Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
August 04, 2018លោកឌឹម សុវណ្ណារុំ៖ការចម្លងតួលេខសំឡេងឆ្នោតខុសនៅការិយាល័យ វាមិនប៉ះពាល់ដល់លទ្ធផលផ្លូវការទេ - 04/08/2018ប៉ុន្មានថ្ងៃនេះ លោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ(LDP) បានបញ្ចេញប្រតិកម្មជាបន្តបន្ទាប់ទៅនឹងដំណើរការបោះឆ្នោតនិងរាប់សន្លឹកឆ្នោតរបស់គ.ជ.ប។ ក្នុងនោះ លោកក៏បានបង្ហាញពីភាពមិនប្រក្រតីនៅក្នុងការិយាល័យ៣ក្នុងខេត្តសៀមរាបដែលមានការចម្លងតួលេខសំឡេងឆ្នោតខុសដោយបញ្ចូលយ៉ាងច្រើនទៅឲ្យគណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែលោកឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យគ.ជ.បនៅក្នុងបទសម្ភាសន៍ជាមួយវណ្ណ សុគន្ធា នៅយប់នេះ បានអះអាងថា ការលើកឡើងរបស់លោកខឹម វាសនា ជាការចោទប្រកាន់ខុសទំនងទៅវិញ។ យ៉ាងណាក៏ដោយ លោកបញ្ជាក់ថា ការចម្លងតួលេខសំឡេងឆ្នោតខុសនៅការិយាល័យ វាមិនប៉ះពាល់ដល់លទ្ធផលបោះឆ្នោតផ្លូវការឡើយ។...more14minPlay
August 03, 2018លោក សុខ ឥសាន៖ការវាយតម្លៃការបោះឆ្នោតនៅកម្ពុជាពីសហគមន៍អន្តរជាតិគឺផ្អែកទៅលើមនោគមវិជ្ជារបស់ពួកគេ - 03/08/2018ក្រោយការបោះឆ្នោតនៅកម្ពុជា សហគមន៍អន្តរជាតិបាននាំគ្នាចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់វាយតម្លៃខុសគ្នាចំពោះការបោះឆ្នោតដែលគ្មានវត្តមានអតីតគណបក្សប្រឆាំងធំជាងគេចូលរួម។ ខាងប្លុកកុម្មុយនីស្តបានប្រកាសគាំទ្រការបោះឆ្នោតអាណត្តិទី៦នេះថាមានភាពត្រឹមត្រូវ ប៉ុន្តែខាងប្លុកលោកសេរី បានប្រកាសមិនទទួលស្គាល់ការបោះឆ្នោតនេះទេដោយថាមិនអាចជឿទុកចិត្តបាន។ សម្រាប់អ្នកនាំពាក្យគណបក្សដែលឈ្នះឆ្នោតបានចាត់ទុកការវាយតម្លៃបែបនេះថាផ្អែកតែទៅលើមនោគមវិជ្ជារបស់ពួកគេតែប៉ុណ្ណោះ។...more13minPlay
August 02, 2018លោក សម រង្ស៊ី៖ សហគមន៍អន្តរជាតិ នឹងបន្ថែមការដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីការបោះឆ្នោត - 02/08/2018នៅក្នុងនាទីភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ និងជាប្រធានចលនាសង្រ្គោះជាតិ។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០១៨ ......more13minPlay
August 01, 2018លោក ខឹម វាសនា ៖ មានតែLDPទេ មានភ័ស្តុតាងច្រើនអាចបង្ហាញថាការបោះឆ្នោតកន្លងទៅមិនត្រឹមត្រូវ - 01/08/2018ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនារាត្រីនេះ គឺលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ(LDP)។ ឆ្លើយនឹងសំនួររបស់វិទ្យុបារាំងអន្តរជាតិ លោក ខឹម វាសនា អះអាងថា ......more13minPlay
July 31, 2018លោក សាម អ៊ីន៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋានចំណាយប្រាក់អស់ប្រហែល៣០ម៉ឺនដុល្លារ - 31/07/2018គណបក្សប្រជាធិបតេយ្យមូលដ្ឋានដែលជាបក្សថ្មីទើបចូលរួមបោះឆ្នោតថ្នាក់ជាតិជាលើកដំបូងនៅអាណត្តិនេះបានអះអាងថា ខ្លួនមិនសូវមានធនធានច្រើននោះទេដើម្បីធ្វើសកម្មភាពនយោបាយ។ ប៉ុន្តែអ្នកនាំពាក្យបានឲ្យដឹងថាគណបក្សGDP ចំណាយប្រាក់អស់ប្រហែល៣០ម៉ឺនដុល្លារនៃដំណើរការសកម្មភាពនយោបាយមួយរយៈមកនេះ។ ទោះជាយ៉ាងណាផ្អែកតាមលទ្ធផលក្រៅផ្លូវការ គណបក្សនេះពុំទទួលបានអាសនៈនោះទេ។...more11minPlay
