Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
June 20, 2018លោក ហង្ស ពុទ្ធា៖ គ.ជ.ប បានទទួលស្គាល់អ្នកសង្កេតការណ៍ជាង៣៤,០០០នាក់ - 20/06/2018ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនារាត្រីនេះ គឺលោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ ខណៈដែលការបោះឆ្នោតកាន់តែខិតជិតមកដល់ ......more11minPlay
June 19, 2018លោក យូ ហុកគ្រី៖ សម្តេចក្រុមព្រះនៅតែជាព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច - 19/06/2018ក្នុងនាទីភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFI នៅរាត្រីនេះ អ៊ឹង ប៊ុនថន បានជួបសម្ភាសន៍ផ្ទាល់ជាមួយលោក យូ ហុកគ្រី អនុប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច។ លោកបានបញ្ជាក់ថា សម្តេចក្រុមព្រះ គឺនៅតែជាប្រធានគណបក្សនេះដោយគ្មានការប្រែប្រួលទេ ខណៈព្រះអង្គកំពុងសម្រាកព្យាបាលនៅក្រៅប្រទេសដោយសារតែគ្រោះថ្នាក់ចរាចរណ៍។ គ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឲ្យ អ្នកម្នាង អ៊ុក ផល្លា ទទួលមរណៈភាព និងសម្តេចក្រុមព្រះរងរបួសធ្ងន់ធ្ងរ កាលពីថ្ងៃអាទិត្យ។...more9minPlay
June 18, 2018លោក ប៊ូ វរសក្ស៖«បើប្រជាជនមូលដ្ឋានមិនចូលរួមអភិរក្សសត្វក្រៀលទេ សេវាអេកូឡូស៊ីចំនួន២លានដុល្លារក្នុង១ឆ្នាំ នឹងបាត់បង់» - 18/06/2018នៅថ្ងៃទី២៩ខែមិថុនា ខាងមុខអង្គការជីវិតសត្វស្លាបអន្តរជាតិ នឹងធ្វើការចាក់បញ្ចាំងឯកសារអប់រំផ្សព្វផ្សាយអំពីសត្វក្រៀល នៅឯសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។ លោក ប៊ូ វរសក្ស នាយកកម្មវិធីប្រចាំប្រទេសកម្ពុជា នៃអង្គការសត្វស្លាបអន្តរជាតិ បានថ្លែងថាគោលដៅនៃការផ្សព្វផ្សាយវីដេអូឯកសារអប់រំនេះ គឺផ្តោតទៅលើសហគមន៍មូលដ្ឋានចំនួន២ ស្ថិតនៅក្នុងខេត្តកំពតនិងខេត្តតាកែវ ដែលមានសត្វក្រៀលរស់នៅ។ លោក ប៊ូ វរសក្ស បញ្ជាក់ថា ខ្សែវីដេអូរយៈពេល១៥នាទីនេះ នឹងណែនាំដល់ ប្រជាពលរដ្ឋឲ្យយល់ពីតម្លៃនិងអត្ថប្រយោជន៍នៃវត្តមានរបស់សត្វក្រៀល ទាក់ទងទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។...more13minPlay
June 17, 2018លោក វន់ ពៅ៖ សូមរដ្ឋាភិបាលផ្តល់សច្ចាប័នលើអនុសញ្ញាលេខ១៨៩ដើម្បីធានាសិទ្ធិនិងលក្ខខណ្ឌអ្នកធ្វើការតាមផ្ទះ - 17/06/2018សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA) បានប្រារព្ធទិវាអន្តរជាតិ កម្មករធ្វើការតាមផ្ទះនៅថ្ងៃនេះ ដែលជាខួបលើកទី៧ឆ្នាំ។ ......more13minPlay
June 16, 2018លោក ហ្សង់-ហ្វ្រង់ស័រ តាន់ ៖ កម្ពុជាត្រូវស្គាល់ឱ្យច្បាស់ពីមហាអំណាច និងត្រូវចេះយកចំណេញពីការប្រជែងឥទ្ធិពលរបស់ពួកគេ - 16/06/2018ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោក ហ្សង់-ហ្វ្រង់ស័រ តាន់ នាយកប្រតិបត្តិគ្រប់គ្រងវិទ្យុបារាំងអន្តរជាតិ RFI ផ្សាយជាភាសាខ្មែរ នៅភ្នំពេញ។ លោក ហ្សង់-ហ្វ្រង់ស័រ តាន់ ......more11minPlay
