Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
December 27, 2018លោក អ៊ា ចរិយា៖ «ឆន្ទៈ» របស់ភាគីពាក់ព័ន្ធ ជាគន្លឹះឈានទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា - 27/12/2018ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិនារាត្រីនេះ គឺលោក អ៊ា ចរិយា នាយកវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍។ ប្រឈមនឹងអត្រាគ្រោះថ្នាក់ចរាចរណ៍ និងអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ដែលមិនថមថយសោះ លោក អ៊ា ចរិយា បានលើកឡើងថា កម្ពុជាត្រូវមានឆន្ទៈរឹងមាំនិងខ្ពស់ជាងនេះថែមទៀត ទើបអាចឈានទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាបាន។...more0minPlay
December 26, 2018លោក អាត់ ធន់៖ ពេលប្រមុខរដ្ឋាភិបាលប្រកាសហាក់មានភាពធូស្រាលតែពេលតុលាការចេញសាលក្រមធ្ងន់ធ្ងរ - 26/12/2018កាលពីម្សិលម្ងៃ អង្គការជាតិ និងអន្តរជាតិចំនួន៩៥ស្ថាប័ន បានចេញសេចក្តីថ្លែងការណ៍រួមគ្នា ដោយទាមទារឲ្យទម្លាក់ការចោទប្រកាន់លើមេដឹកនាំសហជីពចំនួន៦នាក់នៅកម្ពុជា។ ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះ គឺលោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា។ លោក អាត់ ធន់ គឺជាមេដឹកនាំសហជីពម្នាក់ក្នុងចំណោមមេដឹកនាំសហជីពទាំង៦នាក់ដែលតុលាការក្រុងភ្នំពេញ កាត់ទោស២ឆ្នាំកន្លះ តែត្រូវព្យូរទោស ហើយបង្គាប់ឲ្យសងជំងឺចិត្តចំនួន៣៥លានរៀលទៅភាគីដើមបណ្តឹងជាថៅកែរោងចក្រ។...more0minPlay
December 25, 2018លោកប៉ា ចន្ទរឿន៖ពលរដ្ឋខ្មែរគួរទម្លាប់ជូនកាដូឲ្យគ្នាជាសៀវភៅជំនួសបាច់ផ្កាឬដបស្រា - 25/12/2018ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោកបណ្ឌិតប៉ា ចន្ទរឿន ប្រធានមជ្ឈមណ្ឌលទស្សនវិជ្ជាអនុវត្ត និងសីលធម៌កម្ពុជា។ ជុំវិញការជូនកាដូឲ្យគ្នានៅក្នុងពិធីបុណ្យ ផ្សេងៗជាពិសេស បុណ្យគ្រីស្មាសនៅថ្ងៃនេះតែម្តង លោកប៉ា ចន្ទរឿន បានជំរុញឲ្យពលរដ្ឋខ្មែរគួរទម្លាប់ជូនកាដូឲ្យគ្នាជាសៀវភៅជំនួសបាច់ផ្កាឬដបស្រា។ លោកអះអាងថា ការធ្វើដូច្នេះ គឺជាការចែកចាយចំណេះដឹង ក៏ដូចជាលើកទឹកចិត្តដល់ការអានសៀវភៅផងដែរ។...more0minPlay
