Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
August 12, 2019លោក ជិន ម៉ាលីន៖ ក្រុមប្រឹក្សាអ្នកច្បាប់ និងមេធាវីដែលបង្កើតថ្ងៃនេះ គឺផ្តោតតែលើរឿងក្តីពាក់ព័ន្ធនឹងសិទ្ធិមនុស្ស - 12/08/2019គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃចន្ទនេះបានសម្រេចបង្កើតក្រុមប្រឹក្សាអ្នកច្បាប់ និងមេធាវីសិទ្ធិមនុស្សប្រចាំអង្គភាពមួយនេះ។ ក្រុមការងារនេះគឺមានសមាសភាពចូលរួមពីក្រុមមេធាវី និងអ្នកច្បាប់ក្នុងដំណាក់កាលទី១ចំនួន១៨នាក់។ លោក ជិន ម៉ាលីន ដែលត្រូវបានតែងតែងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ថ្មីនេះបានថ្លែងថា ក្រុមអ្នកច្បាប់នេះគឺជាជំនួយផ្នែកច្បាប់ដោយមិនគិតថ្លៃដល់ប្រជាជនដែលរងគ្រោះពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សប៉ុណ្ណោះ មិនពាក់ព័ន្ធរឿងក្តីដទៃទៀតឡើយ។...more0minPlay
August 11, 2019លោកយ៉ង សាំងកុមារ៖បក្សប្រជាធិបតេយ្យមូលដ្ឋានចង់ឃើញសេរីភាពនយោបាយនៅកម្ពុជាល្អជាងពេលនេះ - 11/08/2019ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោកយ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ គិតមកពេលនេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានអាយុកាល៤ឆ្នាំហើយៗនៅព្រឹកថ្ងៃអាទិត្យនេះ គណបក្សនេះបានរៀបចំប្រារព្ធខួបនៅទីស្នាក់ការបក្សក្នុងរាជធានីភ្នំពេញ។ ជាមួយគ្នានឹងការប្រារព្ធខួប៤ឆ្នាំនេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋានក៏បានឆ្លៀតអំពាវនាវឱ្យមានការដោះលែងលោកកឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិផងដែរ។ លោកយ៉ង សាំងកុមារ បានអះអាងថា ការចង់ឱ្យមានការដោះលែងលោកកឹម សុខានេះ គឺគណបក្សប្រជាធិបតេយ្យមូលដ្ឋានចង់ឃើញសេរីភាពនៃធ្វើនយោបាយនៅកម្ពុជាមានភាពល្អប្រសើរជាងនៅពេលនេះ។...more0minPlay
August 10, 2019លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ៖បក្សខ្មែរក្រោកមិនបោះបង់ឡើយបំណងទាមទារកោះត្រល់ - 10/08/2019គណបក្សខ្មែរក្រោក ថ្ងៃសៅរ៍នេះ បានរៀបចំសមាជវិសាមញ្ញរបស់ខ្លួន នៅមជ្ឈមណ្ឌលកោះ ពេជ្រ។ ក្នុងសមាជនោះ គណបក្សខ្មែរក្រោកនៅប្រកាសរក្សាគោលនយោបាយចាស់ឲ្យនៅដដែល។ ចំណែកការទាមទារកោះត្រល់ គណបក្សខ្មែរក្រោកនៅតែបង្ហាញជំហរចង់បានត្រឡប់មកវិញ បើទោះបីជាយុទ្ធនាការរបស់គណបក្សបានស្ងាត់ទៅហើយក៏ដោយ។ តែទោះជាបែបនេះក្ដីប្រធានគណបក្សខ្មែរក្រោកមើលឃើញថា ជំហរចូលរួមជាក់ស្ដែងរបស់មហាជន នៅមានកម្រិត។...more0minPlay
