Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
June 23, 2019លោក ពុយ គា៖ មេដឹកនាំអាស៊ានមានគម្រោងជួបមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន - 23/06/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនារាត្រីនេះ គឺលោក ពុយ គា អ្នកឆ្លើយឆ្លងព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មានជប៉ុន ក្យូដូ ដែលបានតាមដានពីកិច្ចប្រជុំអាស៊ាននៅប្រទេសថៃ។ ......more0minPlay
June 22, 2019លោកយ៉ាន់ ធី៖ការបកស្រាយថាការសង់អាគារគ្មានច្បាប់អនុញ្ញាតក្រោយកើតគ្រោះថ្នាក់ មិនមែនជារឿងថ្មីរបស់អាជ្ញាធរទេ - 22/06/2019ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោកយ៉ាន់ ធី ដែលជាអគ្គលេខាធិការសហព័ន្ធសហជីពសំណង់ និង ព្រៃឈើកម្ពុជា។ ជុំវិញគ្រោះថ្នាក់បាក់អាគារកម្ពស់៧ជាន់សង្កត់កម្មករស្លាប់ និងរបួសជាច្រើននាក់នៅក្នុងខេត្តព្រះសីហនុ លោកយ៉ាន់ ធី បានលើកឡើងថា លោកមិនទទួលយកបានទេចំពោះការបកស្រាយថា អាគារដែលបាក់រលំនោះមិនមានច្បាប់អនុញ្ញាតឱ្យសាងសង់។ តែយ៉ាងណាមិញ លោកបានអះអាងថា ការបកស្រាយបែបនេះរបស់អាជ្ញាធរក្រោយកើតមានគ្រោះថ្នាក់មិនមែនជារឿងថ្មីថ្មោងនោះទេ។...more0minPlay
June 21, 2019លោក យាង សុធារិន៖ សាលាដំបូងរាជធានីភ្នំពេញគួរពន្លឿនសំណុំរឿងរបស់ពួកខ្ញុំ ខណៈសាលាឧទ្ធរណ៍ថាលែងស្ថិតក្រោមការត្រួតពិនិត្យទៀតហើយ - 21/06/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះ គឺ លោក យាង សុធារិន ហៅយាង សុជាមេត្តា អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី។ លោកចូលខ្លួនមកបកស្រាយជុំវិញសវនាការរបស់សាលាឧទ្ធរណ៍នៅថ្ងៃនេះដែលបានបដិសេធលើបណ្តឹងរបស់លោក និង លោក អ៊ួន ឈិន។ ជាបណ្តឹងដែលបានស្នើឲ្យតុលាការជាន់ខ្ពស់មួយនេះ ទម្លាក់ចោលនូវលក្ខខណ្ឌនៃការដាក់ពួកលោកឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ និងស្នើឲ្យតុលាការប្រគល់សំភារៈដែលសមត្ថកិច្ចរឹបអូសយកពេលចាប់ខ្លួននោះ ប្រគល់ឲ្យអ្នកទាំងពីរវិញ។...more0minPlay
June 20, 2019ឧកញ៉ា ហ៊ុន ឡាក់៖ «ការធ្វើកសិកម្មកម្ពុជាពេលនេះ ត្រូវធ្វើទៅតាមតម្រូវការទីផ្សារចង់បាន» - 20/06/2019បញ្ហាប្រឈមរបស់កសិករខ្មែរ គឺការផលិតបានផលិតផលហើយមិនមានទីផ្សារ។ បញ្ហានេះ លោកឧកញ៉ា ហ៊ុន ឡាក់ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជានាយកក្រុមហ៊ុន Long Mete Agriculture co, Ltd ដែលទំលាក់ដៃខាងស្រូវអង្ករបន្តិច ហើយបានចាប់អារម្មណ៍វិនិយោគទៅលើដំណាំកសិកម្មហូបផ្លែនាំទៅកាន់ប្រទេសចិន លើកឡើងថា ការធ្វើកសិកម្មនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះ មិនអាចធ្វើទៅតាមទំលាប់បានទេ គឺចាំបាច់តម្រូវទៅតាមទីផ្សារ។...more0minPlay
June 19, 2019លោក ស្រ៊ុន ពៅ៖ កម្ពុជានៅតែខ្វះសាច់ជ្រូកច្រើនឆ្នាំទៀត ខណៈជំងឺប៉េស្តជ្រូកអាហ្វ្រិកកំពុងគំរាមកំហែងដល់កម្ពុជា - 19/06/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះ គឺលោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា។ សមាគមនេះកំពុងតែបារម្ភពីជំងឺប៉េស្តជ្រូកអាហ្វ្រិកដែលកំពុងផ្ទុះនៅប្រទេសវៀតណាម ដែលអាចឆ្លងចូលមកកម្ពុជា ខណៈនៅតែមានការលួចនាំចូលជ្រូករស់ដោយខុសច្បាប់ពីប្រទេសជិតខាងមួយនេះនៅតែបន្តកើតមានរាល់ថ្ងៃ។ បើតាម លោក ស្រ៊ុន ពៅ កម្ពុជានៅតែខ្វះសាច់ជ្រូកច្រើនឆ្នាំទៀត ខណៈជំងឺប៉េស្តជ្រូកអាហ្វ្រិកកំពុងគំរាមកំហែងដល់កម្ពុជា។...more0minPlay
