Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
August 23, 2019លោក លន់ យ៉េង៖ កសិករខ្មែរជាងកន្លះលានគ្រួសារគ្មានកំហុសទេ សហភាពអឺរ៉ុបគួរកុំផ្តាច់EBA - 23/08/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះ គឺលោក លន់ យ៉េង អគ្គលេខាធិការ នៃលេខាធិការដ្ឋានសហព័ន្ធស្រូវអង្ករកម្ពុជា។ សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបានចេញសេចក្តីប្រកាសព័ត៌មានថា កសិករខ្មែរកន្លះលានគ្រួសារនឹងរងផលប៉ះពាល់ធ្ងន់ធ្ងរនៅពេលសហភាពអឺរ៉ុបផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធគ្រប់យ៉ាងឬEBA។ លោក លន់ យ៉េង បានគូសបញ្ជាក់បន្ថែមថា កសិករទាំងនោះមិនកំហុសអ្វីទេ ដូច្នេះសហភាពអឺរ៉ុបគួរតែកុំផ្តាច់EBA។...more0minPlay
August 22, 2019លោក ឈឹម ផលវរុណ៖ «កិច្ចប្រជុំនេះ ផ្តោតទៅលើបរិបទធំពីរ គឺបរិបទនយោបាយពិភពលោក និងបរិបទនយោបាយកម្ពុជា» - 22/08/2019គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២២ខែសីហានេះ បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការកណ្តាលរបស់ខ្លួននៅឯមជ្ឈមណ្ឌលកំសាន្តកោះពេជ្រ។ លោក ឈឹម ផលវរុន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា កិច្ចប្រជុំនៅថ្ងៃនេះ បានផ្តោតទៅលើប្រធានបទចំនួន២ គឺទី១ ការបូកសរុបលទ្ធផលការងាររបស់គណបក្សក្នុងរយៈពេល១ឆមាស និង របៀបវារៈទី២ គឺការលើកទិសដៅការងារបន្តរបស់គណបក្ស។ ក្រៅពីនេះ កិច្ចប្រជុំក៏បានលើកឡើងពីកំណែទម្រង់របស់រដ្ឋាភិបាល អ្នកបន្តវេន បរិបទនយោបាយជាតិ និងអន្តរជាតិ លើកឡើងពីបញ្ហា EBA មាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី និងរំលឹកជំហរពីការរំលាយគណបក្សសង្គ្រោះជាតិផងដែរ។ នេះបើតាមលោក ឈឹម ផលវរុណ។...more0minPlay
August 21, 2019លោក សម រង្ស៊ី៖ «បណ្ដឹងលោក ហ៊ុន សែន មិនអាចរារាំងដំណើរមាតុភូមិនិវត្តន៍របស់ខ្ញុំបានទេ!» - 21/08/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិ RFI នាថ្ងៃនេះ គឺលោក សម រង្ស៊ី ប្រធានអតីតគណបក្សសង្គ្រោះជាតិ។ តាមរយៈបទសម្ភាសជាមួយ RFI លោក សម រង្ស៊ី បានប្រកាសស្វាគមន៍បណ្ដឹងរបស់លោក ហ៊ុន សែន និងលោក ឌី វិជ្ជា ដែលប្ដឹងរូបលោកទៅកាន់តុលាការទីក្រុងប៉ារីសប្រទេសបារាំង។ សម្រាប់អ្នកនយោបាយប្រឆាំងចាស់វស្សារូបនេះ បណ្ដឹងរបស់លោក ហ៊ុន សែន ធ្វើឡើងដើម្បីតែបង្វែរការចាប់អារម្មណ៍របស់សាធារណជន ឲ្យងាកចេញពីដំណើរមាតុភូមិនិវត្តន៍របស់លោក នៅថ្ងៃទី០៩វិច្ឆិកាតែប៉ុណ្ណោះ។ និងថា បណ្ដឹងនេះ មិនអាចរារាំងដំណើរវិលចូលស្រុករបស់លោកនាពេលដ៏ឆាប់ខាងមុខនេះបានឡើយ។...more0minPlay
