Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
September 02, 2019លោក ជេត ជាលី៖ ការដែលលោក មហាធៀ មហាម៉ាត់ មកធ្វើបឋកថាគឺជាជោគជ័យរបស់RUPP - 02/09/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះ គឺ លោក ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ សាកលវិទ្យាល័យរដ្ឋមួយនេះ ដែលបានរៀបចំព្រឹត្តិការណ៍ នៃការធ្វើបឋកថារបស់នាយករដ្ឋមន្រ្តី ម៉ាឡេស៊ី គឺលោក មហាធៀ មហាម៉ាត់ ក្រោមប្រធានបទ «ការរក្សាតុល្យភាពទំនាក់ទំនង ជាមួយប្រទេសមហាអំណាច នៅក្នុងបរិបទអាស៊ាន»។ លោក ជេត ជាលី បានចាត់ទុកវេទិកានេះថាជាជោគជ័យថ្មីមួយទៀតរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញដែលបានអញ្ជើញអ្នកជំនាញល្បីៗមកចែករំលែកបទពិសោធន៍ដល់និស្សិតនៅកម្ពុជា។...more0minPlay
September 01, 2019លោកអំ សំអាត៖សកម្មជនការពារសិទ្ធិមនុស្ស និងព្រៃឈើគួរតែត្រូវបានលើកទឹកចិត្តជៀសជាងប្តឹងផ្តល់ - 01/09/2019នៅថ្ងៃទី៣ ខែកញ្ញាខាងមុខនេះ លោកប៉ែន ប៊ុណ្ណារ៍ ដែលជាមន្ត្រីកម្មវិធីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាននៃសមាគមអាដហុកនឹងត្រូវចូលខ្លួនទៅតុលាការខេត្តរតនៈគិរី ដើម្បីបំភ្លឺពាក់ព័ន្ធនឹងបទចោទ«ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។ លោកត្រូវបានចោទប្រកាន់ បន្ទាប់ពីលោកបានប្តឹងបរិហារបទល្មើសព្រៃឈើនៅក្នុងខេត្តរតនៈគិរីនេះ។ លោកអំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ(LICADHO)ដែលបានតាមដានយ៉ាងយកចិត្តទុកដាក់លើសំណុំរឿងនេះ បានលើកឡើងថា សកម្មជនការពារសិទ្ធិមនុស្ស និង ព្រៃឈើគួរតែទទួលបាននូវការលើកទឹកចិត្ត ជៀសជាងរងនូវការប្តឹងផ្តល់ចាត់ការតាមផ្លូវតុលាការ។...more0minPlay
August 31, 2019លោក ចាន់ សុផល៖ កម្ចីមីក្រូហិរញ្ញវត្ថុ ជួយជីវភាពពលរដ្ឋខ្មែរ តែមានបញ្ហាគួរប្រយ័ត្ន - 31/08/2019មីក្រូហិរញ្ញវត្ថុ គឺជាជម្រើសដ៏ពេញនិយមសម្រាប់ពលរដ្ឋកម្ពុជានាពេលបច្ចុប្បន្ន ដើម្បីស្នើសុំកម្ចីហិរញ្ញវត្ថុយកទៅប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។ ......more0minPlay
August 30, 2019លោក ច្រឹក សុខនីម៖ ភ្នំបូកគោគឺជាតំបន់ទេសចរណ៍ធម្មជាតិ បើរៀបចំត្រូវនឹងក្លាយជាប៉ូលសេដ្ឋកិច្ចថ្មី - 30/08/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា។ តាមរយៈក្បាលម៉េក្រូរបស់វិទ្យុបារាំងអន្តរជាតិ RFI លោក សុខ នីម បានបង្ហាញការគំាទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍នៅលើភ្នំបូកគោឲ្យក្លាយជាទីក្រុងថ្មី។ បើតាមលោក សុខនីម ភ្នំបូកគោ គឺជាតំបន់ទេសចរណ៍ធម្មជាតិ បើរៀបចំត្រូវ នឹងក្លាយជាប៉ូលសេដ្ឋកិច្ចថ្មីមួយរបស់កម្ពុជា។...more0minPlay
