Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
July 03, 2019លោកស្រី សូ ភីណា៖ យុវជនជំនាន់ក្រោយ ត្រូវស្គាល់និងដឹងគុណ «វីរជនសិល្បៈ» - 03/07/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនារាត្រីនេះ គឺលោកស្រី សូ ភីណា អ្នកគ្រប់គ្រងគម្រោង វីរជនសិល្បៈ នៃអង្គការសិល្បៈខ្មែរអមតៈ។ គម្រោងវីរជនសិល្បៈ ត្រូវបានបង្កើតឡើងក្នុងបំណងស្វែងរកអ្នកដែលបានលះបង់កម្លាំងកាយចិត្តនិងពេលវេលា ជួយគាំទ្រសិល្បៈវប្បធម៌នៅតាមបណ្ដាខេត្តនានា ទូទាំងប្រទេសកម្ពុជា។ គឺអ្នកទាំងនេះហើយ ដែលលោកស្រី សូ ភីណា អះអាងថា ជាបុគ្គលដែលមានគុណបំណាច់ក្នុងការថែរក្សា ធ្វើឲ្យសិល្បៈខ្មែរមានជីវិតឡើងវិញ ក្រោយការដួលរលំនៃរបបខ្មែរក្រហម។ លោកស្រី សូ ភីណា យល់ឃើញថា វាជាការចាំបាច់ ដែលយុវជនខ្មែរជំនាន់ក្រោយ ត្រូវស្គាល់ និងដឹងគុណ វីរជនសិល្បៈទាំងនេះ។...more0minPlay
July 02, 2019លោក ឈុំ សុជាតិ៖ «ក្រសួងការពារជាតិ មិនមានសំណើរទៅកាន់អាមេរិក ដើម្បីសុំជួយជួសជុលមូលដ្ឋានណាមួយនៅក្នុងតំបន់រាមនោះទេ» - 02/07/2019អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានលើកឡើងថា ព័ត៌មាន ដែលមានការចោទប្រកាន់ថាក្រសួងការពារជាតិកម្ពុជាបដិសេធការស្នើរបស់សហរដ្ឋអាមេរិកជួយជួសជុលអគារហ្វឹកហ្វឺនមូលដា្ឋនកងទ័ពរាមគឺជាការមិនពិត។ ប្រតិកម្មរបស់ក្រសួងការពារជាតិកម្ពុជា បានធ្វើឡើងបន្ទាប់ពីមានការចុះផ្សាយថា លោក Joseph Felterឧបការីរងរដ្ឋមន្ត្រីការពារជាតិអាមេរិក ទទួលបន្ទុកភូមិភាគអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ បានសរសេរលិខិតមួយច្បាប់ ទាមទារឲ្យកម្ពុជាពន្យល់លម្អិតអំពីមូលហេតុ ដែលបដិសេធសហរដ្ឋអាមេរិក ជួយជួសជុលកែលម្អបរិវេណនៅមូលដ្ឋានកងទ័ពជើងទឹករាម ក្នុងខេត្តព្រះសីហនុ។...more0minPlay
July 01, 2019អ្នកគ្រូនាង ផល្លា៖ ការផ្ទេរការគ្រប់គ្រងសាលាពិការភ្នែកនិងគថ្លង់ទៅក្រសួងអប់រំ គឺផ្តល់អត្ថប្រយោជន៍ច្រើនដល់ការអប់រំកុមារពិការ - 01/07/2019នៅព្រឹកមិញនេះ សាលាបង្រៀនកុមារពិការភ្នែក និង គ ថង់ ត្រូវបានផ្ទេរការគ្រប់គ្រងពីអង្គការគ្រួសារថ្មីទៅឱ្យក្រសួងអប់រំ យុវជន និងកីឡារជាផ្លូវការហើយ។ ដូច្នេះ នៅរាត្រីនេះ លោកគ្រូនាង ផល្លា នាយិកាសាលាបង្រៀនកុមារពិការភ្នែក និង គ ថង់នេះ គឺជាភ្ញៀវប្រចាំថ្ងៃរបស់យើង។ ឆ្លើយតបនឹងសំណួររបស់វណ្ណ សុគន្ធា អ្នកគ្រូនាង ផល្លា បានលើកឡើងថា ការផ្ទេរការគ្រប់គ្រងនេះគឺផ្តល់អត្ថប្រយោជន៍ច្រើនដល់ការអប់រំកុមារពិការភ្នែក និង គ ថង់ ជាពិសេស គឺផ្តល់ការអប់រំដល់ពួកគេឱ្យដូចនឹងកុមារធម្មតាដែរ។...more0minPlay
