Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
June 13, 2019លោក មាស សុភ័ណ្ឌ៖ «កម្ពុជាទទួលបានបទពិសោធន៍ និងមេរៀនល្អៗពីអ្នកជំនាញផ្នែកសារព័ត៌មានមកពីជុំវិញពិភពលោក» - 13/06/2019សន្និសីទកំពូល «សារព័ត៌មានអាស៊ី» លើកទី១៦ នៅខេត្តសៀមរាប ដែលកម្ពុជា តាមរយៈក្រសួងព័ត៌មាន បានទទួលធ្វើជាម្ចាស់ផ្ទះ ត្រូវបានបញ្ចប់នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបើកធ្វើឡើងអស់រយៈពេល២ថ្ងៃ។ លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មានថ្លែងថា កិច្ចប្រជុំដោយមានការចូលរួមពីអ្នកសារព័ត៌មានជាង៥០០នាក់ មកពីជាង៤០ប្រទេសនេះ បានបញ្ចប់ទៅដោយជោគជ័យគួរជាទីមោទនៈ សម្រាប់កម្ពុជា និងអ្នកចូលរួមទាំងអស់។...more0minPlay
June 12, 2019លោក លាង ដឺលុច៖ នវានុវត្តន៍ចាំបាច់សម្រាប់សារព័ត៌មាន នៅក្នុងយុគសម័យឌីជីថល - 12/06/2019សន្និសីទកំពូលសារព័ត៌មានអាស៊ី ដែលកំពុងរៀបចំធ្វើនៅក្នុងខេត្តសៀមរាប បានរំកិលចូលដល់ថ្ងៃទី៣ហើយ នៅថ្ងៃពុធ ទី១២មិថុនានេះ។ អង្គសន្និសីទបានជជែកពិភាក្សាលើប្រធានបទជាច្រើន ក្នុងនោះក៏មានផងដែរ ប្រធានបទទាក់ទងនឹងបញ្ហាថវិកាសម្រាប់ទ្រទ្រង់អង្គភាពព័ត៌មានដែលបានក្លាយជាការប្រឈមខ្លាំង នៅក្នុងយុគសម័យឌីជីថល។ លោក លាង ដឺលុច នាយកប្រតិបត្តិសារព័ត៌មានអនឡាញថ្មីៗ ដែលជាភ្ញៀវប្រចាំថ្ងៃរបស់យើង លើកឡើងថា គឺមានតែការធ្វើនវានុវត្តន៍នៅក្នុងការផលិតព័ត៌មានទេ ទើបអាចដោះស្រាយបញ្ហានេះបាន។...more0minPlay
June 11, 2019លោក អំ សំអាត៖ «ភាគីពាក់ព័ន្ធសូមរួមគ្នាទប់ស្កាត់ទម្រង់ពលកម្មអាក្រក់ទៅលើកុមារ» - 11/06/2019នៅក្នុងឱកាសនៃទិវាពិភពលោកប្រឆាំងនឹងពលកម្មកុមារ១២មិថុនាស្អែកនេះ អង្គការការពារសិទ្ធិមនុស្សលីកាដូ នឹងធ្វើពិធីជួបជុំជាមួយកុមារ និងក្រុមគ្រួសាររបស់គេជាង១០០នាក់ នៅសិប្បកម្មឡឥដ្ឋចំនួន២កន្លែង ស្ថិតក្នុងខេត្តកណ្តាល។ លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ ថ្លែងថាពិធីនេះ គឺដើម្បីផ្សព្វផ្សាយ ផ្តល់ការយល់ដឹងដល់កុមារ និងក្រុមគ្រួសាររបស់ពួកគេស្តីពីគ្រោះថ្នាក់ និងការលុបបំបាត់ទំរង់អាក្រក់នៃពលកម្មកុមារ។...more0minPlay
June 10, 2019លោក ស៊ឹម ប៊ុនធឿន៖ អនុផលព្រៃឈើមានតម្លៃជួយដល់ចរន្តសេដ្ឋកិច្ចរបស់ជាតិ - 10/06/2019នៅថ្ងៃចន្ទនេះ ក្រសួងបរិស្ថានសហការជាមួយអង្គការកម្មវិធីផ្លាស់ប្តូរបទពិសោធន៍អនុផលព្រៃឈើ(NTFP-EP) និង អង្គការពាក់ព័ន្ធផ្សេងទៀត បានរៀបចំវេទិកាជាតិលើកទីពីរស្តីពីអនុផលព្រៃឈើ។ ដូច្នេះ ភ្ញៀវរបស់យើងនៅរាត្រីនេះ គឺលោកស៊ឹម ប៊ុនធឿន ប្រធានកម្មវិធីប្រចាំប្រទេសកម្ពុជារបស់អង្គការកម្មវិធីផ្លាស់ប្តូរបទពិសោធន៍អនុផលព្រៃឈើ(NTFP-EP)។ លោក ស៊ឹម ប៊ុនធឿន បានអះអាងឱ្យដឹងថា អនុផលព្រៃឈើបានផ្តល់ចំណូលខ្ទង់ម៉ឺនដុល្លារជារៀងរាល់ឆ្នាំ។ ដូចនេះហើយ លោកគូសបញ្ជាក់ថា អនុព្រៃឈើនេះបានជួយដល់ចរន្តសេដ្ឋកិច្ចរបស់ជាតិ។...more0minPlay