August 29, 2019លោក ហុក ម៉េងហ៊ន៖ «វេទិកាលើកទី៣នេះ បានបង្ហាញពីវឌ្ឍនភាព និងការព្រួយបារម្ពពីយន្តការ និងនីតិវិធីនៃការអនុវត្តជាក់ស្តែង» - 29/08/2019នៅថ្ងៃព្រហស្បតិ៍ទី២៩ខែសីហានេះ ក្រសួងមហាផ្ទៃ បានបើកវេទិកាស្ដីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសមាគមស៊ីវិលលើកទី៣ នៅក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីសំណាក់អង្គការ សមាគមក្រៅរដ្ឋាភិបាលជាច្រើនផងដែរ។ លោក ហុក ម៉េងហ៊ន អ្នកនាំពាក្យវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលសម្រាប់កម្ពុជា(NGOs Forum) ថ្លែងថា វេទិការវាងអង្គការសង្គមស៊ីវិល និងក្រសួងមហាផ្ទៃលើកទី៣នេះ បានឆ្លុះបញ្ចាំងពីវឌ្ឍនភាពមួយចំនួន ពីវេទិកាមួយទៅវេទិកាមួយ រួមទាំងបង្ហាញពីការព្រួយបារម្ភពីយន្តការ និងនីតិវិធីនៃការអនុវត្តជាក់ស្តែងផងដែរ។...more0minPlay
August 28, 2019លោក យ៉ង់ គឹមអេង៖ ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនៅកម្ពុជា គ្មានហ្វ្រាំងទប់ទេ! - 28/08/2019ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនៅកម្ពុជា គ្មានហ្វ្រាំងទប់ទេ។ នេះគឺជាការលើកឡើងរបស់លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំង លោក យ៉ង់ គឹមអេង ពន្យល់ថា ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងយ៉ាងអាណាធិបតេយ្យដូច្នេះ បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរកាន់តែច្រើនឡើងងាកមកប្រើប្រាស់គ្រឿងស្រវឹង ហើយវាបានធ្វើឲ្យខាតបង់ថវិកាជាតិអស់៤០លានដុល្លារក្នុងមួយឆ្នាំៗ។ បើទោះបីជាកម្ពុជាមិនទាន់មានច្បាប់គ្រប់គ្រងគ្រឿងស្រវឹងក៏ពិតមែន ប៉ុន្តែសម្រាប់លោក យ៉ង់ គឹមអេង ក្រសួងព័ត៌មានមានអំណាចគ្រប់គ្រាន់ដើម្បីដោះស្រាយបញ្ហាផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ប្រសិនបើក្រសួងនេះ មាន «ឆន្ទៈ»។...more0minPlay
