Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
May 13, 2019លោក សយ សុភាព៖ សមាគមអ្នកកាសែតកម្ពុជា-ចិន នឹងការពារផលប្រយោជន៍កម្ពុជានិងចិនទប់ទល់មជ្ឈដ្ឋានខាងក្រៅ - 13/05/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអំពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន។ សមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន ដែលទើបនឹងបង្កើតឡើង កាលពីថ្ងៃចន្ទ ទី ០៦ ឧសភា ត្រូវបានលោក សយ សុភាព អះអាងថា នឹងជួយការពារផលប្រយោជន៍កម្ពុជានិងចិន ទប់ទល់មជ្ឈដ្ឋានខាងក្រៅ។ បើតាមអ្នកអត្ថាធិប្បាយទូរទស្សន៍ដែលគាំទ្ររដ្ឋាភិបាលកម្ពុជារូបនេះ កត្តាភូមិសាស្ត្រនយោបាយនិងពេលវេលា បានតម្រូវឲ្យលោកបង្កើតសមាគមនេះឡើង។ តើហេតុអ្វី?...more0minPlay
May 12, 2019លោកជា ច័ន្ទបរិបូរណ៍៖កីឡាEsports មិនមែនជាប្រភេទហ្គេមតាមអនឡាញទេ - 12/05/2019ក្រសួងអប់រំ យុវជន និងកីឡាកាលពីថ្ងៃទី០៦ ឧសភាកន្លងទៅ បានទទួលស្គាល់ជាផ្លូវការហើយនូវប្រភេទកីឡាអេឡិចត្រូនិកEsports បន្ទាប់ពីកីឡាប្រភេទនេះបានធ្វើសកម្មភាពតាំងពីឆ្នាំ២០១៤មក។ នៅរាត្រីនេះ លោកជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និង ជាប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា(Esports) គឺជាភ្ញៀវរបស់យើងដោយជជែកពីប្រភេទកីឡាថ្មីនេះ។ ឆ្លើយតបនឹងសំណួរបស់វណ្ណ សុគន្ធា លោកជា ច័ន្ទបរិបូរណ៍ បានគូសបញ្ជាក់ថា កីឡាEsports មិនមែនជាប្រភេទល្បែងលេង(Game)នៅតាមអ៊ីនធើណែតឡើយ។...more0minPlay
May 11, 2019ឧកញ៉ា ហ៊ុន ឡាក់៖ ការនាំចេកអំបូងលឿងទៅកាន់ប្រទេសចិន នៅមិនគ្រប់គ្រាន់តាមតម្រូវការនៅឡើយ - 11/05/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះ គឺលោកឧកញ៉ា ហ៊ុន ឡាក់ ម្ចាស់ក្រុមហ៊ុនឡងមេត។ ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន៥ដែលបានទទួលការអនុញ្ញាតជាផ្លូវការ នាំចេញចេកអំបូងលឿង ទៅកាន់ប្រទេសចិនដោយផ្ទាល់លើកដំបូងជាង១០០តោន កាលពីថ្ងៃទី០៩ ខែឧសភានេះ។ បើតាមឧកញ៉ា ហ៊ុន ឡាក់ ការដាំចេកអំបូងលឿងសម្រាប់នាំចេញដោយសារតែចេកនេះរក្សាទុកបានរហូតដល់៤៥ថ្ងៃ។ ម្យ៉ាងទៀតដោយសារតែកម្ពុជាបានចុះកិច្ចព្រមព្រៀងជាមួយចិនក្នុងនាំចេញផ្លែឈើទៅកាន់ប្រទេសនេះ។ប៉ុន្តែលោកថាការនាំចេកអំបូងលឿងទៅកាន់ប្រទេសចិន នៅមិនគ្រប់គ្រាន់តាមតម្រូវការនៅឡើយ។...more0minPlay
May 10, 2019លោក ហៃ ហ៊ុនឡេង៖ តាមរយៈ«Doctor Job» អ្នករកការងារធ្វើនឹងមានការសម្រេចចិត្តកាន់តែប្រសើរឡើង - 10/05/2019ទីភ្នាក់ងារជាតិមុខរបរ និងការងារ សហការជាមួយអង្គការUNDP កាលពីរសៀលថ្ងៃព្រហស្សតិ៍ម្សិលមិញ បានដាក់សម្ពោធខ្សែវីដេអូមួយ មាន៧វគ្គ ឈ្មោះថា«Doctor Job» ដើម្បីផ្តល់ការប្រឹក្សាយោបល់អាជីពការងារ និងការតម្រង់ទិសដល់អ្នកដែលស្វែងរកការងារធ្វើ ដោយវីដេអូនេះ សំដៅដល់ការផ្តល់ព័ត៌មាន។ លោក ហៃ ហ៊ុនឡេង ប្រធានស្តីទីទីភ្នាក់ងារជាតិមុខរបរ និងការងារ ថ្លែងថាឃ្លីបវីដេអូ Doctor Job នេះ នឹងជួយដល់យុវជន ឲ្យពួកគាត់បានដឹងពត៌មានកាន់តែលម្អិត និងអាចជួបប្រឹក្សាដោយផ្ទាល់ជាមួយអ្នកជំនាញ។...more0minPlay
