Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
July 23, 2019លោក ចាន់ យុត្ថា៖ «ដើម្បីឆ្លើយតបនឹងគ្រោះរាំងស្ងួត យើងត្រូវបន្តសង់អាងស្តុកទឹកបន្ថែមទៀត» - 23/07/2019ខេត្តមួយចំនួនរបស់ប្រទេសកម្ពុជាកំពុងប្រឈមនឹងគ្រោះរាំងស្ងួត ដែលធ្វើឲ្យប៉ះពាល់ស្រូវកសិករជាង១០ម៉ឺនហិចតា។ បញ្ហានេះ ត្រូវគេចោទសួរទៅលើប្រព័ន្ធធារាសាស្ត្រ និងអាងស្តុកទឹក ដើម្បីឆ្លើយតបទៅនឹងគ្រោះមហន្តរាយនេះ។ លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧត្តុនិយម ថ្លែងថា ក្រសួងធនធានទឹក កំពុងមានកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍នានា បន្តរៀបចំប្រព័ន្ធធារាសាស្ត្រ និងសង់អាងស្តុកទឹកបន្ថែមទៀត ជាពិសេសនៅតាមបណ្តាខេត្តទាំង១១ នៅជុំវិញបឹងទន្លេសាប ដើម្បីរៀបចំជាប្រព័ន្ធស្រោចស្រពសម្រាប់វិស័យកសិកម្ម។...more0minPlay
July 22, 2019លោក សុខ ទូច៖ ការចោទថាកម្ពុជាផ្តល់ទីតាំងឈរជើងដល់កងទ័ពចិន គឺជាការបន្ទុចបង្អាក់ការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា - 22/07/2019កាសែត The Wall Street Journal បានផ្សាយម្សិលមិញថា ចិនចុះកិច្ចព្រមព្រៀងជាសម្ងាត់មួយ ជាមួយកម្ពុជាដោយអនុញ្ញាតឲ្យកងទ័ពចិនប្រើប្រាស់មូលដ្ឋានកងទ័ពជើងទឹករបស់កម្ពុជានៅដែនសមុទ្រភាគខាងលិចកម្ពុជា គឺបានធ្វើឲ្យសហរដ្ឋអាមេរិកមានក្តីបារម្ភ។ ប៉ុន្តែលោកបណ្ឌិត សុខ ទូច ចាត់ទុកការចោទប្រកាន់នេះថា ជានយោបាយ «តាប៊ីយា» និងជាការបន្ទុចបង្អាក់ការរីកចម្រើនសេដ្ឋកិច្ចរបស់កម្ពុជាព្រោះពេលអាមេរិកកាន់អង្រន់ ធ្លាក់លុយចិនមកកម្ពុជាកាន់តែច្រើន។...more0minPlay
July 21, 2019លោក នេត្រ ភក្ដ្រា៖ កម្ពុជាប្តេជ្ញាម៉ឺងម៉ាត់ក្នុងការបញ្ជូនកាកសំណល់ផ្លាស្ទិក៨៣កុងតឺន័រទៅប្រទេសដើមវិញ - 21/07/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោក នេត្រ ភក្ដ្រា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ជុំវិញបញ្ហាកាកសំណល់៨៣កុងតឺន័រនៅក្នុងខេត្តព្រះសីហនុ។ ជុំវិញបញ្ហានេះ លោក នេត្រ ភក្ដ្រា បានធ្វើតុល្យការចុងក្រោយថា កាកសំណល់ទាំង៨៣កុងតឺន័រ ដែលមានទំងន់១៦០០តោននេះ គឺមានប្រភពមកពីសហរដ្ឋអាមេរិក និងកាណាដា ហើយត្រូវបាននាំចូលដោយក្រុមហ៊ុនមួយដែលមានម្ចាស់ជាជនជាតិខ្មែរ។ បើតាមលោក នេត្រ ភក្ដ្រា របាយការណ៍ស៊ើបអង្កេតមួយនឹងត្រូវបង្ហាញក្នុងពេលឆាប់ៗនេះ។ បន្ថែមលើនេះ លោកបានគូសបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ ក្នុងការបញ្ជូនកាកសំណល់ផ្លាស្ទិកទាំង៨៣កុងតឺន័រនេះ ទៅកាន់ប្រទេសដើមវិញឲ្យខានបាន។...more0minPlay
