Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
May 23, 2019លោក សោម ស៊ីថា៖ សត្វកន្ធាយក្បាលកង្កែប បន្តរងគ្រោះដោយសកម្មភាពរបស់មនុស្ស - 23/05/2019ថ្ងៃទី២៣ឧសភានេះ គឺជាទិវាអណ្ដើកអន្ដរជាតិ។ ដើម្បីអបអរទិវានេះ អង្គការសមាគមអភិរក្សសត្វព្រៃ WCS នឹងព្រលែងកូនកន្ធាយក្បាលកង្កែបចំនួន២០០ក្បាលឲ្យទៅរស់នៅក្នុងទឹកទន្លេមេគង្គ។ សត្វកន្ធាយក្បាលកង្កែប ជាប្រភេទសត្វរងគ្រោះជិតផុតពូជបំផុតនៅលើសាកលលោក ដែលស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN។ នៅកម្ពុជា សត្វកន្ធាយក្បាលកង្កែបនេះ កំពុងតែបន្តរងគ្រោះដោយសកម្មភាពផ្សេងៗរបស់មនុស្ស ទាំងការនេសាទ និងការបូមខ្សាច់បំផ្លាញទីពងកូនជាដើម។ នេះបើតាមការគូសបញ្ជាក់របស់លោក សោម ស៊ីថា ទីប្រឹក្សាបច្ចេកទេសទទួលបន្ទុកគម្រោងអភិរក្សអណ្ដើក នៃអង្គការ WCS។...more0minPlay
May 22, 2019លោក វ៉ិចទ័រ ហ្សូនា៖ យើងមិនសូវមានសុទិដ្ឋិនិយមពេកទេលើបញ្ហាអគ្គិសនី ប្រសិនបើមេឃនៅបន្តរាំង - 22/05/2019មកទល់ពេលនេះ ស្ថានភាពខ្វះអគ្គិសនីនៅកម្ពុជា ត្រូវបានដោះស្រាយស្ទើរតែទាំងស្រុង ខណៈរដូវប្រាំងកន្លងទៅ កម្ពុជាបានខ្វះខាតអគ្គិសនីប្រមាណ៤០០មេហ្គាវ៉ាត់។ លោក វ៉ិចទ័រ ហ្សូនា អគ្គនាយកថាមពល និងជាអ្នកនាំពាក្យនៃក្រសួងរ៉ែនិងថាមពល ថ្លែងឲ្យដឹងថា នៅរដូវប្រាំងឆ្នាំ២០២០ នឹងត្រូវធ្វើយ៉ាងណាកុំឲ្យមានស្ថានភាពខ្វះអគ្គិសនីដូចជារដូវប្រាំងឆ្នាំនេះ។...more0minPlay
May 21, 2019លោកប៉ាន់ រិទ្ធី៖ បើមានការលើកទឹកចិត្តពីវិស័យសាធារណៈ សមិទ្ធិករខ្មែរនឹងអាចផលិតនាំកុនទៅមហោស្រពកាន - 21/05/2019ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅថ្ងៃនេះ គឺ លោកប៉ាន់ រិទ្ធី ដែលកំពុងធ្វើជាប្រធានគណៈមេប្រយោគ រង្វាន់កាម៉េរ៉ា មាស របស់មហោស្រពភាពយន្តអន្តរជាតិកាន ដែលនឹងបិទបញ្ចប់ នៅថ្ងៃទី ២៥ឧសភាខាងមុខ។ នៅក្នុងបទសម្ភាសន៍ជាមួយឈាង បុប្ផា នៅទីក្រុងកាន ប្រទេសបារាំង លោកប៉ាន់ រិទ្ធីបានសំដែងក្តីមោទនភាពដែលលោកបានចូលរួម មានតំណែងសំខាន់មួយ នៅក្នុងមហោស្រព។ ជាមួយគ្នានោះ លោកប៉ាន់ រិទ្ធីបានអំពាវនាវផងដែរឲ្យរដ្ឋាភិបាលពិចារណា លើមធ្យោបាយដែលជួយសម្រួល ទាក់ទាញក្រុមអ្នកថតកុនបរទេសឲ្យទៅថត នៅប្រទេសកម្ពុជា។...more0minPlay
May 20, 2019លោក ហង្ស វណ្ណៈ៖ ទិវានៃការចងចាំគឺជោគជ័យមួយនៃការទាមទាររបស់ជនរងគ្រោះសម័យខ្មែរក្រហម - 20/05/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះគឺលោក ហង្ស វណ្ណៈ ប្រធានអង្គភាពគាំពារជនរងគ្រោះនៃសាលាក្តីខ្មែរក្រហម។ ដោយសារតែថ្ងៃនេះជាថ្ងៃទិវាជាតិនៃការចងចាំសម្រាប់ការចងចាំដល់ការស្លាប់របស់ជនរងគ្រោះក្នុងរបបខ្មែរក្រហម លោក ហង្ស វណ្ណៈ ថ្លែងថា ទិវានេះជាការសំដែងសម្មានចិត្តអាណិតអាសូ គឺមិនមែនជាទិវានៃការសោកសៅទេ។ ប៉ុន្តែលោកចាត់ទុកថា ការកំណត់ថ្ងៃនេះជាទិវាជាតិ នៃការចងចាំគឺជាជោគជ័យមួយនៃការទាមទាររបស់ជនរងគ្រោះសម័យខ្មែរក្រហម។...more0minPlay
