Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
September 12, 2019បណ្ឌិត គិន ភា៖ «ដំណោះស្រាយបញ្ហាព្រំដែន តាមរយៈជំនួបរវាងមេដឹកនាំកំពូលប្រទេសទាំង២ គឺជាការសម្រេចចិត្តបែបនយោបាយ» - 12/09/2019បញ្ហាវិវាទព្រំដែនកម្ពុជា-ឡាវ ដែលនៅសេសសល់១៤%ទៀតនោះ មិនត្រូវបានដោះស្រាយភ្លាមៗជាក់ស្តែង តាមរយៈដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីឡាវ នៅប្រទេសកម្ពុជារយៈពេលពីរថ្ងៃនោះទេ។ ក៏ប៉ុន្តែថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ បានឯកភាពគ្នាជម្រុញឲ្យមានការដោះស្រាយកំណាត់ព្រំដែនដែលនៅសេសសល់នេះ។ ជុំវិញបញ្ហានេះ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា បានកត់សម្គាល់ថា ជំនួបរវាងមេដឹកនាំឡាវ-កម្ពុជា គឺជាជំនួបដែលមានលទ្ធផលធំធេង និងជាការដោះស្រាយគ្នាកំរិតនយោបាយលើបញ្ហាព្រំដែនប្រទេសទាំងពីរ។...more0minPlay
September 11, 2019បណ្ឌិត ឡេង ធារិទ្ធ៖ ការរៀបចំកិច្ចប្រជុំអាស៊ី-អឺរ៉ុប គឺកម្ពុជាចំណេញទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ - 11/09/2019នៅឆ្នាំ២០២០ខាងមុខនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) ដែលមានមេដឹកនាំប្រទេសនានាជាង៥០មកចូលរួម។ មុនកិច្ចប្រជុំនេះ វិទ្យាស្ថានចក្ខុវិស័យអាស៊ី បានបញ្ចេញនូវសៀវភៅមួយក្បាលជាភាសាអង់គ្លេសមានចំណងជើងថា "Cambodia's ASEM Chairmanship 2020: Small Country with Big Tasks" ឫជាភាសាខ្មែរថា «កម្ពុជាជាប្រធានរៀបចំកិច្ចប្រជុំអាស៊ីអឺរ៉ុបឆ្នាំ២០២០៖ ប្រទេសតូចជាមួយភារកិច្ចធំ»។ និយាយដល់កិច្ចប្រជុំនេះ លោកបណ្ឌិត ឡេង ធារិទ្ធ នាយកមជ្ឈមណ្ឌលមេគង្គសម្រាប់ការសិក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ីដែលជាភ្ញៀវប្រចាំថ្ងៃរបស់យើងបានគូសបញ្ជាក់ថា ការទទួលរៀបចំនូវកិច្ចប្រជុំដ៏ធំនេះ កម្ពុជានឹងទទួលបានផលចំណេញទាំងផ្នែកសេដ្ឋកិច្ច និង នយោបាយ។...more0minPlay
September 10, 2019លោក គីម ហ៊ាង៖ «ការបិទកាស៊ីណូអនឡាញទាំងស្រុង គឺចំណេញនយោបាយ តែខាតសេដ្ឋកិច្ច» - 10/09/2019ចាប់តាំងពីពាក់កណ្តាលខែសីហាកន្លងទៅ រហូតមកដល់ដើមខែកញ្ញាឆ្នាំ២០១៩នេះ មានជនជាតិចិនប្រមាណជាង១៤ម៉ឺននាក់ បានចាកចេញពីប្រទេសកម្ពុជា ក៏ប៉ុន្តែនៅក្នុងដំណាក់កាលដូចគ្នានេះ ក៏មានជនជាតិចិនចូលមកវិញដែរ។ បញ្ហានេះត្រូវគេមើលឃើញថាបណ្តាលមកពីការបិទកាស៊ីណូអនឡាញ។ លោកបណ្ឌិត គីម ហ៊ាង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ខ្មែររៀលអ៊ីស្ទែត បានសម្តែងការគាំទ្រការបិទមិនឲ្យមានអាជ្ញាប័ណ្ណកាស៊ីណូអនឡាញបន្ថែម ក៏ប៉ុន្តែលោកចង់ឲ្យមានការពន្យាអាជ្ញាប័ណ្ណកាស៊ីណូអនឡាញដែលមានស្រាប់ ដើម្បីចៀសវាងការធ្លាក់ចុះ និងឡើងថ្លៃដីធ្លីនៅតំបន់ប៉ូលសេដ្ឋកិច្ចទាំងបី គឺខេត្តព្រះសីហនុ ប៉ោយប៉ែត និងបាវិត។...more0minPlay
