Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
January 28, 2019លោក ហុក ម៉េងហ៊ាន់៖ ថវិកាថ្នាក់ឃុំទាក់ទងការប្រែប្រួលអាកាសធាតុនៅមានកម្រិត គួរតែបង្កើន - 28/01/2019អ្នកធ្វើការខាងផ្នែកប្រែប្រួលអាកាសធាតុប្រមាណ៧០នាក់បានជួបប្រជុំគ្នានៅព្រឹកថ្ងៃចន្ទនេះ ដើម្បីបង្ហាញពីបញ្ហាប្រឈម និងរកដំណោះស្រាយទាក់ទងនឹងការប្រែប្រួលអាកាសធាតុជាពិសេសប្រទេសកម្ពុជា។ កម្ពុជាដែលស្ថិតក្នុងចំណាត់ថ្នាក់ដែលងាយរងគ្រោះបំផុត ពីការប្រែប្រួលអាកាសធាតុ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ លោក ហុក ម៉េងហ៊ាន់ ប្រធានកម្មវិធីបរិស្ថាន នៃNGO Forum ជាភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFI បានថ្លែងថា ការប្រែប្រួលអាកាសធាតុមានផលប៉ះពាល់ច្រើនទៅលើសហគមន៍មូលដ្ឋាន។ ដូចនេះថវិកាថ្នាក់ឃុំទាក់ទងការប្រែប្រួលអាកាសធាតុនៅមានកម្រិត គួរតែត្រូវបានបង្កើនបន្ថែម។...more0minPlay
January 27, 2019លោក នាង កាវិច៖ ភាពយន្ត «យប់មិញបងឃើញអូនញញឹម» លើកឡើងពីបច្ចុប្បន្នភាពកម្ពុជា - 27/01/2019«យប់មិញបងឃើញអូនញញឹម» គឺជាចំណងជើងខ្សែភាពយន្តឯកសាររបស់សមិទ្ធករភាពយន្តវ័យក្មេង លោក នាង កាវិច ដែលត្រូវបង្ហាញខ្លួននៅមហោស្រពភាពយន្តអន្ដរជាតិ Rotterdam នៅថ្ងៃចន្ទស្អែកនេះ។ ជាខ្សែភាពយន្តដែលរំឭកពីអនុស្សាវរីយ៍នៃអ្នករស់នៅអគារប៊ូឌីងស មុនពេលអគារនេះត្រូវកំទេចចោលដើម្បីអភិវឌ្ឍថ្មី។ សមិទ្ធករភាពយន្ត លោក នាង កាវិច បានថ្លែងប្រាប់វិទ្យុបារាំងអន្ដរជាតិថា លោកជ្រើសផលិតភាពយន្តឯកសាររឿងនេះ គឺដើម្បីឆ្លុះបញ្ចាំងពីបច្ចុប្បន្នភាពនៅកម្ពុជា ខណៈភាពយន្តភាគច្រើនស្ដីពីកម្ពុជា ច្រើនតែរំឭកពីរបបខ្មែរក្រហមដ៏ជូរចត់។...more0minPlay
January 26, 2019លោក សឹង សែនករុណា៖ ប្រទេសដែលផ្តល់អនុសាសន៍ដល់កម្ពុជាគួរតែតាមដានឲ្យបានដិតដល់ - 26/01/2019ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោក សឹង សែនករុណា អ្នកនាំពាក្យសមាគមអាដហុក។ លោក ករុណា បានចូលមកឆ្លើយនឹងសំណួរទាក់ទងនឹងកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍សកលតាមកាលកំណត់ ឬ (UN-UPR) របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ នឹងធ្វើនៅថ្ងៃទី៣០ ខែមករា ខាងមុខនេះ។ តាមមន្រ្តីសិទ្ធិមនុស្សរូបនេះ បញ្ហាសិទ្ធិមនុស្សនៅកម្ពុជាគឺមិនទាន់មានលក្ខណៈល្អនៅឡើយទេ ហើយក៏មានការរិតត្បិតសេរីភាពថែមទៀតផង។...more0minPlay