July 29, 2018លោកឌឹម សុវណ្ណារុំ៖ការដែលពលរដ្ឋខ្មែរទៅបោះឆ្នោតច្រើន ដោយសារពួកគេយល់ដឹងច្បាស់ពីសិទ្ធិរបស់ខ្លួន - 29/07/2018ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦នេះ បានបិទបញ្ចប់ហើយនៅវេលាម៉ោង៣ រសៀលនេះ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានបង្ហាញឲ្យដឹងថា មានប្រជាពលរដ្ឋខ្មែរប្រមាណ៨២,១៧ភាគរយបានចូលរូមបោះឆ្នោត។ លោកឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យគ.ជ.ប បានអះអាងថា ការដែលពលរដ្ឋខ្មែរទៅបោះឆ្នោតច្រើនបែបនេះ គឺដោយសារតែពួកគេយល់ដឹងច្បាស់ពីសិទ្ធិរបស់ខ្លួន។ យ៉ាងណាក៏ដោយ បើតាមលោកឌឹម សុវណ្ណារុំដដែល មកដល់ពេលនេះ គ.ជ.ប មិនទាន់អាចបង្ហាញបាននៅឡើយទេ ថាតើគណបក្សណាទទួលបានសំឡេងចំនួនប៉ុន្មាននោះ។...more13minPlay
July 28, 2018លោក ឌឹម សុវណ្ណារុំ៖ គជប រំពឹងថានឹងមានអ្នកទៅបោះឆ្នោតមិនតិចជាង៦០% - 28/07/2018ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិនារាត្រីនេះ គឺលោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ មួយថ្ងៃមុនការបោះឆ្នោត លោក ឌឹម សុវណ្ណារុំ បានគូសបញ្ជាក់ថា ការិយាល័យបោះឆ្នោតទាំង ២២, ៩៦៧ ការិយាល័យនៅទូទាំងប្រទេស បានត្រៀមខ្លួនរួចរាល់អស់ហើយ ដើម្បីទទួលអ្នកបោះឆ្នោតទាំងជាង៨លាននាក់នៅថ្ងៃស្អែក។ គជប រំពឹងថា នឹងមានអ្នកទៅបោះឆ្នោតមិនតិចជាង៦០ភាគរយទេនៅថ្ងៃស្អែក។ នៅក្នុងបទសម្ភាសដដែលនេះ លោក ឌឹម សុវណ្ណារុំ ក៏បានឆ្លើយបំភ្លឺផងដែរ អំពីភាពស្របច្បាប់នៃការបោះឆ្នោតនាថ្ងៃស្អែក ខណៈអវត្តមាននៃអ្នកសង្កេតការណ៍ពីប្រទេសប្រជាធិបតេយ្យធំៗ ដូចជាជប៉ុន អាមេរិក និងសភាពអឺរ៉ុប និងខណៈពេលដែលមានការតវ៉ាប្រឆាំងការបោះឆ្នោតនេះនៅឯក្រៅប្រទេស។...more21minPlay
July 26, 2018លោក យ៉ង សាំងកុមារ៖ បក្ស GDP ប្រកួតប្រជែងដើម្បីដោះស្រាយបញ្ហា មិនមែនបង្កើតបញ្ហា - 26/07/2018យុទ្ធនាការឃោសនាបោះឆ្នោត នឹងបិទបញ្ចប់ជាផ្លូវការនៅថ្ងៃទី២៧កក្កដាស្អែកនេះហើយ។ ឆ្លៀតឱកាសនេះ វិទ្យុបារាំងអន្ដរជាតិសូមអញ្ជើញលោកអ្នកនាង ស្ដាប់បទសម្ភាសជាមួយ លោក យ៉ង សាំងកុមារ ដែលជាបេក្ខភាពនាយករដ្ឋមន្ដ្រីនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ នៅក្នុងការបោះឆ្នោតអាណត្តិនេះ លោក យ៉ង សាំងកុមារ ឲ្យដឹងថា គណបក្សរបស់លោកបានដាក់ចេញនូវគោលនយោបាយ «ស៥» ដើម្បីដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ។...more13minPlay
July 25, 2018លោក សេង សុខេង៖«គណបក្សសញ្ជាតិកម្ពុជារំពឹងថានឹងឈ្នះឆ្នោត ចាប់ពី៨៥កៅអីឡើងទៅ» - 25/07/2018វិវត្តចេញពីគណបក្សហង្ស តារា ចលនាប្រជាធិបតេយ្យ គណបក្សសញ្ជាតិកម្ពុជា បានបង្កើតឡើងនៅឆ្នាំ២០១១ នឹងចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្របានពីរអាណត្តិហើយ គឺការបោះឆ្នោតជាតិឆ្នាំ២០១៣ និងឆ្នាំ២០១៨នេះ។ លោកសេង សុខេង ប្រធានគណបក្សសញ្ជាតិកម្ពុជា បានថ្លែងថាគោលការណ៍របស់គណបក្សសញ្ជាតិកម្ពុជាគឺប្រឆាំងទៅនឹងជនអន្តោប្រវេសន៍ខុសច្បាប់ និងជនបរទេសដែលលូកលាន់កិច្ចការផ្ទៃក្នុងកម្ពុជា។ សម្រាប់ការបោះឆ្នោតឆ្នាំ២០១៨នេះ គណបក្សសញ្ជាតិកម្ពុជា ដែលមានលេខរៀងទី៤ នឹងមានការសង្ឃឹមខ្ពស់នៅក្នុងការឈ្នះឆ្នោត ដើម្បីដឹកនាំប្រទេស។...more13minPlay
July 24, 2018លោក ញឹក ប៊ុនឆៃ៖ គណបក្សខ្មែររួបរួមជាតិ មិនអាចរួបរួមជាមួយគណបក្សហ្វ៊ុនស៊ិនប៉ិចបានទេ - 24/07/2018គណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ គឺមានលេខរៀងទី១នៅលើសន្លឹកឆ្នោតអាណត្តិនេះ។ គឺជាគណបក្សដែលបែកចេញពីគណបក្សហ្វ៊ុនស៊ិនប៉ិចរបស់សម្តេចក្រុមព្រះ។ ប៉ុន្តែលោក ញឹក ......more13minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.