Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
March 10, 2019លោក ហង់ ជួន ណារ៉ុន៖ យុវជនកម្ពុជាបច្ចុប្បន្នចាប់អារម្មណ៍លើអំណានខ្លាំង - 10/03/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនារាត្រីនេះ គឺលោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។ ក្នុងឱកាសទិវាជាតិអំណានលើកទី៤ ......more0minPlay
March 09, 2019លោក ជា សុភាព៖ មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី០៩ ឧទ្ទិសជាពិសេសខួប៤០ឆ្នាំនៃការដួលរលំរបបខ្មែរក្រហម - 09/03/2019មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី០៩ (Cambodia International Film Festival) បានបើកសម្ពោធជាផ្លូវការហើយ នៅថ្ងៃទី ០៩ មីនានេះ នៅឯសាលសន្និសីទចតុមុខ ដោយលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ។ មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី០៩នេះ នឹងប្រមូលផ្តុំដោយខ្សែភាពយន្តជាតិនិងអន្តរជាតិប្រមាណជា១៣០រឿង មកពីប្រទេសចំនួនជាង៣០ ចាក់បញ្ចាំងដោយឥតគិតថ្លៃនៅតាមរោងកុននានានៅក្នុងទីក្រុងភ្នំពេញ ចាប់ពីថ្ងៃទី ០៩ ដល់ថ្ងៃទី ១៤ មីនា។ លោក ជា សុភាព នាយកប្រតិបត្តិមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ឆាណា ដែលជាភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ បានលើកឡើងថា អ្វីដែលពិសេសនៅក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី០៩នេះ នឹងមានការចាក់បញ្ចាំងខ្សែភាពយន្តដែលទាក់ទងនឹងរបបខ្មែរក្រហម ដើម្បីរំលឹកខួប៤០ឆ្នាំនៃការដួលរលំទៅនៃរបបឃោឃៅមួយនេះ។...more0minPlay
March 08, 2019អ្នកស្រី យ៉ាង សោភ័ណ្ឌ៖«កម្មការិនីកាត់ដេរប្រឈមនឹងការបង្ខំឲ្យធ្វើការតាមចំនួនកំណត់» - 08/03/2019ស្ថានភាពការងារកម្មការិនីនៅក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរ និងដេរស្បែកជើង ត្រូវបានមើលឃើញថា មានការប្រឈម ដោយសារតែមានការតម្រូវឲ្យធ្វើការងារទៅតាមការកំណត់របស់ក្រុមហ៊ុន។ កិច្ចសន្យាការងារខ្លី និងមន្ត្រីឈរនៅពីក្រោយខ្នងក្រុមហ៊ុន ក៏ជាឧបសគ្គនៃជម្លោះ ដែលពិបាកដោះស្រាយ។ អ្នកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា លើកឡើងថា កម្មការិនី រងនូវការស្តីបន្ទោស ការប្រមាថមើលងាយ និងការបណ្តេញចេញ ប្រសិនបើធ្វើការមិនគ្រប់តាមចំនួន ដែលកំណត់ដោយក្រុមហ៊ុន។...more0minPlay
March 07, 2019លោកស្រី អ៊ូ ទេពផល្លីន៖ «ស្ថានភាពសិទ្ធិស្ត្រីនៅក្នុងវិស័យសេវាកម្មមិនមានការប្រសើរឡើងទេ» - 07/03/2019នៅក្នុងឱកាសនៃទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០១៩នេះ ស្ត្រីដែលបំរើការងារនៅផ្នែកសេវាកម្ម ត្រូវបានអង្គការសង្គមស៊ីវិលមើលឃើញថា មិនមានស្ថានភាពប្រសើរឡើងអ្វីទេ ទាក់ទងទៅនឹងភាពថ្លៃថ្នូរ និងការទទួលបាននូវសិទ្ធិគាំពារផ្នែកផ្លូវច្បាប់។ តាមរយៈខ្សែរទូរស័ព្ទ លោកស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារនិងសេវាកម្មកម្ពុជា ប្រាប់វិទ្យុបារាំង RFI ថាក្រុមស្ត្រីជាពិសេស អ្នកដែលបំរើការងារនៅតាមសេវាកម្មកំសាន្ត តែងរងនូវការកេងប្រវ័ញ្ជ និងរងនូវការប្រព្រឹត្តអំពើហឹង្សារផ្សេងៗ។...more0minPlay