June 09, 2019លោក មាស សុភ័ណ្ឌ៖ សន្និសីទកំពូលសារព័ត៌មានអាស៊ី ជាឱកាសដែលកម្ពុជាប្រាប់ការពិតទៅកាន់ពិភពលោក - 09/06/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន។ អ្នកសារព័ត៌មានជាតិនិងអន្តរជាតិប្រមាណជា៥០០នាក់ មកពីប្រទេសជាង៤០ នឹងមកជួបជុំគ្នានៅក្នុងខេត្តសៀមរាប ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី ១៤ខែមិថុនា នៅក្នុង «សន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី១៦» ដែលនឹងជជែកពីបញ្ហាប្រឈមនៃទីផ្សារព័ត៌មានក្នុងសម័យឌីជីថល។ វេទិកានេះនឹងមានការចូលរួមបើកពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១២មិថុនា។ លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មានបានថ្លែងថា តាមរយៈសន្និសីទកំពូលសារព័ត៌មានអាស៊ីនេះ ក្រៅពីជជែកពីបញ្ហាប្រឈមរបស់សារព័ត៌មាន ក្នុងសម័យឌីជីថលហើយ ក៏ជាឱកាសដែលកម្ពុជាប្រាប់ការពិតទៅកាន់ពិភពលោក ទាក់ទងនឹងសេរីភាពសារព័ត៌មាន សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ពិសេសទាក់ទងនឹងវប្បធម៌ដ៏ចំណាស់របស់ខ្លួនផងដែរ។...more0minPlay
June 08, 2019លោកនេត្រ ភក្រ្តា៖ ពេលនេះ អាជ្ញាធរកំពុងស៊ើបអង្កេតវែករកមុខអ្នកបំផុសបំផុលពលរដ្ឋឱ្យទន្រ្ទានយកដីរដ្ឋ - 08/06/2019ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោកនេត្រ ភក្ត្រា រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងបរិស្ថាន។ ជុំវិញចលនាបំផុសបំផុលប្រជាពលរដ្ឋឱ្យចូលកាប់ទន្រ្ទានយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិ លោកនេត្រ ភក្រ្ដា បានអះអាងថា អាជ្ញាធរបានចាត់វិធានការច្បាប់បានមួយចំនួនហើយ។ ប៉ុន្តែលោកក៏គូសបញ្ជាក់ដែរថា នៅពេលនេះ អាជ្ញាធរក៏កំពុងបន្តស្វែងរកមុខមេខ្លោងបំផុសបំផុលដទៃទៀត ដើម្បីយកទៅកាត់ទោសតាមច្បាប់។...more0minPlay
June 07, 2019លោក ជៀប សួរ៖ «យើងមានសុទិដ្ឋិនិយមថានៅពេលឆាប់ៗខាងមុខ កម្ពុជានឹងអាចផលិតប្រេងដំបូងបាន» - 07/06/2019ប្រទេសកម្ពុជាមានអណ្តូងប្រេងដែលអាចធ្វើការសិក្សាស្រាវជ្រាវចំនួន២៥ប្លុក ក្នុងនោះនៅលើដីគោកចំនួន១៩ប្លុក និងនៅក្នុងទឹកមានចំនួន៦ប្លុក និង៤តំបន់ទៀតជាតំបន់ត្រួតគ្នាជាមួយប្រទេសថៃ។ លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត ក្រសួងរ៉ែនិងថាមពល បានថ្លែងថា ក្នុងចំណោមប្លុក ដែលកំណត់ឲ្យធ្វើការស្រាវជ្រាវទាំងអស់ មានតែប្លុកA មួយទេ ដែលមានកិច្ចព្រមព្រៀង និងកំពុងប្រតិបត្តិការស្វែងរុករកប្រេងកាត ដោយក្រុមហ៊ុនមកពីប្រទេសសិង្ហបុរី។...more0minPlay
