
Sign up to save your podcasts
Or


Global powers are rapidly investing in Artificial Intelligence to score "absolute military advantage" and "relative gains". Yet, at the same time, the international community has formally affirmed through UN Resolution 79/239 that international law and human rights must apply to these technologies throughout their entire life cycle.
This episode asks a simple but serious question: If the international community agrees that human dignity must be protected, why are we racing toward a future where algorithms—rather than humans—may decide who lives and who dies?.
🎙 Traju Podcast – Episode 78 Algorithmic Warfare and the Limits of International Humanitarian Law
As artificial intelligence enters the battlefield, long-standing principles of International Humanitarian Law are being tested. When algorithms assist in identifying targets and making rapid decisions, questions of distinction, proportionality, and accountability become more complex. This episode explores the growing tension between autonomous technologies and the legal frameworks designed for human decision-makers in war. 🎧 Listen to understand why emerging military AI raises fundamental questions about civilian protection, responsibility, and the future of the laws of war.
តើអ្នកធ្លាប់ដឹងទេថា ខ្មែរបុរាណ បានរៀចំអោយមានបែបបទរដ្ឋបាលគ្រប់គ្រងដីធ្លី និងមានប្លង់ដីជាលក្ខណៈឯកជន?
ដើម្បីឆ្លើយតបនឹងសំនួរខាងលើ សមាគមសាលាត្រាជូសូមលើកយកនូវប្រធានបទស្តីពី «ប្លង់ដីធ្លី និងការគ្រប់គ្រងដីធ្លីសម័យអង្គរ»ដើម្បីពិភាក្សា ដែលសម្របសម្រួលដោយ លោក រស់ សយម្ភូ។
វាគ្មិនកិត្តិយសសម្រាប់ផតកាសលេខទី៧០ នេះគឺលោកសាស្ត្រាចារ្យជំនួយ ហ៊ុន ឈុនតេង គ្រូបង្រៀនដេប៉ាតឺម៉ង់ភាសាវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
What is a franchise agreement? What are the conditions to apply for the recordal of a franchise agreement? What are the rights and obligations arising from the recordal of a franchise agreement?
In this week's episode of the Traju Podcast, "The Recordal of Franchise Agreement" will be the featured subject of discussion.
Our guest speaker for the 69th episode is Ms. PICH Cheymorokot, an Associate at RHTLaw Cambodia.
Please visit RHTLaw Cambodia's Facebook Page at https://www.facebook.com/RHTLawCambodia for more updates and insights!
តើអ្វីជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី? តើកម្ពុជាបាននិងកំពុងចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីណាខ្លះ? ហើយអ្វីជាសារៈប្រយោជន៍ទទួលបានមកពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី?
ដើម្បីឆ្លើយតបនឹងសំនួរខាងលើ សមាគមសាលាត្រាជូសូមលើកយកនូវប្រធានបទស្តីពី «តើកិច្ចព្រមព្រៀងពាណិជ្ជកម្មបានជួយជម្រុញអ្វីខ្លះដល់សេដ្ឋកិច្ចកម្ពុជា?»ដើម្បីពិភាក្សា ដែលសម្របសម្រួលដោយ កញ្ញា សឿន និត្តា។
វាគ្មិនកិត្តិយសសម្រាប់ផតកាសលេខទី៦៧ នេះគឺ លោក ខុង ប៊ុនរ័ត្ន ប្រធាននាយកដ្ឋានអឺរ៉ុប មជ្ឈឹមបូព៌ា និងអាហ្រ្វិក អគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ ក្រសួងពាណិជ្ជកម្ម និងជាអនុបណ្ឌិតផ្នែកពាណិជ្ជកម្មនិងអភិវឌ្ឍន៍អន្តរជាតិ ពីសាកលវិទ្យាល័យ Adelaide អូស្ត្រាលី។
បញ្ហាសម្អាតប្រាក់ បាននិងកំពុងក្លាយជាប្រធានបទមួយ ទទួលការចាប់អារម្មណ៍អំពីសាធារណជននៅក្នុងប្រទេស ក៏ដូចជាអន្តរជាតិ។ តើការសម្អាតប្រាក់នេះមានន័យថាលាងលុយមែនរឺទេ? ហេតុអ្វីយើងចាំបាច់សិក្សានិងស្វែងយល់អំពីបញ្ហាខាងលើ ពិសេសសម្រាប់សាធារណៈជន និងវីជ្ជាជីវៈមេធាវី?ឆ្លើយតបនឹងសំនួរខាងលើ សាលាត្រាជូសូមលើកយកប្រធានបទស្តីពី “ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាពអាវុធមហាប្រល័យ” មកពិភាក្សា។
វាគ្មិនកិត្តិយសរបស់យើងសម្រាប់លេខទី២៦នេះគឺ លោកមេធាវី អាន សុវឌ្ឍនា អគ្គលេខាធិការរងនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា, ទីប្រឹក្សាក្រសួងយុត្តិធម៌ និង ជាទីប្រឹក្សាច្បាប់នៅការិយាល័យមេធាវី ប៊ុន និងសហការី។
បញ្ហាសម្អាតប្រាក់បាននិងកំពុងក្លាយជាប្រធានបទមួយ ទទួលការចាប់អារម្មណ៍អំពីសាធារណជននៅក្នុងប្រទេស ក៏ដូចជាអន្តរជាតិ។ តើការសម្អាតប្រាក់នេះមានន័យថាលាងលុយមែនរឺទេ? តើការសម្អាតប្រាក់ មានន័យថាមានន័យថាលុយកក្វក់? តើប្រធានបទខាងលើមានភាពសាំញ៉ាំដូចម្តេចខ្លះ?