March 06, 2019លោក គី តិច៖ មេធាវីស្ម័គ្រចិត្តរបស់ប្រមុខរដ្ឋាភិបាល គ្មានអំណាចលើការកាត់ក្តីរបស់តុលាការទេ - 06/03/2019ក្រុមមេធាវីស្ម័គ្រចិត្តរបស់ប្រមុខរដ្ឋាភិបាល បានបើកកិច្ចប្រជុំលើកដំបូងរបស់ខ្លួននៅថ្ងៃពុធនេះ ដឹកនាំដោយលោកមេធាវី គី តិច។ លោក គី តិច ជាភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFI នៅរាត្រីនេះ បានបញ្ជាក់ថា ក្រុមមេធាវីនេះ គឺមិនចំណាយថវិកាជាតិនោះទេ ពោលជាលុយផ្ទាល់ខ្លួនរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ឆ្លើយតបនឹងក្តីបារម្ភថា ក្រុមមេធាវីទាំងនេះ អាចដាក់សម្ពាធដល់ការកាត់ក្តីរបស់តុលាការ លោក គី តិច អះអាងថា គ្មានឥទ្ធិពលអ្វីទៅលើការសម្រេចចិត្តរបស់មន្រ្តីតុលាការឡើយ។...more0minPlay
March 05, 2019លោកស្រី ហ៊ូ និរមិត្តា៖«គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសកល ២០១៦-២០៣០ គឺមិនទុកឲ្យអ្នកណាម្នាក់នៅឯកោ» - 05/03/2019ក្រសួងកិច្ចការនារីនៅថ្ងៃអង្គារនេះ បានរៀបចំពិធីអបអរសាទរទិវានារីអន្តរជាតិ៨មីនា ខួបលើកទី១០៨ ឆ្នាំ២០១៩នេះ នៅឯមជ្ឈមណ្ឌលកំសាន្តកោះពេជ្រ។ លោកស្រី ហ៊ូ និរមិតា្ត អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកិច្ចការនារី បានថ្លែងថា ការគិតគូរពីការអភិវឌ្ឍធនធានមនុស្សគឺ ជារឿងអត្ថិភាព ក្នុងការរួមចំណែកពង្រឹងសមភាពយ៉ែនឌ័រ និងការពង្រឹងភាពអង់អាចរបស់ស្ត្រីក្នុងកិច្ចគាំពារសង្គម ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រដ្ឋាភិបាលកម្ពុជា។...more0minPlay
March 04, 2019លោក ចាន់ យុត្ថា៖ ក្រសួងកំពុងជីកអណ្តូង និងកាយប្រឡាយទឹក ដើម្បីនាំទឹកចែកជូនពលរដ្ឋ - 04/03/2019នៅថ្ងៃនេះគឺជាទិវានយោបាយទឹករបស់រដ្ឋាភិបាលកម្ពុជា។ ឆ្លើយតបនឹងបញ្ហាកង្វះទឹកប្រើប្រាស់សព្វថ្ងៃនេះ លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក បានបញ្ជាក់ថា ......more0minPlay
March 03, 2019លោក វន់ ពៅ៖ អាជ្ញាធរគួរពិនិត្យមើលការនាំចូលរ៉ឺម៉កកង់បីឥណ្ឌា ដែលកំពុងហូរចូលកម្ពុជា - 03/03/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនារាត្រីនេះ គឺលោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ លោក វន់ ពៅ ......more0minPlay
March 02, 2019លោក ហាប់ ទូច ៖ទិវាវប្បធម៌ជាតិ៣មីនាគឺភ្ជាប់នឹងមហោស្រពសិល្បៈយុវជនទូទាំងប្រទេស - 02/03/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះ គឺលោក ហាប់ ទូច អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ក្រសួងវប្បធម៌នឹងប្រារព្ធទិវាវប្បធម៌ជាតិ៣មីនាខួបលើកទី២១ឆ្នាំនៅថ្ងៃទី៦ខែមីនាខាងមុខ។ បើតាម លោក ហាប់ ទូច ទិវាវប្បធម៌ជាតិនេះគឺភ្ជាប់នឹងមហោស្រពសិល្បៈយុវជន ទូទាំងប្រទេស ដែលបានចាប់ផ្តើមសំដែងតាំងពីខែកុម្ភៈមកម៉្លេះ។...more0minPlay
March 01, 2019លោកស្រី ហង់ លីណា៖ តាមការប៉ាន់ស្មានមុនជំរឿន ប្រជាជនខ្មែរមានជាង១៦លាននាក់ - 01/03/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះ គឺលោកស្រី ហង់ លីណា ប្រតិភូរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ។ វិទ្យាស្ថានជាតិស្ថិតិនឹងចាប់ផ្តើមធ្វើជំរឿនប្រជាជនលើកទី៣ ដោយចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី៣មីនា ពោលនៅថ្ងៃអាទិត្យខាងមុខនេះ ដែលមានរយៈពេល១០ថ្ងៃ។ បើតាម លោកស្រី ហង់ លីណា តាមការប៉ាន់ស្មានមុនធ្វើជំរឿន ប្រជាជនខ្មែរមានជាង១៦លាននាក់ហើយ។...more0minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.