសចិត្តបន្តិចប៉ុណ្ណោះ។...more0minPlay
April 19, 2019លោក ជួន ណារិន៖ មនុស្ស៨នាក់ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ករណីបិទផ្លូវជាតិ៤ពីរថ្ងៃមកនេះ - 19/04/2019ពលរដ្ឋដែលមានទំនាស់ដីធ្លីបាននាំគ្នាបិទកំណាត់ផ្លូវជាតិលេខ៤ នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចំនួនពីរថ្ងៃជាប់ៗគ្នា ធ្វើឲ្យមានការស្ទះចរាចរណ៍ជាច្រើនម៉ោង។ ប៉ុន្តែជាវិធានការបន្ទាន់សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន៨នាក់ ដែលពាក់ព័ន្ធនឹងការបិទផ្លូវនេះ។ តែជាមួយគ្នានោះ កម្លាំងសមត្ថកិច្ចចំនួន៦ ត្រូវរងរបួស ដោយសារការគប់ដំថ្ម។ នេះជាការអះអាងរបស់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ។...more0minPlay
April 17, 2019លោកបណ្ឌិត គិន ភា៖ជ័យជំនៈរបស់ខ្មែរក្រហមថ្ងៃ១៧មេសាដោយសារកត្តាខាងក្នុងនិងកត្តាខាងក្រៅ - 17/04/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះ គឺ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជ្យបណ្ឌិតសភាកម្ពុជា។ លោក គិន ភា បានចូលខ្លួនមកបកស្រាយពីមូលហេតុសំខាន់ៗពីរយ៉ាងដែលធ្វើឲ្យពួកខ្មែរក្រហមទទួលបានជ័យជំនៈនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ពោលកាលពី៤៤ឆ្នាំមុន។ ៤៤ឆ្នាំមុន ដែលខ្មែរក្រហមបណ្តេញប្រជាពលរដ្ឋខ្មែរឲ្យចាកចេញពីទីក្រុងភ្នំពេញ ទៅកាន់ទីជនបទ ធ្វើស្រែចំការ និងធ្វើឲ្យស្លាប់រាប់លាននាក់។...more0minPlay
April 16, 2019អ្នកស្រី ឆាយ ស៊ីវលីន៖ កត្តាជីវភាពធូធា ជម្រុញឲ្យពលរដ្ឋខ្មែរដើរលេងច្រើន នៅក្នុងថ្ងៃបុណ្យចូលឆ្នាំ - 16/04/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺអ្នកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមន៍ទីភ្នាក់ងារទេសចរណ៍កម្ពុជា។ ក្នុងនាមជាប្រធានសមាគមន៍ទីភ្នាក់ងារទេសចរណ៍កម្ពុជា អ្នកស្រីបានវាយតម្លៃថា ប្រជាពលរដ្ឋខ្មែរបានចេញដើរលេងកំសាន្តច្រើននៅក្នុងឱកាស៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរដែលបិទបញ្ចប់ទៅនៅថ្ងៃទី ១៦ មេសានេះ។ ក្នុងនោះ ខេត្តសៀមរាប នៅតែជាខេត្តដែលទាក់ទាញភ្ញៀវទេសចរណ៍បានច្រើនជាងគេ បន្ទាប់មកខេត្តស្វាយរៀង ខេត្តបាត់ដំបង និងខេត្តព្រះសីហនុ។ អ្នកស្រីថា កត្តាជីវភាពធូធា បានជម្រុញឲ្យប្រជាពលរដ្ឋខ្មែរដើរលេងកំសាន្តច្រើន នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ។...more0minPlay
