Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
August 02, 2019លោក ហេង សួរ៖ បេឡាជាតិរបបសន្តិសុខសង្គមនឹងពង្រីកដៃគូដែលជាមន្ទីរពេទ្យបន្ថែមទៀត - 02/08/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាជាតិRFIនៅរាត្រីនេះ គឺ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោកចូលខ្លួនមកពន្យល់បន្ថែមលើសេចក្តីព្រាងច្បាប់ ស្តីពីរបបសន្តិសុខសង្គម ដែលត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំរបស់គណៈរដ្ឋមន្រ្តីនៅថ្ងៃសុក្រនេះ។ ឆ្លើយតបនឹងសំណួរដែលថា មានកម្មករមួយចំនួនរអ៊ូរទាំពីភាពអសកម្មនៃការផ្តល់សេវារបស់មន្ទីរពេទ្យមួយចំនួនចំពោះកម្មករដែលប្រើបណ្ណ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស)នោះ លោក ហេង សួរ បានបញ្ជាក់ថា ក្រសួងបានដោះស្រាយជាបន្តបន្ទាប់ ហើយទៅថ្ងៃមុខ ប.ស.ស នឹងពង្រីកដៃគូដែលជាមន្ទីរពេទ្យបន្ថែមទៀត។...more0minPlay
August 01, 2019លោក គង់ រតនៈ៖ «បើសិនជាអ្នកបើកបរហូបគ្រឿងស្រវឹង ឬ មិនគោរពច្បាប់កុំជិះជាមួយគាត់» - 01/08/2019តាមរយៈឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ពីរថ្ងៃផ្ទួនៗ ដែលបានកើតឡើងនៅខេត្តស្វាយរៀង កាលពីថ្ងៃអង្គារ និងថ្ងៃពុធម្សិលមិញ បង្ហាញថា ការធ្វើដំណើររបស់កម្មករ នៅតែជាការប្រឈមដដែល។ ជាមួយគ្នានេះ លោក គង់ រតនៈ ប្រធានស្ដីទីនៃវិទ្យាស្ថានជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក យល់ថាគេគួរតែកែប្រែយានយន្ត ដែលជាមធ្យោបាយដឹកជញ្ជូនកម្មករ ឲ្យមានលក្ខណៈបច្ចេកទេសប្រសើរឡើង។ តាមលោក គង់ រតនៈ កម្មករគួរឈប់ជិះរថយន្តណា ដែលអ្នកបើកបរមានឥរិយាបទមិនល្អ។...more0minPlay
July 31, 2019លោក ម៉ម ប៊ុនហេង៖ «ការយល់ដឹងរបស់ប្រជាជន និងមានជំនួយពីគ្រូពេទ្យជាហេតុផលនៃការថយចុះជំងឺគ្រុនឈាម» - 31/07/2019នៅក្នុងឱកាសនៃការប្រារព្ធទិវាប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាមនៅព្រឹកថ្ងៃទី៣១ខែកក្កដានេះក្រសួងសុខាភិបាលបានសម្តែងនូវសុទិដ្ឋិនិយម ដែលថាជំងឺគ្រុនឈាមមានការថយចុះ នៅតាមបណ្តាខេត្តជាច្រើននៃប្រទេសកម្ពុជា។ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានបញ្ជាក់ថាការថយចុះនៃជំងឺគ្រុនឈាមពីមួយសប្តាហ៍ទៅមួយសប្តាហ៍នេះ គឺដោយសារប្រជាពលរដ្ឋមានការយល់ដឹងចូលរួមបំបាត់មូសខ្លា និងយុទ្ធនាការជាប្រចាំរបស់មន្ត្រីសុខាភិបាលក្នុងការទប់ស្កាត់ជំងឺគ្រុនឈាមនៅទូទាំងប្រទេស។...more0minPlay