December 24, 2018លោក ព្រំ សិលា៖ បើដោះស្រាយបញ្ហានានាបាន កុនខ្មែរអាចឈានទៅឆាកអន្ដរជាតិ - 24/12/2018ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិនារាត្រីនេះ គឺលោក ព្រំ សិលា ប្រធានថ្មីនៃសមាគមភាពយន្តកម្ពុជា។ នៅក្នុងបទសម្ភាសជាមួយ អ៊ឹម រចនា លោក ព្រំ សិលា បានលើកឡើងពីបញ្ហាប្រឈមនានា ដែលកំពុងគំរាមកំហែងវិស័យភាពយន្តនៅកម្ពុជា។ សម្រាប់លោក ព្រំ សិលា ប្រសិនបើអាចដោះស្រាយបញ្ហាប្រឈមអស់ទាំងនោះបាន ខ្សែភាពយន្តខ្មែរពិតជាអាចឈានទៅដល់ឆាកអន្ដរជាតិជាក់ជាពុំខាន។ តើបញ្ហាប្រឈមទាំងនោះមានអ្វីខ្លះ?...more0minPlay
December 23, 2018លោកអំ សំអាត៖បើអនីតិជនជាប់ឃុំក្នុងពន្ធនាគារច្រើន នឹងប៉ះពាល់ខ្លាំងដល់សង្គមជាតិ - 23/12/2018ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោកអំ សំអាត មន្ត្រីជាន់ខ្ពស់ផ្នែកស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ។ ជុំវិញបញ្ហាអនីតិជនកំពុងមានចំនួនច្រើននៅក្នុងពន្ធនាគារសព្វថ្ងៃ លោកអំ អាត បានអះអាងថា វានឹងធ្វើឲ្យប៉ះពាល់ខ្លាំងដល់សង្គមជាតិ ពីព្រោះអនីតិជនគឺជាទំពាំងស្នងឫស្សី និងជាសរសរទ្រូងរបស់ជាតិ។ ដូច្នេះហើយ លោកជំរុញឲ្យស្រាយបញ្ហានេះជាបន្ទាន់។...more0minPlay
December 22, 2018លោក ឃុត សុខឿន៖ សៀវភៅរឿង«ព្រៃរំដួល»ឆ្លុះបញ្ចាំងពីសង្គមខ្មែរ តែមិនពាក់ព័ន្ធនយោបាយ - 22/12/2018សៀវភៅរឿង«ព្រៃរំដួល»ត្រូវបានបោះពុម្ព និងលក់ដាច់ស្ទើទាំងអស់ ខណៈមិនទាន់សម្ពោធជាផ្លូវការនៅឡើយ។ សៀវភៅកម្រាស់២០០ទំព័រនេះ គឺជាការម្រមូលចងក្រងស្នាដៃរបស់អ្នកនិពន្ធទាំងវ័យចំណាស់និងវ័យក្មេងសរុប២១នាក់។ នៅក្នុងនាទីភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះ លោក ឃុត សុខឿនបានបញ្ជាក់ថា សៀវភៅរឿង«ព្រៃរំដួល»ឆ្លុះបញ្ចាំងពីសង្គមខ្មែរ តែមិនពាក់ព័ន្ធនយោបាយឡើយ។...more0minPlay
December 21, 2018លោក សេង ពិសិដ្ឋ៖ ទទួលទានកាហ្វេដែលកិនស្រេចហើយឆុងចំពោះមុខ ដើម្បីធានាសុវត្ថិភាព - 21/12/2018ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិ RFI នារាត្រីនេះ គឺលោក សេង ពិសិដ្ឋ ម្ចាស់ជ័យលាភីលេខ១ផ្នែកឆុងកាហ្វេ ប្រចាំឆ្នាំ២០១៨ និងជាស្ថាបនិកហាងកាហ្វេមួយ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំង លោក សេង ពិសិដ្ឋ បានរំលឹកពីបទពិសោធនៃការប្រកួតប្រជែងឆុងកាហ្វេរបស់លោក នៅក្នុងឆ្នាំ២០១៨នេះ។ អ្នកឆុងកាហ្វេដៃឯករូបនេះ ណែនាំឲ្យអ្នកចូលចិត្តកាហ្វេ ទទួលទានកាហ្វេដែលកិនស្រាប់និងឆុងនៅចំពោះមុខ ដើម្បីធានាសុវត្ថិភាព ជាជាងទទួលទានកាហ្វេដែលឆុងរួចស្រេចទុកសម្រាប់តែចាក់លាយ។...more0minPlay