May 19, 2019លោក គង់ មុនីកា៖ ការជ្រើសរើស លោក គង់ គាំ ជាប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ មិនមែនដោយសារគាត់ជាឳពុកទេ - 19/05/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះ គឺលោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ។គណបក្សឆន្ទៈខ្មែរដែលបានធ្វើសមាជវិសមញ្ញមួយនៅព្រឹកមិញនេះដោយជ្រើសរើសលោក គង់ គាំ ជាឪពុករបស់ខ្លួន ឲ្យធ្វើជាប្រធានកិត្តិយសគណបក្សដែលទើបបង្កើតឡើងបានអាយុមួយខួបនេះ។ ហេតុអ្វីជ្រើសរើស លោក គង់ គាំ ជាអតីតទីប្រឹក្សាគណបក្សសង្គ្រោះជាតិ មកធ្វើជាប្រធានកិត្តិយសគណបក្សថ្មីនេះ ?...more0minPlay
May 18, 2019លោក ធុយ ចាន់ធួន៖ ក្រុមស្រាវជ្រាវរកឃើញប្រាសាទបុរាណជិត១០០ប្រាសាទ នៅទីក្រុងសម្ភុបុរៈ - 18/05/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិនារាត្រីនេះ គឺលោកបណ្ឌិត ធុយ ចាន់ធួន អនុប្រធានវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានសមាគមអ្នកប្រវត្តិសាស្ត្រកម្ពុជា។ កាលពីពេលថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវដឹកនាំដោយលោកបណ្ឌិត ធុយ ចាន់ធួន ទើបតែបានប្រកាសពីការរកឃើញប្រាសាទថ្មីៗមិនទាន់ចុះបញ្ជីចំនួនជិត១០០ប្រាសាទ នៅទីក្រុងសម្ភុបុរៈ។ សម្ភុបុរៈ ជាទីក្រុងនៃអាណាចក្រចេនឡាបុរាណ សព្វថ្ងៃស្ថិតនៅស្រុកចិត្របុរី និងស្រុកសំបូរខេត្តក្រចេះ។ សម្រាប់លោកបណ្ឌិត ធុយ ចាន់ធួន ការរកឃើញថ្មីនេះ មានសារប្រយោជន៍ណាស់ក្នុងការស្វែងយល់ឲ្យកាន់តែស៊ីជម្រៅអំពីសម័យចេនឡា។ ជាសម័យកាលមួយនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលលោកបណ្ឌិតអះអាងថា មិនទាន់មានការស្រាវជ្រាវឲ្យបានទូលំទូលាយនៅឡើយ។...more0minPlay
May 17, 2019លោក សេង សុមុនី៖ ការបួសក្នុងថ្ងៃវិសាខបូជាគឺជាការអប់រំផ្លូវចិត្ត និងស្វែងយល់ពីព្រះពុទ្ធសាសនា - 17/05/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះ គឺលោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការនិងសាសនា។ ក្រសួងធម្មការនិងសាសនាតាមរយៈគណៈកម្មាធិការរៀបចំបុណ្យជាតិនិងអន្តរជាតិនឹងរៀបចំបុណ្យវិសាខបូជានៅថ្ងៃស្អែកនេះ នៅភ្នំព្រះរាជទ្រព្យឬភ្នំឧត្តុង។ នៅក្នុងថ្ងៃបុណ្យវិសាខបូជានោះក៏មានដែរ ការបំបួសនាគនិងបំបួសដូនជីរាប់រយពាន់នាក់នៅតាមខេត្តមួយចំនួន។ លោក សេង សុមុនី ថ្លែងថា ការបួសក្នុងថ្ងៃវិសាខបូជាគឺជាការអប់រំផ្លូវចិត្ត និងស្វែងយល់ពីព្រះពុទ្ធសាសនា។...more0minPlay