July 20, 2019លោក គង់ រតនៈ៖ អ្នកប្រើប្រាស់ផ្លូវជាមូលហេតុនាំឲ្យគ្រោះថ្នាក់ចរាចរណ៍ឈានដល់ការប្រកាសអាសន្ន - 20/07/2019រដ្ឋាភិបាលនិងសង្គមស៊ីវិលបានចេញមុខប្រកាសរួមគ្នាថា គ្រោះថ្នាក់ចរាចរណ៍ឈានដល់កម្រិតប្រកាសអាសន្នហើយ ដោយឈរលើមូលដ្ឋាននៃចំនួនអ្នកស្លាប់មានជាង១ពាន់នាក់គិតត្រឹមឆមាសទី១ក្នុងឆ្នាំ២០១៩នេះ។ លោក គង់ រតនៈ ប្រធានស្ដីទីនៃវិទ្យាស្ថានជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបន្ទោសទៅលើអ្នកប្រើប្រាស់ផ្លូវ និងអ្នកអនុវត្តច្បាប់មួយចំនួនថា ជាមូលហេតុនាំឲ្យគ្រោះថ្នាក់ចរាចរណ៍ឈានដល់ការប្រកាសអាសន្នបែបនេះ។ ចំណែកវិធានការឃាត់ទុកអ្នកជិះម៉ូតូរហូតដល់យកមួកសុវត្ថិភាពមកពាក់នោះ លោក យល់ថា មិនមានប្រសិទ្ធភាពនោះភាពទេ។...more0minPlay
July 19, 2019លោក ហ៊ុន ស៊ាងហាក់៖ រយៈពេល៣ឆ្នាំនៃការឃ្លាំមើល «សេរីភាពមូលដ្ឋាននៅតែបន្តរងការរឹតត្បិត» - 19/07/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោក ហ៊ុន ស៊ាងហាក់ អ្នកសម្របសម្រួលគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋាននៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា រួមជាមួយអង្គការសង្គមស៊ីវិលពីរទៀត បានចេញផ្សាយរបាយការណ៍ឆ្នាំទី៣ នៃការឃ្លាំមើលសេរីភាពមូលដ្ឋាននៅកម្ពុជា កាលពីថ្ងៃទី ១៨ កក្កដា។ ជាលទ្ធផល របាយការណ៍បានរកឃើញថា «លំហសម្រាប់អនុវត្តសេរីភាពមូលដ្ឋាននៅកម្ពុជា នៅតែបន្តរងការឹតត្បិត។ ជាពិសេសនៅអំឡុងពេលនៃការបោះឆ្នោតជាតិ កាលពីខែកក្កដា ឆ្នាំ ២០១៨។ តើហេតុអ្វី?...more0minPlay
July 18, 2019លោកស្រី ជូ ប៊ុនអេង៖ «ករណីពរពោះជំនួសនៅកម្ពុជា មិនទាន់ស្ងប់ស្ងាត់ទេ» - 18/07/2019ផ្តើមចេញពីការឃាត់ខ្លួនដោយសមត្ថកិច្ចវៀតណាម ទៅលើស្ត្រីខ្មែរ៣នាក់ ជាប់ពាក់ព័ន្ធនឹងការពរពោះជំនួស ដែលបានឆ្លងចូលទៅក្នុងដីវៀតណាម ដើម្បីសម្រាលកូន បង្ហាញថា បញ្ហាស៊ីឈ្នួលពរពោះជំនួសនៅក្នុងប្រទេសកម្ពុជានៅមិនទាន់ស្ងប់ ឬកាត់បន្ថយនៅឡើយ។ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ថ្លែងថាបញ្ហាស៊ីឈ្នួលពរពោះជំនួសនេះ សមត្ថកិច្ចកម្ពុជាកំពុងប្រមូលព័ត៌មាន ដើម្បីកំណត់ឲ្យបានជាក់លាក់ ខណៈជនល្មើសបានព្យាយាមបន្លំភ្នែកសមត្ថកិច្ចគ្រប់រូបភាព។...more0minPlay
July 17, 2019លោក ម៉ម រិទ្ធី៖ ការមិនកំណត់ប្រាក់ឈ្នួលដល់កម្មករវិស័យទេសចរណ៍ សេវាកម្ម និងកសិកម្ម ធ្វើឲ្យថៅកែកេងប្រវ័ញ្ចកម្លាំងពលកម្ម - 17/07/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះ គឺ លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពកម្មករនិយោជិកវិស័យទេសចរណ៍សេវាកម្មកម្ពុជា ។ សហជីពនេះ និងសហជីពមួយចំនួនទៀត កាលពីថ្ងៃទី១៥ខែកក្កដា បានដាក់ញត្តិទៅក្រសួងការងារ សុំកំណត់ប្រាក់ឈ្នួលគោលសម្រាប់ វិស័យទេសចរណ៍ សេវាកម្ម និងកសិកម្មយ៉ាងតិចចំនួន៣០០ដុល្លារក្នុងមួយខែ។ លោក ម៉ម រិទ្ធី លើកឡើងថា ការមិនកំណត់ប្រាក់ឈ្នួលដល់កម្មករវិស័យទេសចរណ៍ សេវាកម្ម និងកសិកម្ម ធ្វើឲ្យថៅកែកេងប្រវ័ញ្ចកម្លាំងពលកម្ម។...more0minPlay