December 20, 2018លោក ប៉ាវ ស៊ីណា៖«ខ្ញុំមិនអាចទទួលយកបានទេរាល់ការផ្តន្ទាទោសខ្ញុំដោយអយុត្តិធម៌» - 20/12/2018ក្រោយសាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោស ឲ្យជាប់ពន្ធនាគារ ២ឆ្នាំ៦ខែ តែត្រូវព្យួរទោស និងបង់ប្រាក់ជំងឺចិត្តរួមគ្នា៦នាក់ ទៅជនរងគ្រោះចំនួន៣៥លានរៀល កាលពីថ្ងៃទី១១ធ្នូ កន្លងទៅ លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា បានសម្រេចចិត្តដាក់បណ្តឹងឧទ្ធរណ៍ កាលពីថ្ងៃអង្គារ ដោយលោកបញ្ជាក់ថា ការចោទប្រកាន់មកលើរូបលោក គឺមានភាពអយុត្តិធម៌យ៉ាងខ្លាំង។ ក្រៅពីសំណុំរឿងហឹង្សារនៅផ្លូវវ៉េងស្រេងខាងលើ លោក ប៉ាវ ស៊ីណា ក៏បានត្រៀមដាក់បណ្តឹងឧទ្ធរណ៍ លើសំណុំរឿង២ផ្សេងទៀត ដែលថៅកែរោងចក្រកាត់ដេរប្តឹងលោក ដោយតុលាការកាត់ទោសកំបាំងមុខ។...more0minPlay
December 19, 2018លោក អ៊ួន បឋម៖ និន្នាការចម្លងចម្រៀងបរទេស ធ្វើឲ្យវិស័យចម្រៀងខ្មែរបាត់បង់អត្តសញ្ញាណ - 19/12/2018ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិនារាត្រីនេះ គឺលោក អ៊ួន បឋម ហៅ សាយ។ ក្នុងនាមជាអ្នកនិពន្ធចម្រៀង និងជាអ្នកចម្រៀង លោក អ៊ួន បឋម សង្កេតឃើញថា និន្នាការចម្លងចម្រៀងពីបរទេស កំពុងតែកំរើកឡើងវិញនៅស្រុកខ្មែរ ខណៈពេលដែលការនិពន្ធចម្រៀងថ្មីកំពុងនៅទ្រឹង។ សម្រាប់លោក អ៊ួន បឋម ការចម្លងចម្រៀងបរទេសនេះ គ្រោះថ្នាក់ណាស់សម្រាប់ការតែងនិពន្ធបទចម្រៀងថ្មីដែលមិនទាន់រឹងមាំល្អ។ មិនត្រឹមតែប៉ុណ្ណោះ វានឹងធ្វើឲ្យខ្មែរបាត់បង់អត្តសញ្ញាណនៅក្នុងវិស័យចម្រៀងថែមទៀត។...more0minPlay
December 18, 2018លោក ច្រឹក សុខនីម៖«ខ្ញុំមានផែនការយុទ្ធសាស្ត្រចំនួន៣ និងផែនការសកម្មភាពចំនួន៧» - 18/12/2018សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានជ្រើសរើសប្រធានថ្មីហើយ កាលពីសប្តាហ៍មុន ដើម្បីបន្តដឹកនាំសមាគមនេះនៅក្នុងអាណត្តិទី៦។ លោក ច្រឹក សុខនីម នាយកប្រតិបត្តិក្រុមហ៊ុន Mekong Brokerage និងជាអគ្គនាយកក្រុមហ៊ុន ២១st Century Mekong ត្រូវបានជ្រើសរើសជាប្រធានថ្មី។ ក្នុងអាណត្តិថ្មីនេះ លោក ច្រឹក សុខនីម នឹងបន្តដឹកនាំសមាគម ឲ្យមានភាពរីកចំរើនបន្ថែមទៀត និងកែលម្អនូវចំណុចខ្វះខាតមួយចំនួន ដែលអ្នកដឹកនាំមុនៗនៅមិនទាន់បានបំពេញ។...more0minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.