August 09, 2019លោក កែវ វី៖ ទឹកជំនន់សម្លាប់ក្មេងស្រីម្នាក់ ខណៈមនុស្សជាង១៦០០គ្រួសារត្រូវជម្លៀសទៅទីទួលសុវត្ថិភាព - 09/08/2019ជំនន់ទឹកភ្លៀងកំពុងវាយលុកប្រទេសកម្ពុជានៅខេត្តភាគខាងកើត និងខេត្តភាគខាងលិចដែលជាប់សមុទ្រចាប់ពីយប់ថ្ងៃទី៨សីហា ម្សិលមិញ។ ទឹកជំនន់នេះ បានសម្លាប់ក្មេងស្រីម្នាក់នៅខេត្តរតនៈគិរី ខណៈមនុស្សជាង១៦០០គ្រួសារត្រូវបានជម្លៀសទៅរកទីទួលមានសុវត្ថិភាព។ នេះបើតាមការបញ្ជាក់របស់ លោក កែវ វី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ ជាមួយគ្នានោះ នៅខេត្តព្រះសីហនុវិញ ជំនន់ទឹកភ្លៀងក៏កំពុងបង្កផលវិបាកយ៉ាងខ្លាំងដល់ប្រជាជនផងដែរ។...more0minPlay
August 08, 2019បណ្ឌិត ហ៊ាន សុខុម៖ «ក្រុមប្រឹក្សាជាតិគួរមានតួនាទីជួយត្រួតពិនិត្យអក្ខរាវិរុទ្ធលើស្លាកយីហោឲ្យបានត្រឹមត្រូវ» - 08/08/2019សេចក្តីព្រាងគោលនយោបាយជាតិស្តីពីភាសាខ្មែរ ត្រូវបានអនុម័តកាលពីថ្ងៃសុក្រសប្តាហ៍មុន នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីមួយនាវិមានសន្តិភាព។ លោកបណ្ឌិត ហ៊ាន សុខុម ប្រធានវិទ្យាស្ថានជាតិភាសាខ្មែរថ្លែងថា តាមរយៈសេចក្តីព្រាងគោលនយោបាយជាតិស្តីពីភាសាខ្មែរនេះ និងផ្តល់តួនាទីដល់ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្នុងការចូលរួមពិនិត្យមើលភាពខុសឆ្គងនៃការសរសេរអក្ខរាវិរុទ្ធភាសាខ្មែរ ជាពិសេសលើស្លាកសញ្ញា ដែលបានកើតមានឡើងនៅខេត្តព្រះសីហនុ ដោយមានការសរសេរយ៉ាងអនាធិបតេយ្យដោយពាណិជ្ជករជនជាតិចិន។...more0minPlay
August 07, 2019លោក ង៉ែត ជូ៖ ឱនភាពនៃកំណើនសេដ្ឋកិច្ចរបស់ចិន អាចជាឱកាសសម្រាប់កម្ពុជា - 07/08/2019កំណើនសេដ្ឋកិច្ចរបស់ចិន ស្គាល់ឱនភាពទាបបំផុតមិនធ្លាប់មាន គិតចាប់តាំងពីឆ្នាំ១៩៩២មក។ បើតាមសេចក្ដីរបាយការណ៍ កំណើនសេដ្ឋកិច្ចរបស់ចិនមានត្រឹមតែ ៦,២ភាគរយប៉ុណ្ណោះ ពីខែមីនាដល់ខែមិថុនាឆ្នាំ២០១៩នេះ។ តាមរយៈឱនភាពនៃកំណើនសេដ្ឋកិច្ចនេះ មានក្រុមហ៊ុនចិនចំនួនជិត៣០០ក្រុមហ៊ុន ដាក់ពាក្យក្ស័យធុន។ លោក ង៉ែត ជូ អ្នកជំនាញផ្នែកសេដ្ឋកិច្ច ដែលជាភ្ញៀវប្រចាំថ្ងៃរបស់យើងនាថ្ងៃនេះ បានលើកឡើងថា ឱនភាពនៃកំណើនសេដ្ឋកិច្ចនៅប្រទេសចិន អាចជាឱកាសសម្រាប់កម្ពុជា។ មានន័យថា វាអាចរុញច្រានឱ្យវិនិយោគិនចាកចេញពីចិន ហើយមកបោះទុនវិនិយោគនៅកម្ពុជាក៏ថាបាន។...more0minPlay
August 06, 2019លោក ចាន់ យុត្ថា៖ រយៈពេល១សប្តាហ៍ មានព្យុះកើតឡើងដល់ទៅ៤ តែ នឹងប៉ះពាល់កម្ពុជាដោយប្រយោល - 06/08/2019ព្យុះទាំង៤នេះ បានធ្វើឲ្យខ្យល់មូសុងនីរតីមានការប្រែប្រួល ដូចជាបង្កើតឲ្យមានខ្យល់ខ្លាំង រលកសមុទ្រខ្ពស់ៗ និងមានភ្លៀងធ្លាក់ច្រើននៅជួរភ្នំក្រវាញ។ លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧត្តុនិយម បញ្ជាក់ថាខេត្តដែលនឹងទទួលរងខ្លាំងពីឥទ្ធិពលទឹកភ្លៀងភាគច្រើនបណ្តាខេត្តនៅតាមតំបន់ឆ្នេរ និងខេត្តស្ថិតនៅតាមតំបន់ទំនាបកណ្តាល និងព្រំដែន។...more0minPlay