January 25, 2019លោក ជិន ម៉ាលីន៖ កម្ពុជាត្រៀមរួចរាល់ហើយ ដើម្បីឡើងបកស្រាយពីស្ថានភាពពិតទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សUN - 25/01/2019នៅថ្ងៃទី២៧ មករា ប្រតិភូនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានឹងត្រូវចេញទៅការពាររបាយការណ៍សិទ្ធិមនុស្សកម្ពុជានៅអង្គការសហប្រជាជាតិ ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ដូច្នេះនៅរាត្រីនេះ វណ្ណ សុគន្ធា បានជួបសម្ភាសន៍ជាមួយលោកជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ។ លោកជិន ម៉ាលីន បានអះអាងថា ក្រៅពីផ្ញើរបាយការណ៍ស្តីពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ប្រតិភូនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាក៏បានត្រៀមខ្លួនរួចរាល់ហើយដែរ ដើម្បីឡើងការពារនូវរបាយការណ៍នោះ។...more0minPlay
January 24, 2019លោក ថេង សាវឿន៖ «ការធ្លាក់ថ្លៃស្រូវអាចជាឥទ្ធិពលមកពីការយកពន្ធនាំចូលអង្ករកម្ពុជាទៅសហភាពអឺរ៉ុប» - 24/01/2019រយៈពេលមួយសប្តាហ៍ចុងក្រោយនេះ តម្លៃស្រូវត្រូវគេកត់សម្គាល់ថា បានធ្លាក់ចុះហើយ។ ទាំងអ្នកជំនាញលើវិស័យស្រូវ អង្ករ និងសហគមន៍ផលិតស្រូវនានា បានទទួលស្គាល់ថាស្ថានភាពបែបនេះ បានកើតឡើងជារៀងរាល់ឆ្នាំ។ ក៏ប៉ុន្តែប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន ថ្លែងថាបញ្ហាស្រូវធ្លាក់ថ្លៃប៉ុន្មានថ្ងៃមកនេះ ក៏អាចជាការប៉ះពាល់បឋម នៃការយកពន្ធអង្ករខ្មែរនាំចូលទីផ្សារអឺរ៉ុបផងដែរ។...more0minPlay
January 23, 2019លោក គី សិរីវឌ្ឍន៍៖ កម្ពុជាគួរមានដៃគូពាណិជ្ជកម្មច្រើន ដើម្បីកាត់បន្ថយហានិភ័យនៃការដាច់ដង្ហើមសេដ្ឋកិច្ច - 23/01/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិ RFI នារាត្រីនេះ គឺលោកបណ្ឌិត គី សិរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិននៃរាជបណ្ឌិតសភាកម្ពុជា។ លោកបណ្ឌិត គី សិរីវឌ្ឍន៍ បានចាត់ទុកដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅប្រទេសចិន ថាជាការបង្ហាញអំពីភាពជាដៃគូល្អរវាងចិននិងកម្ពុជា ក្នុងវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ខណៈពេលដែលទំនាក់ទំនងរវាងកម្ពុជាជាមួយប្រទេសលោកខាងលិចកំពុងជួបភាពរកាំរកូស។ បើទោះបីជាយ៉ាងដូច្នេះក៏ដោយ លោកបណ្ឌិត គី សិរីវឌ្ឍន៍ ក្រើនរំឭកឲ្យកម្ពុជាបង្កើតភាពជាដៃគូក្នុងវិស័យសេដ្ឋកិច្ចឲ្យបានច្រើន ដើម្បីកាត់បន្ថយហានិភ័យនៃការដាច់ដង្ហើមសេដ្ឋកិច្ច ក្នុងករណីមហាយក្សចិនងាកចេញពីកម្ពុជានាពេលអនាគត។...more0minPlay
January 22, 2019លោក សុខ ឥសាន៖ ផែនការឲ្យ លោក សម រង្ស៊ី ចូលស្រុក ជាល្បិចកលថ្មីដើម្បីស្ដារប្រជាប្រិយភាពរបស់អតីតបក្សប្រឆាំង - 22/01/2019ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោកសុខ ឥសាន ដែលជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។ ឆ្លើយតបនឹងផែនការចង់ឲ្យលោកសម រង្ស៊ី ចូលមកប្រទេសកម្ពុជាវិញពីសំណាក់គណៈកម្មាធិការអចិន្ត្រៃយ៍របស់អតីតគណបក្សសង្រ្គោះជាតិ លោកសុខ ឥសាន បានចាត់ទុកថា វាគ្រាន់តែល្បិចកលថ្មីរបស់ក្រុមលោកសម រង្ស៊ី ដើម្បីស្ដារប្រជាប្រិយភាពឡើងវិញតែប៉ុណ្ណោះ។ សម្រាប់លោកសុខ ឥសាន នេះក៏ជាការបោកបញ្ជោតទៅកាន់សកម្មជន និងអ្នកគាំទ្រអតីតគណបក្សសង្រ្គោះជាតិទាំងក្នុង និងក្រៅប្រទេសផងដែរ។...more0minPlay