ឆ្លើយតបនិងនិន្នាការខាងលើ សាលាត្រាជូសូមលើកយកប្រធានបទស្តីពី “ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាពអាវុធមហាប្រល័យ” មកពិភាក្សា។
វាគ្មិនកិត្តិយសរបស់យើងសម្រាប់លេខទី២៦នេះគឺ លោក អាន សុវឌ្ឍនា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ជាទីប្រឹក្សាក្រសួងយុត្តិធម៌ ជាមេធាវីប្រចាំឲ្យនិយ័តករមូលប័ត្រកម្ពុជា ជាទីប្រឹក្សាច្បាប់នៅការិយាល័យមេធាវី ប៊ុន និងសហការី និងគ្រូបង្រៀនមុខវិជ្ជាច្បាប់។
សង្គ្រាមរុស្សី-អ៊ុយគ្រែន បន្ថែមពីលើវិបត្តិជំងឺកូវីដ-១៩ បាននិងកំពុងដាក់បន្ទុកអវិជ្ជមានចំពោះសាកលលោក។ ជាមួយគ្នានេះ ការបង្កឡើងជាសង្គ្រាមបានប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរដល់ច្បា់អន្តរជាតិ ពិសេសបទដ្ឋានគតិយុត្តិក្នុងការរក្សានូវសន្តិភាព និងសន្តិសុខអន្តរជាតិ។
ឆ្លើយតបនិងនិន្នាការខាងលើ សាលាត្រាជូសូមលើកយកប្រធានបទស្តីពី “សង្គ្រាមរុស្សី-អ៊ុយគ្រែន៖ ទិដ្ឋភាពច្បាប់អន្តរជាតិ” មកពិភាក្សា។
វាគ្មិនកិត្តិយសរបស់យើងសម្រាប់លេខទី២៥នេះគឺ លោក ផល ពិសាល អនុប្រធានសមាគមសាលាត្រាជូ និងគ្រូបង្រៀនច្បាប់អន្តរជាតិជំនាញនីតិអន្តរជាតិ។
បញ្ហាសន្តិសុខអន្តរជាតិនៅតែបន្តជាបញ្ហាដំឡូងក្តៅ និងរសើប។ ការឈ្លានពាន ការគម្រាមគំហែង ការប្រើប្រាស់អាវុធ ទៅលើរដ្ឋអធិបតេយ្យមួយនៅតែបន្តមាន ដែលបង្កទៅជាការព្រួយបារម្ភមួយសម្រាប់សហគមន៍អន្តរជាតិ។ ដោយសង្កេតឃើញពីសារៈសំខាន់នៃប្រធានបទនេះ សាលាត្រាជូសូមលើកយកប្រធានបទស្តីពី “ការប្រើប្រាស់កម្លាំងក្នុងច្បាប់អន្តរជាតិ” មកពិភាក្សា។
វាគ្មិនកិត្តិយសរបស់យើងក្នុងសប្តាហ៍នេះគឺ លោក រស់ សយម្ភូ
អ្នកស្រាវជ្រាវដំបូងសមាគមសាលាត្រាជូ។
ផតកាសលេខពិសេសទី ២៤ នេះ ផ្តោតទៅលើទិដ្ឋភាពទូទៅនៃបទដ្ឋានគតិយុត្តអន្តរជាតិសម្រាប់ការប្រើប្រាស់កម្លាំង ដែលវាគ្មិននឹងគូសបញ្ជាក់អំពីទ្រឹស្តីច្បាប់ ក៏ដូចជា ការប្រែប្រួលនៃវិធានមួយនេះ។
ជាមួយនឹងបញ្ហាសាកលដូចជា វិបត្តិជម្ងឺកូវីដ-១៩ ក៏ដូចជា វិបត្តិសង្គ្រាមរុស្សីនិងអ៊ុយក្រែន បាននិងកំពុងបង្កហានិភ័យដល់សេដ្ឋកិច្ចសាកលយ៉ាងខ្លាំង។ ទោះជាយ៉ាងនេះក្តី ក៏កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជាស្ថិតនៅក្នុងស្ថានភាពទប់ទល់បាន ជាមួយនិងកំណើនវិជ្ជមានផងដែរ។ ការណ៍មានកត្តារួមផ្សំជាច្រើន ពិសេសការប្រមូលពន្ធអាករបានក្លាយជាប្រភពចំណូលរបស់រដ្ឋមួយយ៉ាងសំខាន់របស់រដ្ឋ។ឆ្លើយតបទៅនឹងបញ្ហានេះ សាលាត្រាជូសូមលើកយកប្រធានបទស្តីពី “ពន្ធលើប្រាក់បៀរវត្ស” មកពិភាក្សា។
វាគ្មិនកិត្តិយសរបស់យើងក្នុងសប្តាហ៍នេះ គឺលោក កើយ វិញគឿម បច្ចប្បន្នជា អ្នកស្រាវជ្រាវជាន់ខ្ពស់សាលាត្រាជូ និងជាគ្រូបង្រៀនផ្នែកនីតិថវិកា និងពន្ធដារ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។
From the publisher's feed
ត្រាជូផតកាស គឺជាកម្មវិធីថ្មីរបស់ របស់សមាគមសាលាត្រាជូ ផ្តោតទៅលើការផលិតកិច្ចសម្ភាសន៍ទៅលើប្រធានបទច្បាប់ ជាមួយវាគ្មិនជំនាញ ដើម្បីចូលរួមជំរុញការពិភាក្សា និង ការបកស្រាយចម្ងល់ច្បាប់អន្តរជាតិ និង ជាតិ…