July 30, 2019លោក គុណ ញឹម៖«ការពិន័យរដ្ឋបាលទៅលើក្រុមហ៊ុនមួយនេះ គឺជាសារព្រមានទៅកាន់ក្រុមហ៊ុនដទៃទៀត កុំឲ្យនាំកាកសំណល់ចូលមកកម្ពុជាទៀត» - 30/07/2019អគ្គនាយកដ្ឋានគយនិងរដ្ឋាករនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានកិច្ចសហការជាមួយក្រសួងបរិស្ថាន នៅថ្ងៃអង្គារនេះ បានបង្ហាញពីលទ្ធផលស៊ើបអង្កេតរបស់ខ្លួនជុំវិញការដឹកកាកសំណល់ប្លាស្ទីកចំនួន៨៣កុងទឺន័រ ចូលមកប្រទេសកម្ពុជា កាលពីថ្ងៃទី១៦ខែកក្កដាកន្លងទៅ ។ លោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ថ្លែងថា សមត្ថកិច្ចរបស់លោក បានសម្រេចពិន័យរដ្ឋបាល លើក្រុមហ៊ុន CHUNGYUEN PLASTIC MANUFACTURE CO.,LTD ជាទឹកប្រាក់ចំនួនជាង១ពាន់លានរៀល និងបង្គាប់ឲ្យដឹកកាកសំណល់ប្លាស្ទីកចំនួន៨៣កុងតឺន័រនេះ ទៅកាន់ប្រទេសដើមវិញ ឲ្យចប់សព្វគ្រប់ត្រឹមថ្ងៃទី២៤ខែសីហាឆ្នាំ២០១៩ខាងមុខ។...more0minPlay
July 29, 2019លោក សុខ ឬទ្ធី៖ សមាគមគ្មានសិទ្ធិត្រួតពិនិត្យខ្លឹមសារសៀវភៅដែលបោះពុម្ពទេ តែសមាគមត្រៀមជួយពិនិត្យខ្លឹមសារឲ្យបានល្អដើម្បីប្រយោជន៍សង្គម - 29/07/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះ គឺលោក សុខ ឬទ្ធី ប្រធានសមាគមអ្នកបោះពុម្ពផ្សាយសៀវភៅនៅកម្ពុជា។ សមាគមនេះដែលបានចេញសេចក្តីអំពាវនាវឲ្យអ្នកនិពន្ធ អ្នករៀបរៀង អ្នករចនា វិចិត្រករ និងអាជីវករជាដើម ចុះឈ្មោះចូលជាសមាជិកនៃសមាគមនេះដើម្បីទទួលបានអត្ថប្រយោជន៍ផ្សេងៗ។ បើតាម លោក សុខ ឬទ្ធី សមាគមនេះ គ្មានសិទ្ធិត្រួតពិនិត្យលើខ្លឹមសារសៀវភៅដែលបោះពុម្ពផ្សាយនោះទេ ប៉ុន្តែសមាគមត្រៀមខ្លួនជួយពិនិត្យខ្លឹមសារឲ្យបានល្អដើម្បីផលប្រយោជន៍ សង្គម។...more0minPlay
July 28, 2019លោក អេង ហ៊ី៖ យុទ្ធនាការបង្ក្រាបបទល្មើសព្រៃឈើ នឹងបន្តធ្វើដោយក្តៅគគុកនៅក្នុងក្របខណ្ឌទូទាំងប្រទេស - 28/07/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។ បើតាមលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី យុទ្ធនាការបង្ក្រាបបទល្មើសព្រៃឈើ គិតចាប់ពីថ្ងៃទី ០៩ ដល់ថ្ងៃទី ២៨ កក្កដា អាជ្ញាធរបានឃាត់ខ្លួនមនុស្ស១៧នាក់បញ្ជូនទៅកាន់តុលាការ ក្នុងនោះ រួមមានទាំងជនជាតិចិន ជនជាតិវៀតណាម ឧកញ៉ា និងមន្ត្រីអនុវត្តច្បាប់មួយចំនួនផង។ ក្រៅពីនេះ ក្នុងរយៈពេល២០ថ្ងៃមកនេះ គណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានរឹបអូសឈើបានប្រមាណជា២៦០០ម៉ែត្រគូប ឈើដុំប្រមាណជា៣ពាន់ដុំ និងរថយន្តកែច្នៃដឹកឈើបានជាង២០០គ្រឿង។ បើតាមលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី យុទ្ធនាការបង្ក្រាបបទល្មើសព្រៃឈើដ៏ក្តៅគគុកនេះ នឹងបន្តធ្វើនៅក្នុងក្របខណ្ឌទូទាំងប្រទេស ដោយម៉ឺងម៉ាត់បំផុត។...more0minPlay
July 27, 2019លោកជិន ម៉ាលីន៖ការស្នើបង្កើតស្ថាប័នឯករាជ្យស៊ើបអង្កេតឃាតកម្មលោកកែម ឡី គឺមិនអាចធ្វើបានទេ ព្រោះប៉ះពាល់អធិបតេយ្យជាតិ - 27/07/2019ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោកជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដែលនឹងធ្វើការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍ក្រុមអ្នកជំនាញសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ។ ក្រុមអ្នកជំនាញសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិកាលពីម្សិលមិញ បានបង្ហាញការកង្វល់ទៅនឹងការចាប់ខ្លួនយុវជនពីរនាក់ និង ការស៊ើបអង្កេតលើឃាតកម្មលោកបណ្ឌិតកែម ឡី។ ក្រុមអ្នកជំនាញសិទ្ធិមនុស្សនេះ ចង់ឱ្យរដ្ឋាភិបាលកម្ពុជាបង្កើតស្ថាប័នឯករាជ្យ ដើម្បីធ្វើការស៊ើបអង្កេតលើឃាតកម្មលោកបណ្ឌិត កែម ឡី ដោយមានការចូលរួមឧបត្ថម្ភគាំទ្រពីភាគីអន្តរជាតិ។ ប៉ុន្តែលោកជិន ម៉ាលីន ឆ្លើយតបថា មិនអាចធ្វើបានទេ ព្រោះវាប៉ះពាល់ដល់អធិបតេយ្យជាតិ ហើយម្យ៉ាងទៀត មិនដឹងទៅរកអ្នកឯករាជ្យឯណាមកដឹកនាំស្ថាប័នមួយនេះ។...more0minPlay
July 26, 2019លោក ឈុំ សុជាតិ៖ ខ្ញុំសង្ឃឹមថា ការចោទប្រកាន់ថាកងទ័ពចិនឈរជើងនៅមូលដ្ឋានសមុទ្ររាមនឹងបញ្ចប់ក្រោយពីអ្នកកាសែតមកឃើញផ្ទាល់ភ្នែក - 26/07/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះ គឺលោកនាយកឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។ លោកនាយឧត្តមសេនីយ៍បានផ្តល់សម្ភាសផ្តាច់មុខជាមួយអ្នកយកព័ត៌មានវិទ្យុបារាំងអន្តរជាតិRFI នៅពេលលោកនិងគណៈប្រតិភូអ្នកសារព័ត៌មានជាតិនិងអន្តរជាតិប្រមាណ៧០នាក់ទៅមើលមូលដ្ឋានកងទ័ពជើងទឹកតំបន់សមុទ្រនៅខេត្តព្រះសីហនុនៅថ្ងៃសុក្រនេះ។ ជាទីតាំងដែលរងការចោទមានមួយផ្នែកគឺជាមូលដ្ឋានកងទ័ពជើងទឹករបស់ចិននៅទីនោះ។ តើពេលទៅដល់ទីតាំងជាក់ស្តែងឃើញមានទិដ្ឋភាពបែបណា?...more0minPlay
July 25, 2019លោក សេង ទៀក៖ «សត្វខ្លាធំដែលអាចបង្កាត់ពូជបាន លែងមានហើយនៅកម្ពុជា» - 25/07/2019អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ (WWF) ដោយមានការចូលរួមសហការពីក្រសួងបរិស្ថាន អង្គការ USAID និងសហភាពអឺរ៉ុប នឹងរៀបចំពិធីមួយរយៈពេលពីរថ្ងៃ គឺថ្ងៃទី២៨ និង២៩កក្កដា ខាងមុខ នៅខេត្តមណ្ឌលគីរី ដែលមានឈ្មោះថា«ទិវាសត្វខ្លាធំ»។ ពិធីនេះ ក៏មានការរត់ប្រណាំង ដែលមានអ្នកចូលរួមចំនួន២០០នាក់ផងដែរ។ នាយកប្រចាំប្រទេសនៃអង្គការ WWF លោក សេង ទៀក ថ្លែងថាកម្មវិធីនេះគឺដើម្បីបំផុសឲ្យមានចលនាស្រលាញ់ និងចូលរួមថែរក្សាសត្វព្រៃនៅក្នុងប្រទេសកម្ពុជា។...more0minPlay
July 24, 2019លោក វ៉ាត់ ចំរើន៖ «កម្ពុជានឹងបញ្ជូនអត្តពលិកជិត១០០នាក់ទៅហាត់នៅចិនចុងឆ្នាំនេះ ដើម្បីត្រៀមស៊ីហ្គេម ២០២៣» - 24/07/2019កម្ពុជានឹងត្រូវធ្វើម្ចាស់ផ្ទះជាលើកដំបូង ក្នុងការប្រកួតកីឡាភូមិភាគអាស៊ីអាគ្នេយ៍ ហៅកាត់ថាស៊ីហ្គេម នៅឆ្នាំ២០២៣ខាងមុខ។ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ថ្លែងថា កម្ពុជាបានត្រៀមលក្ខណៈជាបណ្តើរៗហើយ ទាំងហេដ្ឋារចនាសម្ព័ន្ធកីឡា និងជម្រុញការហ្វឹកហាត់ កំរិតខ្ពស់ដល់កីឡាករ កីឡាការិនី ដោយមានការបញ្ចូនអត្តពលិកទៅហ្វឹកហាត់នៅចិន ក្រោមជំនួយអភិវឌ្ឍន៍ពីប្រទេសចិន និងបញ្ជូនទៅហ្វឹកហាត់នៅប្រទេសមួយចំនួនទៀត។...more0minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.