January 21, 2019លោក អេង ឆៃអ៊ាង៖ ការវិលត្រឡប់របស់លោក សម រង្ស៊ី គឺត្រូវប្រាប់បរទេសជាមុនថាតើអ្នកណានឹងអមដំណើរ! - 21/01/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះ គឺលោក អេង ឆៃអ៊ាង អនុប្រធានអតីតគណបក្សសង្រ្គោះជាតិ។ លោក អេង ឆៃអ៊ាង បានចូលខ្លួនមកឆ្លើយសំណួរ ជុំវិញការប្រកាសរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃអតីតបក្សប្រឆាំងនេះ ចំពោះការវិលត្រឡប់របស់ លោក សម រង្ស៊ី មកកាន់កម្ពុជាវិញនៅពេលខាងមុខ។ បើតាម លោក អេង ឆៃអ៊ាង ការវិលត្រឡប់របស់លោក សម រង្ស៊ិីគឺត្រូវតែប្រាប់បរទេសដែលកាន់លទ្ធិប្រជាធិបតេយ្យឲ្យបានដឹងជាមុន ដើម្បីដឹងថាតើអ្នកណានឹងអមដំណើរ លោក សម រង្ស៊ី!...more0minPlay
January 20, 2019លោក កង ឫទ្ធីសាល៖ ការរីកចម្រើនរបស់សិល្បករ ជាមោទនភាពរបស់អម្រឹតាសិល្បៈ - 20/01/2019ចាប់ពីឆ្នាំ២០១៩តទៅ លែងមានទៀតហើយ អង្គការអម្រឹតាសិល្បៈ។ អង្គការអម្រឹតាសិល្បៈ បានសម្រេចចិត្តបញ្ចប់អាណត្តិបេសកកម្មរបស់ខ្លួន ក្នុងវិស័យទស្សនីយភាពខ្មែរ បន្ទាប់ពីបើកដំណើរការអស់រយៈពេល១៥ឆ្នាំ។ រយៈពេល១៥ឆ្នាំកន្លងមកនេះ អង្គការអម្រឹតាសិល្បៈបានរួមចំណែកយ៉ាងសកម្ម និងកសាងសមិទ្ធផលយ៉ាងច្រើននៅក្នុងវិស័យសិល្បៈនៅកម្ពុជា។ ប៉ុន្តែសម្រាប់លោក កង ឫទ្ធីសាល នាយកប្រតិបត្តិនៃអង្គការអម្រឹតាសិល្បៈ អ្វីដែលសំខាន់ជាងនេះទៅទៀតគឺដំណើរជីវិតនៃការរីកចម្រើនរបស់សិល្បករ។ ដំណើរជីវិតនៃការរីកចម្រើនរបស់សិល្បករ បើតាមលោក កង ឫទ្ធីសាល គឺជាសមិទ្ធផលប្រកបដោយមោទកភាពរបស់អម្រឹតាសិល្បៈ។...more0minPlay
January 19, 2019លោក ថេង សាវឿន៖កសិករគួរងាកមកដាំដំណាំផ្សេងៗបន្ថែម ខណៈទីផ្សារអង្ករទៅអឺរ៉ុបត្រូវជាប់ពន្ធ - 19/01/2019ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅពេលនេះ គឺលោក ថេង សាវឿន ប្រធានសម្ព័ន្ធ សហគមន៍ កសិករកម្ពុជា។ កសិករកម្ពុជាដែលកំពុងតែបារម្ភពីតម្លៃស្រូវធ្លាក់ចុះ ខណៈសហភាពអឺរ៉ុបតម្រូវឲ្យកម្ពុជាបង់ពន្ធលើការនាំអង្ករទៅលក់លើទីផ្សារនៃបណ្តុំប្រទេសលោកសេរីទាំងនេះ។ បើតាម លោក ថេង សាវឿន ដើម្បីដោះស្រាយបញ្ហានេះ គឺលោកចង់ឲ្យកសិករងាកទៅដាំដំណាំផ្សេងៗបន្ថែមពីលើស្រូវតែមួយមុខ។ លើសពីនេះ លោក ថេង សាវឿន ក៏ចង់ឲ្យរដ្ឋាភិបាលបញ្ចេញប្រាក់ខ្លះដើម្បីទប់ទល់ការធ្លាក់ចុះនៃតម្លៃស្រូវអង្ករផងដែរ។...more0minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.