ប្រចាំថ្ងៃរបស់វិទ្យុបារាំងនៅយប់នេះគឺ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប។ លោក ហង្ស ពុទ្ធា លើកឡើងថា យ៉ាងហោចណាស់អាចនឹងមានគណបក្សនយោបាយចំនួន ១៨ ក្នុងចំណោមគណបក្ស៣៧ ដែលទទួលស្គាល់ដោយក្រសួងមហាផ្ទៃ បង្ហាញទឹកចិត្តចូលរួមការបោះឆ្នោតនាខែកក្កដា ។ ការលើកឡើងរបស់លោក ហង្ស ពុទ្ធា ស្របពេលគ.ជ.ប នឹងទទួលចុះឈ្មោះគណបក្សនយោបាយនៅថ្ងៃទី៣០មេសាស្អែក។ ចំពោះគណ បក្សនយោបាយទើបបង្កើតថ្មី ប្រសិនបើរៀបចំឯកសារមិនទាន់ គ.ជ.ប ទុកពេល៥ថ្ងៃ ឲ្យពួកគេមកចុះឈ្មោះបន្តក្រោយការចុះឈ្មោះផ្លូវការបានបិទបញ្ចប់។
ដោយឡែក ឆ្លើយតបការរិះគន់ពីឯករាជ្យភាពរបស់ គ.ជ.ប លោក ហង្ស ពុទ្ធា ចាត់ទុក ថា ជាលេសរបស់បក្សខ្លះមិនទុកចិត្តខ្លួនឯងប៉ុនណោះ។