June 30, 2019លោកបណ្ឌិត គី សេរីវឌ្ឍន៍៖ គ្មានការវិនិយោគរបស់ចិន ក៏កម្ពុជាអាចរស់បាន គ្រាន់តែសេដ្ឋកិច្ចលូតលាស់យឺត - 30/06/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនារាត្រីនេះ គឺ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ជាប្រធានមជ្ឈមណ្ឌលសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា។ ......more0minPlay
June 29, 2019លោកនេត្រ ភក្រ្ដា៖ការខ្វែងគំនិតគ្នាលើសំណុំរឿងលោកយឹម ទិត្យអាចដោះស្រាយតាមរយៈអង្គបុរេជំនុំជម្រះ - 29/06/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅរាត្រីនេះ គឺលោកនេត្រ ភក្រ្តា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម។ សាលាក្តីខ្មែរក្រហមកាលពីម្សិលមិញនេះ បានប្រកាសឱ្យដឹងពីការខ្វែងគំនិតគ្នារបស់សហចៅក្រមស៊ើបអង្កេតជាតិ និង អន្តរជាតិលើសំណុំរឿងលោកយឹម ទិត្យ។ សហចៅក្រមជាតិមិនចង់ឱ្យចាត់ការផ្លូវច្បាប់លើលោកយឹម ទិត្យទេ តែសហចៅក្រមអន្តរជាតិវិញចង់ឱ្យមានការចោទប្រកាន់។ លោកនេត្រ ភក្រ្តា បានអះអាងថា ករណីខ្វែងគំនិតគ្នានេះ អាចដោះស្រាយបានតាមរយៈការប្តឹងទៅកាន់អង្គបុរេជំនុំជម្រះនៃសាលាក្តីខ្មែរក្រហម។...more0minPlay
June 28, 2019លោក ហង្ស ពុទ្ធា៖ ការដែលពលរដ្ឋមិនសូវចាប់អារម្មណ៍ទៅមើលឈ្មោះបោះឆ្នោតដោយសារតែមិនមែនជាឆ្នាំបោះឆ្នោត - 28/06/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះ គឺលោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គជប។ គជប នៅថ្ងៃនេះបានប្រកាសឲ្យពលរដ្ឋដែលបានចុះឈ្មោះកាលពីឆ្នាំ២០១៦ដល់ឆ្នាំ២០១៩នេះ នាំគ្នាទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនៅតាមសាលាឃុំឬសាលាសង្កាត់ដែលសាមីខ្លួនរស់នៅ ដើម្បីបើកការប្តឹងតវ៉ាឬប្តឹងជំទាស់ប្រសិនបើមានការបាត់ឈ្មោះ។...more0minPlay
June 27, 2019លោក ព្រាប កុល៖ «វប្បធម៌នយោបាយថ្មី» មិនមែនជាគណបក្សនយោបាយទេ! - 27/06/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិ RFI នារាត្រីនេះ គឺលោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា។ ថ្មីៗនេះ លោក ព្រាប កុល និងអ្នកវិភាគនយោបាយល្បីឈ្មោះមួយចំនួនទៀត បានបង្កើតចលនាវប្បធម៌នយោបាយថ្មី។ ចលនាវប្បធម៌នយោបាយថ្មីនេះ គឺជារបៀបថ្មី ទស្សនៈថ្មី ឥរិយាបថថ្មី និងថាមពលថ្មី នៃការធ្វើនយោបាយ។ លោកព្រាប កុល លើកឡើងថា