August 20, 2019លោក ឆាយ វិសុទ្ធ៖ «យើងចង់ប្រែក្លាយអតីត ស-២១ ឲ្យនៅតែជាទីតាំងប្រវត្តិសាស្ត្រ ដែលរស់រវើក» - 20/08/2019កាលពីថ្ងៃចន្ទម្សិលមិញ នៅសារមន្ទីប្រល័យពូជសាសន៍ទួលស្លែង មានពិធីសម្ពោធពិព័រណ៌មិនអចិន្ត្រៃយ៍មួយស្តីពី«៤០ឆ្នាំ៖ ការចងចាំជនរងគ្រោះ ស-២១»។ លោក ឆាយ វិសុទ្ធ ប្រធានសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង បានថ្លែងថាពិព័រណ៌មិនអចិន្ត្រៃយ៍នេះ គឺជាការរំលេចនូវខ្លឹមសារសំខាន់ៗ មួយចំនួន តាមរយៈការប្រើប្រាស់បន្ទប់ចំនួន៥ ជាពិសេសការប្រែក្លាយទីតាំងអតីតសាលារៀន និងវាលស្មៅ ដែលកូនសិស្សធ្លាប់រត់លេង ទៅជាកន្លែងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជំនាន់កម្ពុជាប្រជាធិបតេយ្យ។...more0minPlay
August 19, 2019លោក រស់ សុវាចា៖ ការប្រឡងបាក់ឌុបដំណើរការដោយរលួន តែបេក្ខជនម្នាក់ត្រូវធ្លាក់ដោយស្វ័យប្រវត្តិ - 19/08/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះ គឺលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។ ក្រសួងអប់រំដែលកំពុងរៀបចំដំណើរការប្រឡងបាក់ឌុបដែលមានបេក្ខជនជិត១២ម៉ឺននាក់។ បើតាម លោក រស់ សុវាចា នៅថ្ងៃទី១នៃការប្រឡងបាក់ឌុបនេះ គឺដំណើរការទៅដោយរលួន ប៉ុន្តែក៏មានបញ្ហាខ្លះៗកើតឡើងទៅលើបេក្ខជនប្រឡងផងដែរ ដូចជា បញ្ហាសុខភាព និងករណីសិស្សស្រីម្នាក់មកយឺតជាងមួយម៉ោងប្រឡងគឺត្រូវធ្លាក់ដោយស្វ័យប្រវត្តិ ខណៈបេក្ខជនអវត្តមានជាង១ពាន់នាក់។...more0minPlay
August 17, 2019លោកអំ សំអាត៖អង្គការលីកាដូស្វាគមន៍ការចង់សហការគ្នាស្វែងរកការពិតរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា - 17/08/2019សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាកាលពីម្សិលមិញ បានចេញសេចក្តីថ្លែងការណ៍ជាថ្មីមួយទៀត ដោយចាត់ទុករបាយការណ៍របស់អង្គការលីកាដូ និងសមាគមធាងត្នោតថា ជាការមួលបង្កាច់ទាំងស្រុងទៅលើការអនុវត្តការផ្តល់កម្ចីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។ សមាគមមីក្រូហិរញ្ញវត្ថុបានទាមទារឲ្យអ្នកសរសេររបាយការណ៍សហការជាមួយនឹងសមាគម ដើម្បីផ្តល់នូវរូបភាពពេញលេញអំពីការពិតនៃការផ្តល់កម្ចីនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។ ឆ្លើយតបនឹងការលើកឡើងនេះ លោកអំ សំអាត នាយករងផ្នែកឃ្លាំមើលការរំលោភសិទិ្ធមនុស្សរបស់អង្គការលីកាដូនៅក្នុងនាទីភ្ញៀវប្រចាំថ្ងៃយើងបានថ្លែងការពារនូវរបាយការណ៍របស់អង្គការលីកាដូ និង សមាគមធាងត្នោត។ ប៉ុន្តែ លោកក៏បានប្រកាសស្វាគមន៍ចំពោះការទាមទាររបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាផងដែរដែលចង់សហការគ្នាស្វែងរកការពិតនៃការផ្តល់កម្ចីនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។...more0minPlay
