Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
June 03, 2019លោក សុខ ឥសាន៖ សេចក្តីថ្លែងការណ៍រួមរបស់សង្គមស៊ីវិលមួយចំនួនលម្អៀងទៅរកក្រុមអតីតបក្សប្រឆាំង - 03/06/2019ប៉ុន្មានថ្ងៃនេះ ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនបានចេញសេចក្តីថ្លែងការណ៍រួមបង្ហាញពីការព្រួយបារម្ភពីបញ្ហាយាយីផ្លូវច្បាប់លើសកម្មជនអតីតបក្សប្រឆាំង និង បញ្ហាប្រឈមកើតចេញពីការបំពានសិទ្ធិមនុស្សនៅកម្ពុជា។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ដែលជាភ្ញៀវរបស់យើងនៅរាត្រីនេះ បានចាត់ទុកអង្គការសង្គមស៊ីវិលទាំងនេះថា កំពុងលូកដៃចូលក្នុងកិច្ចការនយោបាយ។ បន្ថែមលើនេះ លោកបានចោទប្រកាន់ពួកគេថា ធ្វើសេចក្តីថ្លែងការណ៍ដោយលម្អៀងទៅរកក្រុមអតីតបក្សប្រឆាំង។...more0minPlay
June 02, 2019លោកស្រី ឆាយ ស៊ីវលីន៖ ការថយចុះភ្ញៀវទេសចរណ៍មកកម្ពុជាដោយសារការប្រកួតប្រជែងជាមួយប្រទេសជិតខាង - 02/06/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃនេះ គឺ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា។ ឆ្លើយនឹងសំនួររបស់វិទ្យុបារាំងអន្តរជាតិ ចំពោះភ្ញៀវទេសចរណ៍មកកម្ពុជាថយចុះ៧,៣%ក្នុងរយៈពេល៥ខែដើមឆ្នាំ២០១៩នេះ លោកស្រី ឆាយ ស៊ីវលីន ថាមានកត្តាច្រើនយ៉ាង ប៉ុន្តែការតម្លើងថ្លៃសំបុត្រចូលទស្សនាអង្គរវត្ត និងការPromotion ប្រកួតប្រជែងតម្លៃទាបរបស់ប្រទេសជិតខាងគឺជាមូលហេតុចំបង។...more0minPlay
May 31, 2019លោក មុំ គង់៖ ការអប់រំស្ដីពីថ្នាំជក់នៅតាមសាលារៀន ត្រូវការការកែលម្អឲ្យកាន់តែប្រសើរ - 31/05/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិនាថ្ងៃនេះ គឺលោកវេជ្ជបណ្ឌិត មុំ គង់ ប្រធានអង្គការចលនាដើម្បីសុខភាពកម្ពុជា។ នៅក្នុងឱកាសទិវាពិភពលោកគ្មានថ្នាំជក់ ៣១ឧសភានេះ លោកវេជ្ជបណ្ឌិត មុំ គង់ បានកត់សម្គាល់ឃើញថា ការអនុវត្តបរិស្ថានគ្មានផ្សែងបារីនៅតាមគ្រឹះស្ថានសិក្សានានាក្នុងប្រទេសកម្ពុជា មានភាពល្អប្រសើរគួរឲ្យកត់សម្គាល់។ យ៉ាងណាក៏ដោយ ការអប់រំស្ដីពីថ្នាំជក់ដែលមាននៅក្នុងកម្មវិធីសិក្សា ត្រូវការការកែលម្អបន្ថែមទៀត ដើម្បីឲ្យទាន់សភាពការណ៍របស់សកលលោក។...more0minPlay
May 30, 2019បណ្ឌិត ឈាង វណ្ណារិទ្ធ៖ «ទស្សនកិច្ចរបស់មេដឹកនាំកម្ពុជានៅជប៉ុន ជារបត់វិជ្ជមានមួយដើម្បីទាក់ទាញបន្ថែមនូវទុនវិនិយោគពីជប៉ុន» - 30/05/2019លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណៈប្រតិភូរដ្ឋាភិបាលកម្ពុជា បានស្ថិតនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីចូលរួមក្នុងសន្និសីទអន្តរជាតិលើកទី២៥ ស្តីពីអនាគតរបស់អាស៊ី និងចូលរួមព្រឹត្តិការណ៍សំខាន់ៗជាច្រើនទៀត ក្នុងនោះក៏មានជំនួបជាមួយថ្នាក់ដឹកនាំ និងធុរកិច្ចជន ជប៉ុនផងដែរ។ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ នាយកវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានមើលឃើញថា ការបង្ហាញពីសក្តានុពលវិនិយោគរបស់ថ្នាក់ដឹកនាំកម្ពុជា គឺជាឱកាសមួយ បង្ហាញដល់អ្នកធុរកិច្ចជប៉ុន ឲ្យគេចាប់អារម្មណ៍បន្ថែមទៀតពីកម្ពុជា។...more0minPlay
May 29, 2019លោក ច្រឹក សុខនីម៖ តម្លៃខុនដូទំនងជាមិនធ្លាក់ចុះទេ បើទោះបីជាការផ្គត់ផ្គង់មានកំណើនក៏ដោយ - 29/05/2019តម្លៃខុនដូនៅរាជធានីភ្នំពេញក្នុងឆ្នាំ២០១៩នេះ ទំនងជាមិនធ្លាក់ចុះទេ បើទោះបីជាការផ្គត់ផ្គង់មានកំណើនក៏ដោយ។ នេះបើតាមការអះអាងរបស់លោក លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា ដែលជាភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិនារាត្រីនេះ។ ការអះអាងរបស់លោក ច្រឹក សុខនីម ដូច្នេះ ធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ថ្មី ព្យាករណ៍ថា ចំនួនបន្ទប់ខុនដូក្នុងរាជធានីភ្នំពេញនឹងកើនឡើងចំនួនជាង១ម៉ឺន៤ពាន់យូនីតកាលពីចុងឆ្នាំ ២០១៨ ទៅដល់ចំនួនជាង៣ម៉ឺនយូនីត នៅក្នុងឆ្នាំ២០១៩នេះ។ តទៅនេះជាបទសម្ភាសរវាង អ៊ឹម រចនា និងលោក ច្រឹក សុខនីម។...more0minPlay
May 28, 2019លោក ហ៊ឹម ពិសិដ្ឋ៖ «និស្សិតជ័យលាភីទាំង៣ក្រុម នឹងត្រូវផ្តល់ការលើកទឹកចិត្តឲ្យបំរើការងារក្នុងក្រុមហ៊ុន ប្រសិនបើពួកគេដាក់ពាក្យ» - 28/05/2019បន្ទាប់ពីទទួលបានជោគជ័យក្នុងការរៀបចំពានរង្វាន់គីណាល់ក្នុងរយៈពេល៦ឆ្នាំ កន្លងទៅ នៅឆ្នាំ២០១៩នេះ មូលនិធិគីណាល់ បានរៀបចំឲ្យមានការប្រកួតប្រជែងស្នាដៃអត្ថបទស្រាវជ្រាវ លើវិស័យកសិកម្ម និងចំណីអាហារ ដើម្បីដណើ្តម «ពានរង្វាន់ត្នោតមាស»លើកទី២។ លោក ហ៊ឹម ពិសិដ្ឋ អគ្គនាយករងនៃក្រុមហ៊ុន Confirel បានថ្លែងថា ស្នាដៃរបស់និស្សិតទាំង៣ក្រុម ដែលទទួលបានពានរង្វាន់លេខ១ លេខ២ និងលេខ៣ គឺជាស្នាដៃដ៏ល្អ ដែលទទួលបានការផ្តល់ពិន្ទុ យ៉ាងសុក្រឹតពីគណៈមេប្រយោគឯករាជ្យ។...more0minPlay
May 27, 2019លោក ហេង សួរ៖ កម្ពុជាមិនទាន់ប្រឈមនឹងហានិភ័យស្វ័យប្រវត្តិកម្មការងារទេក្នុងពេល៥ឆ្នាំខាងមុខ - 27/05/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះ គឺលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ។ ក្រសួងការងារ និងភាគីពាក់ព័ន្ធមានអង្គការILOជាដើមបានរៀបចំកិច្ចសន្ទនាថ្នាក់ជាតិមួយនៅថ្ងៃចន្ទស្តីពីអនាគត់ការងារសម្រាប់កម្ពុជា។ បើតាមលោក ហេង សួរ កម្ពុជាមិនទាន់ប្រឈមនឹងហានិភ័យស្វ័យប្រវត្តិកម្មការងារ ដោយសារតែការរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យានោះទេ ក្នុងរយៈពេល៥ឆ្នាំខាងមុខទៀត។ ប៉ុន្តែក្រោយរយៈនេះ ក៏ពលរដ្ឋខ្មែរអាចប្រឈមបញ្ហានេះតែថារដ្ឋាភិបាលបានត្រៀមខ្លួនដោះស្រាយហើយ។...more0minPlay
