ក្រោមប្រធានបទ «តួនាទីប្រកបដោយសក្តានុពលរបស់សារព័ត៌មាន ក្នុងការគាំទ្រសន្តិភាព និងប្រជាធិបតេយ្យ» ក្រសួងព័ត៌មាន បានសហការជាមួយអង្គការ UNESCO បានប្រារព្ធពិធីអបអរទិវាសេរីភាពសារព័ត៌មានពិភពលោកដោយមានការចូលរួមពីអ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជានៅថ្ងៃទី៣ខែឧសភានេះ។ លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន
ថ្លែងថា ការដែលមានការអះអាងថាមិនមានសារព័ត៌មានឯករាជ្យនៅកម្ពុជានេះ គឺជាការមើលមួយជ្រុង។ លោកថា តាមច្បាប់ ការបោះពុម្ពផ្សាយមិនត្រូវបានត្រួតពិនិត្យជាមុនទេ។