September 09, 2019លោក រស់ សុវាចារ៖ លទ្ធផលបាក់ឌុបឆ្នាំនេះ នឹងមិនមានបញ្ហាស្រង់ពិន្ទុខ្វះដូចឆ្នាំកន្លងទៅនោះឡើយ - 09/09/2019លទ្ធផលបាក់ឌុបឆ្នាំ២០១៩នេះ គឺបានប្រកាសហើយនៅទីក្រុងភ្នំពេញ និងខេត្តកណ្តាល ប៉ុន្តែបណ្តាខេត្តផ្សេងៗទៀត គឺប្រកាសនៅថ្ងៃស្អែក។ យោងតាមលទ្ធផលផ្លូវការទូទាំងប្រទេស បេក្ខជនជាប់មានចំនួនជាង៧ម៉ឺន៩ពាន់នាក់ស្មើនឹងជាង៦៨%បើធៀបនឹងឆ្នាំមុនគឺកើនឡើងប្រមាណ១%។ ចំណែកសិស្សជាប់និទ្ទេសAក៏កើនឡើងដល់៤៤៣នាក់ ធៀបនឹងឆ្នាំមុនដែលមានចំនួន៤០៨នាក់។ លោក រស់ សុវាចារ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានចាត់ទុកលទ្ធផលនេះថា ជាជោគជ័យលើកំណែទម្រង់ប្រព័ន្ធអប់រំនៅកម្ពុជា និងថានៅឆ្នាំនេះនឹងមិនបញ្ហាបច្ចេកទេសស្រង់ពិន្ទុខ្វះដូចឆ្នាំកន្លងទៅនោះឡើយ។...more0minPlay
September 08, 2019លោកសុខ ឌូ៖ការអប់រំរបស់កុមារនៅសហគមន៍កំពុងរងការគំរាមកំហែងដោយសារតែវត្តមានគ្រឿងញៀន - 08/09/2019ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោកសុខ ឌូ ដែលជាប្រធានផ្នែកអភិវឌ្ឍកម្មវិធី និង រ៉ៃអង្គាសថវិការបស់អង្គការGood Neighbors Cambodia។ អង្គការGood Neighbors Cambodia កាលពីពេលថ្មីៗនេះ បានរកឃើញថា កុមារ៩នាក់ក្នុងចំនួន២៨៣នាក់នៅតាមសហគមន៍ធ្លាប់ប្រើប្រាស់គ្រឿងញៀន។ លោកសុខ ឌូ បានអះអាងថា ការរកឃើញនេះ បង្ហាញថា គ្រឿងញៀនកំពុងមានវត្តមានវាយលុកទៅដល់សហគមន៍ក្នុងតំបន់ដាច់ស្រយាល។ បើតាមលោកសុខ ឌូ វត្តមានរបស់គ្រឿងញៀននេះកំពុងតែគំរាមកំហែងដល់ការសិក្សាអប់រំរបស់កុមារនៅក្នុងតំបន់នោះ។...more0minPlay
September 07, 2019លោក ហុក ម៉េងហ៊ាន់៖ ភាគីពាក់ព័ន្ធចង់ឃើញ ការកាត់បន្ថយការបំភាយឧស្ម័នកាបូនិច និងបង្កើនកញ្ចប់ថវិកាទៅថ្នាក់ក្រោមជាតិ - 07/09/2019អ្នកធ្វើការខាងផ្នែកប្រែប្រួលអាកាសធាតុ បានចេញសេចក្តីអំពាវនាវមួយពីទីក្រុងបាងកក នៅក្នុងឱកាស«សប្តាហ៍ប្រែប្រួលអាកាសធាតុ អាស៊ី ប៉ាស៊ីភិក ......more0minPlay
September 06, 2019លោក ឌឹម សុវណ្ណរុំ៖ ការដែល គ.ជ.ប ក្លាយជាសមាជិកពេញសិទ្ធិ A-Web មានន័យថា គ.ជ.ប មានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ - 06/09/2019គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប ទើបតែបានក្លាយជាសមាជិកពេញសិទ្ធិនៃសមាគមស្ថាប័នរៀបចំការបោះឆ្នោតពិភពលោកហៅកាត់ថា A-Web តាមរយៈកិច្ចប្រជុំនៅប្រទេសឥណ្ឌាពីថ្ងៃទី២ដល់ថ្ងៃទី៥ខែកញ្ញាម្សិលមិញ។ លោក ឌឹម សុវណ្ណរុំ ជាសមាជិក និងជាអ្នកនាំពាក្យគ.ជ.ប បានលើកឡើងថា ការដែលគ.ជ.ប របស់កម្ពុជា បានក្លាយជាសមាជិកពេញសិទ្ធិ របស់សមាគមA-Web មានន័យថា គ.ជ.ប មានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។...more0minPlay