August 05, 2019លោក លីវ សុវណ្ណា៖ មុនពេលស្លាប់ នួន ជា ផ្តាំឲ្យស្វែងរក «ការពិតនៅក្នុងការពិត» ទាក់ទងនឹងវៀតណាម - 05/08/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះ គឺលោក លីវ សុវណ្ណា ជាសហមេធាវីការពារក្តីលោក នួន ជា។ នួន ជា អតីតបងធំទី២ក្នុងរបបខ្មែរក្រហមដែលបានស្លាប់ម្សិលមិញក្នុងអាយុ៩៣ឆ្នាំ គឺមុនពេលសំណុំរឿងកាត់ទោសរបស់គាត់ត្រូវបានបិទបញ្ចប់។ បើតាម លោក លីវ សុវណ្ណា មុនពេលស្លាប់នួន ជា បានផ្តាំឲ្យមេធាវីបន្តរឿងក្តីរបស់គាត់ឲ្យចប់ចុងចប់ដើមដែល នួន ជា បានប្រើពាក្យថា ឲ្យស្វែងរក«ការពិតនៅក្នុងការពិត»ទាក់ទងនឹងវៀតណាមជាមួយរបបខ្មែរក្រហម។...more0minPlay
August 04, 2019លោក វ៉ាត់ ចំរើន៖ ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងចក្រភពខ្មែរ បានក្លាយជាព្រឹត្តិការណ៍ធំទី០២ ដើម្បីទាក់ទាញទេសចរណ៍បរទេស - 04/08/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡំពិកកម្ពុជា។ ឆ្លើយតបនឹងសំណួររបស់វិទ្យុបារាំងអន្តរជាតិ RFI លោក វ៉ាត់ ចំរើន អះអាងថា ក្រៅពីទាក់ទាញភ្ញៀវទេសចរណ៍ ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងចក្រភពខ្មែរលើកទី០៦ ឆ្នាំ ២០១៩នេះ ក៏បានជួយផ្សព្វផ្សាយពីប្រទេសកម្ពុជាដែលត្រៀមធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនៅឆ្នាំ២០២៣ខាងមុខនេះផងដែរ។ បើតាមលោក វ៉ាត់ ចំរើន ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងចក្រភពខ្មែរនេះ បានក្លាយជាព្រឹត្តិការណ៍ធំទី០២ បន្ទាប់ពីព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុង នៅរៀងរាល់ខែធ្នូ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍បរទេស ពិសេសនៅក្នុងរដូវខ្សត់ភ្ញៀវនេះ។...more0minPlay
August 03, 2019លោកកែវ វី៖នៅពេលនេះ ជំនន់ទឹកភ្លៀងមិនទាន់ជាបញ្ហាដ៏គួរឱ្យព្រួយបារម្ភនៅឡើយទេ - 03/08/2019ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោកកែវ វី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ ខណៈក្រសួងធនធានទឹក និង ឧតុនិយម បានអះអាងថា ជំនន់ទឹកភ្លៀងនឹងកើតមាននៅក្នុងខេត្តព្រះសីហនុ និង ខេត្តកោះកុងចាប់ពីថ្ងៃនេះទៅ លោកកែវ វី បានបញ្ជាក់ថា បញ្ហាជំនន់ទឹកភ្លៀងនេះ មិនទាន់ជាបញ្ហាដែលគួរឱ្យព្រួយបារម្ភខ្លាំងនៅឡើយទេ។ តែទោះជាយ៉ាងណា លោកថា ស្ថាប័នពាក់ព័ន្ធនានាបានត្រៀមលក្ខណៈរួចរាល់ហើយ ដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនេះ។...more0minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.