ការបង្កើតវប្បធម៌នយោបាយថ្មី ចាំបាច់សម្រាប់កម្ពុជា ដើម្បីផ្សះផ្សាជាតិដែលបែកបាក់ដោយសារទម្លាប់ធ្វើនយោបាយបែបចាស់គំរិលរបស់អ្នកនយោបាយខ្មែរបច្ចុប្បន្ន។ តាមរយៈវិទ្យុបារាំងអន្ដរជាតិ RFI លោក ព្រាប កុល បានគូសបញ្ជាក់បន្ថែមទៀតថា វប្បធម៌នយោបាយថ្មីនេះ មិនមែនជាចំណុចចាប់ផ្ដើមនៃគណបក្សនយោបាយថ្មី ដូចពាក្យចចាមអារ៉ាមនោះទេ។...more0minPlay
June 26, 2019លោក តាន់ មុន្នីវិសាល៖ កម្ពុជាត្រូវអភិវឌ្ឍធនធានមនុស្ស ដើម្បីទទួលបដិវត្តន៍ឧស្សាហកម្មទី៤ - 26/06/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិ RFI នាថ្ងៃនេះ គឺលោក តាន់ មុន្នីវិសាល អ្នកសម្របសម្រួលកម្មវិធីបណ្ដុះបណ្ដាលនិងផ្សព្វផ្សាយនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា។ នៅថ្ងៃស្អែកនេះ មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា នឹងរៀបចំកម្មវិធីកិច្ចសន្ទនាមួយ ក្រោមប្រធានបទ ហេតុអ្វីកម្ពុជាឧស្សាហកម្មទី៤។ តាមរយៈបទសម្ភាសជាមួយ អ៊ឹម រចនា លោក តាន់ មុន្នីវិសាល បានពន្យល់ត្រួសៗពីបដិវត្តន៍ឧស្សាហកម្មទី៤ និងភាពចាំបាច់ដែលកម្ពុជាត្រូវអភិវឌ្ឍធនធានមនុស្ស ដើម្បីទទួលការមកដល់នៃបដិវត្តន៍ឧស្សាហកម្មទី៤នេះ។...more0minPlay
June 25, 2019លោក គួច ចំរើន៖ ការងារដំបូង ដែលត្រូវធ្វើក្នុងខេត្តព្រះសីហនុគឺបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់ - 25/06/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនាថ្ងៃនេះ គឺលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។ គួរជម្រាបជូនថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ដល់សេចក្ដីទុកចិត្តដល់ លោក គួច ចំរើន ......more0minPlay
June 24, 2019លោក ពេជ្រ ស្រស់៖ ការលាលែងពីតំណែងរបស់លោក យន្ត មីន គឺជាគំរូថ្មីនៃការទទួលខុសត្រូវ - 24/06/2019ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោកពេជ្រ ស្រស់ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និង ជាប្រធានគណបក្សយុវជនកម្ពុជា។ ជុំវិញករណីលោកយន្ត មីន អភិបាលខេត្តព្រះសីហនុលាលែងពីតំណែង លោកពេជ្រ ស្រស់ បានអះអាងថា ជាការសម្រេចចិត្តត្រឹមត្រូវក្នុងការទទួលខុសត្រូវចំពោះហេតុការណ៍បាក់រលំអាគារសម្លាប់មនុស្សនៅក្នុងខេត្តព្រះសីហនុ។ ជាមួយគ្នានេះ លោកពេជ្រ ស្រស់ ក៏បានលើកឡើងថា ករណីនេះ ក៏ជាគំរូមួយសម្រាប់អភិបាលខេត្ត ក្រុងផ្សេងទៀតផងដែរ។...more0minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.