September 05, 2019លោក រ៉ុង ឈុន៖ «យើងមិនអង្គុយរង់ចាំមើលផលប៉ះពាល់មកដល់ ហើយទើបស្វែងរកអន្តរាគមន៍នោះទេ» - 05/09/2019ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន នៅថ្ងៃព្រហស្បតិ៍នេះ បានបង្ហាញពីកង្វល់ចំពោះបញ្ហានយោបាយ ដែលប៉ះពាល់ដល់ផលប្រយោជន៍កម្មករ និងប្រជាពលរដ្ឋខ្មែររាប់លាននាក់ តាមរយៈការព្រមានដកប្រព័ន្ធអនុគ្រោះEBA របស់សហភាពអឺរ៉ុប និងGSP ពីសហរដ្ឋអាមេរិកជាដើម។ ហេតុផលនេះហើយ ទើបលោក និងអ្នកសហជីពមួយចំនួនទៀតនាំគ្នាថ្វាយលិខិតដល់ព្រះមហាក្សត្រ ដើម្បីព្រះអង្គមានព្រះរាជអន្តរាគមន៍សម្របសម្រួលនយោបាយ រវាងគណបក្សនយោបាយជំទាស់គ្នាទាំងពីរ។...more0minPlay
September 04, 2019លោក កែវ វី៖ ពេលនេះ ទឹកជំនន់បានធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋជាង៦០០គ្រួសារនៅក្នុងខេត្តស្ទឹងត្រែង - 04/09/2019ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺ លោក កែវ វី ដែលជាអ្នកនាំពាក្យគណៈកម្មការធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ ឆ្លើយតបនឹងសំណួររបស់វណ្ណ សុគន្ធា ជុំវិញបញ្ហាគ្រោះទឹកជំនន់ លោកកែវ វី បានអះអាងឱ្យដឹងថា មកដល់ពេលនេះ គ្រោះទឹកជំនន់កំពុងវាយលុកលើតំបន់ខ្លះក្នុងខេត្តស្ទឹងត្រែង។ បើតាមលោកកែវ វី គ្រោះទឹកជំនន់នេះបានប៉ះពាល់ដល់ប្រជាពលរដ្ឋជាង៦០០គ្រួសារនៅក្នុងខេត្តនេះ ហើយទឹកជំនន់នឹងអាចបន្តវាយលុកខេត្តក្រចេះ និង ខេត្តកំពង់ចាមបន្តទៀតនៅថ្ងៃស្អែកនេះ។...more0minPlay
September 03, 2019បណ្ឌិត គិន ភា៖ «កម្ពុជានិងម៉ាឡេស៊ីមានលក្ខណៈប្រជាធិបតេយ្យទៅតាមស្ថានភាពរៀងៗខ្លួន» - 03/09/2019តាមរយៈការចោទសួរពីនិស្សិតសកលវិទ្យាល័យភូមិន្ទភ្នំពេញកាលពីថ្ងៃចន្ទ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធា មហាម៉ាត់ ដែលបានបំពេញទស្សនកិច្ចនៅកម្ពុជា បានប្រាប់កម្ពុជាឲ្យជ្រើសរើសការដឹកនាំប្រទេស ទៅតាមកាលៈទេសៈ ស្របតាមវប្បធម៌ អរិយធម៌ ទំនៀមទំលាប់របស់ខ្លួន គឺមិនមែនត្រូវដើរតាមបែបបទប្រជាធិបតេយ្យបង្គាប់បញ្ជា របស់លោកខាងលិចឡើយ។ ជុំវិញបញ្ហានេះ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា មើលឃើញថា ការលើកឡើងរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី គឺបានឆ្លុះបញ្ចាំងពីដំណើរនយោបាយរបស់ម៉ាឡេស៊ីដែរ និងឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែងនៃប្រជាធិបតេយ្យរបស់កម្ពុជា។...more0minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.