July 16, 2019លោក វ៉ិចទ័រ ហ្សូនា៖ «ដើម្បីមានសន្តិសុខថាមពលនៅឆ្នាំក្រោយ កម្ពុជាចាំបាច់ត្រូវពឹងផ្អែកលើប្រភពថាមពលចំរុះ» - 16/07/2019ក្រសួងរ៉ែនិងថាមពល នៅថ្ងៃអង្គារនេះ និងថ្ងៃពុធស្អែក បានបើកកិច្ចប្រជុំបូកសរុបលទ្ធផល អនុវត្តការងារឆមាសទី១ តម្រង់ទិសដៅការងារឆមាសទី២ ឆ្នាំ២០១៩ និងកម្មវិធីការងារឆ្នាំ២០២០។ លោក វ៉ិចទ័រ ហ្សូនា អ្នកនាំពាក្យ និងជាអគ្គនាយកថាមពល នៃក្រសួងរ៉ែ និងថាមពលបានថ្លែងថា កម្ពុជានឹងមិនអាចពឹងផ្អែកតែលើ វារីអគ្គិសនីតែមួយមុខបានទេ បើទោះណាជាវារីអគ្គិសនីផ្តល់ថាមពល៥០% នៃការផ្គត់ផ្គង់អគ្គិសនីក្នុងប្រទេសទាំងមូលក៏ដោយ។...more0minPlay
July 15, 2019ឧត្តមសេនីយ៍ត្រី អ៊ិន សុង៖ សមត្ថកិច្ចបង្រ្កាបបទល្មើសគ្រឿងញៀនបានកើនឡើងនៅឆមាសទី១ឆ្នាំនេះ - 15/07/2019មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃចន្ទនេះ បានបូកសរុបលទ្ធផលបង្រ្កាបគ្រឿងញៀន ឆមាសទី១ ឆ្នាំ២០១៩ ដោយបង្ហាញថា ការបង្រ្កាបបទល្មើសគ្រឿងញៀនបាន៣,៦៧៦ករណី និងឃាត់ខ្លួនមនុស្សបានចំនួន៧៦៦៤នាក់ គឺកើនឡើង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លោកឧត្តមសេនីយ៍ត្រី អ៊ិន សុង នាយករងមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការនគរបាលជាតិ បានគូសបញ្ជាក់ថា ការបង្រ្កាបបទល្មើសគ្រឿងបានច្រើន គឺមិនមែនមានន័យថា អ្នកប្រើគ្រឿងញៀនកើនឡើងទេ ប៉ុន្តែដោយសារសមត្ថកិច្ចមានស្នាដៃល្អក្នុងការបង្រ្កាបបាន។...more0minPlay
July 14, 2019ឧកញ៉ា គួច ម៉េងលី៖ កម្ពុជាមិនទាន់អាចអនុវត្តបានពេញលេញទេនូវការអានតាមប្រព័ន្ធបច្ចេកវិទ្យា - 14/07/2019ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោកឧកញ៉ា គួច ម៉េងលី នាយកសាលាអន្តរទ្វីបអាមេរិកាំង។ នៅព្រឹកមិញនេះ លោកឧកញ៉ាគួច ម៉េងលី បានចូលរូមជាវាគ្មិននៅក្នុងវេទិកាយុវជនស្តីពី ជំនាញអានសតវត្សទី២១ ដែលរៀបចំឡើងដោយ អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន។ ក្នុងបទសម្ភាសន៍ជាមួយវណ្ណ សុគន្ធា លោកឧកញ៉ាគួច ម៉េងលី បានលើកឡើងថា ក្នុងពេលបច្ចុបប្បន្ននេះ កម្ពុជាមិនទាន់អាចអនុវត្តបានពេញលេញនៅឡើយទេនូវការអានតាមប្រព័ន្ធបច្ចេកវិទ្យា ព្រោះកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍ។...more0minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.