May 16, 2019លោក ឌឹម សុវណ្ណារុំ៖ «គ.ជ.ប នឹងធ្វើកិច្ចការរបស់ខ្លួនដោយតម្លាភាពនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា» - 16/05/2019ថ្ងៃទី១៧ឧសភាស្អែកនេះ គឺជាថ្ងៃដំបូង ដែលគណបក្សនយោបាយចំនួន៧ នឹងបើកធ្វើយុទ្ធនាការស្វែងរកសម្លេងគាំទ្រ នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣នៅទូទាំងប្រទេស។ លោក ឌឹម សុវណ្ណារុំ សមាជិកនិងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានលើកឡើងថា នីតិវិធីនៃការធ្វើយុទ្ធនាកការរកសម្លេងឆ្នោត គ.ជ.ប បានធ្វើការណែនាំរួចរាល់អស់ហើយដល់គណបក្សនយោបាយ ដែលចូលរួមប្រកួតប្រជែង នៅក្នុងការបោះឆ្នោតអសកលនៅថ្ងៃទី២៦ខែឧសភាខាងមុខ។...more0minPlay
May 15, 2019លោក អ៊ូច មករា៖ ភាពយន្តឯកសារ «ឆ្មាំព្រៃ» ផ្សារភ្ជាប់ប្រវត្តិសាស្ត្រនិងធនធានធម្មជាតិ - 15/05/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិ RFI នារាត្រីនេះ គឺផលិតករភាពយន្ត លោក អ៊ូច មករា។ នៅថ្ងៃទី២០ឧសភាខាងមុខនេះ ខ្សែភាពយន្តឯកសាររឿង ឆ្មាំព្រៃ ដែលមានលោកអ៊ូច មករា ជាអ្នកដឹកនាំផលិត នឹងត្រូវចាក់បញ្ចាំងជាផ្លូវការនៅឯវិទ្យាស្ថានជាតិអប់រំ។ សម្រាប់លោក អ៊ូច មករា ខ្សែភាពយន្តរឿងឆ្មាំព្រៃ មិនត្រឹមតែឆ្លុះបញ្ចាំងអំពីការការពារធនធានធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែខ្សែភាពយន្តនេះ ក៏មានបង្កប់នូវខ្លឹមសារប្រវត្តិសាស្ត្រផងដែរ ពិសេសទាក់ទងនឹងតំបន់អន្លង់វែង ដែលគេស្គាល់ថាជាទីតាំងកាន់កាប់ចុងក្រោយបំផុតនៃចលនាតស៊ូរបស់កងទ័ពខ្មែរក្រហម។...more0minPlay
May 14, 2019បណ្ឌិត ឈាង វណ្ណារិទ្ធ៖ «ប៉ុន្មានឆ្នាំមកនេះ កម្ពុជានិងនេប៉ាល់ មានសញ្ញាការទូតល្អប្រសើរ» - 14/05/2019នាយករដ្ឋមន្ត្រីនេប៉ាល់ លោក ខេ ភី សាម៉ា អូលី (The Rt. Hon’ble K. P. Sharma Oli)កំពុងធ្វើទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជារយៈពេល៣ថ្ងៃ (ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ខែឧសភា)។ ជុំវិញទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីនេប៉ាល់នៅកម្ពុជានាពេលនេះ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ នាយកវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានកត់សម្គាល់ក្នុងន័យនយោបាយ និងយុទ្ធសាស្ត្រថា បណ្តាប្រទេសទន់ខ្សោយនៅក្នុងតំបន់ ដូចជាកម្ពុជា នេប៉ាល់ ឬក៏ភូមាជាដើម កំពុងតែខំប្រឹងរួបរួមគ្នា ដើម្បីទប់ទល់នឹងឥទ្ធិពលពីខាងក្រៅ ខណៈប្រទេសទាំងនេះ មានស្ថានភាពប្រហាក់ប្រហែលគ្នា ហើយរងសម្ពាធពីខាងក្រៅដូចគ្នា។...more0minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.