April 15, 2019លោក យ៉ង់ គឹមអេង៖ ហិង្សាកើតឡើងដោយសារសីលធម៌និងការរីកចម្រើននៃសង្គម ដើរមិនស្របគ្នា - 15/04/2019នៅថ្ងៃទី១៤មេសាម្សិលមិញនេះ បុរសជាអ្នកបើកបររថយន្ត ដែលប្រើប្រាស់អំពើហិង្សាទះកំភ្លៀងនារីម្នាក់ឲ្យដួលទៅលើថ្នល់នៅសង្កាត់ផ្សារកណ្ដាល ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាឃុំខ្លួន និងបញ្ជូនទៅកាន់ពន្ធនាគារព្រៃសរួចរាល់ហើយ។ នេះគ្រាន់តែជាករណីមួយប៉ុណ្ណោះ នៅក្នុងចំណោមករណីប្រើប្រាស់អំពើហិង្សាដទៃជាច្រើនទៀត ដែលកំពុងតែកើនឡើងគួរឲ្យកត់សម្គាល់នៅក្នុងសង្គមខ្មែរ។ នៅក្នុងនាទីភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិ លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព បានពន្យល់ថា ការប្រើប្រាស់អំពើហិង្សានៅក្នុងសង្គមខ្មែរ កើនឡើងដោយសារតែសីលធម៌របស់មនុស្សនិងការរីកចម្រើននៃសង្គម ដើរមិនស្របគ្នា។...more0minPlay
April 14, 2019លោកបណ្ឌិត ឈត ប៊ុនថង៖ ការលេងល្បែងបាញ់ទឹកប៉ាតម្សៅ គួរមានការតម្រង់ទិស ដើម្បីធានាសុវត្ថិភាព - 14/04/2019ពិធីសង្ក្រាន្ត បានឈានចូលមកដល់ហើយនៅថ្ងៃអាទិត្យនេះ។ ក្នុងឱកាសនេះ អ្នកជំនាញផ្នែកវប្បធម៌បានកត់សម្គាល់ពីការថយចុះនៃការលេងល្បែងប្រជាប្រិយខ្មែរ និងកំណើននៃលេងល្បែងបាញ់ទឹកប៉ាតម្សៅ។ ទម្លាប់ថ្មីនេះ បានធ្វើឲ្យមានការព្រួយបារម្ភពីការឈានទៅបាត់បង់នៃទម្លាប់លេងល្បែងប្រជាប្រិយខ្មែរ ដែលជាប្រពៃណីជាតិ។ យ៉ាងណាក៏ដោយ លោកបណ្ឌិត ឈត ប៊ុនថង មន្ដ្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិតសភាកម្ពុជា បានលើកឡើងថា គេមិនអាចហាមឃាត់មនុស្សមិនឲ្យលេងល្បែងបាញ់ទឹកប៉ាតម្សៅហ្នឹងទេ នៅពេលដែលពួកគាត់ព្រមទទួលយកការលេងកម្សាន្តបែបហ្នឹងរួចទៅហើយ។ អ្វីដែលគេអាចធ្វើបាន គឺតម្រង់ទិសនិងជួយការពារសុវត្ថិភាពរបស់ប្រជាពលរដ្ឋ នៅពេលលេងកម្សាន្ត។...more0minPlay
April 13, 2019លោកនុត សាវនា៖ការរៀបចំកម្សាន្តឆ្នាំថ្មីក្នុងពន្ធនាគារក៏ធ្វើឡើងដូចនៅខាងក្រៅដែរលើកលែងតែសេពគ្រឿងស្រវឹង - 13/04/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅរាត្រីនេះ គឺ លោកនុត សាវនា ដែលជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ។ ខណៈដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នឹងចូលដល់នៅថ្ងៃអាទិត្យ ទី១៤ ខែមេសាស្អែកនេះពន្ធនាគារនីមួយៗនៅក្នុងប្រទេសកម្ពុជាក៏បានត្រៀមរៀបចំពិធីជួបជុំលេងកម្សាន្តសម្រាប់អ្នកកំពុងជាប់ឃុំផងដែរ។ លោកនុត សាវនា បានអះអាងថា ការរៀបចំទទួលទេវតាឆ្នាំថ្មី និងលេងកម្សាន្តនេះ ក៏មានលក្ខណៈដូចនៅខាងក្រៅដែរ។ ប៉ុន្តែ ខាងពន្ធនាគារមិនអនុញ្ញាតឱ្យសេពគ្រឿងស្រវឹងដូចនៅខាងក្រៅនោះទេ។...more0minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.