June 15, 2018លោក ហុក សុទ្ធិ ៖ កម្មកររោងចក្រដែលបានសិក្សាពីគម្រោងអក្ខរកម្ម ទទួលបានតួនាទីល្អជាងមុន - 15/06/2018ក្រសួងអប់រំ អង្គការស៊ីប៉ា និងអង្គការពាក់ព័ន្ធ បានបង្ហាញពីលទ្ធផលនៃកម្មវិធី«អក្ខរកម្មក្នុងរោងចក្រ» ឬការបង្រៀនកម្មករនៅតាមរោងចក្រនៅថ្ងៃនេះ។ ......more12minPlay
June 14, 2018លោក ជុំ សន្ទរី៖ កម្ពុជាប្រើពេល៤ឆ្នាំ ទើបជាប់ជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់UN - 14/06/2018ក្នុងនាទីភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិរាត្រីនេះ គឺ លោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា។ លោកលើកឡើងថា ប្រទេសកម្ពុជាចំណាយពេល៤ឆ្នាំ ដើម្បីបញ្ចុះបញ្ចូលឲ្យប្រទេសនានាជួយគាំទ្រកម្ពុជាឲ្យបានក្លាយជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម របស់អង្គការសហប្រជាជាតិ។ ទីបំផុតកម្ពុជាក៏បានសម្រេចដូចបំណងដោយក្លាយជាសមាជិកនេះសម្រាប់មួយអាណត្តិ នៅឆ្នាំ២០១៩ខាងមុខ។ តើកម្ពុជាបានផលប្រយោជន៍អ្វីខ្លះពេលក្លាយជាសមាជិករបស់អង្គការ ECOSOC នេះ?...more10minPlay
June 13, 2018លោក គុជ ចាន់វិសាល៖« ក្រុមហ៊ុន CBS ត្រៀមពិធីករជំនាញបាល់ទាត់៧រូប បំរើដល់ការផ្សាយបន្តផ្ទាល់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០១៨» - 13/06/2018ការប្រកួតបាល់ទាត់ពិភពលោក (World Cup) នៅប្រទេសរុស្សីឆ្នាំ២០១៨នេះ នឹងឈានចូលមកដល់នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ។ ព្រឹត្តិការណ៍ដែលពិភពលោក ក៏ដូចជាពលរដ្ឋខ្មែរផងនោះ ......more12minPlay
June 12, 2018លោក ព្រំ សុខា ៖ ច្បាប់ថ្មីស្ដីពីសញ្ជាតិ មិនត្រឹមតែច្រើនមាត្រានោះទេ គឺការបង់លុយចូលរដ្ឋ ក៏កើនឡើងដែរ - 12/06/2018រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ច្បាប់ថ្មីស្ដីពីសញ្ជាតិ គឺមានលក្ខណៈលំអិត និងតឹងរ៉ឹងជាងច្បាប់ចាស់កាលពីជាង២០ឆ្នាំមុន។ នេះគឺជាការបកស្រាយតបនឹងកង្វល់របស់មហាជនមួយចំនួនដែលបារម្ភថា ច្បាប់ថ្មីនេះនឹងបង្កលក្ខណៈងាយស្រួលដល់ជនបរទេសដែលរស់កម្ពុជាទទួលបានសញ្ជាតិខ្មែរ។ នៅក្នុងនាទីភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិរាត្រីនេះ លោក ព្រំ សុខា បានបញ្ជាក់ថា ច្បាប់ថ្មីនេះមិនត្រឹមតែច្រើនមាត្រាជាងច្បាប់ចាស់ប៉ុណ្ណោះទេ គឺការបង់លុយចូលរដ្ឋដើម្បីបានសញ្ជាតិខ្មែរក៏កើនឡើង ពីជាង៣០ម៉ឺនដុល្លារទៅដល់១លានផងដែរ។...more15minPlay
June 11, 2018លោក ជាវ ប៊ុនរិទ្ធ៖ ការរើសអើងចំពោះកម្មករ ដែលប្រើបណ្ណ ប.ស.ស គឺជាព័ត៌មានមិនពិត - 11/06/2018ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនារាត្រីនេះ គឺលោក ជាវ ប៊ុនរិទ្ធ ប្រធានការិយាល័យគោលនយោបាយ និងជាអ្នកនាំពាក្យនៃបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស)។ នៅថ្ងៃម្សិលមិញ ប.ស.ស ......more13minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.