August 27, 2019លោក អ៊ុក គឹមសេង៖ «ការរីកចំរើនខាងបច្ចេកវិទ្យា ធ្វើឲ្យសារព័ត៌មានស្ទើរតែទាំងអស់ មានការផ្សព្វផ្សាយតាម Internet» - 27/08/2019ក្រសួងព័ត៌មាននៅថ្ងៃអង្គារនេះ បានជជែកគ្នាជុំវិញការរៀបចំក្រុមការងារមួយក្រុម ដើម្បីត្រៀមលក្ខណៈធ្វើវិសោធនកម្មច្បាប់ស្តីពីរបបសារព័ត៌មាន ដែលច្បាប់នេះបានបង្កើតឡើងកាលពីឆ្នាំ១៩៩៥ រួមមាន៥ជំពូក និង២១មាត្រា។ លោក អ៊ុក គឹមសេង អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ថ្លែងថា កិច្ចប្រជុំនៅថ្ងៃនេះ គឺគ្រាន់តែជាការចូលរួមនិងស្តាប់មតិយោបល់ពីអ្នកពាក់ព័ន្ធនឹងវិធីសាស្ត្រ នៃការចាប់ផ្តើមធ្វើវិសោធនកម្មច្បាប់ស្តីពីរបបសារព័ត៌មាន ដោយមិនទាន់កំណត់ថានឹងត្រូវកែសម្រួលប៉ុន្មានមាត្រា និងត្រូវបន្ថែមប៉ុន្មានមាត្រានៅឡើយ។...more0minPlay
August 26, 2019លោក ទុំ វីរ៉ា៖ បើប្រៀបនឹងប្រទេសផ្សេង កម្ពុជានៅមានកម្រិតទាបនៅឡើយក្នុងការយកចិត្តទុកដាក់លើមនុស្សចាស់ - 26/08/2019ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោកទុំ វីរ៉ា នាយកប្រតិបត្តិនៃអង្គការមនុស្សចាស់កម្ពុជា។ អង្គការមនុស្សចាស់កម្ពុជាកាលពីពេលថ្មីៗនេះ បានធ្វើការសិក្សាស្រាវជ្រាវពីតម្រូវការ និងបញ្ហាប្រឈមរបស់មនុស្សចាស់នៅក្នុងប្រទេសកម្ពុជា។ លោក ទុំ វីរ៉ា បានគូសបញ្ជាក់ថា កម្ពុជានៅមានកម្រិតទាបនៅឡើយក្នុងការថែទាំ និង យកចិត្តទុកដាក់លើមនុស្សចាស់។ លោកបន្តទៀតថា កម្ពុជាគួរចាប់ផ្តើមធ្វើដូចនៅប្រទេសភូមាចំពោះបញ្ហាមនុស្សចាស់នេះ។...more0minPlay
August 25, 2019លោកជិន ម៉ាលីន៖សាលាឧទ្ធរណ៍ទាំង៤តំបន់នឹងជួយកាត់បន្ថយការកកស្ទះសំណុំរឿងនិងចំនួនអ្នកជាប់ឃុំ - 25/08/2019ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌។ ឆ្លើយតបនឹងសំណួររបស់វណ្ណ សុគន្ធា ពាក់ព័ន្ធទៅនឹងការបង្កើតឱ្យមានសាលាឧទ្ធរណ៍តំបន់ចំនួន៤ដែលនឹងដាក់ឱ្យដំណើរការជាផ្លូវការនៅខែមេសា ឆ្នាំក្រោយនេះ លោកជិន ម៉ាលីន បានអះអាងថា វានឹងជួយសម្រួលបានច្រើនដល់ការផ្តល់សេវាយុត្តិធម៌ដល់ប្រជាពលរដ្ឋ។ ក្នុងនោះ លោកគូសបញ្ជាក់ថា សាលាឧទ្ធរណ៍តំបន់ទាំងនេះ នឹងជួយកាត់បន្ថយការកកស្ទះសំណុំរឿង និង ជួយកាត់បន្ថយចំនួនអ្នកជាប់ឃុំនៅក្នុងពន្ធនាគារផងដែរ។...more0minPlay
August 24, 2019លោក ឈាង ផាន់ណារ៉ា៖ ឧបករណ៍ពន្លត់អគ្គិភ័យបច្ចុប្បន្ន មិនឆ្លើយតបនឹងអាគារខ្ពស់ៗក្នុងក្រុងឡើយ - 24/08/2019គិតត្រឹមល្ងាចនេះ ផលប៉ះពាល់គិតជាទឹកប្រាក់ជាង៣លានដុល្លារ បានបាត់បង់ ក្នុងហេតុការណ៍អគ្គិភ័យ ឆេះសិប្បកម្មផលិតពូក នៅខណ្ឌមានជ័យ កាលពីម្សិលមិញ។ លោក ឈាង ផាន់ណារ៉ា ......more0minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.