June 18, 2019លោក អាត់ ធន់៖ «បើកម្ពុជាមិនបន្តកែប្រែចំណុចមួយចំនួនឲ្យប្រសើរទេ នោះនឹងត្រូវធ្លាក់ទៅក្នុងសវនាការនៃអង្គសន្និសីទនៅឆ្នាំក្រោយ» - 18/06/2019កិច្ចប្រជុំលើកទី១០៨ នៃសន្និសីទអន្តរជាតិខាងការងារនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស កំពង់ប្រព្រឹត្តទៅមិនទាន់ចប់នៅឡើយ។ លោក អាត់ ធន់ ប្រធានសភាពការងារកម្ពុជា ដែលបានចូលរួមនៅទីក្រុងហ្សឺណែវដែរនោះ បានឲ្យដឹងថាកិច្ចប្រជុំរបស់អង្គការ ILO ឆ្នាំនេះ កម្ពុជាបានរួចផុតពីការលើកទៅធ្វើសវនាការពេញអង្គរបស់អង្គសន្និសីទ ដោយសារប្រទេសនេះបានសន្យាថាធ្វើការកែប្រែចំណុចសំខាន់ៗមួយចំនួន ដែលទាក់ទងទៅនឹងការងារក្នុងប្រទេសកម្ពុជា។...more0minPlay
June 17, 2019លោក ឯក សុវណ្ណា៖ បណ្តាញព្រៃឡង់មានភស្តុតាងករណីព្រៃឡង់កំពុងមានការកាប់បំផ្លាញកើនឡើង - 17/06/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះ គឺ លោក ឯក សុវណ្ណា ជាសមាជិកគណៈកម្មការក្រុមស្នួលរបស់បណ្តាញសហគមន៍ព្រៃឡង់ប្រចាំខេត្តក្រចេះ។ បណ្តាញសហគមន៍ព្រៃឡង់ដែលបានចេញសេចក្តីថ្លែងការណ៍មួយដោយបារម្ភ ពីការកាប់ឈើក្នុងតំបន់ព្រៃឡង់ ថាមានការកើនឡើងយ៉ាងខ្លាំង ហើយអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធមានវិធានការជាបន្ទាន់។...more0minPlay
June 16, 2019លោក ច្រឹក សុខនីម៖ ការវិនិយោគរបស់ចិន កំពុងសាយភាយពីខេត្តជាប់សមុទ្រ ទៅសៀមរាបនិងខេត្តដទៃទៀត - 16/06/2019ការវិនិយោគផ្នែកអចលនទ្រព្យពីសំណាក់វិនិយោគចិន បានរីកសាយភាយទៅដល់បណ្ដាលខេត្តផ្សេងទៀត ក្រៅពីខេត្តព្រះសីហនុ ដូចជាខេត្តសៀមរាប និងបាត់ដំបងជាដើម។ ខណៈការវិនិយោគនេះផ្ដល់ផលចំណេញផ្នែកសេដ្ឋកិច្ច អ្នកជំនាញផ្នែកអចលនទ្រព្យបានរំឮករដ្ឋាភិបាលឲ្យការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះផលប៉ះពាល់ផ្នែកសង្គមផងដែរ។...more0minPlay
June 15, 2019លោកឡឹក សុធារ៖GDPសង្ឃឹមថា រដ្ឋសភានឹងជួយជំរុញរដ្ឋាភិបាលឱ្យធ្វើការដោយតម្លាភាពរឿងបឹងតាមោក - 15/06/2019រដ្ឋសភាជាតិកម្ពុជាមិនទាន់បានសម្រេចយ៉ាងណានៅឡើយទេចំពោះការស្នើសុំឱ្យកោះហៅមន្ត្រីរដ្ឋាភិបាលទៅបំភ្លឺឱ្យបានច្បាស់ពីគម្រោងអភិវឌ្ឍបឹងតាមោករបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន(GDP)។ លោកឡឹក សុធារ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋានមិនអាចវាយតម្លៃដឹងពីការសម្រេចរបស់រដ្ឋសភាជា តិនោះឡើយ។ ប៉ុន្តែ តាមរយៈបទសម្ភាសន៍នៅក្នុងនាទីភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅរាត្រីនេះ លោកឡឹក សុធារ សង្ឃឹមថា រដ្ឋសភាជាតិនឹងដើរតួនាទីជួយជំរុញដល់រដ្ឋាភិបាលឱ្យធ្វើការដោយតម្លាភាពចំពោះគម្រោងអភិវឌ្ឍបឹងតាមោក។...more0minPlay
June 14, 2019វេជ្ជបណ្ឌិត ហ៊ុល រ៉េកុល៖ «មនុស្សចំនួន១៥នាក់ បានស្លាប់ដោយសារគ្រុនឈាមចំនួន៩ពាន់ករណី» - 14/06/2019ជំងឺគ្រុនឈាម រហូតមកទល់ពេលនេះគឺរយៈពេល២០សប្តាហ៍ បានកើតឡើងជាង៩ពាន់ករណីហើយនៅទូទាំងប្រទេស ដោយធ្វើឲ្យមនុស្សស្លាប់ចំនួន១៥នាក់ និងបានកើនឡើង៤ដងធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៨។ លោក វេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ បានថ្លែងថាជំងឺគ្រុនឈាមនៅឆ្នាំ២០១៩នេះ នឹងកើនឡើងរហូតដល់ប្រមាណជា៥ម៉ឺនករណី។ តាមលោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ឆ្នាំ២០១៩នេះគឺជាវដ្តនៃការផ្ទុះរាលដាល នៃជំងឺគ្រុនឈាម មិនចំពោះតែប្រទេសកម្ពុជាទេ គឺនៅអាស៊ីប៉ាស៊ីហ្វិកទាំងមូល។...more0minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.