May 09, 2019បណ្ឌិត ឡេង ធារិទ្ធ៖ «ចិនចង់ឲ្យកម្ពុជាមានសិទ្ធិស្វ័យសម្រេចខ្លួនឯងក្នុងការធ្វើអ្វីមួយ» - 09/05/2019ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក វ៉ាង វិនធាន បានធ្វើការបកស្រាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតចិនប្រចាំកម្ពុជា អំពីផែនការសកម្មភាពកសាងសហគមន៍ជោគវាសនារួមគ្នារវាងចិន និងកម្ពុជា។ ជុំវិញការលើកឡើងរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាដូច្នេះ ត្រូវលោកបណ្ឌិត ឡេង ធារិទ្ធ នាយកមជ្ឈមណ្ឌលមេគង្គសម្រាប់ការសិក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី មើលឃើញថា ការបកស្រាយនេះ មានចំណុច២ធំៗគួរឲ្យចាប់អារម្មណ៍ គឺភាគីចិននិងកម្ពុជាយល់ព្រមពិភាក្សារួមគ្នា មុននឹងសម្រេចអ្វីមួយ និងការគាំទ្រគ្នាចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគីរវាងកម្ពុជានិងចិន។...more0minPlay
May 08, 2019លោក យិន ម៉េងលី៖ គ្មានច្បាប់ណាហាមឃាត់ការជួបហូបនំបញ្ចុកទេ - 08/05/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅរាត្រីនេះ គឺលោក យិន ម៉េងលី អ្នកសម្របសម្រួលសមាគមអាដហុកខេត្តបាត់ដំបង។ តុលាការខេត្តបាត់ដំបងដែលបាននិងកំពុងបន្តនីតិវិធីសាកសួរទៅលើសកម្មជនអតីតគណបក្សប្រឆាំងចំនួន៥រូប ក្នុងចំណោម២៦រូប ក្រោមការចោទប្រកាន់ថា «ប្រឆាំងនឹងសាលដីកាតុលាការកំពូល»ដែលរំលាយគណបក្សសង្រ្គោះជាតិកាលពីចុងឆ្នាំ២០១៧។ ចំណាត់ការនេះធ្វើឡើងដោយសារតែសកម្មជនទាំងនោះជួបជុំគ្នាហូបនំបញ្ចុកនៅហាងរបស់កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត កន្លងទៅ។ប៉ុន្តែ លោក យិន ម៉េងលី និយាយថា គ្មានច្បាប់ណាហាមឃាត់ការជួបហូបនំបញ្ចុកទេ។...more0minPlay
May 07, 2019លោក ច្រឹក សុខនីម៖ «វិស័យអចលនទ្រព្យកម្ពុជាបន្តឡើងខ្ពស់រយៈពេល១០ឆ្នាំទៅមុខ» - 07/05/2019ស្ថានភាពវិស័យសំណង់ និងអចលនទ្រព្យនៅប្រទេសកម្ពុជា នៅតែមានសុខភាពល្អ និងមានកំណើនទៅមុខ។ លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថា វិស័យសំណង់ និងអចលនទ្រព្យកម្ពុជា បន្តឡើងខ្ពស់រយៈ៥ឆ្នាំ ២ដងបន្ថែមទៀត ក៏ប៉ុន្តែវាអាចប្រឈមនូវហានិភ័យខ្លះ។ ការអះអាងរបស់លោក ច្រឹក សុខនីម ដូច្នេះ គឺដោយសារតែមានចរន្តនៃការវិនិយោគពីបរទេស និងវិនិយោគក្នុងស្រុក រួមនឹងកត្តាមួយចំនួនរួមមាន តម្រូវការជាក់ស្តែងរបស់អ្នកប្រើប្រាស់ផ្ទះសម្បែង កត្តាគាំទ្រពីធនាគារ និងកត្តាស្ថានភាពសេដ្ឋកិច្ច និងនយោបាយ។...more0minPlay