June 06, 2019លោក គឹម ចាន់ណា៖ ការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញានៅកម្ពុជា ដើរក្រោយប្រទេសនានានៅឡើយ - 06/06/2019នៅកម្ពុជា ការលួចចម្លងស្នាដៃ រំលោភកម្មសិទ្ធិបញ្ញា នៅតែបន្តមាន បើទោះបីជាសមត្ថកិច្ចបាននិងកំពុងបន្តបង្ក្រាបជារឿយៗក្តី និងបើទោះបីជាប្រទេសកម្ពុជាមានច្បាប់ការពារកម្មសិទ្ធិបញ្ញាក៏ដោយ។ លោកគឹម ចាន់ណា នាយកគ្រឹះស្ថានបោះពុម្ពផ្សាយ ម៉ាញ ប៊ុក្ស ដែលជាភ្ញៀវប្រចាំថ្ងៃរបស់យើងនាថ្ងៃនេះ មើលឃើញថា ការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញានៅកម្ពុជា ដើរក្រោយប្រទេសផ្សេងៗនៅឡើយ និងស្នើឲ្យស្ថាប័នពាក់ព័ន្ធពង្រឹងការអនុវត្តច្បាប់ឲ្យបានប្រសើរជាងនេះទៀត។ លោកថា កម្មសិទ្ធិបញ្ញា មានតម្លៃ និងសារៈសំខាន់ណាស់ក្នុងការរួមចំណែកអភិវឌ្ឍប្រទេស។...more0minPlay
June 05, 2019កញ្ញា អាំង សិរីរតន៍៖ ទំនប់វារីអគ្គិសនីលើដងទន្លេមេគង្គ ប៉ះពាល់ដល់ធនធានធម្មជាតិនិងសន្តិសុខស្បៀង - 05/06/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិ RFI នាថ្ងៃនេះ គឺកញ្ញា អាំង សិរីរតន៍ អ្នកសម្របសម្រួលគម្រោងអេកូយុវទូត។ នៅថ្ងៃទី១៥មិថុនាខាងមុខនេះ ក្រុមអេកូយុវទូត នឹងរៀបចំកម្មវិធីដំណើរផ្សងព្រេងរបស់មេគង្គយុវទូត ស្ដីពីអច្ឆរិយភាពនៃទន្លេមេគង្គ។ សម្រាប់កញ្ញា អាំង សិរីរតន៍ ទន្លេមេគង្គ គឺជាអ្នកមានគុណ ដែលបានផ្ដល់ស្បៀងអាហារដល់មនុស្ស និងផ្ដល់ជម្រកសម្រាប់សត្វរាប់ពាន់ប្រភេទ។ ទន្ទឹមគ្នានេះ កញ្ញា អាំង សិរីរតន៍ ក៏បានសម្ដែងក្ដីព្រួយបារម្ភចំពោះការសាងសង់ទំនប់វារីអគ្គិសនីលើដងទន្លេមេគង្គដែលបង្កផលប៉ះពាល់ដល់ធនធានធម្មជាតិនិងសន្តិសុខស្បៀងរបស់មនុស្សរាប់រយលាននាក់។...more0minPlay
June 04, 2019លោក នេត្រ ភក្ត្រា៖ «គុណភាពខ្យល់នៅកម្ពុជាល្អ ធៀបទៅនឹងថៃ ដែលប្រឈមនឹងការបំពុលខ្យល់» - 04/06/2019នៅថ្ងៃទី៥ខែមិថុនាស្អែកនេះ ប្រទេសកម្ពុជា ក៏ដូចជាពិភពលោក ត្រៀមប្រារព្ធទិវាបរិស្ថាន ក្រោមប្រធានបទរួមគឺ«ការចូលរួមទប់ស្កាត់ការបំពុលខ្យល់»។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា ការជ្រើសរើសយកប្រធានបទ នេះមកនិយាយនៅក្នុងឱកាសទិវាបរិស្ថានជាតិ និងអន្តរជាតិ ឆ្នាំ២០១៩នេះ គឺដោយសារមានមនុស្សចំនួន៧លាននាក់នៅជុំវិញពិភពលោក បានស្លាប់ដោយសារការបំពុលខ្យល់។ ដោយឡែកកម្ពុជា មិនមានការប្រឈមបញ្ហានៃការបំពុលខ្យល់នេះទេ។...more0minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.