May 26, 2019លោក ឌឹម សុវណ្ណរុំ៖អ្នកចេញទៅបោះឆ្នោតក្រុមប្រឹក្សាបានជាង៩៩ភាគរយ - 26/05/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះ គឺលោក ឌឹម សុវណ្ណរុំ សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គជប។ គជប ដែលបានបិទការិយាល័យបោះឆ្នោតនៅទូទាំងប្រទេសកាលពីម៉ោង៣រសៀល បន្ទាប់ពីបើកទ្វារនៅម៉ោង៧ព្រឹកថ្ងៃអាទិត្យនេះ។បើតាម លោក ឌឹម សុវណ្ណរុំ អ្នកចេញទៅបោះឆ្នោតមានរហូតដល់ជាង៩៩ភាគរយ ខណៈអវត្តមានចំនួន៦នាក់ ដែលក្នុងនោះមានម្នាក់ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ពេលធ្វើដំណើរទៅបោះឆ្នោត។...more0minPlay
May 25, 2019លោកអំ សំអាត៖ទាល់តែរកឱ្យឃើញអ្នកពាក់ព័ន្ធផ្សេងទៀត ទើបផ្តល់យុត្តិធម៌ពិតដល់លោកកែម ឡី - 25/05/2019ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោកអំ សំអាត ដែលជានាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO)។ ជុំវិញការកាត់ទោសលោកអឿត អាង ហៅ ជួប សម្លាប់ឱ្យជាប់ពន្ធនាគារអស់មួយជីវិតក្នុងសំណុំរឿងឃាតកម្មលើលោកបណ្ឌិតកែម ឡីនោះ លោកអំ សំអាត យល់ថា នេះគឺជាជំហានមួយនៃការផ្តល់យុត្តិធម៌ដល់លោកកែម ឡី តែមិនទាន់ពេញលេញនៅឡើយទេ។ សម្រាប់លោកអំ សំអាត ការផ្តល់យុត្តិធម៌ពិតដល់លោកកែម ឡី គឺលុះត្រាតែតុលាការរកឱ្យឃើញនូវអ្នកជាប់ពាក់ព័ន្ធផ្សេងទៀតយកមកកាត់ទោសជាមួយលោកជួប សម្លាប់។...more0minPlay
May 24, 2019លោក ហង្ស ពុទ្ធា៖ អវត្តមាននៃអតីតបក្សប្រឆាំងមិនមែនជាបញ្ហាដែលត្រូវយកមកផ្ទៀងផ្ទាត់ក្នុងការបោះឆ្នោតក្រុមប្រឹក្សានេះទេ - 24/05/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះ គឺ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប)។ យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ត្រូវបិទបញ្ចប់នៅម៉ោង១០យប់នេះ។ តាម គជប ការឃោសនា៨ថ្ងៃមកនេះ មិនមានអ្វីខុសប្រក្រតីគួរឲ្យកត់សំគាល់ឡើយ ខណៈមិនមានការចូលរួមពីអតីតបក្សសង្រ្គោះជាតិ។ ប៉ុន្តែលោក ហង្ស ពុទ្ធា ឆ្លើយតបថា អវត្តមាននៃអតីតបក្សប្រឆាំងមិនមែនជាបញ្ហាដែលត្រូវយកមកផ្ទៀងផ្ទាត់ក្នុងការបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី៣នេះទេ។...more0minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.