May 06, 2019លោក សាន ដារ៉ាវីដ៖ ការលូកដៃចូលក្នុងការប្រមូលសម្រាម គឺដោយសារឈឺចាប់នឹងការរិះគន់ពីមិត្តបរទេស - 06/05/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺ លោក សាន ដារ៉ាវីដ ប្រធានក្រុមយុវជនសម្រាម ដែលគេល្បីតៗគ្នា តាមរយៈសកម្មភាពប្រមូលសម្រាមនៅលើប្រឡាយទឹកស្អុយបឹងត្របែក ស្ថិតនៅប៉ែកខាងត្បូងទីក្រុងភ្នំពេញ។ តាមរយៈបទសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិ RFI លោក សាន ដារ៉ាវីដ ថា ការសម្រេចលូកដៃចូលក្នុងសកម្មភាពប្រមូលសម្រាមដែលមានក្លិនស្អុយជាប់ខ្លួននេះ គឺដោយសារឈឺចាប់នឹងពាក្យរិះគន់ពីមិត្តភក្តិបរទេស ហើយបានប្តេជ្ញាបន្តធ្វើសកម្មភាពនេះរហូតដល់ប្រទេសកម្ពុជាស្អាត។ ប៉ុន្តែទន្ទឹមនឹងការប្តេជ្ញាចិត្តនេះ លោកបានសូមអំពាវនាវឲ្យមានការសហការចូលរួមពីប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធ ជាពិសេសពីសប្បុរសជន ជួយបរិច្ចាគថវិការម្នាក់១ដុល្លារ ដើម្បីជួយទ្រទ្រង់ដល់សកម្មភាពរបស់ពួកគេបន្តទៅទៀត។...more0minPlay
May 05, 2019លោកហង្ស ពុទ្ធា៖យុវជនគ្រប់អាយុមានការយល់ដឹង និងមកចុះឈ្មោះបោះឆ្នោតច្រើននាប៉ុន្មានថ្ងៃនេះ - 05/05/2019ថ្ងៃអាទិត្យនេះ គឺជាថ្ងៃទី៥ នៃការចាប់ផ្តើមពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និង ចុះឈ្មោះបោះឆ្នោតថ្មីក្នុងឆ្នាំ២០១៩នេះដែលធ្វើឡើងពីថ្ងៃទី១ ឧសភា និង បញ្ចប់នៅថ្ងៃទី២២ ឧសភា។ ដូច្នេះនៅរាត្រីនេះ លោកហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺជាភ្ញៀវរបស់យើង។ ឆ្លើយតបនឹងសំណួររបស់វណ្ណ សុគន្ធា លោកហង្ស ពុទ្ធា បានលើកឡើងថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនៃការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និង ចុះឈ្មោះបោះឆ្នោតថ្មីនេះ មានប្រជាពលរដ្ឋជាច្រើនបានចាប់អារម្មណ៍ ក្នុងនោះ យុវជនគ្រប់អាយុបានមកចុះឈ្មោះឆ្នោតច្រើនគួរឱ្យកត់សម្គាល់។...more0minPlay
May 04, 2019លោក សម រង្ស៊ី៖ ការកាត់ទោសលោកឲ្យជាប់ពន្ធនាគារ៨ឆ្នាំទៀតបង្ហាញថា លោកកំពុងធ្វើត្រូវ - 04/05/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្រ្គោះជាតិ។ លោក សម រង្ស៊ី ដែលកាលពីថ្ងៃទី ០២ ឧសភា កន្លងទៅ ទើបត្រូវបានតុលាការកម្ពុជាកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៨ឆ្នាំទៀត ក្នុងសំណុំរឿង «ប្រមាថព្រះមហាក្សត្រ និងញុះញង់កុំឲ្យយោធិនស្ដាប់បង្គាប់»។ ប៉ុន្តែតាមរយៈបទសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិ RFI លោក សម រង្ស៊ី បានហៅការកាត់ទោសនេះថា លោកកំពុងតែធ្វើត្រូវ ដោយខិតខំទាមទារសេរីភាពជូនប្រជារាស្ត្រខ្មែរទាំងមូល។...more0minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.