August 16, 2019លោក ហង់ ជួនណារ៉ុន៖ បេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះមាន១២ម៉ឺននាក់ ខណៈមណ្ឌលប្រឡងមួយកន្លែងត្រូវដូរទីតាំង - 16/08/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះ គឺ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា។ ក្រសួងអប់រំដែលនឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុបនៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះ។ បើតាមលោករដ្ឋមន្រ្តី នៅឆ្នាំនេះមានបេក្ខជនប្រឡង១២ម៉ឺននាក់ ក្នុងនោះមានមណ្ឌលមួយកន្លែងនៅខេត្តកំពតត្រូវប្តូរទីតាំងដោយសារតែទឹកជំនន់។...more0minPlay
August 15, 2019វេជ្ជបណ្ឌិត ហៃ ឡៃសុន៖ «មន្ទីរពេទ្យខេត្តកោះកុងមានចក្ខុវិស័យបំរើសេវាជូនប្រជាពលរដ្ឋប្រកបដោយគុណភាព និងតម្លាភាព» - 15/08/2019មន្ទីរពេទ្យបង្អែកខេត្តកោះកុង កាលពីពេលថ្មីៗនេះ បានទទួលពានរង្វាន់ជាមន្ទីរពេទ្យគំរូ ពីរដ្ឋាភិបាលកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១នៅទូទាំងប្រទេស ដោយបានផ្តល់សេវាសាធារណៈលើវិស័យសុខាភិបាលល្អលើសគេនៅក្នុងការប្រកួតប្រជែងប្រចាំឆ្នាំ២០១៩នេះ។ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានថ្លែងថាមន្ទីរពេទ្យមានចក្ខុវិស័យ និងឆន្ទៈខ្ពស់ក្នុងការបំរើសេវាជូនប្រជាពលរដ្ឋ មានតម្លាភាព និងគណនេយ្យភាពច្បាស់លាស់។...more0minPlay
August 14, 2019លោក តុប សុភ័ក៖ «កម្ពុជាកំពុងរៀបចំគោលនយោបាយផ្ទះទី២ ដើម្បីស្រូបយកទេសចរណ៍ជប៉ុនចូលនិវត្តន៍» - 14/08/2019កម្ពុជាគ្រោងនឹងធ្វើការទាក់ទាញទេសចរជប៉ុនចូលនិវត្តន៍ តាមរយៈគោលនយោបាយទេសចរណ៍ផ្ទះទី២ ដែលនេះជាផលិតផលទេសចរណ៍កែច្នៃមួយទៀត បន្ថែមពីទេសចរណ៍វប្បធម៌ធម្មជាតិ។ លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ថ្លែងថា គោលនយោបាយទេសចរណ៍ផ្ទះទី២នេះ នៅមិនទាន់កំណត់ជាក់លាក់នៅឡើយទេថានឹងចេញជារូបរាងនៅពេលណា។ តាមលោកតុប សុភ័ក ផែនការយុទ្ធសាស្ត្រទេសចរណ៍ថ្មីនេះ កម្ពុជាកំពុងស្ថិតនៅក្នុងសេចក្តីព្រាងយ៉ាងប្រយ័ត្នប្រយែង ដោយគោរពតាមច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេស។...more0minPlay
August 13, 2019លោក ឡុង កុសល៖ «អង្គរជាកន្លែងសការៈ មិនអាចយកធ្វើជាកន្លែងបរិភោគគ្រឿងស្រវឹង ពង្រាយសំរាម ធ្វើឲ្យប៉ះពាល់កិត្យានុភាពកម្ពុជាបានទេ» - 13/08/2019អាជ្ញាធរជាតិអប្សរានៅថ្ងៃអង្គារនេះ បានចេញសេចក្តីជូនដំណឹងមួយទៅដល់អាជីវករលក់ដូរ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានក្រាលកន្ទេល ដាក់អង្រឹង និងសម្ភារៈ ផ្សេងៗជុំវិញបរិវេណត្រពាំងសេស មុខប្រាសាទព្រហ្មកិល និងនៅលើវាលស្មៅជុំវិញកសិណប្រាសាទអង្គរវត្ត ឲ្យបញ្ឈប់សកម្មភាពនេះក្នុងរយៈពេល៤៥ថ្ងៃ បើពុំដូច្នោះទេអាជ្ញាធរជាតិអប្សរានឹងមានវិធានការរដ្ឋបាល។ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាថ្លែងថា សកម្មភាព ធ្វើឲ្យប៉ះពាល់ដល់រូបភាព និងកិត្យានុភាពប្រាសាទអង្គរវត្ត ដែលជាកន្លែងសការៈ និងធ្វើឲ្យប៉ះពាល់ដល់បរិស្ថានផងដែរ។...more0minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.